top of page

មេរៀនទី ៤៖ ប្រជារាស្ត្រនៃនគរព្រះ

នៅក្នុងមេរៀនមុន យើងបានឃើញថា នគរស្ថានសួគ៌គឺប្រៀបដូចជាពិធីជប់លៀងដ៏អស្ចារ្យ ដែលគេ មនុស្សម្នាឱ្យចូលរួម។ នៅក្នុងមេរៀននេះ យើងនេះមើលអំពី ប្រស្នា ៣ ដែលប្រាប់យើងអំពី មនុស្ស ម្នាដែលចូលទៅក្នុងនគរស្ថានសួគ៌។

ពាក្យ​ប្រៀប​ប្រដូចអំពី ចៀមរង្វេង
[លូកា ១៥:១-៧] អស់​ទាំង​អ្នក​យក​ពន្ធ និង​អ្នក​មាន​បាប គេ​ក៏​ចូល​មក​ជិត ដើម្បី​ស្តាប់​ទ្រង់ នោះ​ពួក​ ផារិស៊ី និង​ពួក​អាចារ្យ​គេ​ឌុកដាន់​ថា អ្នក​នេះ​ទទួល​មនុស្ស​បាប ហើយ​ក៏​ស៊ី​ជា​មួយ​នឹង​គេ​ផង តែ​ទ្រង់​ មាន​ព្រះបន្ទូល ជា​ពាក្យ​ប្រៀប​ប្រដូច​នេះ ដល់​គេ​ថា ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​ចៀម​១​រយ តែ ​បាត់​១ តើ​មិន​ទុក​ចៀម​៩៩​ឲ្យ​នៅ​ទី​រហោស្ថាន ដើម្បី​នឹង​ទៅ​តាម​រក​ចៀម​១​ដែល​បាត់ ទាល់​តែ​ឃើញ​ទេ ​ឬ​អី កាល​ណា​រក​ឃើញ​ហើយ នោះ​ក៏​លើក​ព្រនរ​មក ដោយ​អំណរ លុះ​មក​ដល់​ផ្ទះ​វិញ អ្នក​នោះ​នឹង​ ហៅ​ពួក​សំឡាញ់ និង​ពួក​អ្នក​ជិត​ខាង​មក ប្រាប់​ថា សូម​អរ​សប្បាយ​ជា​មួយ​នឹង​ខ្ញុំ ដ្បិត​ចៀម​ខ្ញុំ​ដែល​បាត់ នោះ​ឃើញ​វិញ​ហើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ស្ថានសួគ៌ នឹង​មាន​សេចក្តី​អំណរ​យ៉ាង​នោះ​ដែរ ដោយសារ​មនុស្ស​បាប​តែ​១​នាក់ ដែល​ប្រែ​ចិត្ត​វិញ ជា​ជាង​មនុស្ស​សុចរិត​៩៩​នាក់ ដែល​មិន​ត្រូវ​ការ​ប្រែ​ ចិត្ត​ទេ។
 
ពាក្យ​ប្រៀប​ប្រដូចអំពី ប្រាក់ដួងដែល​បាត់ ហើយរកឃើញវិញ
[លូកា ១៥:៨-១០] ឬ​មាន​ស្ត្រី​ឯ​ណា ដែល​មាន​ប្រាក់​១០​ដួង បើ​បាត់​១ តើ​មិន​អុជ​ចង្កៀង ហើយ​បោស​ផ្ទះ ​រក​អស់​ពី​ចិត្ត ទាស់​តែ​បាន​ឃើញ​ទេ​ឬ​អី  កាល​រក​ឃើញ នោះ​ក៏​ហៅ​ពួក​សំឡាញ់ និង​អ្នក​ជិត​ខាង​មក ​ប្រាប់​ថា សូម​អរ​សប្បាយ​ជា​មួយ​នឹង​ខ្ញុំ​ចុះ ដ្បិត​ប្រាក់​ខ្ញុំ​ដែល​បាត់ នោះ​រក​ឃើញ​វិញ​ហើយ  ដូច្នេះ ខ្ញុំ ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក៏​មាន​សេចក្តី​អំណរ នៅ​មុខ​ពួក​ទេវតា​នៃ​ព្រះ​យ៉ាង​នោះ​ដែរ ដោយសារ​មនុស្ស​បាប ​តែ​១​នាក់ ដែល​ប្រែ​ចិត្ត​វិញ។
 
