
មេរៀនទី ៨៖ ដួងចិត្តនៃនគរព្រះ
ក្នុងមេរៀនមុនរបស់យើង យើងបានឃើញថាព្រះយេស៊ូវបានបង្រៀនថា អាកប្បកិរិយានៅក្នុងនគរព្រះ គឺផ្អែកលើ អ្វីដែលព្រះបានធ្វើសម្រាប់យើង មិនមែនលើអ្វីដែលនរណាម្នាក់បានធ្វើមកលើយើងទេ។ ការនេះនាំយើងទៅកាន់ដួងចិត្តនៃនគរព្រះគឺស្រឡាញ់ព្រះ និងស្រឡាញ់មនុស្ស។ នៅក្នុងមេរៀនចុងក្រោយ យើងនឹងក្រលេកមើលទៅកាន់ពាក្យប្រៀបប្រដូចរបស់ព្រះយេស៊ូវអំពីរឿងនេះ។
ពាក្យប្រៀបប្រដូចនៃពួកអាចារ្យផារិស៊ី និងអ្នកយកពន្ធ
អាន៖ លូកា ១៨៖៩-១៤
ឯពួកអ្នកខ្លះដែលទុកចិត្តនឹងខ្លួនគេថា គេសុចរិត ហើយក៏មើលងាយដល់មនុស្សឯទៀតផង នោះទ្រង់មានបន្ទូល ជាពាក្យប្រៀបប្រដូចនេះថា មានបុរស២នាក់ឡើងទៅអធិស្ឋានក្នុងព្រះវិហារ មួយជាពួកផារិស៊ី មួយទៀតជាអ្នកយកពន្ធ អ្នកផារិស៊ីក៏ឈរតាំងអធិស្ឋានតែម្នាក់ឯងដូច្នេះថា ឱព្រះអង្គអើយ ទូលបង្គំអរព្រះគុណដល់ទ្រង់ ព្រោះទូលបង្គំមិនដូចជាមនុស្សឯទៀត ដែលជាមនុស្សប្លន់ ទុច្ចរិត ហើយកំផិត ឬដូចជាអ្នកយកពន្ធនេះទេ ទូលបង្គំតមក្នុង១អាទិត្យ២ដង ហើយក៏ថ្វាយ១ភាគក្នុង១០ ពីរបស់ទាំងអម្បាលម៉ានដែលទូលបង្គំបានចំណេញផង ឯអ្នកយកពន្ធ គាត់ឈរនៅទីឆ្ងាយ មិនទាំងងើបមើលទៅលើមេឃផង ក៏គក់ដើមទ្រូងទូលថា ឱព្រះអង្គអើយ សូមទ្រង់មេត្តាអត់ទោសដល់ទូលបង្គំ ដែលជាអ្នកមានបាបផង ខ្ញុំប្រាប់អ្នករាល់គ្នាថា កាលចុះទៅដល់ផ្ទះ អ្នកនេះបានរាប់ជាសុចរិត ជាជាងអ្នក១នោះ ដ្បិតអស់អ្នកណាដែលដំកើងខ្លួន នោះនឹងត្រូវបន្ទាបវិញ ហើយអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានដំកើងឡើង។
ពាក្យប្រៀបប្រដូចនេះប្រៀបធៀបការអធិស្ឋានរបស់បុរសពីរនាក់ផ្សេងគ្នាគឺ គណៈផារិស៊ី និងអ្នកទារពន្ធ។ នៅក្នុងសង្គមសាសន៍យូដាពួកផារីស៊ីគឺជាក្រុមដែលគេគោរពបំផុត អ្នកយកពន្ធគឺជាក្រុមដែល គេមើលងាយបំផុត។
ពួកផារីស៊ី គឺជាអ្នកដឹកនាំសាសនារបស់ជនជាតិយូដា។ ពួកគេជាក្រុមបុរសប្រហែល៦០០០នាក់ដែ លរស់នៅតាមទំនៀមទម្លាប់នៃសាសនារបស់ពួកគេ។ ពួកគេបានរក្សាច្បាប់ដែលមនុស្សបង្កើតឡើងយ៉ាង ហ្មត់ចត់ជាងប្រជាជនធម្មតាហើយនេះធ្វើ ឲ្យពួកគេមានអំនួត។ អំនួតគឺផ្ទុយពីការបន្ទាបខ្លួន។ អំនួតធ្វើឲ្យមនុស្សគិតថាខ្លួនប្រសើរជាអ្នកដទៃ។ នេះជាមូលហេតុដែលពួកផារិស៊ី «ប្រព្រឹត្តចំពោះអ្នកឯទៀ តដោយមើលងាយ» (ខ៩) ជាពិសេស មនុស្សដែលមិនបានរក្សាកាន់តាមច្បាប់របស់ពួកគេ។
តើផារិស៊ីពិពណ៌នាអំពីមនុស្សឯទៀតយ៉ាងដូចម្ដេច?
