
ខ្ញុំនិយាយដូច្នេះថា កាលអ្នក ដែលត្រូវគ្រងមរដក នៅក្មេងនៅឡើយ នោះមិនផ្សេងពីបាវបំរើប៉ុន្មានទេ ទោះបើជាម្ចាស់លើទាំងអស់ក៏ដោយ ដ្បិតត្រូវនៅក្នុងអំណាចភីលៀង នឹងអ្នកត្រួតត្រា ដរាបដល់វេលា ដែលឪពុកបានកំណត់ជាមុន
៤:១-២ លោកប៉ុលបាននិយាយលើកឡើងពីភាពផ្ទុយគ្នារវាង ភាពមិនទាន់ធំដឹងក្តីខាងវិញ្ញាណ ដែលយើងមានមុនពេល ដែលយើងបានស្គាល់ព្រះគ្រីស្ទ ជាមួយនឹងភាពធំដឹងក្តីខាងវិញ្ញាណដែល ព្រះគ្រីស្ទ បានប្រទានមកកាន់យើងរាល់គ្នា។ ឥឡូវយើងឃើញថាលោកប៉ុលបានលើកឧទារហណ៍ ពីកុមារតូចមួយ ដែលថ្ងៃមួយកុមារនោះនឹងគ្រងមរតកយ៉ាងធំធេង។ នៅពេលដែលកុមារនោះនៅ ក្មេងនៅឡើយ គាត់ស្ថិត នៅក្នុងក្រោមសិទ្ធិអំណាចភីលៀង និង អ្នកត្រួតត្រា (អ្នកដឹកនាំ) (ដែលយើងបានឃើញហើយថា ពួកគាត់ទាំងនេះភាគច្រើនគឺជាទាសករ, ៣:២៤)។ ដូច្នេះ កូននេះ មិនមានឋានៈ សេរីភាព ឬ សិទ្ធិលើសជាង ទាសករ ឬ បាវបម្រើនោះទេ។ វានឹងនៅតែដូច្នេះ ដរាបដល់ពេល ដែលឪពុក បានកំណត់ទុកជាមុន គឺជាពេលដែលកូននោះនឹងមានសេរីភាព រួចពីការគ្រប់គ្រងរបស់ភីលៀង និង អ្នកត្រួតត្រា (អ្នកដឹកនាំ) ហើយគាត់នឹងអាចរីករាយ ជាមួយ នឹងសិទ្ធិពេញទីរបស់គាត់ជាអ្នកគ្រងមរតក។ នៅរបៀបដូចគ្នាដែរ ព្រះអង្គដែលជាព្រះវរបិតាបាន ជ្រើសរើសពេលវេលា ៃនភាពធំដឹងក្តីខាងវិញ្ញាណរបស់យើងទាំងអសគ្នា នៅពេល ដែលទ្រង់បាន បញ្ជូនព្រះយេស៊ូវ មក។ នៅពេលដែល ព្រះបានបញ្ជូនព្រះរាជបុត្រារបស់ទ្រង់មក សម័យនៃ ភាពជាទាសករ នៅក្រោមអំណាចនៃអស់ ទាំងបថមសិក្សា របស់លោកីយ៍នេះ បានរលត់ផុតទៅ ហើយសម័យកាល នៃសេរីភាព និង ភាពចាស់ទុំដឹងក្តីខាងវិញ្ញាណ នៅក្នុងព្រះគ្រីស្ទបានមកដល់។
មុនពេលព្រះគ្រីស្ទយាងមក បន្ទាប់ពីព្រះគ្រីស្ទយាងមក
យើងដូចជាកូនក្មេង ឥឡូវយើងធំដឹងក្តី “កូនប្រុសរបស់ព្រះ”
យើងគ្មានមរតក យើងមានមរតក
យើងរស់នៅក្រោម “អំណាចនៃអស់ទាំងបថម យើងរស់នៅដោយសេចក្តីជំនឿ
សិក្សារបស់លោកីយ៍”
យើងបានជាប់ចំណងជាទាសករ យើងមានសេរីភាព
ឯយើងរាល់គ្នាក៏ដូច្នោះដែរ កាលយើងនៅក្មេងនៅឡើយ នោះយើងត្រូវជាប់ចំណង ក្នុងអំណាចនៃអស់ទាំង បថមសិក្សារបស់លោកីយ
៤:៣ នៅក្នុងសម័យកាល មុនពេលដែលព្រះយេស៊ូវយាងមក ទាំងពួកយូដា និង ពួកសាសន៍ដទៃ បានជាប់ចំណង។ លោកប៉ុលបាននិយាយថា យើងត្រូវជាប់ចំណង «ក្នុងអំណាចនៃអស់ទាំងបថម សិក្សារបស់លោកីយ៍»។ តើគាត់កំពុងមានន័យយ៉ាងណា?
នៅក្នុង កូឡូស ២:៨ លោកប៉ុលបានសរសេរថា : ចូរប្រយ័ត្ន ក្រែងមានអ្នកណាចាប់អ្នករាល់ គ្នាធ្វើជារំពា ដោយពាក្យបរមត្ថ និងពាក្យបញ្ឆោតជាអសារឥតការ តាមសណ្តាប់បុរាណរបស់មនុស្ស តាមបថមសិក្សានៅនាលោកីយ៍ គឺមិនមែនតាមព្រះគ្រីស្ទទេ”។
ហើយនៅក្នុង កូឡូស ២:២០-២២ : ដូច្នេះ បើសិនជាអ្នករាល់គ្នាបានស្លាប់ទៅ ជាមួយនឹងព្រះគ្រីស្ទ ខាងឯបថមសិក្សារបស់លោកីយ៍នេះមែន នោះតើហេតុអ្វីបានជាអ្នករាល់គ្នា ធ្វើដូចជារស់នៅ ជាប់ក្នុងលោកីយ៍នៅឡើយ ដោយចុះចូលនឹងសេចក្តីបញ្ញត្តទាំងប៉ុន្មានវិញ ដូចជាថា កុំឲ្យកាន់ កុំឲ្យភ្លក់ កុំឲ្យពាល់ឲ្យសោះ គឺតាមសេចក្តីហាមប្រាម និងសេចក្តីបង្រៀនរបស់មនុស្ស ដែលសេចក្តី ទាំងនោះតែងតែវិនាសបាត់ទៅដោយការប្រើប្រាស់”
ដូច្នេះ បថមសិក្សារបស់លោកីយ៍គឺជាអ្វីៗ ដែលចាប់មនុស្សយើងធ្វើជារំពា មុនពេលដែលយើង ស្គាល់ព្រះគ្រីស្ទ។ សម្រាប់ពួកសាសន៍ដទៃ គឺជាទស្សនៈវិទ្យា សេចក្តីបញ្ញាត្តិ បទបញ្ជា សេចក្តី ហាមប្រាម គោលលទ្ធិ និង សេចក្តីបង្រៀនរបស់មនុស្ស។ ហើយសម្រាប់ពួកសាសន៍យូដា ការនោះគឺជាក្រឹត្យវិន័យ របស់លោកម៉ូសេ ដែលគឺជាអ្វីឃុំគ្រងទៅពួកគេ រហូតដល់ពេលដែល ព្រះគ្រីស្ទបានយាងមក (៣:២៣-២៥)។