ពាក្យ​ប្រៀប​ប្រដូចអំពី កូនពៅវង្វេង ហើយរកឃើញវិញ
[លូកា ១៥:១១-៣១]  រួច​ទ្រង់​ក៏​មាន​ព្រះបន្ទូល​ថា មាន​បុរស​ម្នាក់​មាន​កូន​ប្រុស​២  កូន​ពៅ​និយាយ ​ទៅ​ឪពុក​ថា សូម​លោក​ឪពុក​ប្រគល់​ចំណែក​មរដក ដែល​ត្រូវ​ចែក​ដល់​ខ្ញុំ​នោះ​មក គាត់​ក៏​ចែក​ទ្រព្យ ​នោះ​ដល់​កូន  ក្រោយ​បន្តិច​មក កូន​ពៅ​ប្រមូល​ទាំង​អស់ ចេញ​ទៅ​ឯ​ស្រុក​ឆ្ងាយ ហើយ​ក៏​បង្ហិន ​ទ្រព្យ​ទៅ ដោយ​ល្បែង​ដ៏​ហួស​ខ្នាត កាល​បាន​ចាយ​អស់​រលីង​ហើយ នោះ​កើត​មាន​អំណត់​ជា​ ខ្លាំង​នៅ​ស្រុក​នោះ វា​ក៏​មាន​សេចក្តី​ទ័លក្រ  រួច​ទៅ​បំរើ​អ្នក​ស្រុក​នោះ​ម្នាក់ ហើយ​គេ​ប្រើ​ឲ្យ​ទៅ ​ឯ​វាល​ ឃ្វាល​ហ្វូង​ជ្រូក  វា​មាន​ចិត្ត​ចង់​ចំអែត​ពោះ ដោយ​សំបក​ដែល​ជ្រូក​ស៊ី​ណាស់ តែ​គ្មាន​អ្នក​ណា​ឲ្យ​សោះ កាល​វា​ភ្ញាក់​ដឹង​ខ្លួន នោះ​ក៏​គិត​ថា ឪពុក​អញ​មាន​ជើង​ឈ្នួល​ប៉ុន្មានៗ សុទ្ធ​តែ​មាន​អាហារ​ បរិបូរ​គ្រប់ ​គ្នា តែ​នៅ​ទី​នេះ អញ​ជិត​ដាច់​ពោះ​ស្លាប់​ហើយ  អញ​នឹង​ក្រោក​ឡើង ទៅ​និយាយ​នឹង​គាត់​ថា លោក ​ឪពុក ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ព្រះ ហើយ​នឹង​លោក​ឪពុក​មែន  ខ្ញុំ​នេះ​មិន​គួរ​ឲ្យ​គេ​ហៅ​ជា​កូន​លោក​ ឪពុក​ទៀត​ទេ សូម​ទទួល​ខ្ញុំ ទុក​ដូច​ជា​ជើង​ឈ្នួល​លោក​ឪពុក​វិញ​ចុះ  នោះ​វា​ក៏​ក្រោក​ឡើង​ដើរ​ទៅ លុះ​ឪពុក​ឃើញ​ពី​ចំងាយ​ហើយ ក៏​មាន​ចិត្ត​អាណិត​មេត្តា ហើយ​រត់​ទៅ​ឱប​ថើប​វា  ទើប​វា​និយាយ​ថា លោក​ឪពុក ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ព្រះ ហើយ​និង​លោក​ឪពុក ខ្ញុំ​មិន​គួរ​ឲ្យ​គេ​ហៅ​ជា​កូន​របស់​លោក​ឪពុក ​ទៀត​ទេ តែ​ឪពុក​ប្រាប់​ទៅ​ពួក​បាវ​គាត់​ថា ចូរ​យក​អាវ​ល្អ​បំផុត​ចេញ​មក​បំពាក់​ឲ្យ​វា ហើយ​យក​ ចិញ្ចៀន និង​ស្បែក​ជើង​មក​ឲ្យ​ផង រួច​យក​កូន​គោ​ដែល​បំប៉ន​មក​សំឡាប់​ចុះ យើង​នឹង​បរិភោគ​ឲ្យ ​សប្បាយ​ចិត្ត  ដ្បិត​កូន​អញ​នេះ​បាន​ស្លាប់ ឥឡូវ​រស់​ឡើង​វិញ ក៏​បាត់​ទៅ ហើយ​បាន​ឃើញ​មក​វិញ នោះ​គេ​ក៏​បរិភោគ​សប្បាយ​ទាំង​អស់​គ្នា​ទៅ ឯ​កូន​ច្បង​នៅ​ឯ​ចំការ កាល​ត្រឡប់​មក​ជិត​ដល់​ផ្ទះ នោះ​ក៏​ឮ​សូរ​ភ្លេង និង​របាំ  គាត់​ហៅ​ពួក​បាវ​ម្នាក់​មក​សួរ​ថា គេ​ធ្វើ​អ្វី​ហ្នឹង បាវ​នោះ​ជំរាប​ថា ប្អូន​លោក​ត្រឡប់​មក​វិញ ហើយ​លោក​ឪពុក​បាន​សំឡាប់​កូន​គោ​ដែល​បំប៉ន ដោយ​ព្រោះ​បាន​កូន​មក​វិញ ​ដោយ​សុខសាន្ត  ដូច្នេះ គាត់​ក៏​ខឹង មិន​ព្រម​ចូល​ទៅ​សោះ បាន​ជា​ឪពុក​ចេញ​មក​អង្វរ​ដល់​គាត់  តែ​គាត់​ឆ្លើយ​ថា មើល ខ្ញុំ​បាន​បំរើ​លោក​ឪពុក​ប៉ុន្មាន​ឆ្នាំ​នេះ​មក​ហើយ មិន​ដែល​ធ្វើ​ខុស​អ្វី​នឹង​បង្គាប់​សោះ តែ​លោក​ឪពុក​មិន​ដែល​ឲ្យ​កូន​ពពែ សូម្បី​តែ​១ ឲ្យ​ខ្ញុំ​បាន​អរ​សប្បាយ ជា​មួយ​នឹង​ពួក​មិត្រ​សំឡាញ់​ខ្ញុំ ​ឡើយ  ឯ​កូន​លោក​ឪពុក ដែល​វា​បង្ហិន​បំផ្លាញ​សម្បត្តិ​លោក​ឪពុក​អស់ ដោយ​នូវ​ស្រី​អ្នក​លេង​នេះ កាល​បាន​មក​ដល់ នោះ​លោក​ឪពុក​សំឡាប់​កូន​គោ ដែល​បំប៉ន​ឲ្យ​វា​ភ្លាម  ឪពុក​ក៏​តប​ថា កូន​អើយ ឯង​បាន​នៅ​ជា​មួយ​នឹង​អញ​ជា​ដរាប ឯ​របស់​អញ​ទាំង​ប៉ុន្មាន ក៏​ជា​របស់​ឯង​ដែរ។