អ្នកជំរិតទារប្រាក់ មនុស្សអយុត្តិធម៌ អ្នកផិតក្បត់ អ្នកប្រមូលពន្ធ (ខ១១)។
តើនេះបង្ហាញអ្វីអំពីអាកប្បកិរិយារបស់គេចំពោះអ្នកដទៃ?
គាត់វិនិច្ឆ័យ និងកំណត់អ្នកដទៃដោយទង្វើរខុសដែលគេធ្វើ។
ហេតុអ្វីបានជាផារិស៊ីគិតថាគាត់ខុសពីបុរសអ្នកយកពន្ធ?
ដោយសារគាត់តមអាហារពីរដងក្នុងមួយសប្ដាហ៍ហើយថ្វាយមួយភាគក្នុងដប់នៃអ្វីទាំងអស់ដែលគាត់ទទួលបាន (ខ១២)។
តើសេចក្ដីអធិស្ឋានរបស់អ្នកផារិស៊ីបង្ហាញអ្វីអំពីចិត្តគាត់?
គាត់គិតថា គាត់ជាមនុស្សសុចរិត ប៉ុន្តែគាត់ខ្វះសេចក្តីស្រឡាញ់ចំពោះមនុស្ស។
ការអធិស្ឋានរបស់អ្នកផារិស៊ីបង្ហាញយើងពីបេះដូងរបស់មនុស្សដែលមិនយល់ពីសេចក្តីស្រឡាញ់ និងព្រះគុណរបស់ព្រះទាល់តែសោះ។
ផ្ទុយទៅវិញ មានអ្នកយកពន្ធ។
តើអ្នកយកពន្ធអធិស្ឋានអ្វីខ្លះ?
‹ព្រះអើយ! សូមអាណិតមេត្តាទូលបង្គំ ជាមនុស្សមានបាប!›
ផារិស៊ីគិតថាគាត់សុចរិតដោយសារគាត់រក្សាទំនៀមទម្លាប់នៃសាសនាគាត់ ដូច្នេះគាត់រំពឹងព្រះសព្វព្រះទ័យ លើគាត់។ ផ្ទុយទៅវិញអ្នកយកពន្ធបានដឹងថាគាត់ជាមនុស្សមានបាប ដូច្នេះហើយគាត់បានសុំ សេចក្ដីមេត្តាករុណាពីព្រះ។ ការសុំព្រះឲ្យមេត្តាដល់គាត់បង្ហាញថាគាត់ដឹងថា គាត់សមនឹងទទួល ការថ្កោលទោស និងការដាក់ទណ្ឌកម្មចំពោះអំពើបាបរបស់គាត់ ដូច្នេះហើយសុំឲ្យព្រះមិនឲ្យទ្រង់ ដាក់ទោសគាត់។
តើអ្នកណាទៅផ្ទះដោយសុចរិត អ្នកផារិស៊ី ឬអ្នកយកពន្ធ?
អ្នកយកពន្ធ
មូលហេតុអ្វី?
