
ជួយគ្នាទៅវិញទៅមក
ឱបងប្អូនអើយ បើបានទាន់ឃើញមនុស្សណាធ្វើខុសអ្វី នោះអ្នករាល់គ្នាដែលដើរដោយព្រះវិញ្ញាណ ចូរដំរង់អ្នកនោះដោយចិត្តសុភាព ព្រមទាំងប្រយ័តខ្លួនឯងផង ក្រែងត្រូវសេចក្ដីល្បួងដែរ
៦:១ លោកប៉ុលធ្វើការពន្យល់ពីបរបៀប ត្រូវធ្វើយ៉ាងណា នៅពេលដែលមានអ្នកជឿណាម្នាក់ បានធ្លាក់ខ្លួនទៅក្នុងអំពើបាប។ នេះមានន័យថា គាត់មិនបានមានគម្រោងធ្វើអំពើបាបនោះទេ ប៉ុន្តែឥឡូវគាត់បានជាប់គាំង ហើយត្រូវការជំនួយដើម្បីឲ្យគាត់រួចផុត។ នៅពេលដែលការនេះ កើតឡើងនៅក្នុងក្រុមជំនុំរបស់យើង តើយើងត្រូវធ្វើយ៉ាងណា? ចម្លើយនោះគឺ យើងត្រូវដំរង់គាត់ (ស្តារគាត់ឡើងវិញ)។
ដំរង់ (καταρτίζετε) មានន័យថា ដាក់អ្វីម្យ៉ាងឲ្យត្រូវនៅកន្លែងត្រឹមត្រូវដូចដើម គឺជាការស្តារឲ្យរបស់នោះ មានភាពល្អដូចដើម មុនពេលដែលមានការខូចខាតកើតឡើង។ ពាក្យ នេះត្រូវបានគ្រូពេទ្យប្រើ នៅពេលដែលគាត់ដំរង់ឆ្អឹងឡើងវិញ។ លោកម៉ាកុស បានប្រើពាក្យនេះ ដើម្បីពណ៌នាការ ជួសជុលអួន (ម៉ាកុស ១:១៩)។ នៅពេលដែលនរណាម្នាក់នៅក្នុងក្រុមជំនុំរបស់ លោកអ្នក បានធ្វើខុសអ្វី វាប្រៀបដូចជាផ្នែកមួយនៃរាងកាយមានភាពបែកបាក់។ ហើយប្រសិនបើ ផ្នែកណាមួយនៃរាងកាយមានភាពបែកបាក់ នោះរូបកាយទាំងមូលនឹងរងទុក្ខវេទនា។ ប៉ុន្តែនៅពេល ដែលយើងដំរង់ស្តារគាត់ឡើងវិញ រូបកាយទាំងមូលមាន សុខភាពល្អ និង ភាពពេសលេញជាថ្មីឡើងវិញ។
ការស្តារឡើងវិញតែងតែរជាគោលដៅជានិច្ច (២កូរិនថូស ២:៧; ២ថែស្សាឡូនិច ៣:១៥ យ៉ាកុប ៥:១៩-២០)។ ការនេះកើតឡើងតាមរយៈ ការប្រែចិត្ត ការអត់ទោស ការលើកទឹកចិត្ត និង ការ ទទួលស្វាគមន៍ ក្នុងការប្រកបជាមួយនឹងក្រុមជំនុំ។ ហើយមនុស្សដែលពោរពេញហូរហៀរ ដោយ ផលផ្លែខាងវិញ្ញាណ គួរជាអ្នកធ្វើកិច្ចការ នៃការស្តារឡើងវិញនេះ។ លោកប៉ុលបានប្រើពាក្យពហុ វចនៈ ដើម្បីបង្ហាញថាការនេះទាមទារឲ្យមានការធ្វើការជាក្រុម។ ការស្តារមនុស្សឡើងវិញជាមួយ នឹងចិត្តសុភាព ពួកអ្នកជំនួយនឹងត្រូវការមាន ការបន្ទាបខ្លួន ដែលកើតចេញពីការដឹងថាមនុស្សគ្រប់ គ្នាសុទ្ធតែទទួលការជៈឥទ្ធិពលពីអំពើបាប (១ កូរិន ១០:១២)។ ការនេះនឹងធ្វើឲ្យពួកគេមានការ ប្រុងប្រៀបការពារខ្លួន ប្រឆាំងជាមួយនឹងការល្បួង ក្នុងពេលដែលពួកគេនាំការស្តារឡើងវិញទៅកាន់ មនុស្សដទៃទៀត។