 

នៅក្នុងពាក្យ​ប្រៀប​ប្រដូចទាំងអស់នេះ របស់ ៣ យ៉ាងដែលបានបាត់បង់។ តើវាជាអ្វី?

ចៀម ប្រាក់ដួង និងកូនពៅ។

ចៀមវង្វេង

តើចៀមវង្វេងតំណាងឱ្យអ្វី?
មនុស្សមានបាប ដែលរួមទាំងយើងផង។
 
ហេតុអ្វីបានជាមនុស្សមានបាប ដូចជាចៀម?
ព្រោះពួកគេដើរវង្វេងចេញពីអ្នកគង្វាល។

 

ពេលព្រះយេស៊ូវប្រៀបធៀបមនុស្សទៅនឹងចៀមវង្វេង ប្រហែលជាទ្រង់បានគិតអំពី អ្វីដែលហោរា អេសាយបាន សរសេរហើយ។ អេសាយបានសរសេរថា “យើង​ទាំង​អស់​គ្នា​បាន​ទាស​ចេញ ​ដូច​ជា​ចៀម គឺ​យើង​បាន​បែរ​ចេញ​ទៅ​តាម​ផ្លូវ​យើង​រៀង​ខ្លួន។” (អេសាយ ៥៣:៦)។

តើចៀមចាប់ផ្ដើមវង្វេងដោយ របៀបណា?
ពួកវាចេញទៅតាមផ្លូវរៀងៗខ្លួន ព្រោះពួកគេមិនខ្វាយខ្វល់ និងល្ងីល្ងើ។
 
ដូចគ្នាជាមួយគ្នាដែរ មនុស្សម្នាក្លាយជាវង្វេងដោយការមិនខ្វាយខ្វល់ និងល្ងីល្ងើរបស់ពួកគេ។ យើងបែរចេញមកតាមរបៀបរបស់យើង ជាជាងស្ដាប់បង្គាប់ និងធ្វើតាមរបៀបរបស់ព្រះ។

តើមានលទ្ធផលអ្វី ពេលចៀមវង្វេង?
វាដាច់ចេញពីហ្វូងចៀម និងអ្នកគង្វាល ហើយធ្លាក់ទៅក្នុងស្ថានភាពគ្រោះថ្នាក់។
 
ចៀម ទន់ខ្សោយ និងត្រូវការទីពំនាក់។ ពួកវាស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ណាស់ បើគ្មានអ្នក គង្វាលទេនោះ។

 

ប្រាក់ដួងដែលបាត់ 

តើប្រាក់ដួងតំណាងឱ្យអ្វី?
មនុស្សមានបាប ដែលរួមទាំងយើងដែរ។
 
ហេតុអ្វីទើបយើងប្រៀបដូចជាប្រាក់ដួង?
យើងប្រៀបដូចជាប្រាក់ដួង ព្រោះយើងមានតម្លៃ។
 
ប្រាក់ដួងអាចបាត់ដោយសារអ្វីដែលកើតឡើងទៅលើវា។ ស្រដៀងគ្នានឹងនេះ មនុស្សម្នាក់អាចវង្វេង ព្រោះរឿងរ៉ាវដែលកើតឡើងនៅក្នុងជីវិតរបស់ពួកគេ។
 
តើស្ត្រីនោះបានធ្វើអ្វី នៅពេលដែលប្រាក់ដួងរបស់គាត់បានបាត់? ហេតុអ្វី?
គាត់ខិតខំស្វែងរកវាណាស់ ព្រោះវាមានតម្លៃសម្រាប់គាត់។

កូនពៅវង្វេង

តើកូនពៅវង្វេងតំណាងឱ្យនរណា?
ពួកយើង។
 
ហេតុអ្វីទើបយើងដូចជាកូនពៅ?
យើងដូចជាកូនពៅ ព្រោះយើងមានព្រះវរបិតា ដែលស្រឡាញ់យើង។
 
នៅក្នុងពាក្យ​ប្រៀប​ប្រដូច តើកូនពៅវង្វេងដោយរបៀបណា?
ដោយជ្រើសរើសចាកចេញពីឪពុករបស់ខ្លួន ហើយបំផ្លាញកេរ្តិ៍មរតក ដោយរស់នៅដោយមិនខ្វល់ ខ្វាយពីអ្វី។

 

ដូចគ្នាជាមួយនេះដែរ មនុស្សប្រែជាវង្វេងដោយការចាកចេញពីព្រះវរបិតា និងទៅតាមផ្លូវរបស់ខ្លួន។ នេះព្រោះតែ ពួកគេមានមហ្ឆិតាផ្ទាល់ខ្លួនសម្រាប់ជីវិតរបស់ពួកគេ។
 
