
មេរៀនទី ២៖ ការរីកលូតលាស់ និងឥទ្ធិពលនៃនគរព្រះ
តើនគរគឺជាអ្វី? តើអ្វីខ្លះជាធាតុសំខាន់នៃនគរ? ឱ្យសិស្សពិភាក្សាគ្នាអំពីចំនុចនេះ រួចបំពេញច ន្លោះខាងក្រោម។
នគរព្រះ គឺជា កន្លែង ដែល មនុស្សទាំងឡាយ ត្រូវបានគ្រប់គ្រងដោយ សេ្ដចមួយអង្គ ខណៈដែលពួកគេរស់នៅដោយផ្អែកទៅតាម ច្បាប់របស់ទ្រង់។
* មើលកំណត់ត្រារបស់គ្រូទី ១
នគរព្រះគង់នៅអស់កល្បជានិច្ចនៅស្ថានសួគ៌ ជាកន្លែងដែលព្រះគ្រងរាជ្យ។ ប៉ុន្តែ នៅពេលព្រះយេស៊ូវ យាងមកផែនដីនេះ នគរព្រះបានយាងមកផែនដីដែរ។
-
ស្ដេចគឺព្រះយេស៊ូវ
-
ប្រជារាស្ត្រនៃនគរព្រះ គឺអស់អ្នកដែលជឿ និងទទួលទ្រង់ជាស្ដេចរបស់ពួកគេ។
-
ទីតាំងនៃនគរព្រះ គឺជាដួងចិត្តរបស់អ្នកដែលទទួលព្រះយេស៊ូវជាស្ដេចរបស់ខ្លួន។
-
ច្បាប់នៃនគរព្រះ គឺជាការបង្រៀនរបស់ព្រះយេស៊ូវ។
-
ព្រះយេស៊ូវគ្រងរាជ្យលើប្រជារាស្ត្រទ្រង់ ព្រោះពួកគេស្រឡាញ់ និងចង់ស្ដាប់បង្គាប់ព្រះអង្គ។
នៅក្នុងមេរៀនមុន យើងបានរៀនពី ការប្រៀបប្រដូចអំពីអ្នកសាបព្រោះ។ នៅពេលព្រះយេស៊ូវពន្យល់ អត្ថន័យ នៃពាក្យប្រៀបប្រដូចទៅកាន់ពួកសិស្ស ព្រះអង្គទូលពួកគេថា៖ "ពីព្រោះបានប្រទានមកអ្នករាល់គ្នា ឲ្យបានស្គាល់ ការអាថ៌កំបាំងរបស់នគរស្ថានសួគ៌"។ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ការ “អាថ៌កំបាំង” (μυστήριον) មួយគឺជាសេចក្តីពិតដែលអាចយល់បានតាមតែ ការបើកសំដែងពី ព្រះជាម្ចាស់តែប៉ុណ្ណោះ។ សម្រាប់អស់អ្នកដែលមានត្រចៀកសម្រាប់ស្តាប់ ការប្រៀបប្រដូចនេះ បើកសំដែងពី ការអាថ៌កំបាំងពីការមកដល់នៃរាជនគរនៃព្រះជាម្ចាស់លើផែនដី។
ជនជាតិយូដាបានរំពឹងទុកថា នគរព្រះបានមកផែនដី។ ព្យាការី បាននិយាយអំពីការនេះជាច្រើនដង។ ដូច្នេះហើយ វាមិនមែនជាការអាថ៌កំបាំងទេ ដែលថាព្រះជាម្ចាស់ បង្កើតនគរព្រះអង្គនៅផែនដីនេះ។ ការអាថ៌កំបាំងនេះគឺថាវាបានមកដល់ហើយឥឡូវនេះ នៅក្នុងរបៀប និងទម្រង់ដែលខុសពីអ្វីមនុស្ស បានរំពឹងទុក។ ព្រះមេស៊ីមិនមែនជាមេដឹកនាំយោធា ដែលជ្រើសយក មនុស្សប្រុសឱ្យចូលរួមជាមួយ ដើម្បីច្បាំងយកឈ្នះរដ្ឋាភិបាលរ៉ូមនោះទេ។ ផ្ទុយទៅវិញ ទ្រង់គឺជាព្រះ បុត្រាព្រះដែលព្រោះគ្រាប់ពូជ នៃព្រះបន្ទូលព្រះទៅកាន់ដួងចិត្តរបស់មនុស្ស។ ឥឡូវនេះ មនុស្សដែល មានដួងចិត្តល្អ និងបន្ទាបខ្លួន បានទទួលព្រះបន្ទូលរបស់ទ្រង់ និងបានចូលទៅក្នុងនគរព្រះអង្គ។
