top of page

មេរៀនទី ៥៖ បម្រើស្ដេច

នៅក្នុងមេរៀនមុនរបស់យើង យើងបានឃើញថា ប្រជារាស្ត្រនៃនគរព្រះ គឺជាមនុស្សដែលបាត់បង់ តែ ត្រូវបានព្រះ រកឃើញវិញ។ នៅក្នុងមេរៀននេះ យើងនឹងមើលទៅលើឱកាស និងទំនួលខុសត្រូវ ដែល ព្រះយេស៊ូវបានដាក់ឱ្យ ប្រជារាស្ត្រនៅក្នុងនគរព្រះអង្គវិញម្ដង។

ពាក្យ​ប្រៀប​ប្រដូចអំពី ប្រាក់
[ម៉ាថាយ ២៥:១៤-៣០] ដ្បិត​ដំណើរ​នេះ​បែប​ដូច​ជា​មនុស្ស​ម្នាក់ ដែល​រៀប​នឹង​ចេញ​ពី​ស្រុក​ទៅ គាត់​ហៅ​ពួក​បាវ​មក​ប្រ គល់​របស់​ទ្រព្យ​ខ្លួន​ទុក​នឹង​គេ បាន​ឲ្យ​ប្រាក់​ទៅ​ម្នាក់​៥​ពាន់ ម្នាក់​ទៀត​២​ពាន់ ហើយ​អ្នក​ទី​បី​១​ពាន់ គឺ​ ឲ្យ​គ្រប់​គ្នា​តាម​ដំរិះ​គេ​រៀង​ខ្លួន រួច​ក៏​ចេញ​ទៅ នោះ​អ្នក​ដែល​ទទួល​៥​ពាន់ ក៏​យក​ប្រាក់​ទៅ​ជួញ​បាន ​ចំណេញ​បាន​៥​ពាន់​ទៀត ហើយ​អ្នក​ដែល​ទទួល​២​ពាន់ គាត់​ធ្វើ​ដូច្នោះ​ដែរ ក៏​បាន​ចំណេញ​២​ពាន់ ​ទៀត តែ​ឯ​អ្នក​ដែល​ទទួល​តែ​១​ពាន់ វា​ទៅ​ជីក​ដី​កប់​ប្រាក់​របស់​ចៅហ្វាយ​វិញ យូរ​ក្រោយ​មក ចៅហ្វាយ​របស់​បាវ​ទាំង​នោះ​ត្រឡប់​មក​វិញ គិត​បញ្ជី​នឹង​គេ ចំណែក​អ្នក​ដែល​បាន​ទទួល​៥​ពាន់ ក៏​យក​៥​ពាន់​ទៀត​មក​ជំរាប​ចៅហ្វាយ​ថា លោក​ចៅហ្វាយ លោក​បាន​ប្រគល់​ប្រាក់​៥​ពាន់​មក​ខ្ញុំ មើល ខ្ញុំ​បាន​ចំណេញ​៥​ពាន់​ទៀត ចៅហ្វាយ​និយាយ​ថា ប្រពៃ​ហើយ បាវ​ល្អ​ស្មោះត្រង់​អើយ ឯង​មាន​ចិត្ត ​ស្មោះ​នឹង​ត្រួត​របស់​បន្តិច​នេះ ដូច្នេះ អញ​នឹង​តាំង​ឲ្យ​ឯង​ត្រួត​លើ​របស់​ជា​ច្រើន​ទៅ​ទៀត ចូរ​ឲ្យ​ឯង​ប្រកប ​ដោយ​សេចក្តី​អំណរ​របស់​ចៅហ្វាយ​ឯង​ចុះ កាល​អ្នក​ដែល​ទទួល​២​ពាន់​បាន​មក​ដល់ នោះ​ក៏​ជំរាប​ថា លោក​ចៅហ្វាយ លោក​បាន​ប្រគល់​២​ពាន់​មក​ខ្ញុំ មើល ខ្ញុំ​បាន​ចំណេញ​២​ពាន់​ទៀត ចៅហ្វាយ និយាយ​ថា ប្រពៃ​ហើយ បាវ​ល្អ​ស្មោះត្រង់​អើយ ឯង​មាន​ចិត្ត​ស្មោះ​នឹង​ត្រួត​របស់​បន្តិច​នេះ ដូច្នេះ អញ​នឹង​ តាំង​ឲ្យ​ឯង​ត្រួត​លើ​របស់​ជា​ច្រើន​ទៅ​ទៀត ចូរ​ឲ្យ​ឯង​ប្រកប​ដោយ​សេចក្តី​អំណរ​របស់​ចៅហ្វាយ​ឯង​ចុះ ឯ​អ្នក​ដែល​បាន​ទទួល​១​ពាន់ វា​ក៏​ចូល​មក​ជំរាប​ចៅហ្វាយ​ថា លោក​ចៅហ្វាយ ខ្ញុំ​ដឹង​ថា​លោក​ជា ​មនុស្ស​តឹងរ៉ឹង​ណាស់ លោក​ច្រូត​នៅ​កន្លែង​ដែល​មិន​បាន​សាបព្រោះ ហើយ​ប្រមូល​នៅ​កន្លែង​ដែល​មិន​ បាន​អុំ ដូច្នេះ ខ្ញុំ​នឹក​ខ្លាច ក៏​ទៅ​កប់​ប្រាក់​១​ពាន់​នេះ​ទុក​ក្នុង​ដី ហ៏ ខ្ញុំ​សូម​ប្រគល់​របស់​លោក​ជូន​លោក ​វិញ ចៅហ្វាយ​ក៏​ឆ្លើយ​តប​ថា បាវ​អាក្រក់ ហើយ​ខ្ជិល​ច្រអូស​អើយ បើ​ឯង​ដឹង​ថា អញ​ច្រូត​នៅ​កន្លែង ​ដែល​មិន​បាន​សាបព្រោះ ហើយ​ប្រមូល​នៅ​កន្លែង​ដែល​មិន​បាន​អុំ នោះ​គួរ​តែ​ឯង​បាន​យក​ប្រាក់​ទៅ ផ្ញើ​ទុក​នឹង​អ្នក​ចង​ការ​ចុះ លុះ​ដល់​អញ​មក​វិញ នោះ​នឹង​បាន​ប្រាក់​អញ ទាំង​ដើម ទាំង​ការ​ផង ដូច្នេះ ចូរ​ដក​ប្រាក់​១​ពាន់​នោះ​ពី​វា​ចេញ ឲ្យ​ដល់​អ្នក​ដែល​មាន​១​ម៉ឺន​វិញ ដ្បិត​នឹង​ឲ្យ​ដល់​អស់​អ្នក​ដែល​មាន ហើយ​អ្នក​នោះ​នឹង​មាន​ជា​បរិបូរ​ឡើង តែ​អ្នក​ណា​ដែល​គ្មាន នោះ​នឹង​ត្រូវ​ហូត​យក ទាំង​របស់​អ្វី ដែល​អ្នក​នោះ​មាន​ផង ឯ​បាវ​ឥត​ប្រយោជន៍​នោះ ចូរ​បោះ​វា​ចោល​ទៅ​ឯ​ទី​ងងឹត​ខាង​ក្រៅ​ទៅ នៅ​ទី​នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ។