ដ្បិតអស់អ្នកណាដែលលើកតម្កើងខ្លួននឹងត្រូវបន្ទាបចុះតែអ្នកណាដែលបន្ទាបខ្លួននឹងត្រូវលើកតម្កើងឡើង»។ (ខ១៤)
មនុស្សគ្រប់រូបបានធ្វើបាប ហើយត្រូវការសេចក្ដីមេត្តាមកពីព្រះ។ អ្នកយកពន្ធជាមនុស្សមានបាប គាត់ដឹងថាខ្លួនមានបាប។ គណៈផារិស៊ីជាមនុស្សមានបាបតែគាត់មិនដឹងខ្លួន។ រាល់សកម្មភាពសាសនា របស់គាត់បានធ្វើឱ្យគាត់គិតថាគាត់ជាមនុស្សសុចរិត។ ដូច្នេះគាត់មិនដែលសុំហើយមិនដែលបានទទួល សេចក្ដីមេត្តាករុណាដែលយើងទាំងអស់គ្នាត្រូវការពីព្រះឡើយ។
អត្ថន័យមេរៀនគឺថាមេត្តាករុណាមិនអាចមកដល់អ្នកដែលគិតថាខ្លួនសុចរិតបានទេ។ ប្រសិនបើមនុស្សម្នាក់ ជឿជាក់លើសមិទ្ធិផល និងការងាររបស់គាត់ គាត់ក៏ដូចគ្នាទៅនឹងផារិស៊ីនេះដែរ ដែលបានទៅផ្ទះ ដោយមិនបានរាប់ជាសុចរិត។ ប៉ុន្តែប្រជាជននៃរាជាណាចក្ររបស់ព្រះដឹងថា ពួកគេបានប្រព្រឹត្ត អំពើបាបទាស់នឹងទ្រង់។ពួកគេម្នាក់ៗមានភាពបន្ទាបខ្លួនដែលកើតចេញពីការដឹងថាគេត្រូវការសេចក្ដីមេត្ដាករុណារបស់ព្រះ។ ដូច្នេះ គាត់សុំ និងទទួលសេចក្ដីមេត្តាករុណារបស់ទ្រង់ គាត់ត្រឡប់ទៅផ្ទះវិញ ដោយបានរាប់ជាសុចរិត ហើយគាត់មានសេចក្ដីស្រឡាញ់ចំពោះព្រះជាខ្លាំង ព្រោះគាត់ដឹងថា ព្រះជាម្ចាស់បានសង្គ្រោះគាត់!
ពិភាក្សារ៖ តើអ្វីទៅជាការអនុវត្តនៃការបង្រៀនរបស់ព្រះយេស៊ូវសម្រាប់ជីវិតរបស់អ្នកផ្ទាល់?
កំណត់ចំណាំរបស់គ្រូ៖ និយាយថា សូមក្រឡេកមើលពាក្យប្រៀបប្រដូចចុងក្រោយមួយ។ ឥឡូវនេះខ្ញុំនឹងអាចពាក្យប្រៀបប្រដូច។ តើខ្ញុំសុំអ្នកស្ម័គ្រចិត្តក្នុងការសម្ដែងវាបានអត់? បន្ទាប់មកសូមអាន លូកា ១០:២៥-៣៧ ឲ្យឮៗ ហើយយកអ្នកសម្តែងឲ្យធ្វើជាពាក្យប្រៀបប្រដូច)។
ពាក្យប្រៀបប្រដូចសាសន៍សាម៉ារីតាដ៏ល្អ
-
សូមអាន៖ លូកា ១០:២៥-៣៧