នៅក្នុងមេរៀនថ្ងៃនេះ យើងនឹងមើលពាក្យប្រៀបប្រដូចបី ដែលបង្រៀនយើងអំពី ការលូតលាស់ និងឥទ្ធិពល នៃនគរព្រះនៅលើផែនដីនេះ។
ពាក្យប្រៀបប្រដូចអំពីការលូតលាស់នៃគ្រាប់ពូជ
[ម៉ាកុស ៤:២៦-២៩] ទ្រង់ក៏មានព្រះបន្ទូលថា នគរព្រះធៀបដូចជាមនុស្សម្នាក់ ដែលព្រោះពូជនៅដី ២៧ អ្នកនោះក៏ដេករាល់យប់ក្រោកឡើងរាល់ថ្ងៃ តែមិនដឹងហេតុដែលពូជពន្លកដុះឡើងជាយ៉ាងណាទេ ២៨ ដ្បិតដីបង្កើតផលដោយខ្លួនឯង មុនដំបូងចេញជាពន្លក រួចបែកជាគួរ ក្រោយទៀតចេញជាគ្រាប់ ២៩ លុះដល់កាលណាផ្លែទុំហើយ ក៏ស្រាប់តែគេយកកណ្តៀវទៅច្រូតតែម្តង ព្រោះដល់រដូវ ច្រូត ហើយ។
ព្រះយេស៊ូវមានព្រះបន្ទូលអំពីពាក្យប្រៀបប្រដូចដែលបង្រៀនអំពី របៀបដែលនគរព្រះដុះឡើង។ ព្រះអង្គមាន ព្រះបន្ទូលអំពីពាក្យប្រៀបប្រដូចនេះភ្លាមៗ បន្ទាប់ពីពាក្យប្រៀបប្រដូចអំពីការព្រោះគ្រាប់ពូជ នៅក្នុងមេរៀនដំបូង របស់យើង។ តើអ្នកចាំ បានទេ? តើគ្រាប់ពូជតំណាងឱ្យអ្វី? ព្រះបន្ទូលព្រះ។
ដូច្នេះ របៀបដែលនគរព្រះដុះឡើង គឺដោយសារព្រះបន្ទូលព្រះដែលធ្វើការនៅក្នុងចិត្តរបស់មនុស្ស។ មនុស្សម្នាក់ចូលទៅកាន់នគរព្រះ នៅពេលគាត់ទទួលព្រះបន្ទូលព្រះមកដាក់នៅក្នុងចិត្ត។
តើកសិករតំណាងឱ្យនរណានៅក្នុងពាក្យប្រៀបប្រដូចនេះ?
អ្នកណាដែលចែកចាយព្រះបន្ទូលព្រះទៅកាន់អ្នកដទៃ (សាបព្រោះ) ឬជួយនាំមនុស្សមកកាន់នគរ ព្រះ ក្រោយពេលពួកគាត់ឮព្រះបន្ទូលព្រះ ហើយទទួលជឿ (ច្រូតកាត់)។
សិស្សរបស់ព្រះយេស៊ូវ ប្រៀបដូចជាកសិករ។ កិច្ចការរបស់យើង គឺសាបព្រោះ "គ្រាប់ពូជ" នៃព្រះ បន្ទូលព្រះ។ ក៏ប៉ុន្តែ គឺជាព្រះដែលជាអ្នកធ្វើឱ្យវាលូតលាស់ (1 កូរិនថូស 3:6-9)។ វាប្រហែលជា ដុះឡើងយឺតៗ តែពួកសិស្សមានជំនឿថា ព្រះជាម្ចាស់នឹងបណ្ដាលឱ្យមានចម្រូត។ ការដុះឡើងដ៏អាថ៌កំបាំងនៃនគរព្រះ គឺជាផ្ទៃរឿងនៃពាក្យប្រៀបប្រដូចនេះ។ តើព្រះជាម្ចាស់ធ្វើវាយ៉ាងដូចម្ដេច? យើង ក្នុងនាមជាកសិករ "តែមិនដឹងហេតុដែលពូជពន្លកដុះឡើងជាយ៉ាងណាទេ"។ នៅក្នុងពាក្យប្រៀបប្រដូច យើងឃើញថាដំណើរការនេះកើតឡើងរវាងគ្រាប់ពូជ (ព្រះបន្ទូលព្រះ) និងដី (ដួងចិត្តរបស់មនុស្ស) ដែលបង្កើតជីវិតថ្មី។
តើតួនាទីរបស់គ្រាប់ពូជគឺជាអ្វី?
