top of page

ហេតុ‌ការណ៍​នៅ​គ្រា​ចុង​បំផុត

កាល​ព្រះ‌យេស៊ូវ ទ្រង់​កំពុង​តែ​យាង​ចេញ​ពី​ព្រះ‌វិហារ​ទៅ នោះ​ពួក​សិស្ស​ក៏​មក​ចង្អុល​បង្ហាញ​អស់​ទាំង​មន្ទីរ​នៃ​ព្រះ‌វិហារ ថ្វាយ​ទ្រង់​ទត តែ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា អ្នក​រាល់​គ្នា​ឃើញ​វត្ថុ​ទាំង​នេះ​ឬ​ទេ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ទី​នេះ​នឹង​គ្មាន​ថ្ម​នៅ​ត្រួត​លើ​ថ្ម ដែល​មិន​ត្រូវ​ទំលាក់​ចុះ​នោះ​ទេ

 

២៤:១ នេះគឺជា ព្រះវិហារទីពីរដែលបានសាងសង់នៅក្នុងទីក្រុងយេរូសាឡិម។ ​ព្រះវិហារទីមួយត្រូវបានសាង សង់ដោយស្តេចសាឡូម៉ូន​ចាប់ពីឆ្នាំ ៩៦៥មុន គ,ស ដល់ឆ្នាំ ៩៥៧ មុន គ,ស ហើយត្រូវបានបំផ្លាញដោយ ចក្រភពបាប៊ីឡូននៅក្នុងឆ្នាំ ៥៨៦ មុន គ,ស។ បន្ទាប់ពីការនិរទេសទៅបាប៊ីឡូន ពួកសាសន៍យូដាបានវិល ត្រឡប់មកទីក្រុងយេរូសាឡិមវិញហើយបានសាងសង់ព្រះវិហារតូចជាងមុនចាប់ពីឆ្នាំ ៥៣៧ មុន គ,ស​ ដល់ឆ្នាំ ៥១៦ មុន គ,ស។ ស្តេចហេរ៉ូឌបានពង្រីកព្រះវិហារនេះនៅក្នុងឆ្នាំ ១៩មុន គ,ស។ 

 

ទីធ្លានៅក្នុងព្រះវិហារមិនត្រូវបានសាងសង់រួចរហូតដល់ឆ្នាំ ៦៤ គ,ស។ ព្រះវិហារត្រូវបានសាងសង់ដោយថ្ម កំបោររលោងដែលមានទំហ៊ំ ១៤៤០០០ ម៉ែត្រការ៉េ (គ្របដណ្តប់ទំហ៊ំមួយភាគប្រាំមួយនៃទីក្រុងយេរូសាឡិម)។ ​សំណង់ព្រះវិហារមានទំហ៊ំធំណាស់ ប្រវែងបណ្តោយ ៤៦០ ម៉ែត្រ ទទឹង ៣០០ ម៉ែត្រ និងកំពស់ ៤៦​ម៉ែត្រ។​ ថ្មដែលធំជាងគេមានប្រវែង ២៥ម៉ែត្រ ហើយមានទំងន់ធ្ងន់ជាង ​១០០ តោន។​ ជាព្រះវិហារដែលមានទំហ៊ំធំ ជាងគេនៅក្នុងពិភពលោកនាជំនាន់នោះ។​ ពួកសាសាន៍យូដាចាត់​ទុកព្រះវិហារនោះថា ជា​និមិត្តសញ្ញា​នៃសេចក្តីស្រឡាញ់របស់ព្រះចំពោះអ៊ីស្រាអែល (យេរេមា ៧; យ៉ូហាន ៨:៣១-៥៩)។ ​ពួកគេមិនដែលគិតថាព្រះវិហារនោះនឹងត្រូវបំផ្លាញនោះឡើយ។​ 

