
មេរៀនទី ៨ : ព្រះអង្គទ្រង់បរិសុទ្ធ
សង្ខេបឡើងវិញ : តើចំនុចណាមួយ ដែលលោកអ្នកចងចាំពីមេរៀនមុន?
នៅក្នុងព្រះគម្ពីរមានពាក្យមួយ ដែលបានប្រើប្រាស់ក្នុងការពណ៌នាអំពីព្រះ ច្រើនជាងពាក្យណាៗទាំងអស់។ គឺជាពាក្យដែល ពួកទេវតានៅជុំវិញបល្ល័ងនៃព្រះតែងនិយាយម្តងហើយម្តងទៀត។ ពាក្យនោះគឺ ‘បរិសុទ្ធ’។
តើព្រះគម្ពីរមានន័យយ៉ាងណា ដែលថាព្រះអង្គទ្រង់បរិសុទ្ធ?
មានគំនិតគន្លឹះចំបងពីរ។ ទីមួយគឺ ការញែកដាច់ដោយឡែក។
-
ពាក្យបរិសុទ្ធ នៅក្នុងភាសាហេព្រើរ קָדוֹשׁ មានន័យថា ‘ញែកចេញ’ ឬ ‘ដាច់ដោយឡែក’។
-
នៅក្នុងភាសាក្រិច ពាក្យថា បរិសុទ្ធគឺពាក្យ ἅγιος មានន័យថា ‘ផ្សេងគ្នា’។
នៅពេលដែលយើងនិយាយថាព្រះអង្គបរិសុទ្ធ យើងកំពុងមានន័យថា ទ្រង់មានលក្ខណៈដាច់ដោយឡែក ពីអ្វីៗ គ្រប់យ៉ាងទាំងអស់។
ពិភាក្សា : តើលោកអ្នកគិតថាព្រះអង្គមានលក្ខណៈផ្សេង ដាច់ដោយឡែកយ៉ាងណាខ្លះ ពីអ្វីៗទាំងអស់?
តើព្រះអង្គមានលក្ខណៈផ្សេង និងដាច់ដោយឡែកយ៉ាងណាខ្លះ? ចម្លើយគឺជាចំនុចគ្រប់យ៉ាង ដែលយើងបានសិក្សានៅក្នុង វគ្គសិក្សានេះ។ ព្រះអង្គគឺជាព្រះអាទិករ ហើយរបស់គ្រប់យ៉ាងគឺសុទ្ធតែជាអ្វី ដែលទ្រង់បានបង្កើត។ ដូច្នេះ ទ្រង់មាន លក្ខណៈផ្សេងដាច់ដោយឡែក ពីអ្វីៗទាំងអស់។
លើសពីនេះ គ្រប់ទាំងសមាសភាពរបស់ទ្រង់ បង្ហាញថាទ្រង់ពិតជាពិសេសដាច់ដោយឡែក។ មានតែទ្រង់ទេ ដែលមានជីវិត នៅក្នុងទ្រង់ដោយខ្លួនឯង។ ហើយមានតែទ្រង់ទេ ដែលមានជីវិតអស់កល្បជានិច្ច។ មានតែទ្រង់ទេ ដែលមានភាពសព្វ ព្រះវត្តមាន។ មានតែទ្រង់ទេ ដែលជ្រាបដឹងគ្រប់ការទាំងអស់។ មានតែទ្រង់ទេដែលមានគ្រប់ទាំងព្រះចេស្តា។ មានតែទ្រង់ទេ ដែលសោយរាជ្យលើគ្រប់ទាំងអស់។ គ្រប់ទាំងសមាសភាពរបស់ទ្រង់ បង្ហាញថា ទ្រង់បរិសុទ្ធ ដាច់ដោយ ឡែក មិនដូចជាអ្វីៗគ្រប់យ៉ាង ដែលទ្រង់បានបង្កើតឡើយ។ គ្មាននរណាដូចទ្រង់ឡើយ។