តែលុះវេលាកំណត់បានមកដល់ នោះព្រះទ្រង់បានចាត់ព្រះរាជបុត្រាទ្រង់ឲ្យមកចាប់កំណើតនឹងស្ត្រី គឺកើតក្រោម អំណាចនៃក្រិត្យវិន័យ ដើម្បីនឹងលោះពួកអ្នកដែលនៅក្រោមក្រិត្យវិន័យ ប្រយោជន៍ឲ្យយើងបានទទួលសគុណ ទុកជាកូនចិញ្ចឹម
៤:៤-៥ ខទាំងនេះប្រាប់យើងពី ៦ ចំនុចអំពីការយាងមករបស់ព្រះយេស៊ូវ។ ចំនុចទីមួយគឺអំពីពេលវេលា។ ព្រះដ៏ជាព្រះវរបិតាទ្រង់គ្រប់គ្រងលើគ្រប់ទាំងអស់ ហើយទ្រង់គឺជាអង្គបុគ្គលដែលចាត់តាំង ពេលវេលាសម្រាប់គ្រប់ការទាំងអស់ដែរ។ នៅក្នុងពេលវេលាត្រឹមត្រូវ ស្របតាមបំណងព្រះហឫ ទ័យរបស់ទ្រង់ ព្រះទ្រង់បានបញ្ជូនព្រះរាជបុត្រាទ្រង់មក (៣:១៩, ២៣, ២៥, ៤:២)។
ចំនុចទីពីរ នោះគឺជាការ ដែលទ្រង់បានបញ្ជូន «បានចាត់ព្រះរាជបុត្រាទ្រង់ឲ្យមក» បង្ហាញឲ្យឃើញថាព្រះរាជបុត្រានៃព្រះទ្រង់មានវត្តមានគង់នៅ មុនពេលដែលទ្រង់បានយាងមកផែនដីនេះ ហើយការ យាងមករបស់ទ្រង់ គឺជាផែនការរបស់ព្រះ។ ព្រះទ្រង់បានបញ្ជូនព្រះរាជបុត្រារបស់ទ្រង់មក កាន់យើង ដើម្បីឲ្យព្រះរាជបុត្រាទ្រង់ អាចនាំយើងត្រលប់ទៅឯទ្រង់វិញ។
ចំនុចទីបី គឺជាការដែលព្រះយេស៊ូវបាន «មកចាប់កំណើតនឹងស្ត្រី»។ នេះគឺជាការសំដៅទៅលើភាព ជាមនុស្សរបស់ទ្រង់ ហើយនិងការកើតចេញពីស្ត្រីព្រហ្មចារីរបស់ទ្រង់ (អេសាយ ៧:១៤; លូកា ១:២៦-៣៧)។ ព្រះយេស៊ូវទ្រង់បានសម្រេចសេចក្តីសន្យា ដែលមាននៅក្នុងគម្ពីរ លោកុប្បត្តិ ៣:១៥។ ទ្រង់ហើយគឺជាពូជពង្សរបស់ស្ត្រី ដែលនឹងបំផ្លាញ («កិនក្បាល») អំណាចរបស់សេចក្តីអាក្រក់។
ចំនុចទី៤ គឺជាការដែលព្រះយេស៊ូវទ្រង់បាន “កើតក្រោមអំណាចនៃក្រឹត្យវិន័យ” ដោយសារតែទ្រង់ បានចាប់កំណើតមកជាសាសន៍យូដា។ អស់មួយជីវិតរបស់ទ្រង់ គឺទ្រង់បានស្ថិតនៅក្រោមអំណាច នៃក្រឹត្យវិន័យ ចាប់តាំងពីពេលដែលទ្រង់បានទទួលពិធីកាត់ស្បែកនៅថ្ងៃទី ៨ បន្ទាប់ពីទ្រង់បាន ប្រសូតមក (លូកា ២:២១) រហូតដល់ពេលដែលទ្រង់អបអរពិធីបុណ្យរំលង នៅយប់មុនពេលដែល ទ្រង់ត្រូវសុគត (ម៉ាថាយ ២៦:១៧-៣០)។ ព្រះយេស៊ូវទ្រង់មិនដែលបានធ្វើខុសនឹងផ្នែកណាមួយ នៃក្រឹត្យវិន័យរបស់ព្រះនោះទេ។ ជីវិតនៃការស្តាប់បង្គាប់ដ៏
ឥតខ្ចោះរបស់ទ្រង់ ចំពោះព្រះវរបិតា បាន សម្រេចអស់ទាំងសេចក្តីបញ្ញាត្តិទាំងអស់ដែលមាននៅក្នុងក្រឹត្យវិន័យ។
ចំនុចទី៥ ព្រះយេស៊ូវបានយាងមក “ដើម្បីនឹងលោះពួកអ្នកដែលនៅក្រោមក្រឹត្យវិន័យ”។ នៅក្នុងសម័យបុរាណ
ការប្រោសលោះគឺជាការដែល សំដៅទៅលើការលោះដោះលែងទៅកាន់ ទាសករ ឬ អ្នកទោស ឲ្យមានសេរីភាពតាមរយៈការបង់ថ្លៃលោះ។ បើសិនជាមាននរណាម្នាក់ សុខចិត្តក្នុង ការបង់ថ្លៃលោះ ទាសករ ឬ អ្នកទោស នោះមានន័យថាអ្នកនោះអាចទិញសិទ្ធិសេរីភាព ឲ្យទៅកាន់ ទាស់ករ ឬ អ្នកទោសនោះបាន។ នេះហើយគឺជាអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់យើង។ យើងបានជាប់នៅក្នុងចំណងជាទាសករ និង ជាប់នៅក្នុងគុក។ ព្រះយេស៊ូវបានសុគតនៅលើឈើ ឆ្កាងដើម្បីបង់ថ្លៃលោះ សម្រាប់សេរីភាពរបស់យើងទាំងអស់គ្នា។ ថ្លៃលោះដែលទ្រង់បានបង់ គឺជាព្រះលោហិតរបស់ទ្រង់។
ពួកអ្នកទោស និង ពួកទាសករ ត្រូវការអ្នកប្រោសលោះ។ ប៉ុន្តែមិនមែនអ្នកណាក៏ដោយ ក៏អាចលោះពួកគេបានដែរ នោះទេ។ ទាសករ មិនអាចទៅលោះទាសករមួយទៀតបាន ហើយអ្នក ទោស ម្នាក់ក៏មិនអាច ទៅលោះអ្នកទោសមួយទៀតបានដែរ។ ការប្រោសលោះរបស់យើងគឺអាច សម្រេចបានតាមរយៈ បុគ្គលដែលមានសិទ្ធិសេរីភាព ជនគ្មានទោសកំហុស ហើយជាម្នាក់ ដែល សុចរិត។ គ្មាននរណាម្នាក់ អាចធ្វើការនេះបានឡើយ។ លោកីយ៍ទាំងមូលគឺបានជាប់ទោស ជាទាសករអំពើបាប មានកំហុសខុស ហើយត្រូវបានទទួលសេចក្តីកាត់ទោស។ មានតែព្រះយេស៊ូវទេ ដែលទ្រង់បានរស់នៅ នៅលើផែនដីនេះ មានជីវិតដ៏ល្អឥតខ្ចោះហើយគ្មានអំពើបាប។ ដូច្នេះហើយ មានតែទ្រង់ទេមានសិទ្ធិសក្តិសម និង អាចសម្រេចសេចក្តីប្រោសលោះមកកាន់ពួកយើងបាន។