ព្រះបន្ទូលរបស់ព្រះធ្វើការនៅក្នុងដួងចិត្តរបស់មនុស្ស ដើម្បីបង្កើតផលផ្លែដោយយោងទៅតាមបំ ណង ព្រះហឬទ័យព្រះ (អេសាយ 55:11)។ នៅពេលមនុស្សទទួលព្រះបន្ទូលព្រះ វានឹងនាំជីវិតថ្មី ដែលដុះ ឡើងនៅក្នុងពួកគេ។ ដូច្នេះ ជីវិតខាងព្រលឹងវិញ្ញាណ ការដុះឡើង និងការបង្កើតផលផ្លែ គឺជាកិច្ចការ របស់ព្រះបន្ទូលព្រះ។
តើតួនាទីរបស់កសិករគឺជាអ្វី?
ដំបូង គាត់ត្រូវសាបព្រោះគ្រាប់ពូជនៃព្រះបន្ទូលព្រះសិន។ បន្ទាប់មក គាត់ត្រូវមានការអត់ធ្មត់ និងមាន ជំនឿ នៅខណៈដែលព្រះបន្ទូលធ្វើការនៅក្នុងដួងចិត្តរបស់មនុស្ស។ យើងអធិប្បាយ និង បង្រៀន និងចែកចាយព្រះបន្ទូលព្រះ រួចជឿទុកចិត្តព្រះវិញ្ញាបរិសុទ្ធថា ព្រះបន្ទូលនោះនឹងទៅដល់ ដួងចិត្តមនុស្ស ហើយធ្វើការនៅក្នុងពួកគេ។ បន្ទាប់មក យើងត្រូវដឹងខ្លួន នៅពេលចម្រូតបានរួចរាល់ (យ៉ាកុប 5:7-8)។ នៅពេលមនុស្សម្នាក់ប្រែចិត្ត និងទទួលជឿ នោះចម្រូតគឺរួចរាល់ ហើយពួកគេអាច ច្រូតចូលទៅក្នុងនគរ ព្រះបានហើយ។
ដូច្នេះ ការលូតលាស់ខាងព្រលឹងវិញ្ញាណមាន ២ ផ្នែក៖ ផ្នែករបស់យើង និងផ្នែករបស់ព្រះ។ ផ្នែករបស់ យើង គឺសាបព្រោះគ្រាប់ពូជនៃព្រះបន្ទូលព្រះ ហើយផ្នែករបស់ព្រះគឺធ្វើឱ្យវាដុះឡើង នៅក្នុង ដួងចិត្ត របស់មនុស្ស។
ពិភាក្សាជាមួយដៃគូ៖ តើការទទួលព្រះបន្ទូលព្រះនាំឱ្យមានការលូតលាស់អ្វីនៅក្នុងជីវិតរបស់អ្នក? តើ អ្នកអាច ចែករំលែកបទពិសោធន៍បានទេ? *មើលកំនត់ត្រាទី ២ របស់គ្រូ
ពាក្យប្រៀបប្រដូចអំពីគ្រាប់ពូជម៉្យាង
[ម៉ាថាយ ១៣:៣១-៣២] ទ្រង់មានព្រះបន្ទូល ជាពាក្យប្រៀបប្រដូច១ទៀតថា នគរស្ថានសួគ៌ប្រៀប ដូចគ្រាប់ ពូជម្យ៉ាង ដែលមនុស្សម្នាក់បានយកទៅព្រោះក្នុងចំការខ្លួន ៣២ គ្រាប់នេះល្អិតជាងគ្រាប់ ពូជទាំងអស់ ពិតមែន តែកាលណាបានដុះឡើង នោះក៏ធំជាងតិណជាតិទាំងអស់ ហើយក៏ត្រឡប់ ជាដើមធំ ដល់ម៉្លេះ បានជាសត្វហើរលើអាកាស មកទំនៅលើមែកផង។
តើគ្រាប់ពូជម៉្យាងនោះ តំណាងឱ្យអ្វី?