តើមានលទ្ធផលអ្វី នៅពេលកូនពៅវង្វេង?
គាត់បំផ្លាញកេរ្តិ៍មរតករបស់គាត់ ហើយធ្លាក់ទៅក្នុងស្ថានភាពអាក្រក់ គឺគាត់ស្រេកឃ្លាន ហើយក៏ បរិភោគចំនីជ្រូក។

 

សត្វជ្រូក គឺជាសត្វដ៏គួរឱ្យស្អប់ខ្ពើម សម្រាប់ជនជាតិយូដា ហើយឥឡូវនេះ ជនជាតិយូដាម្នាក់នេះ ត្រូវធ្វើការជា មួយជ្រូក មើលថែពួកវា និងរស់នៅជាមួយពួកវា! នៅក្នុងស្ថានភាពដ៏អាក្រក់នេះ កូន ពៅភ្ញាក់ខ្លួនដឹងថា គាត់បាន ធ្វើខុសហើយ ហើយក៏សម្រេចចិត្តត្រឡប់ទៅរកឪពុករបស់គាត់វិញ។ នេះហើយគឺជាការប្រែចិត្ត។ វាជាការផ្លាស់ប្រែ នៅក្នុងដួងចិត្ត ដែលនាំឱ្យមានការកែប្រែទង្វើ។ វាជាការភ្ញាក់ដឹងខ្លួនថា យើងបានធ្វើបាប និងសម្រេចចិត្តថា ចង់ឈប់រត់គេចចេញពីព្រះ រួចត្រឡប់មករកទ្រង់វិញ។

នៅក្នុងពាក្យ​ប្រៀប​ប្រដូចទាំង ៣ នេះ ព្រះយេស៊ូវបានបង្រៀនយើងអំពីស្ថានភាពរបស់មនុស្ស។ ទ្រង់មិនបាន មានបន្ទូលថា មនុស្សល្អ ឬអាក្រក់នោះទេ ឬថាមនុស្សត្រូវព្យាយាមជាងនេះ និងធ្វើឱ្យបានប្រសើរជាង នេះទេ។ ផ្ទុយទៅវិញ ព្រះអង្គបានបង្រៀនថា មនុស្សគឺជាអ្នកបាត់បង់។ មនុស្សគ្រប់គ្នា គឺបាត់បង់ផ្នែក ព្រលឹងវិញ្ញាណ ព្រោះយើងបានដាច់ ចេញពីព្រះ។ យើងបាត់បង់ ព្រោះយើងបែរចេញពីព្រះ (ដូចជា ចៀម) ទាស់ទទឹងនឹងទ្រង់ (ដូចជាកូនពៅ) និងដោយ ការអាក្រក់ដែលកើតឡើងមកកាន់យើង (ដូចជា ប្រាក់ដួង)។ មនុស្សគ្រប់គ្នាបាត់បង់ និងត្រូវការគេរកឃើញវិញ។

ឥឡូវ ចូរមើលអំពី លទ្ធផលនៃរបស់ទាំងនេះ ត្រូវបានរកឃើញ។

ចៀមដែលបានរកឃើញ

តើនរណាជាអ្នករកចៀមវង្វេង?
អ្នកគង្វាល
 
តើអ្នកគង្វាលតំណាងឱ្យនរណា?
ព្រះយេស៊ូវ
 
ព្រះយេស៊ូវ ពិពណ៌នាព្រះអង្គទ្រង់ ជា “អ្នកគង្វាលល្អ” នៅក្នុងយ៉ូហាន :11-16។ ព្រះយេស៊ូវ ជ្រាបអំពី ចៀមរបស់ ព្រះអង្គ លះបង់ជីវិតទ្រង់សម្រាប់ចៀម និងដឹកនាំពួកវាមកក្នុងហ្វូងវិញ។
 