២៤:២ ព្រះយេស៊ូវបានមានបន្ទូលយ៉ាងច្បាស់ដល់សិស្សរបស់ព្រះអង្គ។ ព្រះអង្គមានបន្ទូលថា “នឹង​គ្មាន​ថ្ម​នៅ​ ត្រួត​លើ​ថ្ម ដែល​មិន​ត្រូវ​ទំលាក់​ចុះ​នោះ​ទេ។” សូមពិចារណាពីទំហ៊ំរបស់ថ្មទាំងនោះ ស្តាប់មើលទៅហាក់បីដូចជា មិនអាចទៅរួចនោះឡើយចំពោះពួកសិស្សទាំងអស់។​ ប៉ុន្តែសេចក្តីទំនាយរបស់ព្រះយេស៊ូវបានសម្រេចនៅក្នុងឆ្នាំ ៧០ គ,ស ពេលដែលពួករ៉ូមាំងក្រោមការដឹកនាំរបស់ថាយថាស់ (អាន​ទីតុស) បំផ្លាញទីក្រុងយេរូសាឡិម។ ​អ្នកប្រវត្តិវិទូរសាសន៍យូដាលោកចូសេហ្វឹស ដែលបានរស់នៅក្នុងពេលដែលព្រឹត្តិការណ៍នេះកើតឡើង បានប្រាប់ យើងទាំងអស់គ្នាថា ពួករ៉ូម៉ាំងបានបំផ្លាញព្រះវិហារ និងតំបន់ជុំវិញព្រះវិហារទាំងស្រុង រាបដល់ដីដែលអាចភ្ជួរ ដូចជាដីចំការបាន!​

 

យ៉ាងណាមិញ ពួករ៉ូម៉ាំងមិនដែលមានបំណងនៅក្នុងការបំផ្លាញក្រុងយេរូសាឡិមនោះឡើយ។ ពេលដែលពួកគេ ហ៊ុំព័ទ្ធទីក្រុងនោះ ថាយថាស់ (ទីតុស) បានដាក់បញ្ជារដល់ពលទាហ៊ានរបស់គាត់អោយចាប់គ្រប់គ្រង ប៉ុន្តែមិន ត្រូវបំផ្លាញទីក្រុងនោះឡើយ។ ប៉ុន្តែក្នុងពេលដែលធ្វើសង្រ្គាមនោះ ក្រុងយេរូសាឡិមនិងព្រះវិហារត្រូវបានបំផ្លាញ ។ ព្រះវិហារត្រូវបានបិទដោយមាស ដូច្នេះនៅពេលដែលត្រូវភ្លើងឆេះ មាសទាំងនោះបានរលាយ ហើយហូរចូល ទៅក្នុងចន្លោះថ្មធំៗទាំងនោះ។ ក្រោយនោះមក ដើម្បីអាចប្រមូលយកមាសបាន ពួករ៉ូម៉ាំងបានរុះរើថ្មទាំងនោះ មួយដុំម្តងៗ រហូតដល់គ្មានថ្មណាមួយនៅត្រួតពីលើគ្នានោះឡើយ។ ​ហើយថ្មទាំងនោះក៏ “ត្រូវបានទម្លាក់ចុះ” ទៅក្នុងជ្រលង​ឃីដ្រុន។ ​ដូច្នេះហើយពួករ៉ូម៉ាំងបានធ្វើតាមអ្វីដែលពួកគេគ្រោងទុកនោះឡើយនៅក្នុងពេលនោះ ប៉ុន្តែពួកគេបានធ្វើដូចជាអ្វីដែលព្រះយេស៊ូវបានមានបន្ទូលពីការនោះថាពួកគេនឹងធ្វើការនោះកាលពីសែសិប ឆ្នាំមុន!

រួច​កាល​ទ្រង់​គង់​លើ​ភ្នំ​ដើម​អូលីវ នោះ​ពួក​សិស្ស​មក​ឯ​ទ្រង់​ដោយ‌ឡែក ទូល​សួរ​ថា សូម​ប្រាប់​យើង​ខ្ញុំ តើ​ការ​ទាំង​នេះ​កាល​ណា​នឹង​មក​ដល់ តើ​មាន​ទី​សំគាល់​ណា​ពី​ទ្រង់​យាង​មក ហើយ​ពី​បំផុត​កល្ប

 

២៤:៣ ព្រះយេស៊ូវយាងចេញពីព្រះវិហារ ហើយយាងទៅភ្នំដើមអូលីវ។​ ​ទីកន្លែងនេះពិតជាមានសារៈសំខាន់នៅក្នុងការបង្រៀនពីការយាងមកជាលើកទីពីររបស់ ព្រះយេស៊ូវ។ បន្ទាប់ពីការរស់ពីសុគតឡើងវិញ ព្រះយេស៊ូវបានយាងលើពពកឡើងទៅស្ថានសួគ៌នៅត្រង់ ភ្នំដើមអូលីវ ហើយព្រះអង្គនឹងយាងត្រឡប់មកវិញបែបដូចគ្នានោះដែរគឺត្រង់ភ្នំដើមអូលីវក្នុងការយាងមក ជាលើកទីពីររបស់ព្រះអង្គ (កិច្ចការ ១:៩-១១; ​សាការី ១៤:៣-៤)។ 