នគរស្ថានសួគ៌ (នេះឈ្មោះម៉្យាងទៀតរបស់ "នគរព្រះ")។
តើគ្រាប់ពូជមានទំហំប៉ុណ្ណា?
វាជាគ្រាប់ពូជតូចជាងគេបង្អស់។
បើអ៊ីចឹង តើនេះមានន័យថានគរស្ថានសួគ៌តូចឬ? ទេ ព្រោះអ្វីដែលកើតឡើងនៅពេលគ្រាប់ពូជនោះ លូតលាស់នៅក្នុងវាលស្រែ?
វាដុះឡើង ហើយធំជាងរុក្ខជាតិទាំងអស់នៅក្នុងសួនច្បារ។
តើសេចក្ដីពិតអ្វីដែលការនេះតំណាងឱ្យ?
ទុកឱ្យសិស្សបញ្ចេញគំនិត។
ព្រះយេស៊ូវកំពុងបង្រៀនថា នគរព្រះចាប់ផ្ដើមពីតូចទៅ តែនឹងដុះឡើងជានគរដ៏ធំជាងគេបង្អស់ក្នុង ពិភពលោក។ ប្រយោគទាំង ២ នេះ ត្រូវបានបញ្ជាក់ថាជាការពិត។ នគរព្រះចាប់ផ្ដើមពីតូចទៅ ជាមួយពួក សិស្ស ១២នាក់ តែវាបានក្លាយជានគរដ៏ធំបំផុតនៅក្នុងពិភពលោក ខណៈដែលមនុស្ស រាប់លាននាក់ នៅលើពិភពលោកបានចូលទៅ។
ការលូតលាស់ទូទាំងសកលលោកនៃនគរព្រះ
ចូរកំនត់ចំនាំថា វាជាការលូតលាស់លើសពីការរំពឺងទុក។ អ្នកមិនអាចរំពឹងទុកថា គ្រាប់ពូជដ៏តូចនឹង ក្លាយទៅជាដើមឈើដ៏ធំនោះទេ។ នេះបង្ហាញថា ការលូតលាស់នោះគឺជាកិច្ច ការដ៏អស្ចារ្យរបស់ ព្រះជាម្ចាស់។ វាកើតឡើងដោយសារអំណាចរបស់ព្រះ ដែលនគរព្រះបានរីក ដុះដាលទៅគ្រប់ ប្រជាជាតិ។ ដូចជាបក្សីនៅលើដើមម៉ាសស្ដាត មនុស្សជាច្រើនរកឃើញផ្ទះរបស់ខ្លួន (ធ្វើសំបុក) នៅក្នុងនគរព្រះ។
នៅពេលព្រះយេស៊ូវបានប្រាប់ពាក្យប្រៀបប្រដូចនេះ មានមនុស្ស ១៣នាក់ បាននៅក្នុងនគរព្រះ នៅលើផែនដីនេះ រួចទៅហើយ។ ដោយការប្រៀបធៀប មានមនុស្ស ២០០លាននាក់នៅក្នុងអាណាចក្ររ៉ូម។ ហើយ ព្រះយេស៊ូវមានព្រះបន្ទូលថា គ្រាប់ពូជម៉ាស់ស្ដាតនោះ នឹងលូតលាស់ទៅជាដើមឈើដ៏ធំ ជាងរុក្ខជាតិ ណាៗទាំងអស់។ សព្វថ្ងៃនេះ មានមនុស្សច្រើនជាង២ ពាន់លាននាក់ ដែលហៅខ្លួនឯងថាជា គ្រិស្តបរិស័ទ។ ដូច្នេះ នៅក្នុងពាក្យប្រៀបប្រដូចនៃគ្រាប់ពូជម៉ាសស្ដាតនេះ ព្រះយេស៊ូវបានទាយទំនាយអំពីការរីកចំរើនដ៏ អស្ចារ្យនៃរាជ្យនគរនៃព្រះនៅលើផែនដី ដែលការពិតជាអ្វីដែលយើងបានឃើញក្នុងពេលបច្ចុប្បន្ននេះ។