អេសេគាល 34:11-13 បានចែងថា “ដ្បិត​ព្រះអម្ចាស់យេហូវ៉ា ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា មើល អញ គឺ​អញ​នេះ​ហើយ នឹង​ស្វែង​រក​ចៀម​របស់​អញ​ទាំង​ស៊ើបសួរ​រក​ទាល់​តែ​ឃើញ​ផង ១២ ឯ​អ្នក​គង្វាល គេ​តែង​មើល​ហ្វូង​ចៀម​ខ្លួន នៅ​ថ្ងៃ​ដែល​គេ​នៅ​ជា​មួយ​នឹង​ហ្វូង​ចៀម​ដែល​ខ្ចាត់ខ្ចាយ​ជា ​យ៉ាង​ណា នោះ​អញ​នឹង​ថែ​មើល​ហ្វូង​ចៀម​របស់​អញ ហើយ​ជួយ​ឲ្យ​វា​រួច​ចេញ​ពី​គ្រប់​កន្លែង​ដែល​វា​ត្រូ វ​កំចាត់កំចាយ​នោះ នៅ​ថ្ងៃ​ដែល​មេឃមីរស្រទំ​ហើយ​ងងឹត​យ៉ាង​នោះ​ដែរ ១៣ អញ​នឹង​នាំ​វា​រាល់​គ្នា ចេញ​ពី​សាសន៍​ទាំង​ប៉ុន្មាន ហើយ​ប្រមូល​វា​ពី​គ្រប់​ទាំង​ស្រុក រួច​នឹង​នាំ​ចូល​ទៅ​ក្នុង​ស្រុក​របស់​វា​វិញ អញ​នឹង​ឃ្វាល​វា​នៅ​លើ​ភ្នំ​នៃ​ស្រុក​អ៊ីស្រាអែល ហើយ​តាម​ផ្លូវ​ទឹក និង​នៅ​គ្រប់​ទាំង​កន្លែង​ដែល​មាន​ មនុស្ស​នៅ​ក្នុង​ស្រុក​នោះ​ផង។”

 

នេះពិពណ៌នាថា ព្រះបានធ្វើការសម្រាប់អស់អ្នកណា ដែលស្គាល់ព្រះអង្គថាជាអ្នកគង្វាលរបស់ គេ។


តើអ្នកគង្វាលរកចៀមឃើញដោយរបៀបណា?
គាត់ទៅតាមចៀមដែលបានវង្វេង រហូតដល់គាត់រកវាឃើញ។ ហើយពេលគាត់រកវាឃើញ គាត់ដាក់ វានៅលើស្មា ហើយមានអំណរឡើង។
 
ព្រះយេស៊ូវរកឃើញយើង និងលី​យើងលើ​ស្មារបស់ព្រះអង្គរហូតយើងមកដល់ផ្ទះវិញ។ នេះពិពណ៌នាអំពី សេចក្ដីសង្គ្រោះរបស់យើង។
 
តើមានលទ្ធផលអ្វី ពេលចៀមត្រូវបានរកឃើញ?
វាត្រូវបានសង្គ្រោះពីគ្រោះថ្នាក់ និងស្ដារឡើងវិញនៅក្នុងហ្វូងចៀម និងអ្នកគង្វាល។
 
តើមានលទ្ធផលអ្វី អំពីការរកឃើញចៀមសម្រាប់អ្នកគង្វាល?
អំណរ! គាត់ធ្វើពិធីជប់លៀង ដើម្បីអបអរសាទរ។

 

ប្រាក់ដួងដែលរកឃើញវិញ

តើនរណារកឃើញប្រាក់ដួង?
ស្ត្រី
 
តើស្ត្រីតំណាងឱ្យអ្វី?

ព្រះវិញ្ញាណបរិសុទ្ធ។ វាជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ដែលដឹកនាំយើង​មកកាន់ព្រះវិញ។
 
តើស្ត្រីរកប្រាក់ដួងឃើញ ដោយរបៀបណា?

គាត់បញ្ឆេះចង្កៀង បោសផ្ទះ និងខិតខំរក រហូតទាល់តែរកឃើញ។
 
តើមានលទ្ធផលអ្វីមកកាន់ប្រាក់ដួង នៅពេលគេរកឃើញ?