ចំនុចទី៦ យើងអាចឃើញពីមូលហេតុដែលទ្រង់ បានប្រោសលោះមកកាន់យើងរាល់គ្នា។ ទ្រង់បាន ប្រោសលោះយើងរាល់គ្នា ដើម្បី “ប្រយោជន៍ឲ្យយើងបានទទួលសគុណ ទុកជាកូនចិញ្ចឹម”។ ព្រះគ្រីស្ទ បានចេញថ្លៃលោះយើងទាំងអស់គ្នា ចេញពីភាពជាទាសករ ចេញពីការជាប់គុករបស់យើង ដើម្បីលើកយើងឡើងឲ្យមានឋានៈជាកូនប្រុសរបស់ព្រះ។ កូនចិញ្ចឹមមានន័យថា អស់ទាំងអ្នកជឿ ទាំងអស់បានទទួល ឋានៈជាកូនប្រុសធំដឹងក្តី ជាមួយគ្រប់ទាំងឯកសិទ្ធិ និង ទំនួលខុសត្រូវទាំងអស់ ដែលមាននៅក្នុងឋានៈនោះ។ យើងមិនមែនជាទាសករ និង អ្នកទោសទៀតទេ ប៉ុន្តែជាកូនប្រុស និង អ្នកគ្រងមរតករបស់ព្រះ។
មានតែព្រះយេស៊ូវទេ ដែលទ្រង់មានភាពសក្តិសមយ៉ាងពិសេស ដែលទ្រង់អាចសម្រេច ការយក យើងមកធ្វើជាកូនចិញ្ចឹម។ ព្រះយេស៊ូវគឺជាព្រះរាជបុត្រាតែ មួយរបស់ព្រះ (យ៉ូហាន ៣:១៦) ហើយមានតែទ្រង់ទេ ដែលអាចប្រទានឲ្យ ឋានៈ និង សិទ្ធិ ជាកូនប្រុសរបស់ទ្រង់មកកាន់យើង។ ព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះ បានក្លាយជាមនុស្ស ដើម្បីឲ្យមនុស្សអាចក្លាយជាកូនប្រុសរបស់ព្រះបាន។ ព្រះយេស៊ូវគឺជាព្រះរាជបុត្រាតែ មួយរបស់ព្រះ (យ៉ូហាន ៣:១៦)។ ព្រះអង្គបានធ្វើឲ្យយើងក្លាយជាកូនប្រុសចិញ្ចឹមរបស់ទ្រង់ មានន័យថាយើង បានក្លាយជាអ្នករួមចំណែកគ្រងមរតក ដោយសារព្រះគុណរបស់ព្រះ។
ហើយដោយព្រោះអ្នករាល់គ្នាជាកូន បានជាព្រះទ្រង់ចាត់ព្រះវិញ្ញាណនៃព្រះរាជបុត្រាទ្រង់ ឲ្យមកក្នុងចិត្ត អ្នករាល់គ្នា ឲ្យបន្លឺឡើងថា អ័ប្បា ព្រះវរបិតាអើយ
៤:៦ ព្រះបានបញ្ជូនព្រះរាជបុត្រារបស់ទ្រង់មកក្នុងលោកីយ៍នេះ ដើម្បីឲ្យយើងអាចមានឋានៈ ជាកូនប្រុសរបស់ទ្រង់។ ឥឡូវនេះព្រះបានបញ្ជូនព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់មកក្នុងចិត្តរបស់ យើង ដើម្បីជួយឲ្យយើងអាចស្គាល់ថាទ្រង់គឺជាព្រះវរបិតា។ ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងចិត្តយើង បណ្តាលឲ្យយើង អាចស្រែកឡើងថា “អ័ប្បា”។ អ័ប្បាគឺជាពាក្យភាសាអារ៉ាប់ ដែលកូនៗប្រើ សម្រាប់ហៅទៅកាន់ឪពុករបស់ខ្លួន (រ៉ូម ៨:១៥)។ ពាក្យនេះបកប្រែថា “បន្លឺឡើង” (κράζω) មានន័យថា គឺជា ការស្រែកចង់បាន បន្ទាន់ ជាមួយនឹងអារម្មណ៍យ៉ាងជ្រាលជ្រៅ។ នៅគម្ពីរដំណឹង ល្អ បានកត់ត្រា ពាក្យនេះតែម្តងគត់គឺនៅពេលព្រះយេស៊ូវបានហៅព្រះថា “អ័ប្បា” នៅក្នុងម៉ាកុស ១៤:៣៦ នៅក្នុង សួនគែតសេម៉ានី។ នេះគឺជាការត្រឹមត្រូវ សម្រាប់ឲ្យព្រះយេស៊ូវក្នុងការប្រើ ប្រាស់ពាក្យនេះ ក្នុងពេលវេលាដែលទ្រង់ត្រូវការកំលាំងបន្ទាន់យ៉ាងខ្លាំងមកពីព្រះ។ ឥឡូវ ព្រះវិញ្ញាណបរិសុទ្ធក៏បានដាក់ ពាក្យដូចគ្នាមកលើកូនចិញ្ចឹមរបស់ព្រះ។ ព្រះវិញ្ញាណបរិសុទ្ធនៅក្នុង ចិត្តរបស់យើង ប្រទានឲ្យយើងមានបំណងចិត្តយ៉ាងខ្លាំងក្លាចង់បានព្រះអង្គ ដែលទ្រង់ជាព្រះវរបិតារបស់យើង។
ដូច្នេះ អ្នករាល់គ្នាមិនមែនជាបាវបំរើទៀតទេ គឺជាកូនវិញ ហើយបើជាកូននោះនឹងបានមរដកនៃព្រះ ដោយសារ ព្រះគ្រីស្ទដែរ
៤:៧ មានដំណើរឆ្ពោះឡើងទៅកាន់ ចំនុចសំខាន់យ៉ាងអស្ចារ្យ
-
ដំបូងយើងបានទទួលការប្រោសលោះ ឲ្យរួចចេញពីភាពជាទាសករ
-
បន្ទាប់មកបានក្លាយជាកូនចិញ្ចឹមនៅក្នុងក្រុមគ្រួសាររបស់ព្រះ
-
ហើយក្នុងនាមជាកូនប្រុសរបស់ព្រះ យើងក៏បានក្លាយជាអ្នកគ្រងមរតកដែរ
ការព្រួយបារម្ភរបស់លោកប៉ុលទៅកាន់ពួកជំនុំកាឡាទី
នៅវេលានោះ កាលអ្នករាល់គ្នាមិនទាន់ស្គាល់ព្រះ នោះត្រូវជាប់បំរើដល់អស់ទាំងរបស់ ដែលមិនមែនជាព្រះ ពីកំណើតទេ
៤:៨ លោកប៉ុលបានរំលឹកទៅកាន់ពួកជំនុំកាឡាទីនៃពេលវេលា មុនពួកគេបានស្គាល់ព្រះ។ ពួកជំនុំកាឡាទី ពីមុនពួកគាត់គឺជាអ្នកកាន់សាសនា ហើយពួកគេមិនបានស្គាល់ព្រះពិតនោះទេ។ ពេលនោះពួកគេ គឺជាទាសករនៃការថ្វាយបង្គំរូបព្រះ និង សាសនាក្លែងក្លាយ។