ចូរយកអាសាគ្នាទៅវិញទៅមក យ៉ាងនោះ ទើបបានសំរេចតាមក្រិត្យវិន័យនៃព្រះគ្រីស្ទ
៦:២ ការយកអាសារគ្នា គឺជាការសំដៅទៅលើការស្ពាយបន្ទុកគ្នាទៅវិញទៅមក ព្រោះថាយើងទាំង អស់គ្នាមានបន្ទុក (βάρη) ហើយព្រះអង្គមិនចង់ឲ្យយើងស្ពាយបន្ទុកនោះតែម្នាក់ឯងទេ។ ពាក្យនេះ សំដៅទៅលើការមានបន្ទុកដ៏សែនធ្ងន់ ដែលលើសពីកំលាំងរបស់មនុស្សម្នាក់ ក្នុងការស្ពាយតែ ម្នាក់ឯង។ នៅពេលដែលយើងជួយយកអាសារគ្នា (ស្ពាយបន្ទុកគ្នាទៅវិញទៅមក) យើងសម្រេច ក្រឹត្យវិន័យ ឲ្យស្រលាញ់គ្នាទៅវិញទៅមក ដែលព្រះយេស៊ូវបានបង្គាប់ឲ្យយើងធ្វើ (យ៉ូហាន ១៣:៣៤-៣៥; ១៥:១២)។ ការនេះអាចសំដៅទៅលើ គ្រប់ទាំងប្រភេទនៃបន្ទុកទាំងអស់ ប៉ុន្តែនៅក្នុងបរិបទនេះ គឺសំដៅទៅលើបន្ទុកនៃការបរាជ័យខាងវិញ្ញាណ ហើយនិងការលំបាក នៃការ ព្យាយាមឲ្យរួចផុតពីអំពើបាប។ យើងគួរចែករំលែកជួយស្ពាយបន្ទុកនោះ ព្រមទាំងមិនតតាំង អំពើបាប និង សេចក្តីល្បួងដោយ ខ្លួនឯង ហើយម្នាក់ឯងនោះទេ។
ដ្បិតបើអ្នកណាគិតស្មានថាខ្លួនជាអ្វីៗ តែមិនជាអ្វីសោះ អ្នកនោះឈ្មោះថាបញ្ឆោតខ្លួនឯងហើយ
៦:៣ អំនួតរារាំងយើង មិនឲ្យយើងស្រលាញ់គ្នាទៅវិញទៅមកតាមតែការ ដែលយើងគួរធ្វើ។ វារារាំង យើងមិនឲ្យផ្តល់ជំនួយទៅកាន់អ្នកដទៃ ដោយសារតែយើងមានអំនួត យើងផ្តោតមកលើខ្លួនឯងជា ជាងការផ្តោតទៅកាន់តម្រូវការរបស់អ្នកដទៃ (ភីលីព ២:៣-៤)។ វាក៏រារាំងយើងមិនឲ្យសុំជំនួយពី អ្នកដទៃ ដោយសារតែយើងគិតថា យើងមិនត្រូវការជំនួយពីនរណាម្នាក់ ក្នុងការស្ពាយបន្ទុករបស់ យើង ទោះបីជាបន្ទុកនោះមានភាពធ្ងន់ធ្ងរពេកសម្រាប់យើងក៏ដោយ។ នេះគឺជាការដែលយើងកុហកមកកាន់ខ្លួនឯង។
ចូរឲ្យគ្រប់គ្នាល្បងលការ ដែលធ្វើរៀងៗខ្លួន នោះនឹងមានសេចក្ដីអំនួតចំពោះតែខ្លួនឯង មិនមែនចំពោះ អ្នកណាទៀតទេ
៦:៤ យើងគួរតែពិនិត្យពីខ្លួនយើង ក្នុងនាមយើងជាបុគ្គលម្នាក់ៗ នៅចំពោះព្រះ ជាជាងការដែល យើងប្រៀបធៀបខ្លួនយើង ជាមួយនឹងអ្នកដទៃ (២ កូរិនថូស ១៣:៥; ១០:១២)។ យើងអាចពិនិត្យ មកកាន់សកម្មភាពរបស់យើង តាមរយៈការសួរសំនួរថា “តើខ្ញុំបានស្រឡាញ់អ្នកដទៃទេនៅថ្ងៃនេះ? តើខ្ញុំបានឆ្លុះបញ្ជាំងពីព្រះគ្រីស្ទ តាមរយៈការប្រើប្រាស់ពាក្យសំដី សកម្មភាព និង គំនិតរបស់ខ្ញុំដែរ ឬទេ?”។ យើងគួរតែធ្វើការនេះជាប្រចាំ ដើម្បីឲ្យយើងអាចឃើញពីរបៀបដែលព្រះអង្គធ្វើការ នៅក្នុង ជីវិតរបស់យើង។
ដ្បិតគ្រប់គ្នាត្រូវទទួលបន្ទុកជារបស់ផងខ្លួន។
៦:៥ មូលហេតុមួយទៀត ដែលយើងមិនគួរប្រៀបធៀបខ្លួនយើងជាមួយនឹងអ្នកដទៃ គឺព្រោះថាយើង ទាំងអស់គ្នាមានទំនួលខុសត្រូវក្នុងការស្ពាយបន្ទុករបស់ខ្លួន។ ពាក្យថាបន្ទុក (φορτίον) គឺជាកត្តាប ស្ពាយរបស់ទាហាន ដែលពោរពេញដោយប្រដាប់ប្រដា សំភារៈ ដែលគាត់ត្រូវការ។ ហើយវាគឺជា ពាក្យដូចគ្នា ជាមួយពាក្យបន្ទុកស្រាល ដែលព្រះយេស៊ូវបានប្រទានទៅកាន់អ្នកដើរតាមទ្រង់ (ម៉ាថាយ ១១:៣០)។ នេះគឺជាកិច្ចការដែលព្រះយេស៊ូវបានប្រទានមកកាន់យើង ហើយវាមាន លក្ខណៈខុសគ្នា សម្រាប់មនុស្សម្នាក់ៗ។ គ្រប់ទាំងបាវបម្រើទាំងអស់ មានកិច្ចការផ្សេងៗដែល ត្រូវធ្វើខុសពីគ្នា ហើយពួកគេត្រូវតែល្បងលកិច្ចការងាររបស់ខ្លួន ជាជាងការកាត់ទោសកិច្ចការងារ របស់បាវបម្រើផ្សេងទៀត។
អ្នកណាដែលមានគ្រូបង្រៀនខាងព្រះបន្ទូល នោះត្រូវចែកគ្រប់ទាំងរបស់ល្អដល់គ្រូនោះផង
៦:៦ ប្រសិនបើយើងទទួលការបង្រៀន យើងគួរចែករំលែក (κοινωνέω) ទៅកាន់គ្រូបង្រៀនរបស់ យើងដែរ (លូកា ១០:៧; រ៉ូម ១៥:២៧; ១ កូរិនថូស ៩:៩-១៤)។ ពាក្យ (κοινωνέω) គឺជាពាក្យប្រើ សម្រាប់ការប្រកប ឬ ការចាប់ដៃគូសហការ។ នេះមិនមែនជាការបង់ថ្លៃទៅកាន់ពួកគេនោះទេ តែ នេះគឺជាការរួមសហការជាមួយនឹងកិច្ចការរបស់ពួកគេ។ ទាំងគ្រូបង្រៀន និង អ្នករៀនសុទ្ធតែមានអ្វី ម្យ៉ាងអាចចែករំលែកជាមួយគ្នា។ គ្រូបង្រៀនចែកចាយការបង្រៀនល្អ ដែលមកពីព្រះគម្ពីរ។ ពាក្យ ដែលលោកប៉ុលបានប្រើសម្រាប់ពាក្យ “បង្រៀន” (κατηχέω) គឺជាប្រភេទនៃការណែនាំណា ក៏ដោយ ដែលមានលក្ខណៈត្រឹមត្រូវស្របតាមសេចក្តីពិតក្នុងព្រះគម្ពីរ។ ក្រុមជំនុំអាចឆ្លើយតប តាម រយៈការចែករំលែកជាមួយនឹងគ្រូបង្រៀន។ យើងអាចចែករំលែក “អ្វីៗដែលល្អ” ជាមួយគ្នាបាន វាមិនមែនចាំបាច់តែលុយនោះទេ។
កុំឲ្យច្រឡំឡើយ នឹងបញ្ឆោតព្រះមិនបានទេ ដ្បិតពូជណាដែលមនុស្សព្រោះចុះ នោះនឹងច្រូតបានពូជនោះឯងវិញ