 

នៅក្នុងពាក្យ​ប្រៀប​ប្រដូចនេះ តើចៅហ្វាយតំណាងឱ្យនរណា?
ព្រះយេស៊ូវ

តើពួក​បាវតំណាងឱ្យនរណា?
ពួក​សិស្សរបស់ព្រះយេស៊ូវ (គឺពួកយើង)!
 
តើប្រាក់តំណាងឱ្យអ្វី?
អ្វីគ្រប់យ៉ាងដែលព្រះយេស៊ូវបានប្រទានមកឱ្យយើង ដើម្បីឱ្យយើងអាចបម្រើព្រះអង្គបាន រួមទាំងពេលវេលា សមត្ថភាព និងធនធានរបស់យើង។

 

វាពិតជាសំខាន់ដែលយើងដឹងថា សូម្បីតែប្រាក់ ១ ពាន់ គឺពិតជាមានតម្លៃណាស់ (គឺមានតម្លៃប្រហែល ៦ពាន់ ដិនណារី។ ១ ឌេណារី គឺជាតម្លៃប្រាក់ឈ្នួលសម្រាប់ការធ្វើការ ១ ថ្ងៃ។ ដូច្នេះ ៦ពាន់ ឌេណារី  គឺ ប្រាក់ឈ្នួលប្រចាំថ្ងៃ ៦ពាន់ថ្ងៃឯណោះ! ដូច្នេះ អ្នកបាវ​​ដែល​ទទួល​ប្រាក់ ១ ពាន់ មាន​ប្រាក់​ដូចនឹង​ប្រាក់​ខែ​ម្ភៃ​ឆ្នាំ ដែល​ជា​ប្រាក់​ច្រើន​ណាស់។