តែឥឡូវនេះ លុះបានស្គាល់ព្រះហើយ (តែស៊ូថា ព្រះបានស្គាល់អ្នករាល់គ្នាវិញជាជាង) នោះធ្វើដូចម្តេចឲ្យ អ្នករាល់គ្នាបានត្រឡប់ ទៅឯបថមសិក្សាខ្សោយ ហើយទាបថោក ដែលអ្នករាល់គ្នាចង់ទៅជាប់បំរើម្តងទៀតនោះ
៤:៩ ប៉ុន្តែឥឡូវពួកជំនុំកាឡាទីបានស្គាល់ព្រះហើយ ហើយលើសពីនេះទៅទៀតព្រះទ្រង់បានស្គាល់ ពួកគេ ដោយសារតែទ្រង់បានធ្វើការផ្តួចផ្តើមទំនាក់ទំនងនេះ។ ព្រះទ្រង់បានសង្គ្រោះពួកគេហើយ ធ្វើឲ្យពួកគេបានក្លាយជាកូនប្រុសរបស់ទ្រង់ និង ជាអ្នកគ្រងមរតករបស់ទ្រង់។ ដូច្នេះហើយ វាជាការល្ងីល្ងើ ក្នុងការដែលពួកគាត់ត្រលប់ទៅកាន់អស់ទាំងបថមសិក្សារបស់លោកីយ៍។ វាប្រៀប ជាមនុស្សធំដឹងក្តីព្យាយាមរស់នៅដូចជាកូនក្មេង ឬ ក៏ដូចជាកូនប្រុសព្យាយាមត្រលប់ទៅរស់ នៅដូចជាទាសករដែរ។
នេះគឺជាអ្វីម្យ៉ាង ដែលយើងទាំងអស់គ្នាត្រូវតែដឹង។ ប្រសិនបើជំនឿគ្រីស្ទបរិស័ទរបស់លោកអ្នកមិន មានមូលដ្ឋានគ្រឹះចេញដំណឹងល្អនៃព្រះគុណនោះទេ នោះមានន័យថាលោកអ្នកនៅតែស្ថិតនៅ ក្រោមអស់ទាំងបថមសិក្សារបស់លោកីយ៍។ លោកអ្នកនៅតែរស់នៅដូចជាទាសកររបស់សាសនា ជាជាងការរស់នៅក្នុងនាមជាកូនព្រះ។ អស់ទាំងបថមសិក្សារបស់លោកីយ៍គឺជាអ្វីដែលទន់ខ្សោយ ដោយសារតែចំនុចទាំងនោះមិនអាចធ្វើឲ្យមនុស្សមានភាពសុចរិត ឬ ធ្វើឲ្យពួកគេអាចរស់នៅជីវិត ដែលបរិសុទ្ធបានឡើយ ហើយក៏មានភាពក្រីក្រ ដោយសារតែចំនុចទាំងនោះមិនអាចផ្តល់មរតកបាន ឡើយ។
អ្នករាល់គ្នាជាអ្នកកាន់ថ្ងៃ ខែ រដូវ នឹងឆ្នាំផ្សេងៗ
៤:១០ ពួកសាសនាយូដាបានប្រាប់ទៅកាន់ពួកជំនុំកាឡាទីថា ពួកគេត្រូវតែកាន់តាមគ្រប់ទាំង ក្រឹត្យវិន័យទាំងអស់
គឺជារួមបញ្ជូលទាំងការកាន់ថ្ងៃ ខែ រដូវ និង ឆ្នាំផ្សេងៗផងដែរ។ លោកប៉ុល មិនបានជំទាស់ជាមួយនឹងកាន់ថ្ងៃពិសេសទាំងនេះនោះទេ ដោយសារតែគាត់បានកាន់តាមការទាំង នេះ អស់ជាច្រើនឆ្នាំក្នុងនាមគាត់ជាសាសន៍យូដា។ ប៉ុន្តែគាត់ជំទាស់ទៅលើការប្រាប់ឲ្យ ពួកសាសន៍ ដទៃកាន់តាមក្រឹត្យវិន័យទាំងនេះ ដើម្បីឲ្យពួកគាត់អាចក្លាយជារាស្ត្ររបស់ព្រះបាន។
ខ្ញុំខ្លាចក្រែងខ្ញុំបានធ្វើការនឿយហត់ ក្នុងពួកអ្នករាល់គ្នា ជាឥតប្រយោជន៍។
៤:១១ ពាក្យថា “ធ្វើការ” (κεκοπίακα) មានន័យថា ‘ធ្វើការរហូតដល់ចំនុចដែលនឿយហត់យ៉ាង ខ្លាំង’។ លោកប៉ុលបានធ្វើការយ៉ាងនឿយហត់ បម្រើទៅកាន់ពួកជំនុំកាឡាទី ប៉ុន្តែប្រសិនបើពួក គេបានបែរចេញពីសេចក្តីពិតរបស់ដំណឹងល្អ នោះមានន័យថាការប្រឹងប្រែងនឿយហត់របស់គាត់ គឺជាការឥតប្រយោជន៍វិញ។
បងប្អូនអើយ ខ្ញុំសូមអង្វរឲ្យអ្នករាល់គ្នាបានដូចខ្ញុំ ដ្បិតខ្ញុំដូចអ្នករាល់គ្នាដែរ អ្នករាល់គ្នាមិនបានធ្វើអ្វីខុសនឹងខ្ញុំទេ
៤:១២ ក្រឹត្យវិន័យបានបង្ខាំងពួកយូដា មិនឲ្យមានការពាក់ព័ន្ធជាមួយនឹងពួកសាសន៍ដទៃ។ ទោះបី ជាលោកប៉ុលគឺជាសាសន៍យូដាក៏ដោយ តែលោកបានរស់នៅដូចជាសាសន៍ដទៃ ដើម្បីឈោងចាប់ ទៅកាន់សាសន៍ដទៃសម្រាប់ព្រះគ្រីស្ទ (១កូរិនថូស ៩:១៩-២៣)។ ដូច្នេះ “ឲ្យអ្នករាល់គ្នាបានដូចជាខ្ញុំ” គឺជាការណែនាំទៅកាន់ពួកជំនុំកាឡាទី ឲ្យធ្វើជាគ្រីស្ទបរិស័ទ គឺជាពួកអ្នកដែលមានសេរីភាព រួចចេញពីការរស់នៅក្រោមអំណាចនៃក្រឹត្យវិន័យ។
តែអ្នករាល់គ្នាដឹងថា ខ្ញុំបានផ្សាយដំណឹងល្អមកអ្នករាល់គ្នាកាលពីដើម ដោយសេចក្ដីកំសោយខាងសាច់ឈាម ហើយអ្នករាល់គ្នាមិនបានមើលងាយ ចំពោះសេចក្ដីល្បងក្នុងសាច់ឈាមខ្ញុំ ឬចោលខ្ញុំចេញ ដោយខ្ពើមនោះទេ គឺបានទទួលខ្ញុំ ទុកដូចជាទេវតានៃព្រះវិញ ហើយដូចជាព្រះយេស៊ូវគ្រីស្ទផង