និក្ខមនំ ១៥:១១
ឱព្រះយេហូវ៉ាអើយ តើមានព្រះឯណាឲ្យដូចទ្រង់ តើមានអ្នកឯណាដែលមានសេចក្តីបរិសុទ្ធដ៏វិសេសដូចទ្រង់ ដែលគួរសរសើរដំកើង ហើយក៏ធ្វើការអស្ចារ្យផង
១សាំយូអែល ២:២
“គ្មានព្រះណាបរិសុទ្ធ ដូចព្រះយេហូវ៉ាឡើយ
ដ្បិត ក្រៅពីទ្រង់គ្មានព្រះឯណាទៀតសោះ ក៏គ្មានព្រះ ឯណាដែលទុកជាថ្មដា ឲ្យដូចព្រះនៃយើងខ្ញុំដែរ
អេសាយ ៤០:២៥
“ដូច្នេះ ព្រះដ៏បរិសុទ្ធទ្រង់មានព្រះបន្ទូលថា ឯង រាល់គ្នានឹងប្រៀបផ្ទឹមអញដូចជាអ្នកណា ឲ្យអញបានស្មើនឹងគេនោះ”
ការដែលនិយាយ “ព្រះអង្គទ្រង់បរិសុទ្ធ” គឺជាការទទួលស្គាល់ថាទ្រង់មាន វិសេសដាច់ដោយឡែក គ្មានអ្វីអាច ប្រៀបស្មើ ហើយគ្មានគូផ្ទឹម។ ពាក្យថា ‘បរិសុទ្ធ’ ពណ៌នាពីគ្រប់យ៉ាងអំពីទ្រង់ ហើយគ្មាននរណាម្នាក់ ដូចទ្រង់ឡើយ។ មានតែទ្រង់ទេ គឺជាអង្គបុគ្គលដ៏ល្អឥតខ្ចោះ ហើយមានផ្នែកពិសេសដោយឡែកផ្ទាល់ខ្លួន។ គ្មានព្រះ ឯណាទៀតក្រៅពីទ្រង់ឡើយ។
ចោទិយកថា ៤:៣៩
ដូច្នេះ ចូរដឹងនៅថ្ងៃនេះ ហើយកំណត់ទុកក្នុងចិត្តចុះថា ព្រះយេហូវ៉ា ទ្រង់ជាព្រះនៅលើស្ថានសួគ៌ ហើយ នៅផែនដីនេះផង គ្មានព្រះឯណាទៀតសោះឡើយ
អេសាយ ៤៤:៦
“ព្រះយេហូវ៉ាដ៏ជាមហាក្សត្រនៃ សាសន៍អ៊ីស្រាអែល ហើយជាអ្នកដែលប្រោសលោះគេ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថាអញជាដើម
ហើយជាចុង ក្រៅពីអញគ្មានព្រះណាទៀតឡើយ
អេសាយ ៤៥:២២
“អស់ទាំងមនុស្សនៅចុងផែនដីអើយ ចូរមើលមកអញ ហើយទទួលសេចក្តីសង្គ្រោះចុះ ដ្បិតអញនេះជាព្រះ ឥតមានណាទៀតឡើយ
ពិភាក្សា : តើរបៀបណាខ្លះ ដែលលោកអ្នកចអាច ទទួលស្គាល់ថា ព្រះអង្គគឺជាបរិសុទ្ធ?