ចំនុចសំខាន់នៅត្រង់នេះ គឺមិនមែនបាវណាទទួលបានច្រើនជាងគេនោះទេ តែគឺថាចៅហ្វាយ មានចិត្តសប្បុរស ហើយអ្នកបម្រើរបស់គាត់គ្រប់គ្នា ទទួលបានអ្វីដែលមានតម្លៃណាស់ពីគាត់។

 

ហេតុអ្វីបានជាអ្នកគិតថា ចៅហ្វាយឱ្យប្រាក់ទៅបាវបម្រើគាត់? តើគាត់សង្ឃឹមថា នឹងមានអ្វីកើតឡើង?
ទុកឱ្យសិស្សបញ្ចេញមតិ។

 

ចៅហ្វាយមិនចាំបាច់ត្រូវតែឱ្យប្រាក់ទៅបាវបម្រើគាត់នោះតេ តែគាត់ចង់ឱ្យពួកគេមានឱកាស ប្រើ ប្រាស់ប្រាក់នោះ ដើម្បីបង្កើតប្រាក់បន្ថែមទៀត។ គាត់អាចប្រាក់ទាំង ៨ពាន់ ទៅបាវបម្រើណា ដែល មានសមត្ថភាពជាងគេ។ តែផ្ទុយទៅវិញ គាត់បានចែកប្រាក់ឱ្យពួកគេ ព្រោះគាត់ចង់ឱ្យពួកគេគ្រប់គ្នា មានឱកាស បង្កើតប្រាក់នោះបន្ថែមទៀត។

 

ហេតុអ្វីបានជាព្រះយេស៊ូវឱ្យអំណោយទានទៅបាវបម្រើព្រះអង្គ?
ទុកឱ្យសិស្សបញ្ចេញមតិ

 

ព្រះយេស៊ូវបានឱ្យ អំណោយទាន មកអ្នកបម្រើរបស់ព្រះអង្គ ដើម្បីឱ្យពួកគេអាចបម្រើ និងសាង សង់នគរព្រះនៅលើផែនដីនេះ។ ព្រះអង្គបានចែក អំណោយទាន ឱ្យពួកគេ ព្រោះព្រះអង្គ ចង់ឱ្យពួក គេមានឱកាស ដើម្បីចូលរួមនៅក្នុងការសាងសង់នគរព្រះ។ ព្រះអង្គបានប្រទានឱ្យគ្រប់គ្នា “ទៅតាម សមត្ថភាពរបស់គេ”។ នេះគឺជាគោលការណ៍របស់ព្រះគម្ពីរ (ម៉ាថាយ ១៣:៨, ២ កូរិនថូស ៨:៣, ១១ និង លូកា ១២:២៨)។ ព្រះយេស៊ូវមិនប្រទានឱ្យយើងមានទំនួលខុសត្រូវ ឬធនធានលើសពីសមត្ថភាពដែលយើង អាចគ្រប់គ្រងវាបាននោះទេ។

 

ចូរកត់ចំនាំថា អំណោយទាន មិនមែនជាកាដូសម្រាប់ពួកបាវបម្រើនោះទេ។ វាមិនមែនសម្រាប់ បាវបម្រើ យកមកប្រើដើម្បីប្រយោជន៍របស់ខ្លួននោះឡើយ។ នៅក្នុងទស្សនៈរបស់ចៅហ្វាយ វាគឺជាការ បណ្ដាក់ទុន។ គាត់រំពឹងទុកថា បាវបម្រើនឹងប្រើវាដើម្បីជាប្រយោជន៍ដល់គាត់។ យើងត្រូវតែចងចាំថា អំណោយទាន ដែលព្រះយេស៊ូវបានប្រទានឱ្យយើង មិនមែនសម្រាប់ឱ្យយើងប្រើជា ប្រយោជន៍ផ្ទាល់ខ្លួន ឬសម្រាប់អ្វីដែលយើងអាចអួតពីនោះទេ។ វាគឺជាធនធានដែលព្រះយេស៊ូវបានប្រទានឱ្យ ដើម្បីឱ្យយើង បម្រើដល់នគរព្រះអង្គ។

បើអ្នកមានក្ដារខៀន សរសេរតារាងខាងក្រោម (ជាអក្សរពណ៌ខ្មៅ)។ បន្ទាប់​មក បំពេញតារាង (ជា អក្សរពណ៌ក្រហម) ដោយសួរសំនួរទាំងនេះ ទៅកាន់សិស្ស៖

  • តើបាវបម្រើទី ១ ទទួលបានប្រាក់ប៉ុន្មាន?