ពិភាក្សា៖ តើពាក្យប្រៀបប្រដូចអំពីគ្រាប់ម៉ាសស្ដាតលើកទឹកចិត្តទៅកាន់ជំនឿអ្នកដូចម្ដេច? តើវាលើកទឹកចិត្ត យើងនៅក្នុងការចែកចាយព្រះបន្ទូលព្រះដូចម្ដេច? **មើលកំនត់ចំនាំសម្រាប់គ្រូទី ៣
ពាក្យប្រៀបប្រដូចអំពី ដំបែ
[ម៉ាថាយ ១៣:៣៣] ទ្រង់មានបន្ទូល ពាក្យប្រៀបប្រដូចនេះ ឲ្យគេទៀតថា នគរស្ថានសួគ៌ប្រៀប ដូចជាដំបែ ដែលស្ត្រីម្នាក់ បានយកមកលាយនឹងម្សៅ៣រង្វាល់ ទាល់តែម្សៅនោះបានដោរឡើងគ្រប់ទាំងអស់។
តើដំបែតំណាងឱ្យអ្វី?
នគរស្ថានសួគ៌។
តើគេដាក់ដំបែនៅឯណា?
នៅក្នុងម្សៅធ្វើនំ។
តើអ្នកគិតថាម្សៅតំណាងឱ្យអ្វី? តើនគរស្ថានសួគ៌ត្រូវបានដាក់នៅឯណា?
នៅក្នុងពិភពលោក។
តើដំបែមានឥទ្ធិពលទៅលើម្សៅដូចម្ដេច?
វាធ្វើឱ្យវាដោរឡើង។
តើអ្នកគិតថា ការនេះតំណាងឱ្យសេចក្ដីពិតអ្វី?
ទុកឱ្យសិស្សចែកចាយគំនិតគ្នា។
ការប្រៀបប្រដូចនេះមានគោលការណ៍ស្រដៀងគ្នា ទៅនឹងការប្រៀបប្រដូចគ្រាប់ពូជម៉ាសស្ដាត។ មេដំបែតូចខ្លាំងណាស់ (ដូចជាគ្រាប់ពូជម៉ាសស្ដាត) ហើយនំបុ័ងធ្វើពីម្សៅ ៣ រង្វាល់ (ប្រហែល ២៥ គីឡូក្រាម) គឺធំ (ដូចជាដើមម៉ាសស្ដាត)។
យ៉ាងណាមិញ ខណៈដែលការប្រៀបប្រដូចអំពីគ្រាប់ពូជម៉ាសស្ដាត បង្រៀនអំពីការរីកឡើងនៃនគរ ស្ថានសួគ៌ ការប្រៀបប្រដូចអំពីមេដំបែគឺខុសគ្នា។ ការប្រៀបប្រដូច មិនមែនអំពីការលូតលាស់នៃមេដំបែនោះទេ តែអំពីការលូតលាស់ ដែលកើតឡើងដោយសារមេដំបែ។ ដូច្នេះ ការប្រៀបប្រដូចនេះ បង្រៀនយើង អំពីឥទ្ធិពលដែលនគរព្រះនឹងមាននៅលើពិភពលោកនេះ។
ឥទ្ធិពលទូទាំងសកលនោះនៃនគរព្រះ
មេដំបែលាយជាមួយម្សៅជាច្រើន។ បន្ទាប់ម កវាជ្រាប និងរីករាលដាល នាំឱ្យមានការលូតលាស់ ឡើងនៅក្នុងដូស។ ឥទ្ធិពលរបស់មេដំបែអស្ចារ្យណាស់ សូម្បីតែបរិមាណមេដំបែដែលគេប្រើ ប្រាស់តិចក៏ដោយ។ ជាមួយគ្នានេះដែរ ចំនួនគ្រីស្ទបរិស័ទដ៏តិចតួច ចេញទៅក្នុងលោកីយ៍ដ៏ ធំ តែអាច ផ្លាស់ប្ដូរវាបានទាំងស្រុង!