៤:១៣-១៤ ក្នុងកំឡុងពេលដែលលោកប៉ុលកំពុងតែ នៅក្នុងដំណើរបេសកម្មទីមួយរបស់គាត់ ស្រាប់តែគាត់មានបញ្ហាជាមួយនឹងភ្នែករបស់គាត់ ដែលទាមទារឲ្យគាត់ផ្លាស់ប្តូរទិសដៅ ធ្វើដំណើរ ទៅកាន់ស្រុកកាឡាទីវិញ។ លោកប៉ុលបាននិយាយថា ជំងឺរបស់គាត់ បានធ្វើតេស្តទៅកាន់ ពួកជំនុំកាឡាទី ដោយសារតែជំងឺនោះគឺជាជំងឺដែលគួរឲ្យខ្ពើម។ ដោយសារតែជំងឺរបស់គាត់ គឺជាជំងឺដែលគួរឲ្យខ្ពើម វាជាការធម្មតា ដែលពួកគាត់អាច ស្អប់ខ្ពើម ហើយបដិសេធគាត់។ ប៉ុន្តែផ្ទុយទៅវិញ ពួកគេបាន ព្យាបាលលោកប៉ុល ដោយសេចក្តីស្រឡាញ់យ៉ាងធំធេង។
ដូច្នេះ សេចក្ដីអំណរដែលអ្នករាល់គ្នាមានកាលពីដើមនោះ តើនៅឯណា ដ្បិតខ្ញុំធ្វើបន្ទាល់ពីអ្នករាល់គ្នាថា កាលណោះអ្នករាល់គ្នានឹងខ្វេះភ្នែកចេញឲ្យមកខ្ញុំ បើសិនជាបាន
៤:១៥ លោកប៉ុលបានសួរទៅកាន់ពួកជំនុំកាឡាទីថា សេចក្តីអំណរ (ព្រះពរនៃការទទួលដំណឹងល្អ) ដែលពួកគេទទួលបានពីព្រះ បានបាត់ទៅណាហើយ។ ពួកគេបានបាត់បង់សេចក្តីអំណររបស់ពួកគេ ដោយសារតែពួកគេបានគិត ថាជីវិតគ្រីស្ទបរិស័ទ គឺជាជីវិតដែលផ្តោតទៅលើកាតព្វកិច្ច នៃការ រក្សា និង កាន់តាមច្បាប់តែប៉ុណ្ណោះ។ ដោយសារការទាំងនេះហើយ ដែលធ្វើឲ្យចិត្តដ៏ល្អរបស់ពួកគេ មានការផ្លាស់ប្តូរ។
អស់អ្នកដែលដឹងថាខ្លួនបានទទួលព្រះពរមកពីព្រះ គឺជាអ្នកដែលមានសេចក្តីអំណរ។ សេចក្តីអំណរ នេះមានភាពហូរហារ ហើយធ្វើឲ្យពួកគេបង្ហាញចិត្តល្អទៅកាន់មនុស្សដទៃ។ ភ្នែកគឺជាអ្វីដែលត្រូវ បានគេរាប់ថាគឺផ្នែកដ៏មានតម្លៃរបស់រាងកាយ។ ដូច្នេះនៅពេលដែលលោកប៉ុលបាននិយាយថា បើ អាចបាន ពួកគេហ៊ានខ្វេះភ្នែករបស់ពួកគេមកឲ្យគាត់ គាត់កំពុងមានន័យថា នៅពេលដើមដំបូងនៃ ទំនាក់ទំនងរបស់ពួកគេ ពួកជំនុំកាឡាទី ពិតជាមានចិត្តល្អត្រឹមត្រូវមកកាន់គាត់។
ដូច្នេះ តើខ្ញុំបានត្រឡប់ជាខ្មាំងសត្រូវនឹងអ្នករាល់គ្នាវិញ ដោយព្រោះតែនិយាយសេចក្ដីពិតឬអី
៤:១៦ ប៉ុន្តែពួកសាសនាយូដាបានធ្វើឲ្យពួកជំនុំកាឡាទីផ្លាស់ប្តូរឥរិយាបថរបស់ពួកគេ ចំពោះលោក ប៉ុល តាមរយៈការធ្វើឲ្យពួកគេមានការសង្ស័យទៅកាន់ការបង្រៀនរបស់លោកគាត់។
គេមានសេចក្ដីឧស្សាហ៍ដល់អ្នករាល់គ្នាណាស់ តែមិនល្អទេ គឺគេចង់តែឲ្យអ្នករាល់គ្នាចោលយើងខ្ញុំចេញ ដើម្បីឲ្យអ្នករាល់គ្នាប្រឹងសង្វាតទៅតាមគេវិញ
៤:១៧ ពួកសាសនាយូដាមានសេចក្តីឧស្សាហ៍ណាស់ សម្រាប់ពួកជំនុំកាឡាទី ប៉ុន្តែការនេះគឺកើត ចេញពីចិត្តអាត្មានិយមរបស់ពួកគេ។ ពួកគេចង់ “មិនរាប់បញ្ជូល” (ἐκκλεῖσαι) ពួកជំនុំកាឡាទី ដោយនិយាយប្រាប់ពួកគេថា ពួកគេមិនមែនជារាស្ត្ររបស់ព្រះពិតប្រាកដនោះទេ ដោយសារតែ ពួកគេមិនបាន ទទួលពិធីកាត់ស្បែក ហើយមិនកាន់តាមក្រឹត្យវិន័យ។ បន្ទាប់មកពួកសាសនា យូដានឹងបានការក្តោបក្តាប់គ្រប់គ្រងមកលើក្រុមជំនុំទាំងនេះ ហើយជំរុញពួកជំនុំកាឡាទី ឲ្យដើរ តាមការបង្រៀនរបស់ពួកគេ ហើយរស់នៅដូចជាពួកយូដាដែរ។ ពួកសាសនាយូដា កំពុងព្យាយាម បំផ្លាស់បំប្រែជំនឿ របស់ពួកជំនុំកាឡាទី ដែលជាជំនឿពឹងផ្អែកទៅលើអ្វីដែល ព្រះបានធ្វើសម្រាប់ ពួកគេ ឲ្យក្លាយទៅជាការប្រឹងប្រែងប្រព្រឹត្តតាមសាសនាវិញ។ លោកប៉ុលបាន មកដើម្បីបម្រើ តែពួកសាសនាយូដាវិញ បានមកដោយសារតែពួកគេចង់បានអំណាចគ្រប់គ្រង លើពួកជំនុំកាឡាទី។
រឲ្យមានសេចក្ដីសង្វាតខាងការល្អជាដរាបទៅ មិនមែនតែក្នុងកាលដែលខ្ញុំនៅជាមួយប៉ុណ្ណោះឡើយ
៤:១៨ លោកប៉ុលបានឃើញថាពួកជំនុំកាឡាទី មានសេចក្តីឧស្សាហ៍ខាងឯសេចក្តីជំនឿរបស់ពួកគេ នៅពេលដែលគាត់នៅជាមួយពួកគេ។ ប៉ុន្តែបន្ទាប់ពីគាត់បានចាកចេញ ពួកគេបានចាប់ផ្តើមបាត់បង់ សេចក្តីសង្វាតឧស្សាហ៍របស់ពួកគេ។ លោកប៉ុលចង់ឲ្យពួកគេមានសេចក្តីសង្វាតឧស្សាហ៍ខាងឯ ការល្អដរាបតទៅ មិនមែនគ្រាន់តែមាននៅពេលដែលគាត់នៅជាមួយនឹងពួកគេតែប៉ុណ្ណោះទេ។
កូនចៅអើយ ខ្ញុំលំបាកក្នុងចិត្តជាពន់ពេក ដោយព្រោះអ្នករាល់គ្នាម្តងទៀត ទាល់តែព្រះគ្រីស្ទបានកមានរូបរាង ក្នុងអ្នករាល់គ្នាឡើង