គំនិតគន្លឹះចំបងទីពីរ នៃពាក្យ បរិសុទ្ធ គឺការមានសីលធម៌ល្អឥតខ្ចោះ។ ការដែលមានភាពបរិសុទ្ធ គឺជាការ ដែល សីលធម៌ល្អវិសុទ្ធ ហើយនោះគឺជាការ ដែលគ្មានអំពើបាប និង គ្មានការអាក្រក់សោះឡើយ។
១ យ៉ូហាន ១:៥
នេះជាដំណឹង ដែលយើងខ្ញុំបានឮពីទ្រង់ ហើយក៏ប្រាប់មកអ្នករាល់គ្នា គឺថា ព្រះទ្រង់ជាពន្លឺភ្លឺ គ្មានសេចក្តី ងងឹតណា នៅក្នុងទ្រង់សោះ
នៅក្នុងការសរសេររបស់លោកយ៉ូហាន សេចក្តីងងឹត គឺជាការតំណាងឲ្យការអាក្រក់ ហើយពន្លឺតំណាងឲ្យ សេចក្តីពិត និង ការល្អ។ ដូច្នេះនៅក្នុងខនេះ បានប្រាប់យើងថា ព្រះអង្គល្អឥតខ្ចោះ ទ្រង់ពិតត្រង់ ហើយគ្មាន ការអាក្រក់នៅក្នុងទ្រង់ឡើយ។ គ្រប់មនុស្សទាំងអស់សុទ្ធតែមានការល្អ និង ការអាក្រក់នៅក្នុងជីវិតរបស់ ខ្លួន។ ប៉ុន្តែ ព្រះអង្គមានភាពល្អបរិសុទ្ធ សុទ្ធសាធ។ ទ្រង់ល្អ ១០០% ហើយអាក្រក់ ០% ។ ក្នុងនាមទ្រង់គឺជា ព្រះបរិសុទ្ធគ្មានព្រំដែន ទ្រង់មានភាពដាច់ដោយឡែកពីគ្រប់ទាំងការអាក្រក់ ឬ ភាពមិនបរិសុទ្ធទាំងអស់។
ទំនុកតម្កើង ៥:៤
ដ្បិតទ្រង់មិនមែនជាព្រះដែលសព្វព្រះហឫទ័យនឹងសេចក្ដីល្មើសទេ
ឯសេចក្ដីអាក្រក់នឹងនៅជាមួយនឹងទ្រង់មិនបាន
ហាបាគុក ១:១៣a
ទ្រង់មានព្រះនេត្របរិសុទ្ធក្រៃលែង និងទតមើលការអាក្រក់មិនបាន ក៏នឹងពិនិត្យមើលការទុច្ចរិតមិនបានដែរ
ព្រះអង្គមិនធ្វើអំពើបាប ទ្រង់មិនយល់ស្របចំពោះអំពើបាប ឬ រីករាយចំពោះការធ្វើបាបឡើយ ហើយទ្រង់មិនអាចមាន ការប្រកបជាមួយនឹងអំពើបាបឡើយ។ ការអាក្រក់គ្មាននៅក្នុងព្រះ វាក៏ដូចគ្មានជាមួយនឹង ការដែលងងឺត មិនអាច មានវត្តមាននៅក្នុងពន្លឺផងដែរ។
សេចក្តីសង្ខេប: នៅពេលដែលព្រះគ្មីពរប្រាប់យើងថា “ព្រះអង្គបរិសុទ្ធ” នោះមានន័យថាទ្រង់គឺជាព្រះ ដែលមាន ភាពដាច់ដោយឡែក នៅក្នុងភាពឥតខ្ចោះរបស់ទ្រង់ និង ភាពធំឧត្តមរបស់ទ្រង់ ហើយទ្រង់មានភាពកាត់ ផ្តាច់ចេញពី គ្រប់ទាំងការអាក្រក់ និង អំពើបាបទាំងអស់។
ការសិក្សាព្រះគម្ពីរ : និមិត្តរបស់លោកអេសាយ
លោកអេសាយបានមើលឃើញភាពបរិសុទ្ធរបស់ព្រះ នៅពេលដែលគាត់បានឃើញនិមិត្តអំពីព្រះគង់នៅបល្ល័ងនៃស្ថានសួគ៍។ ចូរឲ្យយើងធ្វើការសិក្សាស៊ីជម្រៅជាមួយគ្នា។
-
សូមអាន អេសាយ ៦:១-៥
១. លោកអេសាយឃើញព្រះអង្គគង់នៅបល្ល័ងរបស់ទ្រង់។ នៅពីលើបល្ល័ងទ្រង់មានពួកសេរភីម ដែលគឺជា ពួកទេវតានៃភ្លើង។ តើពួកគាត់បន្លឺសំលេងនិយាយយ៉ាងដូចម្តេច?
“បរិសុទ្ធ បរិសុទ្ធ គឺព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់បរិសុទ្ធ ផែនដីទាំងមូលមានពេញដោយសិរីល្អនៃទ្រង់”
២. តើលោកអ្នកគិតថាអ្វី ដែលមូលហេតុ ដែលពួកគេនិយាយពាក្យ “បរិសុទ្ធ” បីដង?