លោកីយ៍នេះទទួលបានឥទ្ធិពលដ៏ធំ ដោយសារប្រជាជននៃនគរព្រះនៅក្នុងនោះ។ ជាឧទាហរណ៍៖ មន្ទីរពេទ្យ និងសកលវិទ្យាល័យដំបូងគេ ត្រូវបានចាប់ផ្ដើមឡើងដោយអ្នកជឿព្រះយេស៊ូវ។ ចូរគិតអំពី ប្រយោជន៍វិជ្ជមានដែលមន្ទីរពេទ្យ និងសកលវិទ្យាល័យមានទៅកាន់លោកីយ៍នេះ។ យើងក៏អាច មានឥទ្ធិពលអស្ចារ្យ និងនាំឱ្យនូវការផ្លាស់ប្ដូរវិជ្ជមាននៅក្នុងសហគមន៍ និងប្រជាជាតិយើងដែរ ទោះបីជាយើងមានគ្នាតិចក៏ដោយ។
ពិភាក្សា៖ តើអ្នក និងក្រុមជំនុំរបស់អ្នកមានឥទ្ធិពលវិជ្ជមានអ្វីខ្លះទៅកាន់សហគមន៍អ្នក?
ចូរកត់ចំនាំថា ព្រះយេស៊ូវបានមានបន្ទូលថា មេដំបែត្រូវបានលាក់នៅពេលនោះ។ គ្មាននរណាអាចឃើញ វាបានទេ តែថ្ងៃមួយឥទ្ធិពលរបស់វា នឹងចេញច្បាស់មកកាន់មនុស្សគ្រប់គ្នា។ ព្រះយេស៊ូវ បានប្រាប់ ពួកសិស្សរបស់ទ្រង់ថា ថ្ងៃមួយវានឹងដុះឡើងយ៉ាងធំ ហើយរីកសាយភាយឥទ្ធិពលរបស់វា ជាខ្លាំងរហូត ដល់ពិភពលោកទាំងមូលនឹងទទួលផលប្រយោជន៍ពីវា។ ប្រវត្តិសាស្ត្របានបញ្ជាក់ហើយ ថា ព្រះបន្ទូលរបស់ព្រះយេស៊ូវគឹពិតជាត្រឹមត្រូវមែន។
សង្ខេប
សរុបសេចក្ដីមក នគរព្រះគឺជាគ្រងរាជ្យរបស់ទ្រង់ ដែលបានចាប់ផ្ដើមនៅផែនដីនេះក្នុងដួងចិត្តមនុស្ស។
-
ពាក្យប្រៀបប្រដូចអំពីការលូតលាស់នៃគ្រាប់ពូជ ប្រាប់យើងអំពីរបៀបដែលនគរព្រះដុះឡើងនៅក្នុងលោកីយ៍។ វាលូតលាស់ដោយមនុស្សសាបព្រោះព្រះបន្ទូលរបស់ព្រះ ហើយដោយសារព្រះអង្គបានបណ្ដាលឱ្យ គ្រាប់ពូជដុះឡើងនៅក្នុងដួងចិត្តមនុស្ស។
-
ពាក្យប្រៀបប្រដូចអំពីគ្រាប់ពូជម៉្យាង ប្រាប់យើងថា នគរព្រះនៅលើផែនដី គឺតូចពីពេលដំបូង តែវានឹងរីកធំ ឡើងៗជាងនគរណាៗទាំងអស់។ មនុស្សជាច្រើននឹងរកឃើញទីជម្រក និងផ្ទះនៅក្នុងវា។
-
ពាក្យប្រៀបប្រដូចអំពីដំបែ ប្រាប់យើងថា នគរព្រះនឹងចូលមកក្នុងលោកីយ៍នេះ ហើយរីកសុះសាយ និងនាំ ការលូតលាស់ ជាមួយនឹងការផ្លាស់ប្រែ។
អធិស្ឋានបញ្ជប់
កំនត់ចំនាំរបស់គ្រូ
កំនត់ចំនាំទី ១
ចូរគិតអំពី នគរព្រះនៅលើផែនដី។ តើនរណាគឺជាស្ដេច?