 

អ្វីដែលពួកសិស្សបានសួរនោះ គឺមានទាក់ទងជាមួយនឹងព្រឹត្តិការណ៏ពីរ (១) តើព្រះវិហារនឹងត្រូវបំផ្លាញនៅពេលណា? ហើយ (២)​ តើអ្វីជាទីសំគាល់នៃការយាងត្រឡប់មកវិញ របស់ព្រះយេស៊ូវនិងពេលវេលាចុងក្រោយ? 

 

ព្រះយេស៊ូវទើបតែមានព្រះបន្ទូលថា ព្រះវិហារនឹងត្រូវបំផ្លាញ ដូច្នេះហើយពួកសិស្សសួរថា ​តើការនោះ នឹងកើតឡើងនៅពេលណា។ ចម្លើយរបស់ព្រះយេស៊ូវគឺថា ការនោះនឹងកើតឡើងនៅក្នុងពេល ដែលមនុស្សក្នុងជំនាន់គេនៅមានជី​វិតនៅឡើយ (ខ៣៤ ដូច្នេះហើយ នៅក្នុងរយៈពេល៤០ឆ្នាំក្រោយមក) ប៉ុន្តែមិនកើតឡើងភ្លាមៗនោះឡើយ  ដោយព្រោះតែនឹងមានព្រឹត្តិការណ៏ផ្សេងទៀតដែលត្រូវកើតឡើង ជាមុន។ ព្រះយេស៊ូវមានបន្ទូលប្រាប់ដល់សិស្សរបស់ព្រះអង្គ ពី​ព្រឹត្តិការណ៏ទាំងនេះនៅក្នុង ខ៤-១៤  ហើយបន្ទាប់មកមានបន្ទូលពីពេលវេលាដែលព្រះវិហារនឹងត្រូវបំផ្លាញនៅក្នុងខ ១៥-២២។

សម្រាប់សំនួរទីពីរ ពាក្យនៅក្នុងភាសាក្រិចដែលបកប្រែមកថា “យាងមក” (παρουσία) ជា ពាក្យដែលត្រូវបានប្រើសម្រាប់ការយាងមកដល់របស់ព្រះមហាក្សត្រមួយអង្គ។​ ដូច្នេះហើយ ពួកសិស្សគឺសួរ ព្រះយេស៊ូវថា តើពេលណាដែលព្រះអង្គនឹងតាំងរាជ្យរបស់ព្រះអង្គ ហើយចាប់សោយរាជ្យក្នុងនាមជា ព្រះមហាក្សត្រនៅក្នុងក្រុងយេរូសាឡិម (ដែលជាការបញ្ចប់យុគសម័យបចុប្បន្ន ហើយចាប់ផ្តើមក យុគសម័យថ្មីមួយនៃសេចក្តីសុចរិត)។ ពួកគេមិនបានគិតអំពីការយាងមកជាលើកទីពីរ ពីស្ថានសួគ៌ថា នឹងកើតមានឡើង នៅក្នុងពេលខាងមុខដ៏យូរអង្វែងនោះឡើយ។ ផ្ទុយទៅវិញ ពួកគេ “ស្មាន​ថា នគរ​ព្រះ​រៀប​នឹង​លេច​មក​ភ្លាម”  (លូកា ១៩:១១; កិច្ចការ ១:៦)។ ព្រះយេស៊ូវមានបន្ទូលពី ការយាងមកជាលើកទីពីររបស់ព្រះអង្គដើម្បីសោយរាជ្យនៅក្នុង ​ខ២៧-៣៣ ហើយបន្ទាប់មក ឆ្លើយនឹ ងសំនួររបស់ពួកគេដោយមានបន្ទូលថានឹងគ្មានទីសំគាល់ពីការនោះឡើយ (ខ៣៦-៣៧)។ ការយាងមក ដើម្បីសោយរាជ្យរបស់ព្រះអង្គនឹងមិនមានការប្រាប់ឲ្យដឹងមុនឡើយ។ ហេតុនេះហើយ ​អ្នកដើរតាម ព្រះអង្គគ្រប់ជំនាន់ទាំងអស់ត្រូវតែត្រៀមខ្លួនជាស្រេចគ្រប់ពេលវេលា (២៤:២៩-២៥:៤៦)។ 