នៅគ្រានោះមានអ្នកប្រាជ្ញច្បាប់ម្នាក់ឈរឡើងទូលល្បងទ្រង់ថាលោកគ្រូ តើត្រូវឲ្យខ្ញុំធ្វើដូចម្តេច ដើម្បីឲ្យបានជីវិតអស់កល្បជានិច្ច ទ្រង់មានព្រះបន្ទូលឆ្លើយថាក្នុងក្រឹត្យវិន័យ តើមានកត់ទុកយ៉ាងដូចម្តេចខ្លះតើអ្នកមើលយល់ដូចម្តេច អ្នកនោះទូលថា «ឯងត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីកំឡាំង ហើយអស់អំពីគំនិតឯង ព្រមទាំងអ្នកជិតខាង ដូចខ្លួនឯងដែរ» ទ្រង់មានព្រះបន្ទូលតបថា អ្នកបានឆ្លើយត្រូវហើយចូរអ្នកធ្វើដូច្នោះចុះ នោះអ្នកនឹងរស់នៅពិត តែអ្នកនោះចង់សំដែងខ្លួន ជាអ្នកសុចរិត ក៏ទូលសួរទៀតថា តើអ្នកណាជាអ្នកជិតខាងខ្ញុំ ព្រះយេស៊ូមានព្រះបន្ទូលថា មានមនុស្សម្នាក់កំពុងតែធ្វើដំណើរពី ក្រុងយេរូសាឡិម ចុះទៅឯក្រុងយេរីខូរ ក៏ធ្លាក់ខ្លួនទៅក្នុងកណ្តាប់ដៃនៃពួកចោរ វាប្លន់គាត់ ព្រមទាំងវាយឲ្យត្រូវរបួស រួចចេញបាត់ទៅ ចោលគាត់ឲ្យទ្រមនៅ ជួនជាមានសង្ឃ១អង្គ ចុះមកតាមផ្លូវនោះ កាលបានឃើញគាត់ នោះក៏វាងតាមម្ខាងហួសទៅ ហើយមានពួកលេវីម្នាក់ មកដល់កន្លែងនោះដែរ កាលបានឃើញហើយ ក៏វាងតាមម្ខាងហួសទៅទៀត តែមានសាសន៍សាម៉ារីម្នាក់ ដើរដំណើរមកដល់ កាលបានឃើញហើយ នោះក៏មានចិត្តក្តួលអាណិតដល់គាត់ ទើបចូលទៅរុំរបួសឲ្យ ព្រមទាំងយកប្រេង និងស្រា ចាក់លាប រួចលើកដាក់លើសត្វជាជំនិះរបស់ខ្លួន ដឹកនាំទៅឯផ្ទះសំណាក់ ថែទាំរក្សាគាត់ ស្អែកឡើងកាលគាត់រៀបនឹងចេញទៅ នោះក៏យកប្រាក់៤កាក់ ហុចដល់ម្ចាស់ផ្ទះនោះ ដោយប្រាប់ថា ចូរថែរក្សាអ្នកនេះផង បើចួនជាអ្នកចាយលើសពីនេះទៅ នោះដល់ខ្ញុំមកវិញ ខ្ញុំនឹងសងអ្នក ដូច្នេះ ក្នុង៣នាក់នោះ តើអ្នកស្មានថា អ្នកណាជាអ្នកជិតខាងនឹងមនុស្ស ដែលធ្លាក់ទៅក្នុងកណ្តាប់ដៃពួកចោរនោះ អ្នកនោះឆ្លើយថា គឺអ្នក១ដែលមានចិត្តអាណិតដល់គាត់នោះឯង ដូច្នេះ ព្រះយេស៊ូវមានព្រះបន្ទូលថា ទៅចុះ ចូរអ្នកប្រព្រឹត្តបែបយ៉ាងដូច្នោះដែរ។
អ្នកប្រាជ្ញច្បាប់សួរព្រះយេស៊ូវអំពីរបៀបណាឲ្យបានជីវិតអស់កល្បជានិច្ច។ “ជីវិតអស់កល្បជានិច្ច” គឺជាជីវិតដែលយើងមាននៅក្នុងនគររបស់ព្រះ។ វាជាជីវិតដែលនៅជាមួយនឹងព្រះជារៀងរហូត។