  • តើគាត់រកបានប្រាក់ប៉ុន្មានទៀត?

  • តើគាត់មានប្រាក់សរុបប៉ុន្មាន?

  • តើចៅហ្វាយមានការឆ្លើយតបយ៉ាងណា? (បន្តសួរសំនួរទាំងនេះ សម្រាប់បាវបម្រើទាំង ៣)

 

បាវ    ប្រាក់ដែលទទួល   ប្រាក់ដែលគាត់រកបាន   ប្រាក់សរុប  ការឆ្លើយតបរបស់ចៅហ្វាយ

ទី ១              ៥                          ៥                       ១០         ប្រពៃ​ហើយ បាវ​ល្អ​ស្មោះត្រង់​អើយ ឯង​មាន​ចិត្ត​ស្មោះ​នឹង​ត្រួត​របស់​បន្តិច​នេះ
ទី ២                                                            ៤         ប្រពៃ​ហើយ បាវ​ល្អ​ស្មោះត្រង់​អើយ ឯង​មាន​ចិត្ត​ស្មោះ​នឹង​ត្រួត​របស់​បន្តិច​នេះ
ទី ៣             ១                          ០                        ១          បាវ​អាក្រក់ ហើយ​ខ្ជិល​ច្រអូស​

វាពិតជាសំខាន់ណាស់ ដែលយើងកត់ចំនាំអំពី បាវបម្រើទាំង ២ ដែលប្រើប្រាក់របស់ពួកគេ ទទួលបាន ការឆ្លើយតបដូចគ្នា ពីចៅហ្វាយ។ វាមិនមែនអំពី ប្រាក់ដែលពួកគេរកបានទេ តែអំពីការដែល ពួកគេផ្ដល់ការបម្រើ ល្អ និងស្មោះត្រង់ទៅកាន់ចៅហ្វាយរបស់ខ្លួនវិញ។


តើនេះបង្រៀនយើងអំពី របៀបដែលព្រះយេស៊ូវគិតមកកាន់អ្នកបម្រើព្រះអង្គយ៉ាងណា? តើអ្វីដែល សំខាន់ចំពោះព្រះអង្គ? 
អ្វីដែលសំខាន់ចំពោះព្រះអង្គ មិនមែនថាយើង “ជោគជ័យ” ឬបង្កើតផល ប៉ុណ្ណានោះទេ តែគឺជាការបម្រើដ៏ល្អ និង ស្មោះត្រង់របស់យើងទៅកាន់ព្រះអង្គវិញ។

 

ពាក្យគន្លឹនោះគឺ ភាពស្មោះត្រង់។ វាមិនមែនជាភាព “ជោគជ័យ” ឬ “ជះឥទ្ធិពល” ឬ “មានប្រជាប្រិយ” នោះទេ ដែលសំខាន់នោះ។ អ្វីដែលសំខាន់នោះ គឺភាពស្មោះត្រង់ក្នុងការធ្វើអ្វីដែលចៅហ្វាយ របស់ យើង ប្រាប់ឱ្យយើងធ្វើ។ តើ ចៅហ្វាយរបស់ខ្ញុំអាចជឿទុកចិត្តខ្ញុំឱ្យធ្វើអ្វីតាមបំណងព្រះហឬទ័យទ្រង់ទេ? បើអ្នកជាបាវបម្រើរបស់ព្រះ គោល ដៅរបស់អ្នក គឺត្រូវតែមានភាពស្មោះត្រង់ជានិច្ច។

 

តើរង្វាន់អ្វី ដែលចៅហ្វាយសន្យាថានឹងឱ្យទៅកាន់បាវបម្រើល្អ និងស្មោះត្រង់?
អញ​នឹង​តាំង​ឲ្យ​ឯង​ត្រួត​លើ​របស់​ជា​ច្រើន​ទៅ​ទៀត ចូរ​ឲ្យ​ឯង​ប្រកប​ដោយ​សេចក្តី​អំណរ​របស់​ចៅហ្វាយ​ឯង​ចុះ។
 

នៅពេលដែលចៅហ្វាយរបស់យើង (ព្រះយេស៊ូវ) ត្រឡប់មកវិញ (នៅពេលទ្រង់យាងមកជាលើកទីពីរ) ទ្រង់នឹងប្រទានរង្វាន់។ រង្វាន់សម្រាប់បាវបម្រើល្អ និងស្មោះត្រង់ គឺការបង្កើនទំនួលខុសត្រូវ និងចូលទៅក្នុងសេចក្ដីអំណររបស់ចៅហ្វាយ។ សេចក្ដីអំណរនេះ សម្ដៅទៅលើការចូល ទៅក្នុងនគរស្ថានសួគ៌ ដែលជានគរនៃសេចក្ដីអំណរ!