ព្រះយេស៊ូវ។
តើនរណាជាប្រជារាស្ត្រនៃនគរព្រះនៅលើផែនដី?
អស់អ្នកដែលជឿ ហើយទទួលទ្រង់ជាស្ដេចរបស់គេ។
តើច្បាប់នៃនគរព្រះគឺអ្វី?
ការបង្រៀនរបស់ព្រះយេស៊ូវ។
តើព្រះយេស៊ូវគ្រប់គ្រងប្រជាជនព្រះអង្គដូចម្ដេច?
ពួកគេស្រឡាញ់ និងចង់ស្ដាប់បង្គាប់ទ្រង់។
តើនគរព្រះនៅផែនដីនៅកន្លែងណា?
វាមាននៅក្នុងដួងចិត្តមនុស្ស គឺនៅគ្រប់ទីកន្លែងដែលមានគេទទួលទ្រង់ថាជាស្ដេច។
កំនត់ចំនាំទី ២
* តើការលូតលាស់បែបណា ដែលព្រះបន្ទូលព្រះបង្កើតឡើង?
-
វាបង្កើតការលន់តួ ជំនឿ ជីវិតថ្មី ក្ដីសង្ឃឹម ទំនុកចិត្ត សុវត្ថិភាព ប្រាជ្ញា ការលូតលាស់ នៅក្នុងភាពបរិសុទ្ធ និងការស្គាល់សេចក្ដីពិត។
-
វាបង្កើតឱ្យមានក្ដីស្រឡាញ់ អំណរ សន្តិភាព អំណត់អត់ធ្មត់ សេចក្ដីល្អ សន្ដោស ភាពស្មោះត្រង់ ចិត្តសុភាព និងការគ្រប់គ្រងខ្លួនឯង(ផលផ្លែនៃព្រះវិញ្ញាណ) នៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ។
-
វាផ្លាស់ប្រែជីវិត អាពាហិ៍ពិពាហិ៍ គ្រួសារ សហគមន៍ និងប្រជាជាតិ។
កំនត់ចំនាំទី ៣
** ចូរស្រម៉ៃថា អ្នកមានម៉ាស៊ីនបង្វិលពេលវេលា ហើយធ្វើដំណើរទៅ ២០ ឆ្នាំខាងមុខ។ យើងនឹង ឃើញមានគ្រីស្ទបរិស័ទ ១ លាននាក់ច្រើនជាងឥឡូវនេះ នៅក្នុងប្រទេសកម្ពុជា។ អ្នកឃើញអ្នកជិតខាង អ្នកធ្វើការជាមួយអ្នក សមាជិកគ្រួសារ មិត្តភក្តិ និងអ្នកស្គាល់គ្នា (អ្នកដែលមិនមែនជាគ្រីស្ទបរិស័ទ ឥឡូវនេះ) នឹងស្រឡាញ់ព្រះយេស៊ូវ ដោយអស់ពីចិត្ត និងមានអំណរ និងសន្តិភាព ដោយសារទ្រង់ នៅ ថ្ងៃខាងមុខ។ បន្ទាប់មក អ្នកត្រឡប់មកពេលឥឡូវនេះវិញ។ តើការដែលដឹងថាមានមនុស្សជាច្រើន ទទួលជឿព្រះយេស៊ូវនោះ នាំការលើកទឹកចិត្តអ្នកឱ្យប្រាប់ពួកគេអំពីព្រះយេស៊ូវយ៉ាងណានៅក្នុងថ្ងៃនេះ? ព្រះជាម្ចាស់នឹងធ្វើការអស្ចារ្យនៅក្នុងប្រទេសយើង។ តើយើងមានជំនឿក្នុងការធ្វើជាផ្នែក មួយនៃការនេះដែរទេ?