នៅក្នុងភាសាហេព្រើរ ការនិយាយពាក្យដដែលផ្ទួនគ្នា គឺជារបៀបមួយ ដែលបង្ហាញថាការនោះពិតជាសំខាន់ ណាស់។ ហើយការដែលនិយាយពាក្យតែមួយបីដង គឺមានន័យចង់បង្ហាញថា ការនេះពិតជាសំខាន់យ៉ាងខ្ពង់ ខ្ពស់ជាទីបំផុត។
ការដែលសំខាន់បំផុតដែលត្រូវនិយាយអំពីទ្រង់ នោះគឺទ្រង់គឺជាព្រះបរិសុទ្ធ។ គ្រប់យ៉ាងអំពីទ្រង់ គឺបរិសុទ្ធ។ ព្រះរាជបុត្រា របស់ទ្រង់គឺ “ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល” ព្រះវិញ្ញាណដែលទ្រង់បានបញ្ជូនមកកាន់ យើងទាំងអស់ គ្នាគឺជា “ព្រះវិញ្ញាណបរិសុទ្ធ” ព្រះគម្ពីរគឺជា “ព្រះបន្ទូលដ៏បរិសុទ្ធរបស់ព្រះ” ហើយព្រះវិហារ ទ្រង់គឺជា “ព្រះវិហារបរិសុទ្ធ” ដែនដីនៃរាស្ត្ររបស់ទ្រង់ គឺជា “ដែនដីបរិសុទ្ធ” ហើយព្រះនាមរបស់ទ្រង់គឺជា “ព្រះនាមបរិសុទ្ធ”។ ពួកទេវតានៅក្នុង ព្រះវត្តមានទ្រង់ថ្វាយបង្គំទ្រង់ ដោយព្រោះសារតែភាពបរិសុទ្ធរបស់ទ្រង់។ អស់អ្នកដែលមានភាពជិតស្និទ្ធិយ៉ាងខ្លាំង ជាមួយព្រះ ដឹងថាសេចក្តីពិតដ៏សំខាន់បំផុតអំពីព្រះ គឺថា ទ្រង់គឺជាព្រះបរិសុទ្ធ។
នៅក្នុងនិមិត្តនេះ មានការសំគាល់ជាច្រើនបង្ហាញមកកាន់យើងថា ទ្រង់ធំឧត្តម ហើយបរិសុទ្ធប៉ុណ្ណា
-
ទីកំពស់នៃបល្ល័ងរបស់ស្តេច គឺជាសញ្ញាបង្ហាញពីអំណាចរបស់ទ្រង់។ ចូរកត់សំគាល់ថាបល្ល័ងរបស់ ទ្រង់ “នៅទីខ្ពស់ ហើយបានតំកើងឡើង”។
-
ស្តេចបំពាក់អង្គទ្រង់ដោយព្រះពស្ត្រក្សត្រ ហើយរំភាយព្រះពស្ត្រ គឺជាសញ្ញាសំគាល់មួយ នៃអំណាច របស់ទ្រង់។ សេ្តចដែលមានអំណាចកាន់តែខ្លាំង នោះរំភាយព្រះពស្ត្ររបស់ទ្រង់កាន់តែធំធេងដែរ។ ចូរកត់សំគាល់ថា រំភាយព្រះពស្ត្ររបស់ទ្រង់ធំធេងក្រៃលែង ដែលនៅពាសពេញព្រះវិហារ!