កត់ចំណាំថា បាវបម្រើទី ៣ មិនបានបម្រើពិតប្រាកដនោះទេ។ តើចៅហ្វាយហៅគាត់ថា យ៉ាងម៉េច?
បាវអាក្រក់ និងខ្ជិលច្រអូស។

 

បាវបម្រើបានឱ្យប្រាក់ត្រឡប់ទៅចៅហ្វាយវិញ។ គាត់មិនបានធ្វើអ្វីជាមួយអ្វីដែលចៅហ្វាយរបស់គាត់ឱ្យទៅគាត់ នោះទេ។ កំហុសរបស់បាវបម្រើនេះ គឺថាគាត់មិនបានស្គាល់ចរិតលក្ខណៈពិតប្រាកដរបស់ចៅហ្វាយខ្លួននោះទេ។ គាត់គិតថា ចៅហ្វាយ គាត់គឺជា “មនុស្សតឹងរ៉ឹង” ជាជាងស្គាល់ថា គាត់គឺជាមនុស្សសប្បុរស ព្រមទាំងឱ្យឱកាសបាវ បម្រើ របស់គាត់ទៀត។

 

សរុបសេចក្ដីមក តើមានមេរៀនអ្វីនៅក្នុងពាក្យ​ប្រៀប​ប្រដូចនេះ?
ទុកឱ្យសិស្សបញ្ចេញមតិ។ 


មេរៀនមានដូចជា ព្រះយេស៊ូវបំពាក់បំប៉នមនុស្សឱ្យបម្រើព្រះអង្គ។ ទ្រង់ឱ្យរង្វាន់ទៅកាន់ បាវបម្រើល្អ និងស្មោះត្រង់ ដូច្នេះហើយយើងគួរតែប្រើអ្វី ដែលទ្រង់បាន ប្រទានឱ្យយើង ដើម្បីសាងសង់នគរទ្រង់នៅ លើផែនដីនេះ។

ពាក្យប្រៀបប្រដូចអំពី អ្នកមានដ៏ឆោតល្ងង់ម្នាក់

[លូកា ១២:១៣-២១] មាន​ម្នាក់​ក្នុង​ហ្វូង​មនុស្ស​ទូល​ទ្រង់​ថា លោក​គ្រូ សូម​លោក​ប្រាប់​បង​ខ្ញុំ ឲ្យ​គាត់​ចែក​មរដក​មក​ខ្ញុំ​ផង ទ្រង់​ឆ្លើយ​តប​ថា ឱ​អ្នក​អើយ តើ​អ្នក​ណា​បាន​តាំង​ខ្ញុំ ឲ្យ​ធ្វើ​ជា​ចៅក្រម សំរាប់​ចែក​របស់​ទ្រព្យ​ដល់​អ្នក ​រាល់​គ្នា រួច​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គ្រប់​គ្នា​ថា ចូរ​ប្រយ័ត្ន ហើយ​ខំ​ចៀស​ពី​សេចក្តី​លោភ​ចេញ ដ្បិត ​ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យសម្បត្តិ​ជា​បរិបូរ​ទេ

 