៤:១៩ លោកប៉ុលបានប្រៀបធៀបខ្លួនគាត់ ទៅជាម្តាយដែលបានបង្កើតកូន។ ពួកជំនុំកាឡាទីគឺ ប្រៀបដូចជាកូនៗរបស់គាត់។ ប៉ុន្តែដោយសារតែមានការខុសឆ្គងបានកើតឡើង ឥឡូវនេះលោក ប៉ុលត្រូវតែឆ្លងកាត់ការឈឺចាប់ ដូចជាការកើតកូនម្តងទៀត។ នេះគឺជាឈឺចាប់យ៉ាងខ្លាំងសម្រាប់ លោកប៉ុល ដោយសារតែគាត់មានការឈឺចាប់វេទនាជាច្រើនលើកមកហើយ ដើម្បីពួកគេ។ ឥឡូវ នេះ គាត់ចង់ឃើញពួកគាត់រីកចម្រើន មានភាពចាស់ទុំពេញវ័យក្នុងភាពជាគ្រីស្ទបរិស័ទ្ធរបស់ពួកគេ នោះគឺជាការដែល “ព្រះគ្រីស្ទកមានរូបរាងនៅក្នុងពួកគេ”។
នេះហើយគឺជាគោលបំណងរបស់ពួកជំនុំ : គឺជាការដែលធ្វើឲ្យសមាជិកនៃពួកជំនុំទាំងអស់បាន លូតលាស់ពេញ លេញឥតខ្ចោះ ទៅជារូបភាពអង្គព្រះគ្រីស្ទ។ ផែនការរបស់ព្រះគឺ ចង់ឲ្យព្រះគ្រីស្ទ មានព្រះជន្មរស់នៅក្នុងអ្នកជឿនិមួយៗ ដើម្បីឲ្យជីវិតរបស់យើងអាចមានភាពកាន់តែដូចជាព្រះគ្រីស្ទ (កាឡាទី ២:២០; រ៉ូម ៨:២៨-២៩; ២ កូរិនថូស ៣:១៧-១៨ អេភេសូរ ១:៤; ៤:១៣; កូឡូស ១:២៨)។ ដូច្នេះលោកប៉ុលត្រូវតែខំប្រឹងប្រែងធ្វើការរហូតដល់ព្រះគ្រីស្ទ បានកមានរូបរាងនៅក្នុង ពួកគេ។ គ្រូគង្វាលស្មោះត្រង់គ្រប់រូប តែងមានភាពឆេះឆួលនេះ គឺជាការដែលចង់ឲ្យខ្លួនគាត់ និង មនុស្សដែលគាត់គង្វាលថែរក្សា បានក្លាយកាន់តែដូចជាព្រះគ្រីស្ទ (២កូរិនថូស ៣:១៨; ២ពេត្រុស ១:៣-៤)។ យើងត្រូវតែគិត និយាយ ប្រព្រឹត្ត និង មានទំនាក់ទំនងជាមួយមនុស្សដូចរបៀបដែល ព្រះគ្រីស្ទប្រព្រឹត្តការទាំងនេះទៅកាន់ពួកគេដែរ។
ហើយឥឡូវនេះ ខ្ញុំចង់នៅជាមួយនឹងអ្នករាល់គ្នា ដើម្បីឲ្យខ្ញុំបានផ្លាស់ពាក្យសំដីចេញ ដ្បិតខ្ញុំមានសេចក្ដីសង្ស័យ ពីដំណើរអ្នករាល់គ្នាណាស់។
៤:២០ លោកប៉ុលពិតជាចង់ទៅជួបជាមួយនឹងពួកគេ ហើយនិយាយជាមួយពួកគេ ព្រោះថាគាត់ មាន សេចក្តីសង្ស័យ ដោយសារតែអាកប្បកិរិយាការប្រព្រឹត្តរបស់ពួកគេ ហើយគាត់មិនដឹងថាត្រូវ ធ្វើយ៉ាង ណាជាមួយពួកគេទេ។
ហាការ និង សារ៉ា
អ្នករាល់គ្នា ដែលចង់នៅក្រោមបន្ទុកក្រិត្យវិន័យអើយ សូមប្រាប់មកខ្ញុំ តើមិនឮសេចក្ដីដែលក្រិត្យវិន័យថាទេឬអី
៤:២១ លោកប៉ុលបានសួរទៅកាន់ពួកជំនុំកាឡាទី គឺអស់អ្នកណាដែលចង់រស់នៅក្រោមក្រឹត្យវិន័យ ឲ្យពួកគេពិចារណាថា តើពួកគេដឹងថាក្រឹត្យវិន័យបង្រៀនអំពីអ្វីដែរឬទេ។ ត្រូវចាំថាលោកប៉ុល បានទទួលការ ហ្វឹកហ្វឺន បង្ហាត់បង្រៀនអំពីក្រឹត្យវិន័យ ពីលោកកាម៉ាលាល ជាបុគ្គល ដែលត្រូវបានគេគោរព សរសើរថាជាគ្រូបង្រៀនដ៏វិសេសវិសាលនៅក្នុងជំនាន់នោះ ។
ដ្បិតមានសេចក្ដីចែងទុកមកថា លោកអ័ប្រាហាំមានកូន២ មួយកើតពីបាវស្រី ហើយមួយពីស្រីអ្នកជា តែកូនដែលកើតពីបាវស្រី នោះបានកើតតាមសាច់ឈាម ហើយដែលកើតពីអ្នកជា បានកើតតាមសេចក្ដីសន្យាវិញ
៤:២២-២៣ គម្ពីរក្រឹត្យវិន័យគឺជាសៀវភៅប្រាំកណ្ឌដំបូងនៅក្នុងព្រះគម្ពីរ (ចាប់ពីព្រះគម្ពីរលោកុ ប្បត្តិ ដល់គម្ពីរចោទិយក ថា)។ ដូច្នេះ លោកប៉ុលបាននិយាយពីសាច់រឿងរបស់លោក អ័ប្រាហាំ ហាការ និងសារ៉ា ដើម្បីបង្រៀនអំពីក្រឹត្យវិន័យចេញពី កណ្ឌគម្ពីរក្រឹត្យវិន័យ។ លោកអ័ប្រាហាំមាន កូនប្រុសពីរនាក់។ កូនប្រុសទីមួយឈ្មោះ អ៊ីសម៉ាអែល ដែលបានកើតចេញពីស្ត្រីបាវបម្រើ គឺនាង ហាការ គឺជាអ្វីដែលបានកើតឡើងដោយសារផែនការរបស់មនុស្ស (លោកុប្បត្តិ ១៦)។ កូនប្រុសទីពីររបស់គាត់ ឈ្មោះ អ៊ីសាក ដែលបានកើតចេញពីស្ត្រីអ្នកជា សារ៉ាជាប្រពន្ធរបស់គាត់ ដែលបានកើតឡើងតាមសេចក្តីសន្យារបស់ព្រះ (លោកុប្បត្តិ ១៧:១៥-២១)។ មានចំនុចសំខាន់ខុសគ្នាពីរ:
-
សេចក្តីសន្យារបស់ព្រះ ផ្ទុយនឹង កិច្ចការរបស់សាច់ឈាម