តម្លៃ និងលទ្ធភាពនៃការប្រើប្រាស់របស់វា ត្រូវបានស្ដារឡើងវិញ។
 
តើមានលទ្ធផលអ្វីមកកាន់ស្ត្រី នៅពេលរកឃើញប្រាក់ដួង?

អំណរ! គាត់ធ្វើពិធីជប់លៀង ដើម្បីអបអរសាទរ។

 

កូនពៅដែលបានរកឃើញវិញ

ពាក្យ​ប្រៀប​ប្រដូច ២ ដំបូងបង្ហាញអំពី អំណរនៃស្ថានសួគ៌ “ដោយ‌សារ​មនុស្ស​បាប​តែ​១​នាក់ ដែល​ប្រែ​ចិត្ត​វិញ”។ ពាក្យ​ប្រៀប​ប្រដូចនេះ បង្ហាញយើងនូវគំរូមួយនៃការប្រែចិត្ត។ នៅពេលកូនពៅមករកឪពុកវិញ គាត់បន្ទាបខ្លួន និងពឹងផ្អែកទាំងស្រុងទៅលើសេចក្ដី មេត្តារបស់ឪពុក។
 
តើឪពុកតំណាងឱ្យនរណា?
ព្រះវរបិតា។
 
តើឪពុករកកូនពៅឃើញដោយរបៀបណា?
ពេលគាត់នៅឆ្ងាយនៅឡើយ ឪពុកគាត់មើលឃើញគាត់ ហើយមានក្ដីមេត្តា និងរត់ទៅអោបថើប គាត់។
 

សេចក្ដីពិតដែលឪពុករត់ទៅរកកូន ធ្វើឱ្យពួកយូដាដែលកំពុងស្ដាប់ព្រះយេស៊ូវមានព្រះបន្ទូល មាន ការភ្ញាក់ផ្អើល។ ពួកយូដាស្លៀកពាក់វែងៗ ដែលពិបាករត់ ហើយបុរសវ័យចំណាស់ មិនដែលរត់នៅ ទីសាធារណៈទេ។ ប៉ុន្តែ យើងឃើញភាពប្រឹងប្រែងរបស់ឪពុក ក្នុងការមករួបរួមជាមួយកូនរបស់ គាត់ ដោយសេចក្ដីពិតដែលគាត់រត់មករក កូនប្រុសរបស់គាត់វិញ។ ចូរគិតអំពីអ្វីដែលការនេះប្រាប់ យើងអំពីព្រះ។ តើព្រះអង្គធ្វើមកកាន់យើងបែបណា នៅពេលយើងប្រែចិត្ត និងត្រឡប់មកកាន់ទ្រង់វិញ?

ទុកឱ្យសិស្សចែកចាយគំនិតពួកគេ។
 
ចូរកត់ចំនាំថា គ្មានកំហឹង ឬការស្ដីបន្ទោស ឬការអាក់អន់ចិត្តនោះឡើយ។ ផ្ទុយទៅវិញ គឺមានសេច ក្ដីស្រឡាញ់ របស់ឪពុក បានបង្ហាញចេញមកដោយការអោប ថើប និងអំណោយដ៏ឥតសំចៃ។
 
តើមានលទ្ធផលអ្វីមកកាន់កូន នៅពេលកូនរកឃើញ?
កូនទទួល អាវ​ល្អ​បំផុត​ ចិញ្ជៀននៅនឹងម្រាមដៃ និងស្បែកជើងនៅលើជើងគាត់។
 
អំណោយនីមួយៗបង្ហាញថា គាត់ត្រូវបានទទួលជាកូនវិញហើយ។ អាវ​ល្អ​បំផុត​ ជា សញ្ញានៃកិត្តិយស ចិញ្ជៀនជាសញ្ញានៃសិទ្ធិធិអំណាច ហើយស្បែកជើងជាសញ្ញានៃមនុស្សមាន សេរីភាព (ទាសករមិនមាន ស្បែកជើងទេ)។