បុរសនោះជាអ្នកជំនាញខាងក្រិត្យវិន័យរបស់ព្រះ ដូច្នេះហើយជាគឺជាអ្នកកាន់សាសនា។ ប៉ុន្ដែ គាត់មិនបានស្វែងរកការពិតពីព្រះយេស៊ូវទេ។ សូមកត់សម្គាល់ថា គាត់បានក្រោកឈរឡើងដើម្បី «សាកល្បងទ្រង់» (ខ២៥) ហើយកំពុងព្យាយាម «បង្ហាញខ្លួនថាសុចរិត» (ខ២៨)។ នេះបង្ហាញថា គាត់កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ខាងវិញ្ញាណ។ គាត់គឺប្រៀបដូចជាអ្នកផារិស៊ីដែលមាន មោទនភាពជាងអ្នកយកពន្ធដ៏រាបទាប។
ព្រះយេស៊ូវមានបន្ទូលឆ្លើយដោយដកស្រង់ពី ចោទិយកថា ៦:៥ «ត្រូវឲ្យឯងស្រឡាញ់ព្រះយេហូវ៉ា ជាព្រះនៃឯងឲ្យអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកំឡាំងឯង» និងលេវីវិន័យ ១៩:១៨ «គឺត្រូវឲ្យស្រឡាញ់អ្នកជិតខាងខ្លួនឲ្យដូចខ្លួនឯង» ។
ក្នុងនាមជាអ្នកកាន់សាសនាអ្នកប្រាជ្ញច្បាប់គិតគាត់ស្គាល់ព្រះជានរណាតែគាត់មិនប្រាកដថាតើអ្នកណាជា”អ្នកជិតខាង” របស់គាត់ទេ។ ជនជាតិយូដាមានគំនិតផ្សេងៗពីគ្នាអំពីអ្នកណាជាអ្នកជិតខាង របស់ពួកគេ។ អ្នកខ្លះគិតថាជនជាតិយូដាទាំងអស់ជាអ្នកជិតខាងខ្លួនប៉ុន្តែមិនមែនជា សាសន៍ដទៃទេ។ អ្នកខ្លះទៀតគិតថាមានតែជនជាតិយូដាប៉ុណ្ណោះដែលរស់នៅតាមច្បាប់ក្រិត្យវិន័យទើបជាអ្នកជិតខាងរបស់ ពួកគេ។ ដូច្នេះព្រះយេស៊ូមានបន្ទូលប្រាប់ពីពាក្យប្រៀបប្រដូចនេះដើម្បីឆ្លើយតបនឹងសំណួរថា «តើអ្នកណាជាអ្នកជិតខាងរបស់ខ្ញុំ?»។
តើរឿងនេះកើតឡើងនៅឯណា?
តាមផ្លូវពីក្រុងយេរូសាឡិមទៅក្រុងយេរីខូ (ខ៣០)
ចម្ងាយពីក្រុងយេរូសាឡិមទៅដល់ក្រុងយេរីខូមានប្រវែងប្រហែល២៧គីឡូម៉ែត្រ។ ទីក្រុងទាំងពីរជាទីក្រុងរបស់ជនជាតិយូដា ដូច្នេះ ភាគច្រើននៃអ្នកដែលដើរតាមផ្លូវនេះ គឺជាជនជាតិយូដា។ ផ្លូវនេះមានសភាពចោតហើយជុំវិញមានថ្មក្រាស់ ដែលចោរអាចលាក់ខ្លួន បានយ៉ាងងាយ។
តើមានរឿងអ្វីកើតឡើងចំពោះបុរសដែលកំពុងដើរតាមផ្លូវ?