ទ្រង់​ក៏​មាន​ព្រះបន្ទូល​ជា​ពាក្យ​ប្រៀប​ធៀប ​ទៅ​គេ​ថា មាន​ស្រែ​ចំការ​របស់​អ្នក​មាន​ម្នាក់​បាន​កើត​ផល​ចំរើន​ជា​បរិបូរ ហើយ​អ្នក​នោះ​រិះគិត​ក្នុង ​ចិត្ត​ថា តើ​ត្រូវ​ឲ្យ​អញ​ធ្វើ​ដូច​ម្តេច ដ្បិត​អញ​គ្មាន​កន្លែង​ណា​នឹង​ដាក់​ផល​របស់​អញ​ទាំង​នេះ​ទេ ទើប ​យល់​ថា អញ​ត្រូវ​ធ្វើ​យ៉ាង​នេះ គឺ​អញ​នឹង​រុះ​ជង្រុក​អញ ពង្រីក​ឲ្យ​ធំ​ជាង​ទៅ​ទៀត រួច​ប្រមូល​ផល នឹង​ទ្រព្យ សម្បត្តិ​ទៅ​ផ្ទុក​នៅ​ទី​នោះ នោះ​អញ​នឹង​ប្រាប់​ដល់​ចិត្ត​ថា ចិត្ត​អើយ ឯង​មាន​ទ្រព្យសម្បត្តិ​ជា​ច្រើន ល្មម​ទុក​សំរាប់​ជា​យូរ​ឆ្នាំ​ទៅ​មុខ​ទៀត​បាន​ហើយ ចូរ​ឯង​ឈប់​សំរាក​ទៅ ហើយ​ស៊ី​ផឹក​សប្បាយ​ចុះ ប៉ុន្តែ​ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​អ្នក​នោះ​ថា ឱ​មនុស្ស​ល្ងីល្ងើ​អើយ នៅ​វេលា​យប់​នេះ​ឯង អញ​នឹង​ដក ​យក​ព្រលឹង​ឯង​ទៅ​វិញ ដូច្នេះ តើ​ទ្រព្យសម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​ប្រមូល​ទុក​នេះ នឹង​ទៅ​ជា​របស់ ​អ្នក​ណា​វិញ អ្នក​ណា​ដែល​ប្រមូល​ទ្រព្យសម្បត្តិ ទុក​បំរុង​តែ​ខ្លួន​ឯង តែ​ឥត​មាន​ខាង​ឯ​ព្រះ​សោះ នោះ​ ក៏​ដូច្នោះ​ដែរ។

 


ព្រះយេស៊ូវចាប់ផ្ដើមពាក្យ​ប្រៀប​ប្រដូចនេះ ដោយមានព្រះបន្ទូលថា “មាន​ស្រែ​ចំការ​របស់​អ្នក​មាន​ម្នាក់​បាន​កើត​ផល ​ចំរើន​ជា​បរិបូរ”។ តើដំណាំបង្កើតផលយ៉ាងណា? តើវាត្រូវការអ្វី?
ដី គ្រាប់ពូជ ដីមានជីជាតិ ភ្លៀង និងពន្លឺព្រះអាទិត្យ។
 
តើមនុស្សអាចធ្វើការទាំងនេះឱ្យកើតឡើងបានដែរទេ?
អត់ទេ។
 
គាត់មិនអាចធ្វើឱ្យភ្លៀងធ្លាក់ ឬព្រះអាទិត្យចេញពន្លឺ ឬគ្រាប់លូតលាស់បានទេ។ ក៏ប៉ុន្តែ គាត់គិតថា ដំណាំទាំងអស់ គឺជារបស់គាត់ ហើយទើបវាគួរប្រើជាទ្រព្យសម្បត្តិ សេចក្ដីស្រណុកស្រួល និងភាព ងាយស្រួលរបស់គាត់។
 
ចូរមើលខ ១៧-១៩។ តើគាត់និយាយ “អញ” ប៉ុន្មានដង?
៧ ដង។
 
តើអ្វីជាចំនុចផ្ដោតនៅក្នុងជីវិតរបស់គាត់?
អញ!
 
“​ឈប់​សំរាក​ទៅ ហើយ​ស៊ី​ផឹក​សប្បាយ​ចុះ” គឺជាគោលដៅនៃជីវិតរបស់គាត់។ គាត់ចង់សប្បាយរីក រាយជាមួយ ភាពមានបាន និងមិនគិតសោះអំពី ព្រះ ឬអ្នកជិតខាង ដោយចិត្តអាត្មានិយម។
 
តើគាត់រៀបគម្រោងធ្វើអ្វីជាមួយដំណាំទាំងអស់នោះ?
គាត់គ្រោងធ្វើជម្រុកធំជាងមុន​ សម្រាប់ខ្លួនគាត់។

 

គាត់មិនបានឃើញថា កើតផលចំរើនជាបរិបូរនេះ ជាឱកាសជួយអ្នកដទៃនោះទេ។ គាត់មិនបានសួរថា៖ “តើខ្ញុំអាចប្រើ ទ្រព្យ សម្បត្តិដែលខ្ញុំទទួលបាននេះ ទៅជួយអ្នកជិតខាង សហគមន៍ខ្ញុំ ឬសាងសង់នគរព្រះយ៉ាងណា?” នោះទេ។ ផ្ទុយទៅវិញ គាត់សួរថា៖ “តើខ្ញុំអាចរកកន្លែងទុកទ្រព្យសម្បត្តិដែលខ្ញុំមាននេះបានយ៉ាងណា? ខ្ញុំនឹងរុះជម្រុកនេះ ហើយពង្រីកវាឱ្យធំជាងមុន”។ ដែលគាត់ធ្វើបែបនេះ គាត់បានបំផ្លាញ ឱកាសក្នុងការប្រមូលទ្រព្យសម្បត្តិពិតប្រាកដទុកសំរាប់ខ្លួន គឺកំណប់នៅស្ថានសួគ៌។