 

មានគ្រូបង្រៀនព្រះគម្ពីរជាច្រើនបានឃើញពីសារ សម្រាប់យើងទាំងអស់គ្នានៅក្នុងពេលបច្ចុប្បន្ន អំពីពេលវេលាចុងក្រោយនៅក្នុងខ ៤-៣៥។ ដូចជាពិធីបុណ្យរំលងដែលធ្លាប់ជាព្រឹត្តិការណ៏ប្រវត្តិសាស្រ្ត នៅក្នុងប្រ​វត្តិ​សាស្រ្តរបស់អ៊ីស្រាអែល (និក្ខមនំ ១២) ​ ដែលជាការបង្ហាញពីផែនការណ៏ របស់ព្រះជាមុនសម្រាប់ការប្រោសលោះពិភពលោក (យ៉ូហាន ១:២៩; ១ កូរិនថូស ៥:៧; ១ ពេត្រុស ១:១៨-១៩); ដូចគ្នានេះដែរ ការបំផ្លាញព្រះវិហារក៏ជាព្រឹត្តិការណ៏ប្រវត្តិសាស្រ្ត នៅក្នុងប្រវត្តិសាស្រ្តរបស់អ៊ីស្រាអែលផងដែរ ក៏នឹងបង្ហាញដល់យើងទាំងអស់ជាមុនពីអ្វីដែលនឹង ត្រូវកើតមានឡើងនៅក្នុងពេលវេលាចុងក្រោយបង្អស់។ ​ការបកស្រាយអំពីការនេះនឹងមាននៅក្នុងប្រអប់។​

 

 

សំនួរទី ១​: តើព្រះវិហារនឹងត្រូវបំផ្លាញនៅពេលណា? 

ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ចូរ​ប្រយ័ត ក្រែង​អ្នក​ណា​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន យក​ឈ្មោះ​ខ្ញុំ​មក​និយាយ​ថា ខ្ញុំ​នេះ​ជា​ព្រះ‌គ្រីស្ទ ហើយ​អ្នក​ទាំង​នោះ​នឹង​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង​ចេញ​ផង 

 

២៤:៤-៥ ​ព្រះយេស៊ូវបានដាស់តឿនសិស្សព្រះអង្គមិនត្រូវអោយចាញ់បញ្ឆោតរបស់មនុស្សដែលមកដោយ នូវព្រះនាមព្រះអង្គ តែជាព្រះមេស៊ីក្លែងក្លាយឡើយ។ ​នៅក្នុងជំនាន់នេះ (ចាប់ពី ឆ្នាំ​៣០ គ,ស ដល់ ឆ្នាំ ៧០ គ,ស) មានព្រះមេស៊ីក្លែងក្លាយមួយចំនួនដែលព្យាយាមដឹកនាំប្រជាជនសាសន៍យូដាទាស់ ជាមួយនឹងរ៉ូម។ ​នៅចុងបំផុត នៅក្នុងឆ្នាំ ៦៦ គ,ស ពួកសាសន៍យូដាពិតជាបានបះបោរតាមការដឹកនាំប្រឆាំងនឹងរ៉ូម ដែលនាំអោយក្រុងយេរូសាឡិម និងព្រះវិហារត្រូវបានបំផ្លាញ។​

 

អ្នក​រាល់​គ្នា​នឹង​ឮ​និយាយ​ពី​ចំបាំង នឹង​ដំណឹង​ពី​ចំបាំង នោះ​កុំ​ឲ្យ​មាន​ចិត្ត​ថប់​បារម្ភ​ឡើយ ដ្បិត​ការ​ទាំង​នោះ​ត្រូវ​តែ​មក​ដល់ តែ​នោះ​ពុំ​ទាន់​ដល់​ចុង​បំផុត​នៅ​ឡើយ​ទេ ពី​ព្រោះ​សាសន៍​១​នឹង​លើក​គ្នា​ទាស់​នឹង​សាសន៍​១ នគរ​១​ទាស់​នឹង​នគរ​១ ហើយ​នឹង​កើត​មាន​អំណត់ ជំងឺ​អាសន្ន‌រោគ នឹង​កក្រើក​ដី​នៅ​កន្លែង​ផ្សេងៗ តែ​ការ​ទាំង​នោះ​ជា​ដើម​ចម​នៃ​សេចក្ដី​ទុក្ខ​ទេ