៦:៧ យើងនឹងច្រូតកាត់នូវ អ្វីដែលយើងសាបព្រោះ។ នេះគឺគោលការណ៍ខាងវិញ្ញាណ ដែលព្រះ បានលើកតាំងឡើង។ យើងមិនត្រូវចំអកទៅកាន់ព្រះ ដោយមិនអើពើទៅកាន់គោលការណ៍របស់ ទ្រង់ឡើយ។ មនុស្សកំពុងបញ្ជោតខ្លួនឯង នៅពេលដែលពួក គេគិតថាពួកគេនឹងទទួលបាន លទ្ធផលខុសពីអ្វី ដែលពួកគេបានសាបព្រោះ។
អ្នកណាដែលព្រោះខាងឯសាច់ឈាមរបស់ខ្លួន នឹងច្រូតបានសេចក្ដីពុករលួយពីសាច់ឈាមនោះឯង តែអ្នកណាដែលព្រោះខាងឯព្រះវិញ្ញាណ នោះនឹងច្រូតបានជីវិតអស់កល្បជានិច្ច ពីព្រះវិញ្ញាណវិញ
៦:៨ អ្នកសាបព្រោះម្នាក់ៗ គឺជាអ្នកកំណត់ពីអ្វីដែលគាត់ខ្លួនឯងនឹងច្រូតកាត់។ ប្រសិនបើគាត់សាប ព្រោះគ្រាប់ពូជស្រូវ ថ្ងៃណាមួយគាត់នឹងច្រូតកាត់ស្រូវ។ ប្រសិនបើគាត់សាបព្រោះគ្រាប់ពោត ថ្ងៃ ណាមួយគាត់នឹងច្រូតកាត់បានផ្លែពោត។ យើងនឹងទទួលបានលទ្ធផលស្របទៅតាមអ្វី ដែលយើងសាបព្រោះឥឡូវ។ លោកអ្នកត្រូវសាបព្រោះឥឡូវ នូវអ្វីដែលលោកអ្នកចង់ច្រូតកាត់នៅពេល ក្រោយ។ ការ សាបព្រោះ ខាងសាច់ឈាម នឹងច្រូតបានសេចក្តីពុករលួយ ហើយចុងបញ្ចប់គឺជា សេចក្តីហិនវិនាស ( រ៉ូម ២:៦-៨) ។ ការសាបព្រោះទៅកាន់ព្រះវិញ្ញាណបរិសុទ្ធ (ការរស់នៅដោយ ព្រះវិញ្ញាណ) នឹងច្រូតកាត់បានជីវិតអស់កល្បជានិច្ច។ យើងសាបព្រោះទៅកាន់ព្រះវិញ្ញាណ គ្រប់ពេលដែលយើងស្តាប់បង្គាប់ទៅកាន់ទ្រង់ ហើយដូច្នេះហើយ យើងត្រូវរស់នៅតាមការដឹកនាំរបស់ទ្រង់។
កុំឲ្យយើងណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើមិនរសាយចិត្តទេ នោះដល់កំណត់ យើងនឹងច្រូតបានហើយ
៦:៩ នៅពេលដែលយើងសាបព្រោះ យើងត្រូវការ ការអត់ធ្មត់។ ការច្រូតកាត់មិនមកដល់ភ្លាមៗ បន្ទាប់ពីការព្រោះគ្រាប់ពូជនោះទេ។ លោកប៉ុលបានលើកទឹកចិត្តមកកាន់យើងថាកុំឲ្យ «ណាយចិត្ត» ឡើយ។ ចូរកុំឲ្យយើងមានការណាយចិត្តជាមួយនឹងកិច្ចការ ដែលព្រះអង្គបានត្រាស់ហៅឲ្យ យើងធ្វើឡើយ។ យើងបានទទួលសេចក្តីសន្យាថាដល់ពេលវេលាត្រឹមត្រូវ យើងនឹងច្រូតកាត់។
ដូច្នេះ កាលណាយើងមានឱកាស នោះត្រូវធ្វើល្អដល់មនុស្សទាំងអស់ ហើយគឺដល់ពួកអ្នកជឿជាដើម។