តើព្រះបាននិយាយអំពី បុរសនេះនៅក្នុងខ ២០ ថាយ៉ាងណា?
គាត់ជា “មនុស្សល្ងីល្ងើ”។

 

ព្រះជាម្ចាស់មិនបានឃើញគាត់ជាអ្នកមាន ឬមនុស្សជោគជ័យ ឬមនុស្សមានអំណាចនោះទេ។ ព្រះអង្គ ឃើញគាត់ ជាមនុស្សល្ងីល្ងើ។ គាត់បានបំផ្លាញឱកាសដែលព្រះ បានប្រទានឱ្យគាត់ និងបានអនុញ្ញាត ឱ្យភាពលោភលន់បោក បញ្ឆោតគាត់។ ចូរកត់ចំណាំថា មុនពេលព្រះយេស៊ូវនិយាយអំពី ពាក្យ​ប្រៀប​ប្រដូចនេះ ព្រះ អង្គបានមានបន្ទូលថា៖ “ចូរប្រយ័ត្ន ហើយខំចៀសពីសេចក្ដីលោភចេញ ដ្បិតជីវិតនៃមនុស្សមិនស្រេច នឹងបានទ្រព្យសម្បត្តិជាបរិបូរទេ”។

តើសេចក្ដីពិតនេះ មានទំនាក់ទំនងយ៉ាងណាទៅនឹងពាក្យ​ប្រៀប​ប្រដូចនេះ?
អ្នកមានល្ងីល្ងើគិតថា ជីវិតនៃគាត់ស្រេច នឹងបានទ្រព្យសម្បត្តិជាបរិបូរ។


ជីវិតពិតរបស់មនុស្សម្នាក់ មិនមែនអំពីភាពបរិបូរនៃទ្រព្យសម្បត្តិនោះទេ។ នេះហើយជាមូលហេតុដែល ភាពលោភ លន់ និងសម្ភារនិយមមានគ្រោះថ្នាក់ ព្រោះវានាំឱ្យមនុស្សផ្ដោតទៅលើរបស់ ខុសនៅក្នុង ជីវិត ហើយធ្វើឱ្យយើង ព្រងើយពីអ្វីដែលសំខាន់ពិតប្រាកដ ដែលជា “ភាពមានបានទៅកាន់ព្រះ” (ខ២១)។ ភាពលោភលន់ នាំឱ្យយើងទុក ធនធានដែលព្រះជាម្ចាស់បានប្រទានឱ្យយើង សម្រាប់ខ្លួនឯង ជាជាងប្រើប្រាស់វាដើម្បីបម្រើអ្នកដទៃ។ សិស្ស របស់ព្រះយេស៊ូវ មិនត្រូវអនុញ្ញាតឱ្យភាពលោភលន់ រារាំងយើងពីការប្រើប្រាស់អ្វីដែលព្រះអង្គបានប្រទានឱ្យ ក្នុងការបម្រើអ្នកដទៃនោះឡើយ។

គ្រប់ទាំងរបស់ដ៏ល្អ និងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ នោះសុទ្ធតែមកពីព្រះ (យ៉ាកុប ១:១៧)។ ក៏ប៉ុន្តែ អ្នកមានល្ងីល្ងើមិនបានទទួលស្គាល់ថា ព្រះគឺជាប្រភពនៃព្រះពរនោះទេ។ ព្រះអង្គបានប្រទានឱ្យគាត់មានធនធាន តែគាត់មិនបានប្រើប្រាស់វា ដើម្បីបម្រើព្រះ ឬប្រទានពរអ្នកដទៃឡើយ។ ហេតុអ្វី? ព្រោះគាត់គិតថា គាត់ជាម្ចាស់ របស់វា។ អ្នកមានល្ងីល្ងើមិនបានដឹងថា គាត់ “មិនមែនជាម្ចាស់” របស់អ្វីទាំងអស់។ អ្វីដែលគាត់មាន សូម្បីតែព្រ លឹងរបស់គាត់ សុទ្ធតែជាកម្ចី និងអាចដកយកពីគាត់ ពេលណាក៏បានដែរ។