 

២៤:៦-៨ បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលអំពីចំនុចបីយ៉ាងថាមិនមែនជាទីសំគាល់នោះឡើយ:សង្រ្គាម      រញ្ជួយផែនដីនិងគ្រោះរាំងស្ងួត។ ការនេះនឹងកើតឡើងគ្រប់ពេលវេលា ដូច្នេះការនេះមិនមែនជាទីសំគាល់ នៃពេលវាចុងក្រោយនោះឡើយ។​

 

គ្រា​នោះ គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ឲ្យ​មាន​សេចក្ដី​វេទនា ព្រម​ទាំង​សំឡាប់​អ្នក​រាល់​គ្នា ហើយ​គ្រប់​ទាំង​សាសន៍​នឹង​ស្អប់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ

 

២៤:៩ ​ព្រះយេស៊ូវរៀបរាប់ពីការបៀតបៀនដែលពួកសិស្សរបស់ព្រះអង្គគួរតែបានដឹងថានឹងកើតមានឡើង នៅក្នុងជំនាន់នេះ (ម៉ាថាយ ១០:២២; យ៉ូហាន ១៥:១៨-១៩; ១​ យ៉ូហាន ៣:១៣)។ ដំបូងបំផុត  ​ការបៀតបៀនចំពោះគ្រីស្ទានកើតឡើងពីពួកសាឌូស៊ី និងពួកផារិស៊ី នៅចន្លោះឆ្នាំ ៣៥-៤០​គ,ស ដែលបង្ខំឲ្យពួកគ្រីស្ទានភៀសខ្លួនចេញពីក្រុង យេរូសាឡិម (កិច្ចការ ៤:១-៣, ៥:១៧-១៨, ៨:១-៣)។ ​បន្ទាប់មក ការបៀតបៀនបានកើតមានឡើងដោយ ស្តេចហេរ៉ូដ អ័គ្រីផា នៅក្នុងឆ្នាំ ៤៦ គ,ស (កិច្ចការ ១២:១-៥)  ​ហើយបន្ទាប់មកដោយពួករ៉ូម នៅក្នុងឆ្នាំ ៦៤ គ,ស ពេលដែល អធិរាជ សេសារ នឺរ៉ូ សម្លាប់គ្រីស្ទានជាច្រើន រួមទាំងលោកពេត្រុសនិងលោកប៉ុល។

 

នៅ​គ្រា​នោះ មនុស្ស​ជា​ច្រើន​នឹង​រវាត​ចិត្ត​ចេញ គេ​នឹង​បញ្ជូន​គ្នា ហើយ​នឹង​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក

 

២៤:១០ ការបៀតបៀននឹងធ្វើឲ្យមនុស្សជាច្រើនដែលប្រកាសថាខ្លួនជាអ្នកដើរតាមព្រះយេស៊ូវមានការ “រវាតចិត្តចេញ”​ (“ជំពប់ចិត្ត” ម៉ាថាយ ១១:៦, ១៣:២១; ១ យ៉ូហាន ២:១៨-១៩)។ ​ពួកគេនឹងបោះបង់ចោលផ្លូវរបស់ព្រះ ហើយអ្នកខ្លះនឹងក្បត់ជាមួយនឹងមនុស្ស ដែលគេធ្លាប់ថ្វាយបង្គំព្រះ ជាមួយគ្នា។

 

ក៏​នឹង​មាន​ហោរា​ក្លែង‌ក្លាយ​ជា​ច្រើន​កើត​ឡើង នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​វង្វេង​ដែរ រួច​ដោយ​ព្រោះ​ការ​ទទឹង​ច្បាប់ ​នឹង​ចំរើន​ជា​ច្រើន​ឡើង បាន​ជា​សេចក្ដី​ស្រឡាញ់​របស់​មនុស្ស​ជា​ច្រើន​នឹង​រសាយ​អស់​ទៅ