៦:១០ រដូវកាលនៃការច្រូតកាត់ មានរយៈពេលវែងល្មមតែប៉ុណ្ណោះ មុនពេលដែលវាមកដល់ទី បញ្ចប់។ ពាក្យ “ឱកាស” (καιρός) ក្នុងភាសាក្រិចមានន័យថា ពេលវេលាត្រឹមត្រូវ ឬ សមសួម សម្រាប់ការធ្វើសកម្មភាព។ ឱកាសរបស់យើងក្នុងការធ្វើការល្អ គឺជាពេលឥឡូវនេះ។ យើងគួរធ្វើ ការល្អទៅកាន់មនុស្សទាំងអស់ ដោយព្រោះថាសេចក្តីស្រលាញ់ ដែលមានសកម្មភាពគឺជាទ្រុង ទ្រាយមួយ នៃការផ្សាយដំណឹងល្អ (ម៉ាថាយ ៥:១៦)។ យ៉ាងណាមិញ ការផ្តោតចំបងរបស់យើងគឺ ជាការធ្វើការល្អទៅកាន់បងប្អូន ដែលនៅក្នុងក្រុមគ្រួសារនៃព្រះ។
ការសរុបសេចក្តី
សូមមើលអក្សរធំទាំងម៉្លេះនេះ ដែលខ្ញុំសរសេរដោយដៃខ្ញុំ ផ្ញើមកអ្នករាល់គ្នា
៦:១១ លោកប៉ុលតែងនិយាយ ហើយឲ្យស្មៀនម្នាក់សរសេរអ្វីដែលគាត់បាននិយាយជាសំបុត្រ នេះគឺជាអ្វីដែលកើតឡើងទូទៅនៅក្នុងសម័យនោះ។ ប៉ុន្តែពេលខ្លះ គាត់សរសេរពាក្យពេជន៍ខ្លះៗ ដោយខ្លួនឯង នៅចុងបញ្ចប់នៃសំបុត្រ (១ កូរិនថូស ១៦:២១-២៤; ២ ថែស្សាឡូនិច ៣:១៧; កូឡូស ៤:១៨)។ “អក្សរធំទាំងម្ល៉េះ” របស់គាត់ គឺជាសំដៅនិយាយមានន័យថា ភ្នែករបស់គាត់មិនសូវល្អនោះទេ។
អស់អ្នកណាដែលចង់បានឫកពាល្អខាងសាច់ឈាម នោះគេបង្ខំឲ្យអ្នករាល់គ្នាទទួលកាត់ស្បែក ដើម្បីឲ្យតែខ្លួនគេ បានរួចពីសេចក្ដីបៀតបៀន ដោយព្រោះឈើឆ្កាងនៃព្រះគ្រីស្ទ ដ្បិតពួកអ្នកដែលទទួលពិធីកាត់ស្បែកនោះ គេមិនទាំងកាន់តាមក្រិត្យវិន័យផង តែគេចង់ឲ្យអ្នករាល់គ្នាកាត់ស្បែកវិញ ដើម្បីឲ្យគេបានអួតខ្លួន ខាងឯសាច់ឈាមរបស់អ្នករាល់គ្នាប៉ុណ្ណោះ
៦:១២-១៣ លោកប៉ុលបានបញ្ចប់សំបុត្ររបស់គាត់ ជាមួយគំនិតមួយចំនួន ដែលឆ្លុះបញ្ជាំងពី គោល បំណងរបស់ពួកសាសនាយូដា។ ពួកគេព្យាយាមស្វែងរកចង់បាន តែភាពរុងរឿងសម្រាប់ ភាពជោគជ័យរបស់ពួកគេតែប៉ុណ្ណោះ។ ពួកគេមិនចង់ទ្រាំទ្រនឹងការបៀតបៀន សម្រាប់ព្រះគ្រីស្ទ នោះទេ។ ពួកគេមិនអនុវត្តតាមសេចក្តី ដែលពួកគេអធិប្បាយបង្ហាត់បង្រៀនឡើយ។ ការផ្សាយ ដំណឹងល្អក្លែងក្លាយរបស់ពួកគេ គឺជាការឆ្លើយតបទៅកាន់សំពាធ នៅក្នុងក្រុងយេរូសាឡិម។ ពួក គេព្យាយាមប្រឹងប្រែងឲ្យបានការបញ្ជាក់ទទួលស្គាល់ ពីពួកអ្នកដឹកនាំសាសនាយូដា ដោយពឹង ផ្អែកទៅលើ ចំនួនពួកសាសន៍ដទៃ ដែលពួកគេបញ្ចុះបញ្ចូលឲ្យទទួលពិធីកាត់ស្បែក។ តាមរយៈការ ជំរុញឲ្យពួកសាសន៍ដទៃទទួលពិធីកាត់ស្បែក ពួកសាសនាយូដាអាចយកការនេះ ទៅអួតអាងថា ពួកគេបាននាំពួកសាសន៍ ដទៃឲ្យក្លាយដូចជាពួកយូដាដែរ។