គាត់បានធ្លាក់ក្នុងកណ្ដាប់ដៃពួកចោរដែលបានប្លន់គាត់និងវាយគាត់...ទុកឲ្យគាត់ស្ទើរតែស្លាប់តាមផ្លូវ (ខ៣០)
បុរសនោះត្រូវការជំនួយយ៉ាងខ្លាំង។ បើមិនមានអ្នកណាមកតាមផ្លូវនេះឆាប់ៗទេគាត់នឹងត្រូវស្លាប់។ បន្ទាប់មកមានអ្នកមកតាមផ្លូវនោះ។ តើពួកគេជាអ្នកណាខ្លះ? ពួកសង្ឃ
ពួកសង្ឃគឺជាអ្នកដឹកនាំសាសនាដែលមានការងារជាអ្នកតំណាងឲ្យមនុស្សចំពោះព្រះ។ ប្រាកដណាស់គាត់អាចជួយបុរសម្នាក់នោះ។ តើគាត់បានឈប់ហើយជួយបុរសម្នាក់នេះដែរឬទេ? អត់ទេ
ផ្ទុយទៅវិញគាត់ឆ្លងទៅម្ខាងទៀតហើយបន្តទៅមុខ។ ការឆ្លងកាត់ផ្លូវមានសារៈសំខាន់។ វាបង្ហាញយើងថា ពួកសង្ឃចង់ទៅឲ្យឆ្ងាយពីបុរសដែលមានរបួសតាមដែលអាចធ្វើទៅបាន។
តើអ្នកណាជាអ្នកបន្ទាប់ដែលមកតាមផ្លូវ?
លេវី
ពួកលេវីបម្រើនៅក្នុងព្រះវិហារ។ ជនជាតិយូដាភាគច្រើនរំពឹងគិតថាពួកលេវីនឹងមានចិត្តអាណិត អាសូរដល់បុរសដែលរងរបួសហើយឈប់ជួយ។ ប៉ុន្ដែពេលគាត់ឃើញបុរសនោះ
តើគាត់បានធ្វើយ៉ាងដូចម្ដេច?
គាត់ឆ្លងទៅម្ខាងទៀតនៃផ្លូវ ហើយបន្តដំណើរទៅមុខទៀត។
អ្នកកាន់សាសនាទាំងពីរនាក់នេះមិនជួយបុរសរបួសទេ។ ការធ្វើបែបនេះពួកគេបានបរាជ័យ ក្នុងការស្រឡាញ់ និងធ្វើជាអ្នកជិតខាងទៅកាន់បុរសរបួសនោះ។បន្ទាប់មកមានបុរសទីបីបាន មកតាមផ្លូវ។ តើគាត់ជាអ្នកណា?
សាសន៍សាម៉ារី
សាសន៍សាម៉ារីមានដើមកំណើតមកពីជនជាតិអ៊ីស្រាអែលដែលបានរៀបការជាមួយសាសន៍ដទៃ។ ជនជាតិយូដាស្អប់សាសន៍សាម៉ារីដោយសារពួកគេចាត់ទុកសាសន៍សាម៉ារីជាជនក្បត់ដែលមិននៅ ជាជនជាតិអ៊ីស្រាអែលសុទ្ធទៀតទេ។ តែសាសន៍សាម៉ារីដែលនៅក្នុងនៅក្នុងពាក្យប្រៀបប្រដូចនមាន ចិត្តអាណិតអាសូរទៅកាន់បុរសរបួសនោះ។ សេចក្ដីអាណិតអាសូរនេះធ្វើឲ្យគាត់ជួយបុរសនោះ ទោះបីជាលំបាកចំណាយច្រើនហើយបុរសដែលរងរបួស (ជាជនជាតិយូដា) គឺជាសត្រូវរបស់គាត់។
តើសាសន៍សាម៉ារីនោះធ្វើអ្វីដើម្បីជួយបុរសរងរបួស?