ប្រៀបធៀបអ្នកមានល្ងីល្ងើ ទៅនឹងបាវបម្រើល្អ និងស្មោះត្រង់ទាំង ២ នាក់។ តើមានអ្វីស្រដៀងគ្នា? តើមានអ្វីខ្លះ ខុសគ្នា?
ពួកគាត់ស្រដៀងគ្នា ព្រោះពួកគាត់បានប្រើប្រាស់ធនធានដែលព្រះបានប្រទានឱ្យ មកបង្កើតផលថែមទៀត តែពួកគាត់ខុសគ្នាត្រង់ អ្នកមានល្ងីល្ងើមិនបានប្រើប្រាស់ធនធាននោះ ដើម្បីជាសិរីល្អដល់ព្រះនោះទេ តែសម្រាប់មហ្ឆិចតាដ៏អាត្មានិ យមរបស់ខ្លួនវិញ។

 

ប្រជារាស្ត្រនៃនគរព្រះ គួរតែមើលឃើញអ្វីគ្រប់យ៉ាងដែលខ្លួនមាន (រួមទាំង ធនធាន ពេលវេលា និងសមត្ថភាព របស់យើង) ថាជាអំណោយទានមកពីព្រះយេស៊ូវ។ យើងដឹងថា ព្រះយេស៊ូវបំពាក់បំប៉ន និងប្រទានឱ្យយើង ដើម្បីឱ្យ យើងអាចបម្រើបាន។ ព្រះអង្គប្រទានពរយើង ទើបយើងអាចក្លាយជា ព្រះពរទៅកាន់អ្នកដទៃ និងដើម្បីកសាងនគរ ព្រះនៅលើផែនដីនេះ។ បើព្រះប្រទានពរអ្នក លើសពីអ្វីដែលអ្នកត្រូវការ អ្នកមិនចាំបាច់ពង្រីកជម្រុកនោះទេ អ្នកត្រូវ ឱ្យវាទៅអ្នកដទៃទៅ!

 

ប្រជារាស្ត្រនៃនគរព្រះ គួរតែមើលឃើញអ្វីគ្រប់យ៉ាងដែលខ្លួនមាន (រួមទាំង ធនធាន ពេលវេលា និងសមត្ថភាព របស់យើង) ថាជាអំណោយទានមកពីព្រះយេស៊ូវ។ យើងដឹងថា ព្រះយេស៊ូវបំពាក់បំប៉ន និងប្រទានឱ្យយើង ដើម្បីឱ្យយើងអាចបម្រើបាន។ ព្រះអង្គប្រទានពរយើង ទើបយើងអាចក្លាយជា ព្រះពរទៅកាន់អ្នកដទៃ និងដើម្បីកសាងនគរ ព្រះនៅលើផែនដីនេះ។ បើព្រះប្រទានពរអ្នក លើសពីអ្វីដែលអ្នកត្រូវការ អ្នកមិនចាំបាច់ពង្រីកជម្រុករបស់អ្នកនោះទេ អ្នកគួរប្រើវាដើម្បីជួយអ្នកដ៏ទៃ និងកសាងនគរព្រះ!

 

  • បើយើងគិតថាធនធានដែលព្រះបានប្រទានឱ្យយើង គឺសម្រាប់សេចក្ដីស្រណុកស្រួលរបស់យើង នោះយើងដូច ជាអ្នកមានល្ងីល្ងើយ៉ាងនោះដែរ។

  • បើយើងគិតថាធនធានដែលព្រះបានប្រទានឱ្យយើង គឺសម្រាប់កប់ទុក មិនប្រើប្រាស់ នោះយើងដូច ជាបាវបម្រើ អាក្រក់ ខ្ជិលច្រអូសហើយ។

  • បើយើងគិតថាធនធានដែលព្រះបានប្រទានឱ្យយើង គឺសម្រាប់ថ្វាយសិរីល្អដល់ព្រះ នោះយើងដូច ជាអ្នកបម្រើដ៏ ល្អ និងស្មោះត្រង់។

ពិភាក្សាគ្នាជាមួយដៃគូ

  • តើអ្នកដូចអ្នកណាជាងគេ រវាងមនុស្សទាំង ៣ ប្រភេទដែលមាននៅក្នុងពាក្យ​ប្រៀប​ប្រដូចទាំងនេះ?

  • តើព្រះបានប្រទានអ្វីឱ្យអ្នក? តើអ្នកកំពុងប្រើប្រាស់វាដូចម្ដេច?

 

អធិស្ឋានបញ្ជប់

 

bottom of page