ឯខ្ញុំ កុំបីឲ្យខ្ញុំអួតខ្លួនឡើយ អួតបានតែពីឈើឆ្កាងនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាប៉ុណ្ណោះ ដែលដោយសារទ្រង់ នោះលោកីយបានត្រូវជាប់ឆ្កាងខាងឯខ្ញុំ ហើយខ្ញុំខាងឯលោកីយដែរ
៦:១៤ តែលោកប៉ុលអួតតែពីការមួយប៉ុណ្ណោះ នោះគឺជាឈើឆ្កាងនៃព្រះគ្រីស្ទ។ យើងត្រូវតែដឹង ថាពាក្យ ដែលលោកប៉ុលបានប្រើនៅទីនេះ មានភាពចម្លែកប៉ុណ្ណានៅក្នុងសម័យនោះ។ នៅក្នុងសម័យនោះ ឈើឆ្កាងគឺជា អ្វីដែលគេប្រើដើម្បី ប្រហារជីវិតឧក្រិដ្ឋជន នៅក្នុងរបៀប ដែលបំបាក់មុខ ជាងគេ ហើយអាម៉ាសជាងគេបំផុត។ នៅក្នុងសង្គមរ៉ូម
វាគឺជាការមិនគួរសម បើសិន ជានរណា និយាយពាក្យថា ឈើឆ្កាង។ តែលោកប៉ុលមិនគ្រាន់តែនិយាយពាក្យនេះទេ តែគាត់ បានអួតអាង អំពីឈើឆ្កាងទៀតផង!
ហេតុអ្វីបានជាលោកប៉ុលអួតអំពីឈើឆ្កាង? ដោយសារតែគ្រប់យ៉ាងនៃជីវិតលោកប៉ុល និង គ្រប់ យ៉ាង ដែលគាត់មាន គឺដោយសារតែឈើឆ្កាង។ គ្រប់យ៉ាងដែលយើងមាននៅក្នុងជីវិតគ្រីស្ទបរិស័ទ្ទ របស់យើង គឺដោយសារតែព្រះគ្រីស្ទបានសុគតនៅលើឈើឆ្កាង សម្រាប់យើង។ យើង មិនអួតអាងពីសាសនា សីលធម៌ ឬ តំណែងតួនាទីរបស់យើងឡើយ ដោយសារតែយើងដឹងថា ការទាំងនេះមិនអាចធ្វើអ្វីបាន ដើម្បីឲ្យយើងអាចជានាជាមួយព្រះបានឡើយ។ ផ្ទុយទៅវិញ អស់អ្នក ដែលបានសេចក្តីសង្គ្រោះហើយ អួតតែអំពីឈើឆ្កាង ដែលជាព្រះគុណនៃព្រះ ដែលទ្រង់បាន សង្គ្រោះយើង។ ការរាប់ជាសុចរិតអាចកើតឡើង ដោយសារតែព្រះគុណ តាមរយៈសេចក្តីជំនឿ នៅក្នុងព្រះគ្រីស្ទតែមួយគត់ ហើយការនេះមានន័យថាយើងអួតតែអំពីឈើឆ្កាងតែមួយគត់។ ការ ដែលយល់ដឹងពីការនេះ គឺជាការយល់ដឹងពីសំបុត្រទៅកាន់ពួកជំនុំកាឡាទី។ ហើយលើសពីនេះ ទៅទៀត វាគឺជាការយល់ដឹងពីដំណឹងល្អ។
ដោយសារតែអំណាចចេស្តានៃឈើឆ្កាងនៃព្រះគ្រីស្ទ ឥឡូវលោកីយ៍បានជាប់ឆ្កាងជាមួយនឹង លោកប៉ុល ហើយលោកប៉ុលបានជាប់ឆ្កាងជាមួយនឹងលោកីយ៍ (២:២០)។ លោកីយ៍បានស្លាប់មក កាន់លោកប៉ុល ដូច្នេះវាលែងមាន អំណាចមកលើជីវិតរបស់លោកប៉ុលទៀតហើយ ហើយលោក ប៉ុលមិនចាំបាច់ឆ្លើយតបទៅកាន់ លោកីយ៍ទៀតនោះទេ ដោយសារតែគាត់បានស្លាប់ទៅកាន់ លោកីយ៍ដែរ។ ដូច្នេះ ឈើឆ្កាង គឺដូចជារនាំង ដ៏ធំធេង រវាងលោកីយ៍ និង កូនព្រះ។ ឈើឆ្កាង គឺជាអ្វីដែលញែកយើងចេញពី ឥទ្ធិពល របស់លោកីយ៍ជារៀងរហូត។