តើមានលទ្ធផលអ្វីមកកាន់ឪពុក ពេលរកកូនឃើញ?
អំណរ! គាត់ធ្វើពិធីជប់លៀងដើម្បីអបអរសាទរ។

 

ពាក្យ​ប្រៀប​ប្រដូចទាំងនេះប្រាប់យើងអំពី ប្រជាជននៃនគរព្រះ។ ពួកគេមិនអាចចូលទៅកាន់នគរព្រះ ដោយសារ ការខំប្រឹងប្រែង របស់គេទេ។ យើងសុទ្ធតែជាមនុស្សបាត់បង់ តែព្រះអង្គស្វែងរកយើង។ ព្រះអង្គធ្វើដូច នេះ ព្រោះវានាំឱ្យទ្រង់មានអំ ណរដែលបានសង្គ្រោះយើង។
 
ពាក្យ​ប្រៀប​ប្រដូចទាំង ៣ នេះបង្រៀនយើងអំពី អំណររបស់ព្រះអង្គដែលបានរកយើងឃើញ។ ពេលព្រះអង្គរក ឃើញយើង និងនាំ យើងមកផ្ទះ តើនៅស្ថានសួគ៌មានអ្វីកើតឡើង?
មានពិធីជប់លៀង!
 
សូមចំណាយពេលឥឡូវនេះបន្តិច ដើម្បីអរព្រះគុណព្រះដែលទ្រង់បានស្វែងរក និងរកឃើញអ្នក!

 

សរុបសេចក្ដី
សូមកត់ចំនាំអំពី មូលហតុដែលព្រះយេស៊ូវបានប្រាប់យើងអំពី ពាក្យ​ប្រៀប​ប្រដូចទាំង ៣ នេះ។ ខរ ១ និង ២ បានចែងថា “ឥឡូវ នេះ ពួកអ្នកយកពន្ធ និងមនុស្សមានបាប សុទ្ធតែចូលមកជិត ដើម្បីស្ដាប់ឮពីទ្រង់។ ពួកផារឺស៊ី និងពួកអាចារ្យក៏ញាប់ ញ័រហើយថា “បុរសនេះទទួលមនុស្សមានបាប ហើយបរិភោគ ជាមួយគេ”។”

ពួកមេដឹកនាំសាសនាបដិសេធមនុស្សមានបាប តែព្រះយេស៊ូវដឹងថា ទ្រង់អាចជួយពួកគេ បាន។ ព្រះអង្គ បានប្រាប់អំពី ពាក្យ​ប្រៀប​ប្រដូច ៣ នេះ ដើម្បីបង្ហាញថា ព្រះអង្គស្វែងរក និងទទួលពួកមនុស្ស មានបាប ហើយនាំពួកគេមកផ្ទះ នៃនគរស្ថានសួគ៌វិញ។

សម្រង់បន្ទូលរបស់ព្រះយេស៊ូវ៖ ព្រោះកូនមនុស្សយាងមក ស្វែងរក និងសង្គ្រោះមនុស្សបាត់បង់។ (លូកា ១៩:១០)

ព្រះយេស៊ូវស្វែងរកមនុស្សមានបាប ព្រោះស្ថានសួគ៌មានអំណរឡើង ពេលពួកគេបានរកឃើញ។ ស្វែងរកមនុស្សបាត់ បង់គឺជា បទពិសោធន៍ដ៏មានអំណរ។ ឥឡូវនេះ ព្រះយេស៊ូវត្រាស់ហៅយើងឱ្យ ស្វែងរកមនុស្សបាត់បង់ផង និងចែក ចាយនូវអំណររបស់ទ្រង់ នៅពេលរកឃើញបានសម្រេចផងដែរ។

ពិភាក្សា៖ តើអ្វី​ជា​សេចក្ដីពិតខាងវិញ្ញាណមួយ ដែលអ្នកបានរៀនពីពាក្យ​ប្រៀប​ប្រដូចទាំងនេះ?

អធិស្ឋានបញ្ជប់

 

bottom of page