ចំនុចទីមួយនៃភាពខុសគ្នារវាងកូនប្រុសទាំងពីរនេះ គឺជាការកាលៈទេសៈនៃការចាប់កំណើតរបស់ ពួកគេ។ អ៊ីសម៉ាអែល បានកើតតាម “សាច់ឈាម”។ សាច់ឈាមមានន័យថា ‘ការប្រឹងប្រែងដោយ ខ្លួនឯងរបស់មនុស្ស ដោយគ្មានការពឹងផ្អែកទៅលើព្រះ’។ លោកអ័ប្រាហាំបានគិតថាគាត់អាច សម្រេចសេចក្តីសន្យារបស់ព្រះ តាមរបៀបរបស់គាត់ ដោយពឹងផ្អែកទៅលើការខំប្រឹងប្រែងរបស់ គាត់។ ដូច្នេះ អ៊ីសម៉ាអែល តំណាងឲ្យ ការពឹងផ្អែកទៅលើកិច្ចការរបស់សាច់ឈាម។ ចំណែកឯ អ៊ីសាកវិញ បានកើតមកស្របតាមសេចក្តីសន្យារបស់ព្រះ។ ពេលនោះអ័ប្រាហាំ និង សារ៉ាមានវ័យ ចាស់ពេក មិនអាចមានកូនបាននោះឡើយ ប៉ុន្តែព្រះអង្គបានធ្វើការអស្ចារ្យដើម្បីសម្រេចសេចក្តី សន្យារបស់ទ្រង់។ ដូច្នេះ អ៊ីសាក តំណាងឲ្យការពឹងផ្អែកទៅលើសេចក្តីសន្យារបស់ព្រះ។
-
សេរីភាព ផ្ទុយនឹង ភាពជាបាវបម្រើ (ទាសករ)
ចំនុចទីពីរនៃភាពខុសគ្នារវាងកូនប្រុសទាំងពីរ នោះគឺជាឋានៈដែលពួកគាត់បានទទួលពីម្តាយរបស់ ពួកគាត់។ សារ៉ាគឺជា ស្ត្រីអ្នកជា ហើយហាការគឺជាស្ត្រីបាវបម្រើ (ទាសករ)។ នៅក្នុងជំនាន់នោះ ឋានៈរបស់ម្តាយនឹងកំណត់ពីឋានៈរបស់កូនប្រុសរបស់ខ្លួន។ ដូច្នេះ អ៊ីសម៉ាអែលទទួលបានឋានៈ ជាបាវបម្រើ។ អ៊ីសាកទទួលបានឋានៈជាអ្នកជា (អ្នកមានសេរីភាព) ជាកូនប្រុស គឺជាអ្នកគ្រងមរតក។
នោះជាសេចក្ដីប្រៀបធៀប គឺស្ត្រីទាំង២នេះជាគំរូពីសេចក្ដីសញ្ញា២ច្បាប់ មួយមកពីភ្នំស៊ីណាយ ក៏បង្កើតសភាពជាបាវបំរើ នោះគឺជានាងហាការ
៤:២៤ ចំនុចបន្ទាប់លោកប៉ុលនិយាយអំពីម្តាយទាំងពីរ ដែលតំណាងឲ្យការតាំងសញ្ញាពីរ។ នៅក្នុងព្រះគម្ពីរ ការតាំង សញ្ញាគឺជាការតាំងច្បាប់ឡើងសម្រាប់ទំនាក់ទំនងជាមួយនឹងព្រះ។ ក្រឹត្យវិន័យគឺ ជាការតាំងសញ្ញា ដែលបានប្រទានទៅឲ្យលោកម៉ូសេ នៅភ្នំស៊ីណាយ។ ក្រឹត្យវិន័យប្រៀបដូចជា ហាការដែលបានបង្កើតកូនមកជាបាវបម្រើ (៣:២៣-២៤; ៤:១-៣)
ដ្បិតនាងហាការទុកដូចជាភ្នំស៊ីណាយ នៅស្រុកអារ៉ាប់ ហើយក៏ត្រូវនឹងក្រុងយេរូសាឡិមសព្វថ្ងៃនេះ ជាក្រុងដែលជាប់បំរើជាមួយនឹងកូនចៅផង
៤:២៥ ក្រុងយេរូសាឡិមនៅក្នុងជំនាន់របស់លោកប៉ុលគឺក៏ប្រៀបដូចជា នាងហាការដែរ ដោយ ព្រោះតែកូនចៅរបស់អ្នកទីក្រុងនោះក៏ជាបាវបម្រើដែរ។ អ្នកដែលនៅក្នុងទីក្រុងនោះសុទ្ធតែជាប់ ចំណងជាបាវបម្រើទៅកាន់ក្រឹត្យវិន័យ។ ពួកសាសនាយូដា ដែលបានដើរបង្កបញ្ហានៅដែនដី កាឡាទី គឺជាពួកអ្នកដែលមកពីក្រុងយេរូសាឡិម។ ដូច្នេះលោកប៉ុលបានធ្វើការកំណត់សំគាល់ ទៅកាន់គ្រូបង្រៀនក្លែងក្លាយថាពួកគេមានលក្ខណៈដូចជា ហាការ និង អ៊ីសម៉ាអែល ភ្នំស៊ីណាយ និង ក្រឹត្យវិន័យ និង ក្រុងយេរូសាឡិមដែរ។ និយាយសរុបទៅអ្វីៗទាំងអស់នេះសុទ្ធតែបង្កើតឲ្យមាន បាវបម្រើ។
ខ្សែស្រឡាយនៃសាច់ឈាម
អ័ប្រាហាំ > ហាការ > អ៊ីសម៉ាអែល > ភ្នំស៊ីណាយ > ក្រឹត្យវិន័យ > ក្រុងយេរូសាឡិមនៃផែនដី > ពួកសាសនាយូដា > ភាពជាបាវបម្រើ (ភាពទាសករ)
តែក្រុងយេរូសាឡិម ដែលនៅស្ថានលើ នោះជាស្រីអ្នកជាវិញ ដែលជាម្តាយយើងទាំងអស់គ្នា
៤:២៦ ផ្ទុយទៅវិញមានក្រុងយេរូសាឡិម ដែលនៅស្ថានលើ ជាកន្លែងមានសេរីភាព។ ក្រុងយេរូសា ឡិមនៅស្ថានលើ គឺជាក្រុងយេរូសាឡិមថ្មីរបស់ព្រះ ដែលស្ថិតនៅស្ថានសួគ៍។ ថ្ងៃមួយទីក្រុងស្ថាន សួគ៌នេះនឹងមកផែនដី (វិវរណៈ ២១:២) ហើយទីក្រុងនេះហើយគឺជា “ទីក្រុងនៃព្រះដ៏មានព្រះជន្ម រស់” (ហេព្រើរ ១២:២-២)។ ពួកអ្នកជឿបានទទួលសញ្ជាតិជាសាសន៍ស្ថានសួគ៍ នៅក្នុងក្រុងយេរូ សាឡិមនៅឯស្ថានសួគ៌ (ភីលីព ៣:២០)។ ទីក្រុងនេះគឺជា “ម្តាយ”របស់យើង ដោយព្រោះថាការ កើតជាថ្មីរបស់យើងបានមកពីស្ថានសួគ៌។
ដ្បិតមានសេចក្ដីចែងទុកមកថា «ឱនាងអារ ដែលមិនបង្កើតកូនអើយ ចូរអរសប្បាយឡើង ឱនាងដែលមិនបាន ឈឺនឹងសំរាលអើយ ចូរធ្លាយសំរែកឡើងចុះ ពីព្រោះកូនរបស់នាងដែលគ្មានគូ នោះច្រើនជាងកូននៃនាង ដែលមានប្ដីទៅហើយ»