ការនេះគួរធ្វើឲ្យយើងពិចារណា អំពីទំនាក់ទំនងរបស់យើងជាមួយនឹងលោកីយ៍ មានលក្ខណៈយ៉ាង ណា។ រ៉ូម ១២:២; កូឡូស ៣:១-៣; យ៉ាកុប ៤:៤; ហេព្រើរ ១១:១៣; ១យ៉ូហាន ២:១៥ គឺជាអត្ថបទគម្ពីរផ្សេងៗ ដែលយើងអាចសិក្សាបន្ថែមទៀត ទៅលើចំនុចនេះ។
ដ្បិតក្នុងព្រះគ្រីស្ទយេស៊ូវ ដែលកាត់ស្បែក ឬមិនកាត់ នោះមិនជាប្រយោជន៍អ្វីទេ ដែលហៅថាមានប្រយោជន៍ នោះមានតែកើតជាថ្មីវិញប៉ុណ្ណោះ
៦:១៥ ការកាត់ស្បែកគឺជារឿងធំដុំ សម្រាប់ពួកសាសនាយូដា។ ប៉ុន្តែលោកប៉ុលដឹងថា វាគឺជាអ្វី ដែលគ្មានសារៈ សំខាន់ សោះឡើយ។ តែអ្វីដែលសំខាន់នោះគឺជាការ ដែលព្រះអង្គធ្វើការនៅក្នុង យើង ហើយការនោះ គឺធ្វើឲ្យយើងកើតជាថ្មី។ ដូចជាការ ដែលលោកប៉ុលបានសរសេរ នៅក្នុង ២កូរិនថូស ៥:១៧ “បានជាបើអ្នកណានៅក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានកើតជាថ្មីហើយ អស់ទាំងសេចក្តីចាស់បានកន្លងបាត់ទៅ មើល គ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញ”។
នៅក្នុងព្រះគ្រីស្ទ អ្វីៗគ្រប់យ៉ាងគឺថ្មីទាំងអស់ (រ៉ូម ៦:៤; ៨:១៩-២២; ១ កូរិនថូស ១៥:៤២-៤៤; ២កូរិនថូស ៥:១៧; អេភេសូរ ២:១៥; ៤:២៤; កូឡូស ៣:៩-១០)។ ពួកអ្នកជឿគឺជាផលដំបូង នៃការបង្កើតថ្មី។ ហើយនៅថ្ងៃមួយ អស់អ្នក ណា ដែលបានកើតជាថ្មីដោយសារ ព្រះគ្រីស្ទ នឹងចូលទៅកាន់កន្លែងរបស់ពួកគេ នៅស្ថានសួគ៍ថ្មី និង ផែនដីថ្មី ដែលព្រះអង្គទ្រង់ នឹងបង្កើត (វិវរណៈ ២១:១)។
សូមឲ្យអស់អ្នកដែលដើរតាមមាត្រានេះ បានប្រកបដោយសេចក្ដីសុខសាន្ត នឹងសេចក្ដីមេត្តាករុណាចុះ ព្រមទាំងសាសន៍អ៊ីស្រាអែលនៃព្រះផង។
៦:១៦ លោកប៉ុលបានឲ្យពរ នៃសេចក្តីសុខសាន្ត និង សេចក្តីមេត្តាករុណា ទៅកាន់គ្រប់គ្នា (ទាំងសាសន៍ដទៃ និង ពួកយូដា ) គឺជាអស់អ្នកដែលដើរតាម “មាត្រានេះ”។ គាត់កំពុងមានន័យ សំដៅទៅលើ អស់អ្នកណាដែលទុកចិត្តទៅកាន់ដំណឹងល្អនៃសេចក្តីសង្គ្រោះ ដោយព្រះគុណ ហើយ និង កិច្ចការរបស់ព្រះទៅលើការកើតជាថ្មី ជាជាងការទុកចិត្តទៅកាន់ការប្រព្រឹត្តតាមសាសនារបស់ខ្លួន។