ទើបចូលទៅរុំរបួសឲ្យព្រមទាំងយកប្រេង និងស្រា ចាក់លាប រួចលើកដាក់លើសត្វជាជំនិះរបស់ខ្លួន ដឹកនាំទៅឯផ្ទះសំណាក់ ថែទាំរក្សាគាត់ (ខ៣៤)
សាសន៍សាម៉ារីនោះប្រហែលជាបានប្រើសម្លៀកបំពាក់ផ្ទាល់ខ្លួនរបស់គាត់ដើម្បីធ្វើជាបង់រុំ។ គាត់បានប្រើ ស្រារបស់គាត់ជាថ្នាំសំលាប់មេរោគ និងប្រេងរបស់គាត់ជាឡេលាបខ្លួន។ គាត់ដាក់បុរសនោះ លើសត្វលារបស់គាត់ ហើយបានបង់ប្រាក់ផ្ទាល់ខ្លួនដល់ម្ចាស់ផ្ទះសំណាក់ ហើយបានសន្យាថា នឹងបង់ប្រាក់បន្ថែមទៀត ប្រសិនបើត្រូវការប្រាក់បន្ថែមទៀត។ ចំនួនប្រាក់ ដែលសាសន៍សាម៉ារីទុកជាមួយ អ្នកជួលផ្ទះសំណាក់គឺជាប្រាក់ឈ្នួលពីរថ្ងៃហើយនឹងបានចំណាយសម្រាប់ការស្នាក់នៅរបស់គាត់រយៈពេលបីសប្តាហ៍កន្លះ។
តើសាសន៍សាម៉ារីនេះបង្រៀនយើងដូចម្ដេចអំពីអត្ថន័យនៃការ «ស្រឡាញ់អ្នកជិតខាងរបស់យើង»?
អនុញ្ញាតឱ្យក្រុមចែករំលែកមតិយោបល់របស់ពួកគេ។
សេចក្តីស្រឡាញ់ត្រូវបានបង្ហាញដោយសកម្មភាពរបស់យើងហើយជួនកាលវាពិបាក និងចំណាយច្រើន។ ព្រះយេស៊ូវបានផ្ដល់ឧទាហរណ៍មួយដែលអ្នកប្រាជ្ញច្បាប់មិនដែលគិតថាជា«អ្នកជិតខាង»ខ្លួន។ អ្នកប្រាជ្ញ ច្បាប់ចាត់ទុកពួកសង្ឃពួកលេវីជាអ្នកជិតខាង តែសាសន៍សាម៉ារី ជាមនុស្សដែលពួកគេគួរជៀស ចេញមិនមែនស្រឡាញ់ទេ។ សម្រាប់ពួកសាសន៍យូដាគេគិតថា គ្មានសាសន៍សាម៉ារីណា “ល្អ” ទេសូម្បីតែម្នាក់។
អ្នកប្រាជ្ញច្បាប់បានសួរថា"អ្នកណាជាអ្នកជិតខាងខ្ញុំ?" ដើម្បីដឹងថាមនុស្សប្រភេទណា ដែលគាត់ត្រូវស្រឡាញ់។ ចំនួនមានកំណត់កាន់តែច្រើន ពាក្យបញ្ជានេះកាន់តែងាយស្រួល។ ប្រសិនបើមានតែសាសន៍យូដាប៉ុណ្ណោះដែលជាអ្នកជិតខាងនោះគេមិនចាំបាច់ស្រឡាញ់ជនជាតិ រ៉ូម សាសន៍សាម៉ារី សាសន៍ក្រិក និងអ្នកផ្សេងទៀតឡើយ។ តែនេះជាសំណួរខុស ដែលគេបានចោទសួរ។ ព្រះយេស៊ូមានបន្ទូលសួរថា៖ «ក្នុងចំណោមអ្នកទាំងបីនាក់នេះ តើអ្នកគិតថាអ្នកណាជាអ្នកជិតខាងនឹងបុរសដែលបានធ្លាក់ក្នុងកណ្ដាប់ដៃពួកចោរ?» (ខ៣៦)។ នេះជា សំណួរពិត៖ តើអ្នកណាដែលអ្នកបាន «បញ្ជាក់ថាអ្នកជាអ្នកជិតខាង» ដោយការប្រព្រឹត្តរបស់អ្នក?