 

២៤:១១-១២ ​ពួកហោរាក្លែងក្លាយនឹងនិយាយថា គេជាអ្នកប្រកាសព្រះបន្ទូលព្រះ  ហើយនឹងមាន ការកើនឡើ​ង​​នៃចំនួននៃពួកអ្នកទទឹងច្បាប់ គ្រាដែលមនុស្សបដិសេធក្រឹត្យវិន័យរបស់ព្រះចំពោះការ ដែលត្រូវហើយនឹងខុស។​ ការនេះនឹងធ្វើឲ្យមនុស្សប្រែជាគ្មានក្តីស្រឡាញ់  ដោយព្រោះតែ សេចក្ដី​ស្រឡាញ់​ជា​កិច្ច​សំរេច​តាម​ក្រិត្យ‌វិន័យ​ហើយ​ (រ៉ូម ១៣:១០)។

តែ​អ្នក​ណា​ដែល​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត​វិញ អ្នក​នោះ​នឹង​បាន​សង្គ្រោះ

 

២៤:១៣​​ យ៉ាងណាម៉ិញ  ពួកអ្នកជឿពិតប្រាកដនឹងទ្រាំទ្រដោយព្រះគុណនៃព្រះ (យ៉ូហាន ១០:២៨-៣០) ហើនឹងឈររឹងមាំរហូតដល់ចុងបំផុត ហើយនឹងទទួលសេចក្តីសង្រ្គោះ។

ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី​នគរ នឹង​ត្រូវ​ប្រកាស​ប្រាប់​ទួទៅ​គ្រប់​ក្នុង​លោកីយ ទុក​ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍ នោះ​ទើប​នឹង​បាន​ដល់​ចុង​បំផុត។

 

២៤:១៤ ព្រះយេស៊ូវបញ្ជាក់ដល់សិស្សព្រះអង្គថាការបៀតបៀននឹងមិនអាចឃាត់ឃាំងការប្រកាស ដំណឹងល្អ បានឡើយ។​ ពេលវេលាមុនពេល ដែល​ការបំផ្លាញព្រះវិហារនៅក្រុងយេរូសាឡឹម មិនមែនគ្រាន់តែជាពេលដែលត្រូវរង ការបៀតបៀននោះទេ ប៉ុន្តែក៏ជាពេលនៃព្រះគុណ ហើយនឹងការផ្សាយដំណឹងល្អផងដែរ (២​ កូរិនថូស ៦:២)។​

 

យើងទាំងអស់គ្នារស់នៅក្នុងជំនាន់នៃដំណឹងល្អ។​ ជំនាន់នៃដំណឹងល្អបានចាប់ផ្តើមជាមួយនឹងការរស់ពីសុគតឡើងវិញរបស់ព្រះយេស៊ូវ ហើយនឹងបញ្ចប់នៅក្នុងពេលដែលព្រះអង្គយាងត្រឡប់មកវិញជាឡើកទីពីរ។ ព្រះយេស៊ូវបានបង្ហាញយ៉ាងច្បាស់ថា វាគឺជាជំនាន់ដែលមានពួកហោរាក្លែងក្លាយ (ខ៥, ១១) បញ្ហាជាច្រើននៅលើផែនដី (ខ៨) ការបៀតបៀនរបស់ពួកអ្នកជឿ (ខ៩) ហើយនឹងការ​ទទឹង​ច្បាប់ (ខ១២)។ ប៉ុន្តែតាមរយៈការទាំងអស់នេះអាចជាការប្រកាសដំណឹងល្អពាសពេញពិភពលោក (ខ១៤)។ ដំណឹងល្អនឹងត្រូវប្រកាសនៅគ្រប់ជាតិសាសន៍ដើម្បីឲ្យមនុស្សគ្រប់សណ្ឋានទាំងអស់ត្រូវបានរាប់បញ្ចូលទៅក្នុងនគរនៃព្រះ (វិវរណៈ ៧:៩-១០)។​

 

ដូច្នេះ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​សេចក្ដី ដែល​ហោរា​ដានី‌យ៉ែល​បាន​ទាយ​ទុក គឺ​ជា​សេចក្ដី​ស្អប់​ខ្ពើម​ដែល​បង្ខូច​បំផ្លាញ វា​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ (អ្នក​ណា​ដែល​អាន​មើល ឲ្យ​យល់​ចុះ) នោះ​ត្រូវ​ឲ្យ​ពួក​អ្នក​ដែល​នៅ​ស្រុក​យូដា​រត់​ចេញ​ទៅ​ឯ​ភ្នំ