-
សេរភីមមានស្លាបប្រាំមួយ ពួកគេបាំងមុខដោយស្លាប២ បាំងជើងដោយស្លាប២ ហើយប្រើ២សំរាប់ ហើរ នៅក្នុងព្រះវត្តមានរបស់ព្រះ។ ពួកគេបាំងជើងរបស់ពួកគេ ដោយសារតែពួកគេឈរនៅលើ ទីកន្លែងបរិសុទ្ធ (និក្ខមនំ ៣:៥)។ ពួកគេបាំងមុខដោយសារតែព្រះភ័ក្ត្រ និងសិរីល្អទ្រង់មានពន្លឺចញ្ជាំងចញ្ចែងពេក ដែលគ្មានអ្វីអាចសំលឹងចំទៅកាន់ព្រះភ័ក្ត្ររបស់ទ្រង់បានឡើយ (និក្ខមនំ ៣៣:២០)
-
នៅពេលដែលពួកគេសេរភីមប្រកាសពីភាពបរិសុទ្ធរបស់ព្រះ ពេលនោះគ្រឹះនៃព្រះវិហារក៏រញ្ជួយ ហើយក៏មាន ផ្សែងនៅពាសពេញព្រះវិហារ។ ការរញ្ជួយ និង ផ្សែងបង្ហាញពីសិរីល្អ និង អំណាចចេស្តារបស់ព្រះ (និក្ខមនំ ១៩:១៦-២០; វិវរណៈ ១៥:៨)
ការឆ្លើយតបរបស់លោកអេសាយ
៣. តើលោកអេសាយពោលពាក្យយ៉ាងណា នៅពេលដែលគាត់ដឹងពីភាពបរិសុទ្ធ ដ៏ខ្ពង់ខ្ពស់ជាទីបំផុតរបស់ព្រះ?
“វរហើយខ្ញុំ ខ្ញុំត្រូវវិនាសជាពិត”
៤. ពួកហោរាតែងប្រើពាក្យ “វរហើយ” ដើម្បីនាំការកាត់ទោសរបស់ព្រះទៅកាន់ពួកមនុស្សប៉ះបោរ។ ប៉ុន្តែនៅត្រង់នេះ លោកអេសាយបានប្រកាស “វរហើយ” មកកាន់ខ្លួនឯង! តើលោកអ្នកគិតថា ហេតុអ្វីបានជាគាត់ធ្វើការនេះ?
នៅពេលដែលលោកអេសាយឃើញព្រះ ថាទ្រង់ពិតជា (“បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ”) គាត់ក៏ឃើញខ្លួនឯងពិតជានរណា ជាលើកដំបូង “ដ្បិតខ្ញុំជាមនុស្សមានបបូរមាត់មិនស្អាត ហើយខ្ញុំនៅកណ្តាលបណ្តាមនុស្ស ដែលមានបបូរមាត់មិនស្អាតដែរ”។ ***ណូតរបស់គ្រូ #9
ការទទួលស្គាល់ភាពបរិសុទ្ធ និងសិរីល្អរបស់ព្រះ នាំឱ្យយើងមានការទទួលស្គាល់ថា យើងមានបាប។ ការ ធ្វើអំពើបាប គឺជាការខ្វះមិនដល់សិរីល្អរបស់ព្រះ (រ៉ូម ៣:២៣)។ មូលហេតុដែលមនុស្សភាគច្រើន មិនសូវ ទទួលស្គាល់អំពើបាបរបស់ខ្លួន គឺដោយសារពួកគេមិនបានដឹងអំពី សិរីល្អរបស់ព្រះ។
ទំនុកដំកើង ៣៦:១-២
ការរំលងច្បាប់របស់មនុស្សអាក្រក់
នោះសំដែងក្នុងចិត្តខ្ញុំថា
នៅភ្នែកគេគ្មានសេចក្ដីកោតខ្លាចដល់ព្រះទេ
ដ្បិតនៅភ្នែកគេក៏មើលខ្លួនជាគួរបញ្ចើចបញ្ចើវិញ
ដោយថា សេចក្ដីទុច្ចរិតរបស់ខ្លួន មិនដែលមាន
អ្នកណាឃើញ ឬស្អប់ឡើ ***ណូតរបស់គ្រូ #10
អេសាយអាចប្រៀបធៀបខ្លួនគាត់ទៅនឹងអ្នកដទៃ ហើយមានអារម្មណ៍មោទកភាព ដែលគាត់សុច្ចរិត ជាង មនុស្សជាច្រើន។ ប៉ុន្តែ បើប្រៀបជាមួយភាពល្អឥតខ្ចោះរបស់ព្រះវិញ អេសាយដឹងខ្លួនថា គាត់មិនសុចរិតសោះឡើយ។ មើលឃើញភាពបរិសុទ្ធរបស់ព្រះមួយក្រឡេក អេសាយភ្ញាក់ដឹងខ្លួនថា ខ្លួនគាត់មិនស្អាតស្អំនោះទេ។ ចូរមើលអ្វី ដែលកើតឡើងបន្ទាប់ពីនេះ។ អាន [អេសាយ ៦:៦-៨]
ការបញ្ជូនអេសាយ
៥. តើសេរភីមបានធ្វើអ្វី ពេលអេសាយទទួលស្គាល់ អំពើបាបរបស់ខ្លួន? តើពួកគេប្រាប់អ្វីទៅគាត់?