៤:២៧ នេះគឺជាការដកស្រង់ចេញពី អេសាយ ៥៤:១។ នៅក្នុងឆ្នាំ ៥៨៦ មុនគស ក្រុងយេរូសា ឡិមត្រូវបានបំផ្លាញដោយពួកបាប៊ីឡូន ហើយពួកយូដាត្រូវបានគេចាប់យកធ្វើជាឈ្លើយសឹក។ មួយ សតវត្សមុនការនេះកើតឡើង ហោរាអេសាយបានទាយថា ការនេះនឹងកើតឡើង។ លោកក៏បាន និយាយថាទោះបីជាក្រុងយេរូសាឡឹមនឹងត្រូវបោះបង់ចោល គង់តែមានថ្ងៃមួយមកដល់ដែលទីក្រុង នេះនឹងមានមនុស្សច្រើនជាងមុនទៅទៀត។ តើការនេះសម្រេចបានដោយរបៀបណា? យើងត្រូវ ថយក្រោយទៅមើលជំពូកមុនវិញ។ នៅក្នុងគម្ពីរអេសាយ ៥៣ គឺជាការរៀបរាប់អំពីអ្នកបម្រើរងទុក្ខ គឺជា ព្រះមែស្សុី ដែលទ្រង់គឺជាព្រះយេស៊ូវ។ លោកប៉ុលយល់ឃើញថា ទំនាយនៅក្នុងអេសាយ ៥៤:១ អំពីក្រុងយេរូសាឡិមថ្មីគឺនឹងបានសម្រេចដោយសារ ការកើតឡើង និង ការរីកចម្រើន របស់ក្រុមជំនុំ (ការទាំងនេះបានកើតឡើងភ្លាម នៅពេលដែលព្រះយេស៊ូវសម្រេចកិច្ចការ ដែលបាន កត់ត្រាទុកនៅ ក្នុងអេសាយ ៥៣)។ ការលោកប៉ុលបានឃើញពួកសាសន៍ដទៃ បានប្រែចិត្តមក ទទួលជឿលើព្រះគ្រីស្ទ ហើយទទួលបានព្រះវិញ្ញាណបរិសុទ្ធ គាត់បានដឹងថានេះគឺជាការពហុ គុណនៃចំនួនកូនរបស់ព្រះ ដែលគឺជាការពហុគុណទៅលើចំនួនប្រជាជន នៃក្រុងយេរូសាឡិមខាងលើ។
តែបងប្អូនអើយ យើងរាល់គ្នាជាកូនតាមសេចក្ដីសន្យា ដូចជាលោកអ៊ីសាកដែរ
៤:២៨ តាមរយៈការដែលចង្អុលបង្ហាញថាពួកសាសនាយូដា គឺដូចជា ហាការ និង អ៊ីសម៉ាអែល លោកប៉ុលធ្វើការធានាម្តងទៀត ទៅកាន់ពួកជំនុំកាឡាទីថា ពួកគេគឺជាលោកអ៊ីសាក គឺជាកូនដែល បានកើតមកតាមការសេចក្តីសន្យារបស់ព្រះ។ ដូចជាការ ដែលលោកអ៊ីសាកបានកើតមក ដោយ ស្របតាមសេចក្តីសន្យាទៅកាន់លោកអ័ប្រាហាំ ពួកសាសន៍ដទៃក៏បានកើតជាថ្មី ដោយស្របតាម សេចក្តីសន្យាទៅកាន់លោកអ័ប្រាហាំដែរ (៣:៨)។ លោកអ៊ីសាកបានកើតមកដោយសារការអស្ចារ្យ ដែលកើតឡើងដោយអំណាចចេស្តារបស់ព្រះ នោះពួកអ្នកជឿទាំងអស់ក៏បានកើតជាថ្មីដោយសារ ការអស្ចារ្យ ដែលកើតឡើងដោយសារអំណាចចេស្តារបស់ព្រះដែរ (យ៉ូហាន ៣:៣,៥)។
តែឥឡូវនេះ ក៏ដូចជាកាលពីដើម ដ្បិតកូនដែលកើតតាមសាច់ឈាម បានធ្វើទុក្ខដល់កូន ដែលកើតតាម ព្រះវិញ្ញាណវិញ
៤:២៩ នៅពេលដែលលោកអ័ប្រាហាំបានអបអរការផ្តាច់ដោះ របស់អ៊ីសាក ដោយការធ្វើពិធីជប់ លៀង អ៊ីសម៉ាអែលបានធ្វើការចំអកទៅកាន់អ៊ីសាក។ លោកប៉ុលបានធ្វើការផ្សារភ្ជាប់ព្រឹត្តិការណ៍ ទាំងពីរនេះ គឺជាការដែលកូនកើតមកតាមសាច់ឈាម ធ្វើការបៀតបៀនទៅកាន់កូនដែលបានកើត មកតាមព្រះវិញ្ញាណ ជាមួយនឹង ស្ថានភាពបច្ចុប្បន្ន ដែលពួកសាសនាយូដា កំពុងធ្វើ ទុក្ខបុកម្នេញទៅកាន់ពួកជំនុំកាឡាទី។ ប្រវត្តសាស្ត្របានបង្ហាញថា ការនេះកើតឡើងម្តងហើយម្តង ទៀត។ កូនដែលបានកើតមកដោយព្រះវិញ្ញាណ តែងទទួលការបៀតបៀនពីកូនដែលកើតមក ដោយសាច់ឈាម។
តែគម្ពីរថាដូចម្តេច គឺថា «ចូរដេញបាវស្រីនឹងកូនវាចេញ ដ្បិតកូនរបស់បាវស្រី មិនត្រូវគ្រងមរដក ជាមួយនឹងកូនរបស់ស្រីអ្នកជាឡើយ»
៤:៣០ នេះគឺជាការដកស្រង់ចេញពី លោកុប្បត្តិ ២១:១០។ នៅពេលដែលសារ៉ាបានឃើញ អ៊ីសម៉ា អែលធ្វើការចំអកទៅកាន់អ៊ីសាក គាត់បានសូមឲ្យលោកអ័ប្រាហាំធ្វើការមួយ ដោយនិយាយថា “ចូរបណ្តេញបាវស្រីនេះ និង កូនវាចេញទៅ”។ លោកប៉ុលបានប្រើប្រាស់ ការនិយាយរបស់សារ៉ា ដើម្បីប្រាប់ទៅកាន់ពួកជំនុំកាឡាទីឲ្យបណ្តេញពួកសាសនាយូដា និង ការបង្រៀនរបស់ពួកគេ ដែលបង្កឲ្យមានភាពជាទាសករនៅក្នុងក្រុមជំនុំ ចេញពីក្រុមជំនុំទៅ។
ដូច្នេះ បងប្អូនអើយ យើងរាល់គ្នាមិនមែនជាកូនរបស់បាវស្រីទេ គឺជាកូនរបស់ស្រីអ្នកជាវិញ។
៤:៣១ នេះគឺជាការសង្ខេប។ អស់អ្នកណាដែលទុកចិត្តទៅលើព្រះយេស៊ូវ គឺមិនមែនជាបាវបម្រើ (ទាសករ) ទៅកាន់ក្រឹត្យវិន័យនោះទេ តែគឺជាពួកអ្នកដែលមានសេរីភាព ហើយជាអ្នកគ្រងមរតកទៅ កាន់សេចក្តីសន្យា ដែលព្រះបានសន្យាទៅកាន់លោកអ័ប្រាហាំ។
ខ្សែស្រឡាយនៃសេចក្តីជំនឿនៅក្នុងសេចក្តីសន្យារបស់ព្រះ
អ័ប្រាហាំ > សារ៉ា > អ៊ីសាក > ភ្នំស៊ីយ៉ូន > ដំណឹងល្អនៃព្រះគុណ > ក្រុមជំនុំ > យេរូសាឡិមខាងលើ > សេរីភាព