 

២៤:១៥ ​“សេចក្ដី​ស្អប់​ខ្ពើម​ដែល​បង្ខូច​បំផ្លាញ” ​នេះគឺជាប្រយោគដែលដកស្រង់ចេញពីបទគម្ពីរដានីយ៉ែល​ (ដានីយ៉ែល ៨:១៣, ៩:២៧, ១១:៣១, ១២:១១)។​ ដែលសំដៅលើការថ្វាយបង្គំ រូបព្រះនៅក្នុងទីបរិសុទ្ធនៅក្នុង ព្រះវិហារនៃក្នុង ក្រុងយេរូសាឡិម។​អំឡុងឆ្នាំ​៥៣០ មុន គ,ស, លោកដានីយ៉ែលបានកត់ត្រាថា “ស្តេចនៃភាគ ខាងជើង” នឹងមកដោយការប្រមាថដល់ព្រះវិហារ (ដានីយ៉ែល​១១:៣១)។​ ការនេះបានកើតឡើងនៅក្នុងឆ្នាំ ១៦៨ មុន គ,ស នៅពេលដែលស្តេចប្រទេសក្រិក អាន់ទីយ៉ូកាស អេពីភេនេស បានយកឈ្នះសាសន៍យូដា ហើយបានដាក់រូបសំណាក់ហ្សូសជាព្រះរបស់ក្រិកនៅក្នុងទីបរិសុទ្ធនៅក្នុងព្រះវិហារនៃក្រុងយេរូសាឡិម។ ​ហើយក្រោយមក ស្តេចបានថ្វាយយញ្ញបូជាជាសត្វជ្រូក ជាសត្វដែលមិនស្អាត នៅលើអាសនា។​

 

២៤:១៦ ព្រះយេស៊ូវបានដកស្រង់ចេញពីបទគម្ពីរដានីយ៉ែលដើម្បីបង្ហាញពីសេចក្តីដែលស្រដៀងគ្នាចំពោះ ការប្រមាថដល់ ព្រះវិហារដែលនឹងកើតឡើងជាថ្មីនៅពេលដែលកងទ័ពរ៉ូម៉ាំងបំផ្លាញក្រុងយេរូសាឡិម (លូកា ២១:២០)។ ​នៅពេលដែលមនុស្សបានឃើញថាការនេះរៀបនឹងកើតឡើងហើយនោះ ពួកគេត្រូវតែរត់ទៅឯភ្នំដែលពួកគេអាច មានសុវត្ថិភាព។ ដោយព្រោះតែការដាស់តឿនរបស់ព្រះយេស៊ូវ ពួកគ្រីស្ទានសាសន៍យូដាបានចាកចេញពីក្រុង យេរូសាឡិមហើយបានធ្វើដំណើរចំងាយ​៨០ គីឡូម៉ែត្រទៅប៉ែកខាងជើងដល់ ប៉េឡានៅក្នុង ឆ្នាំ​៦៨ គ,ស, មុនពេលដែលពួករ៉ូម៉ាំងវាយប្រហារក្រុងយេរូសាឡិម។ គ្រាដែលពួកគ្រីស្ទានចាកចេញពីទីក្រុងនោះ មាន ពួកសាសន៍យូដាជាច្រើនបានប្រមូលផ្តុំគ្នាក្នុងក្រុងយេរូសាឡិមដោយព្រោះតែពួកគេគិតថាជាមានកំផែងដែលរឹងមាំហើយថាព្រះវិហារនឹងការពារពួកគេ។ ប៉ុន្តែពួកទាហានរ៉ូម៉ាំងបានបោះបន្ទាយនៅខាងក្រៅ យេរូសាឡិម អស់រយៈពេលបួនខែហើយបានបញ្ឈប់មនុស្សនាំយកអាហារចូលក្នុងក្រុង។ ពួកគេបានរង់ចាំអោយពួកមនុស្ស ដែលនៅក្នុងក្រុងយេរូសាឡិមមានការអត់ឃ្លាន។ មានមនុស្សច្រើនជាងមួយ​លាននាក់បានស្លាប់។​ ប៉ុន្តែគ្មានគ្រីស្ទានសាសន៍យូដាណាម្នាក់ស្លាប់នោះឡើយ។ ​ពួកគេបាននាំគ្នាចាកចេញពីទីក្រុងពេលដែល គេបានឃើញពីការដែល ព្រះយេស៊ូវបានមានបន្ទូលចាប់ផ្តើមកើតមានឡើង (លូកា ២១:២០-២២)។​

