
ពាក្យប្រៀបប្រដូចរបស់ព្រះយេស៊ូវ
ព្រះយេស៊ូវទ្រង់មានបន្ទូលសេចក្ដីទាំងនេះ ដោយពាក្យប្រៀបធៀបដល់ហ្វូងមនុស្ស ទ្រង់មិនបានមានបន្ទូលនឹងគេ ឥតពាក្យប្រៀបធៀបទេ ដើម្បីឲ្យបានសំរេចតាមទំនាយដែលហោរាបានទាយទុកមកថា «អញនឹងបើកមាត់និយាយ ជាពាក្យប្រៀបប្រដូច អញនឹងសំដែងពីការដែលលាក់កំបាំង តាំងពីកំណើតលោកីយមក»។ (ម៉ាថាយ ១៣:៣៤-៣៥)
សូមស្វាគមន៍!
នេះគឺជាបណ្ដុំរឿងអំពី ពាក្យប្រៀបប្រដូចរបស់ព្រះយេស៊ូវ។ វាមាន ៨ មេរៀន។ មេរៀននីមួយៗគឺ ប្រហែល ១ ម៉ោង។
តើពាក្យប្រៀបប្រដូចគឺជាអ្វី?
ពាក្យប្រៀបប្រដូចត្រូវបានគេពិពណ៍នាថាជា "សាច់រឿងនៅផែនដីជាមួយនឹងអត្ថន័យពីស្ថានសួគ៌"។ ព្រះយេស៊ូវ បង្រៀនអំពីសេចក្ដីពិតខាងព្រលឹងវិញ្ញាណ ដោយរឿងពីជីវិតប្រចាំថ្ងៃ ដូចជាកសិករព្រោះគ្រាប់ ពូជ ឬបុរសនេសាទត្រី ឬអ្នកដែលគេអញ្ជើញចូលរួមពិធីមង្គលការ ជាដើម។ ប៉ុន្តែ ពាក្យប្រៀបប្រដូចទាំងនេះ គឺលើសពីរឿងសាមញ្ញប៉ុណ្ណោះ។ ពាក្យប្រៀបប្រដូចទាំងឡាយមានមេរៀនមួយសម្រាប់អ្នកដែលគិតស៊ីជម្រៅអំពី អត្ថន័យរបស់វា។
តើពាក្យប្រៀបប្រដូចបង្រៀនយើងអំពីអ្វី?
ពាក្យប្រៀបប្រដូចរបស់ព្រះយេស៊ូវភាគច្រើន បង្រៀនយើងអំពីនគរព្រះ។ ព្រះយេស៊ូវយាងមកដើម្បីបង្កើតនគររបស់ព្រះជាម្ចាស់នៅលើផែនដីនេះ។ ព្រះអង្គអធិប្បាយថា មនុស្សត្រូវតែប្រែចិត្ត និងជឿលើទ្រង់ ដើម្បីអាចចូលទៅកាន់នគរព្រះបាន។ បន្ទាប់មក ពេលមនុស្សធ្វើដូចនេះ ព្រះយេស៊ូវបានចាប់ផ្ដើមបង្រៀនពួកគេអំពីជីវិតនៅក្នុងនគរស្ថានសួគ៌របស់ព្រះជាម្ចាស់ ដោយប្រើប្រាស់ពាក្យប្រៀបប្រដូច។
ហេតុអ្វីទើបព្រះយេស៊ូវបង្រៀននៅក្នុងពាក្យប្រៀបប្រដូច?
នៅពេលព្រះយេស៊ូវបង្រៀន ហ្វូងមនុស្សបានមកស្ដាប់ព្រះអង្គ។ នៅក្នុងចំណោមហ្វូងមនុស្ស មានមនុស្សច្រើនចម្រុះគ្នា។ មានពួកសិស្ស និងមិត្តភក្តិរបស់ទ្រង់ មានពួកខ្មាំងសត្រូវ ដែលព្យាយាមសម្លាប់ព្រះអង្គ និងមនុស្សរាប់ពាន់នាក់ដែលមានអាទិភាព កត្តាជំរុញចិត្ត និងចំណាប់អារម្មណ៍ ផ្សេងៗ នៅក្នុងការបង្រៀនរបស់ព្រះអង្គ។ ព្រះអង្គជ្រាបថា មានអ្នកខ្លះរួចរាល់ ក្នុងការយល់អំពីនគរព្រះ ហើយអ្នក ខ្លះទៀតមិនទាន់ទេ។ ពាក្យប្រៀបប្រដូចបង្ហាញសេចក្ដីពិតទៅកាន់អស់អ្នកណា ដែលពិតជាចង់ស្ដាប់ឮពីទ្រង់ តែលាក់កំបាំងពីអ្នកណាដែលទាស់នឹងទ្រង់។
ហេតុអ្វីទើបយើងរៀនពីពាក្យប្រៀបប្រដូចរបស់ព្រះយេស៊ូវនៅថ្ងៃនេះ?
ពាក្យប្រៀបប្រដូចគឺពោរពេញដោយសេចក្ដីពិតដ៏អស្ចារ្យ ដែលត្រៀមជាស្រេចឱ្យអស់អ្នកដែលចង់រៀនពី ព្រះយេស៊ូវ រកឃើញ។ ពេលយើងយល់ពីពាក្យប្រៀបប្រដូច វានឹងផ្លាស់ប្រែដួងចិត្ត ការឱ្យតម្លៃ និងរបៀបរស់នៅរបស់យើង ហើយយើងនឹងចាប់ផ្ដើមរស់នៅ ដូចជាប្រជាជននៃនគរព្រះ។
មេរៀន ទី១៖ អាថ៌កំបាំងអំពី នគរព្រះ
មេរៀន ទី២៖ ការរីកលូតលាស់ និងឥទ្ធិពលនៃនគរព្រះ
មេរៀន ទី៣៖ តម្លៃនៃនគរព្រះ
មេរៀន ទី៤៖ ប្រជារាស្ត្រនៃនគរព្រះ
មេរៀន ទី៥៖ បម្រើស្ដេច
មេរៀន ទី៦៖ ព្រះគុណរបស់សេ្ដច
មេរៀន ទី៧៖ នគរនៃសេចក្ដីមេត្តាករុណា
មេរៀន ទី៨៖ ដួងចិត្តនៃនគរព្រះ