ពួកគេហើរមកគាត់ មានកាន់រងើកភ្លើងនៅក្នុងដៃ មកសម្អាតបបូរមាត់របស់គាត់។ ពួកគេប្រាប់គាត់ថា៖ "សេចក្ដីទុចរិតរបស់អ្នកបានដកចេញហើយ ហើយអំពើបាបរបស់អ្នកក៏បានដកចេញផង។"
យើងឃើញថា មានតែព្រះមួយអង្គប៉ុណ្ណោះដែលអាចបន្សុទ្ធមនុស្សបាន។ ព្រះអង្គមិនបានប្រាប់អេ សាយ ឱ្យខិតខំប្រឹងប្រែងជាងនេះ។ ព្រះអង្គមិនបានប្រាប់អេសាយឱ្យចេញទៅឆ្ងាយ ហើយត្រឡប់ មកវិញ ពេលជីវិតរបស់គាត់សុចរិតជាងនេះ។ ព្រះអង្គមិនបានមានបន្ទូលថា៖ "អញទទួលឯង ជាឯង អេសាយ" នោះទេ។ អត់ទេ ព្រះអង្គបានសម្ដែងចេញជារបៀបមួយ ដែលអំពើបាបរបស់អេសាយត្រូវ បានអត់ទោស ហើយសេចក្ដីទុចរិតរបស់គាត់ត្រូវដកចេញ។ ព្រះអង្គបន្សុទ្ធរាស្ត្ររបស់ទ្រង់ ពេលពួកគេ សារភាពអំពើបាបរបស់ពួកគេ នៅចំពោះព្រះអង្គ។
តើរងើកភ្លើងរលាកអេសាយដែរទេ? ប្រហែលជារលាកមួយភ្លែត តែចូរយើងកត់សម្គាល់អំពី ពាក្យពេចន៍ដំបូងរបស់គាត់ ដោយបបូរមាត់ដែលបានសម្អាតហើយ។
៦. នៅពេលព្រះជាម្ចាស់ត្រាស់ហៅគាត់ តើអេសាយឆ្លើយតបដូចម្ដេច?
ទូលបង្គំនៅឯណេះហើយ សូមបញ្ជូនទូលបង្គំចុះ!
អេសាយទទួលបានការបន្សុទ្ធ ហើយគាត់ត្រៀមខ្លួនរួចរាល់ ដោយចិត្តអន្ទះសារក្នុងការស្ម័គ្រចិត្ត បម្រើព្រះ។
សរុបសេចក្ដីអំពី មេរៀនយើង សូមពិចារណាជាមួយគ្នាអំពី ជំហ៊ានរបស់អេសាយដែលបោះទៅរក ព្រះ។
ជំហ៊ានរបស់អេសាយបោះទៅកាន់ព្រះ
ជំហ៊ានទី១៖ គាត់ទទួលការបើកសម្ដែងអំពី ភាពបរិសុទ្ធរបស់ព្រះ។
ជំហ៊ានទី២៖ ទទួលស្គាល់ថា ភាពបរិសុទ្ធរបស់ព្រះនាំមកនូវការទទួលស្គាល់បាប។
ជំហ៊ានទី៣៖ ការទទួលស្គាល់បាប នាំទៅរកការលន់តួ។
ជំហ៊ានទី៤៖ ព្រះអង្គសម្អាតគាត់ និងដកអំពើបាប និងសេចក្ដីទុចរិតពីគាត់។
ជំហ៊ានទី៥៖ ព្រះអង្គត្រាស់ហៅគាត់ គាត់ឆ្លើយតប។
ជំហ៊ានទី៦៖ ព្រះអង្គបញ្ជូនគាត់។
ក្រាបសង្ខេបអំពី ជំហ៊ានទាំង ៦
ការបើកសម្ដែង → ការទទួលស្គាល់ → ការប្រែចិត្ត → ការអត់ទោស → ការត្រាស់ហៅ(ដើម្បីបម្រើ)→ ការបញ្ជូនចេញ
ពិចារណា៖
សូមចំនាយពេលមួយភ្លែត ដើម្បីគិតអំពីសំនួរទាំងនេះ។
-
តើអ្នកធ្លាប់មានបទពិសោធន៍អំពី ជំហ៊ានមួយណានៅក្នុងជីវិតអ្នកផ្ទាល់?