អត្ថន័យនៃមេរៀនគឺ៖ ឈប់ព្យាយាមស្វែងយល់ថាតើអ្នកណាដែលមានលក្ខណៈគ្រប់គ្រាន់ជាអ្នកជិតខាងរបស់អ្នក ហើយជំនួសមកវិញ ដោយធ្វើជាអ្នកជិតខាងនឹងអ្នកដទៃនៅពេលណាដែលគេត្រូវការអ្នក។ នេះមានន័យថាអ្នកនឹងបង្ហាញសេចក្ដីស្រឡាញ់តាមរបៀបជាក់ស្តែងចំពោះមនុស្សគ្រប់ប្រភេទដែលអ្នកជួប រួមទាំងសត្រូវរបស់អ្នកផងដែរ។
ពិភាក្សារជាមួយដៃគូរបស់អ្នក៖ តើអ្នកណាដែលអ្នកបាន «បញ្ជាក់ថាអ្នកជាអ្នកជិតខាង» ដោយការប្រព្រឹត្តរបស់អ្នក?
ប្រៀបធៀបពាក្យប្រៀបប្រដូចពីរដែលយើងបានសិក្សាក្នុងមេរៀននេះ។ តើពួកផារិស៊ីនៅក្នុងពាក្យប្រៀបប្រដូចទីមួយ និងសង្ឃ និងពួកលេវីក្នុងពាក្យប្រៀបប្រដូចទីពីរមានអ្វីដូចគ្នា?
អនុញ្ញាតឱ្យសិស្សចែករំលែកមតិយោបល់របស់ពួកគេ។
សូមកត់សម្គាល់ថាពួកគេសុទ្ធតែជាអ្នកកាន់សាសនា ប៉ុន្តែពួកគេទាំងអស់គ្នាបរាជ័យក្នុងការស្រឡាញ់ អ្នកជិតខាងរបស់ខ្លួន។ប្រសិនបើជំនឿសាសនារបស់យើងមិនជួយយើងឱ្យកាន់តែមានសេចក្តីស្រឡាញ់ ចិត្តល្អ ការយកចិត្តទុកដាក់ មេត្តាករុណា និងសប្បុរសទេ នោះយើងបរាជ័យក្នុងការយល់ពី ដួងចិត្ត នៃនគរព្រះហើយ។
តើអ្នកយកពន្ធនិងសាសន៍សាម៉ារីមានអ្វីដូចគ្នាខ្លះ?
អនុញ្ញាតឱ្យសិស្សចែករំលែកមតិយោបល់របស់ពួកគេ។
ពួកគេទាំងពីរត្រូវបានស្អប់នៅក្នុងសង្គមយូដា ប៉ុន្តែអ្នកយកពន្ធមានចិត្ដរាបទាបចំពោះព្រះ ហើយសាសន៍សាម៉ារីស្រឡាញ់សត្រូវរបស់គាត់។ការធ្វើដូច្នេះពួកគេបានគោរពតាមបទបញ្ញត្តិ ដ៏អស្ចារ្យបំផុត៖ ស្រឡាញ់ព្រះហើយស្រឡាញ់អ្នកជិតខាងរបស់ខ្លួន។ នេះបង្ហាញថា ពួកគេយល់អំពីដួងចិត្តនៃនគរព្រះ!
ព្រះយេស៊ូវកំពុងបង្រៀនយើងពីដួងចិត្តនៃនគរព្រះ។ ប្រជារាស្រ្តនៃនគរព្រះបានទទួលសេចក្ដី ស្រឡាញ់របស់ព្រះ ហើយស្រឡាញ់ទ្រង់ និងស្រឡាញ់អ្នកដទៃ។ ពួកគេមិនមានអំនួតដោយសារសកម្មភាព សាសនារបស់ពួកគេទេ តែមានចិត្តរាបទាបដោយសារពួកគេដឹងថា ពួកគេត្រូវការសេចក្ដីមេត្តាករុណា របស់ព្រះជារៀងរាល់ថ្ងៃ។ ពួកគេប្រព្រឹតិ្តទៅកាន់អ្នកដទៃ ទៅតាម អ្វីដែលព្រះជាម្ចាស់បានប្រព្រឹត្តិមកកាន់ពួកគេ។ នេះមានន័យថាគួរស្រឡាញ់មនុស្ស ទោះបីវាពិបាកនិងចំណាយច្រើនក៏ដោយ ព្រោះនេះជាអ្វីដែលព្រះបានធ្វើសម្រាប់យើង។