អំពីនេះទៅមុខ កុំឲ្យអ្នកណារំខានចិត្តខ្ញុំទៀតឡើយ ដ្បិតខ្ញុំជាប់មានស្នាមត្រារបស់ព្រះអម្ចាស់យេស៊ូវ នៅខ្លួនខ្ញុំហើយ
៦:១៧ លោកប៉ុលបានរងទុក្ខជាច្រើន ដោយព្រោះដំណឹងល្អ ហើយត្រូវគេវាយធ្វើជាច្រើនដង ដែល ធ្វើឲ្យរាងកាយរបស់គាត់ ពោរពេញដោយស្លាកស្នាម (១កូរិនថូស ៤:១១; ២កូរិនថូស ៤:៧-១២; ៦:៤-៩; ១១:២៣-២៨)។ នៅក្នុងសម័យបុរាណ បាវបម្រើ (ទាសករ) ត្រូវបានគេដៅត្រាចំណាំ ដោយ ដាក់ឈ្មោះរបស់ម្ចាស់ពួកគេ នៅលើខ្លួន។ លោកប៉ុលបានប្រើប្រាស់ពាក្យក្រិចនេះ នៅត្រង់ កន្លែងដែរ (στίγματα)។ អ្វីដែលគាត់និយាយនៅត្រង់នេះ គឺគាត់ចង់មានន័យថា ស្លាកស្នាមរបួស ដែលគាត់មាននៅលើរាងកាយ ដោយសារការរងទុក្ខសម្រាប់ព្រះគ្រីស្ទ គឺជាស្នាមត្រា បង្ហាញថាគាត់ គឺពិតជាបាវបម្រើ (ទាសករ) របស់ព្រះគ្រីស្ទ។ ស្លាកស្នាមការដៅចំណាំទាំងនេះ គឺជាភស្តុតាង ថាគាត់ ពិតជាកម្មសិទ្ធិរបស់ព្រះយេស៊ូវមែន។ លោកប៉ុលតែងត្រៀមខ្លួន ក្នុងការរងទុក្ខលំបាកដើម្បី ផល ប្រយោជន៍សម្រាប់ដំណឹងល្អ។ ប៉ុន្តែពួកគ្រូក្លែងក្លាយ មិនធ្វើបែបនេះឡើយ។ តាមភាពជាក់ ស្តែង ពួកគេបំផ្លាស់បំប្រែដំណឹងល្អ ដើម្បីឲ្យជៀសផុតពីការបៀតបៀន (ខ១២)។ ដូច្នេះ ពួកគេ មិនគួរបង្កបញ្ហាដល់លោកប៉ុលឡើយ។
បងប្អូនអើយ សូមឲ្យព្រលឹងវិញ្ញាណរបស់អ្នករាល់គ្នា បានប្រកបដោយព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។ អាម៉ែន។:៚
៦:១៨ លោកប៉ុលបានបញ្ចប់ដោយ ការជូនពរទៅកាន់ក្រុមជំនុំកាឡាទី នោះគឺជាការប្រាថ្នាចង់ ឲ្យពួកជំនុំមានព្រះគុណដែលមកពីព្រះ។ នេះគឺជាព្រះពរដ៏ល្អបំផុត ដែលពួកគេអាចទទួលបាន នៅក្នុងជីវិតរបស់ពួកគេ។ ប្រសិនជាពួកគេពិតអាចទទួលយកព្រះគុណ យល់ពីព្រះគុណ ហើយរស់ដោយព្រះគុណ នោះព្រះគុណទ្រង់នឹង បំផ្លាស់បំប្រែទៅកាន់ជីវិតរបស់ពួកគេទាំងស្រុង ដូចជាការផ្លាស់ប្រែ ដែលបានកើតមានឡើងនៅ ក្នុងជីវិតរបស់លោកប៉ុល។ លោកប៉ុលបាន បន្ទោសទៅកាន់ពួកជំនុំ កាឡាទី អង្វរទៅកាន់ពួកគេ ប្រឈមជំរុញទៅកាន់ពួកគេ ប៉ុន្តែពាក្យ ចុងក្រោយ គាត់បានបញ្ចប់ ដោយប្រើពាក្យព្រះគុណ ដែលក្តោបអន្ថន័យទាំងអស់របស់ដំណឹងល្អ។