-
តើអ្វីជាជំហ៊ានបន្ទាប់របស់អ្នក ក្នុងការដើរដោយជំនឿ?
សូមពិភាក្សាសំនួរទាំងនេះជាមួយដៃគូ៖
-
តើលោកអ្នកបានរៀនអ្វីខ្លះអំពីព្រះ តាមរយៈមេរៀននៅថ្ងៃនេះ?
-
តើសេចក្តីពិតនេះ ធ្វើឲ្យមានលទ្ធផលទាក់ទងយ៉ាងណាមកកាន់ជីវិតលោកអ្នក?
ចំនុចគន្លឹ៖
ការសង្ខេប ចំនុចគន្លឹះដែលព្រះគម្ពីរបង្រៀនអំពី ភាពបរិសុទ្ធរបស់ព្រះគឺ៖
(១) ព្រះជាម្ចាស់ មានភាពដាច់ដោយឡែក នៅក្នុងភាពឥតខ្ចោះរបស់ទ្រង់ និង ភាពធំឧត្តមរបស់ទ្រង់។
(២) ព្រះជាម្ចាស់ល្អឥតខ្ចោះនៅក្នុងសីលធម៌ ទ្រង់គ្មានអំពើបាប និងផ្តាច់ចេញពីគ្រប់ទាំងការអាក្រក់។
(៣) ភាពបរិសុទ្ធរបស់ព្រះ មានន័យថា ព្រះអង្គសាកសមនឹងការសរសើរតម្កើង ការបម្រើ និងថ្វាយបង្គំ។
***ណូតរបស់គ្រូ #9
នៅពេលដែលអេសាយឃើញភាពបរិសុទ្ធរបស់ព្រះ តើគាត់បាននិយាយថា៖ "ខ្ញុំគិតថា ខ្ញុំជាមនុស្សល្អ" ដែរទេ? ទេ។
តើគាត់និយាយថា៖ "អូខេ ខ្ញុំមានបបូរមាត់មិនស្អាត។ ខ្ញុំនឹងព្យាយាមធ្វើឱ្យបានប្រសើរជាងនេះ ពីឥឡូវនេះទៅ"? ទេ។
ផ្ទុយទៅវិញ គាត់បានដឹងខ្លួនថា គាត់មិនស្អាតស្អំ ហើយគាត់ដឹងថា នេះគឺជាបញ្ហាធំ។
***ណូតរបស់គ្រូ #10
គូររង្វង់ ដើម្បីពន្យល់
សួរ៖ តើវាមានរូបរាងដូចម្ដេច? ពួកគេនឹងនិយាយថា "រង្វង់"។ បន្ទាប់មក គូរដានជារង្វង់មួយទៀត ជារង្វង់ឥតខ្ចោះ នៅជាប់នឹងរង្វង់របស់អ្នក។
សួរ៖ តើរង្វង់ទី១ គឺពិតជារង្វង់មែនឬទេ? ឬវាមិនទាន់ត្រឹមត្រូវ?
ជីវិតរបស់យើងគឺ ដូចនេះដែរ។ យើងហៅជីវិតថាល្អ ប៉ុន្តែវាមិនត្រឹមត្រូវនោះទេ។ ទាល់តែយើង ឃើញ រង្វង់ដ៏ឥតខ្ចោះសិន ទើបយើងដឹងខ្លួនថា អ្វីដែលគូរដោយដៃរបស់យើងមិនល្អឥតខ្ចោះប៉ុណ្ណា។ ដូចគ្នាដែរ ទាល់តែយើងបានឃើញភាពល្អឥតខ្ចោះរបស់ព្រះ ទើបយើងដឹងខ្លួនថា យើងមិនល្អឥតខ្ចោះ ប៉ុណ្ណា។