 

ហេតុការណ៍នេះបានក្រើនរំលឹកយើងទាំងអស់គ្នាពីសារៈសំខាន់នៃការដែលមានសេចក្តីជំនឿលើព្រះបន្ទូលរបស់ ព្រះយេស៊ូវ ជាជាងការពឹងផ្អែកលើសមត្ថភាពរបស់យើង ឬការទុកចិត្តលើទ្រព្យសម្បត្តិរបស់យើងនៅក្នុង ការការពារ យើង។ នៅក្នុងពេលនោះ ព្រះយេស៊ូវ បានមានបន្ទូលអំពីការបំផ្លាញទីក្រុងយេរូសាឡិម ហើយពួកអ្នកដែលយកចិត្តទុកដាក់ស្តាប់ការដាស់តឿនរបស់ ព្រះអង្គប៉ុន្មានឆ្នាំក្រោយមកបានមានសុវត្ថិភាព។ ក្នុងពេលនោះដែរ ព្រះយេស៊ូវក៏បានមានព្រះបន្ទូលអំពីពេលវេលាចុងក្រោយ និងការយាងត្រឡប់មកវិញជាលើក ទីពីររបស់ព្រះអង្គដែរ។ តើយើងនឹងស្តាប់តាមការដាស់តឿន របស់ព្រះអង្គចំពោះយើងដែរទេ? (ខ៣២-៣៧)

 

កុំ​ឲ្យ​អ្នក​ណា​ដែល​នៅ​លើ​ដំបូល​ផ្ទះ​ចុះ​មក ដើម្បី​នឹង​យក​របស់​អ្វី​ពី​ផ្ទះ​ឡើយ ហើយ​កុំ​ឲ្យ​អ្នក​ដែល​នៅ​ស្រែ​ចំការ ត្រឡប់​មក​វិញ ដើម្បី​នឹង​យក​សំលៀក‌បំពាក់​ខ្លួន​ដែរ

 

២៤:១៧-១៨ ការណែនាំនេះគឺជាការលើកទឹកចិត្តដល់ពួកអ្នកជឿអោយរត់ចេញដោយប្រញ៉ាប់ពេល ដែលគេ បានឃើញទាហានរ៉ូម៉ាំងសំដៅឆ្ពោះទៅក្រុងយេរូសាឡិម។​

 

នៅ​គ្រា​នោះ ស្ត្រី​ណា​ដែល​មាន​ផ្ទៃ​ពោះ ហើយ​ស្ត្រី​ណា​ដែល​បំបៅ​កូន នឹង​វេទនា​ណាស់

 

២៤:១៩ ​ព្រះយេស៊ូវបានយកព្រះទ័យទុកដាក់ជាពិសេសអំពីបញ្ហាចំពោះស្រ្តីដែលមានផ្ទៃពោះ ហើយនឹង ម្តាយដែលមានកូនតូចដែលអាចនឹងមានការលំបាកនៅក្នុងការធ្វើដំណើរអោយបានឆាប់រហ័ស។​

 

ចូរ​អធិស្ឋាន​សូម​កុំ​ឲ្យ​ត្រូវ​រត់​នៅ​រដូវ​រងា ឬ​នៅ​ថ្ងៃ​ឈប់​សំរាក​ឡើយ

 

២៤:២០ ការដែលព្យាយាមរត់ភៀសខ្លួននៅក្នុងរដូវរងាអាចជាការលំបាកខ្លាំងណាស់។ ​នឹងមាន អាកាសធាតុត្រជាក់ហើយនឹងសើម  ផ្លូវដីអាចនឹងមានភក់ជ្រាំដោយព្រោះតែទឹកភ្លៀង ហើយអាចនឹងមាន ការលំបាកនៅក្នុងការឆ្លងកាត់ទឹកទន្លេ។ ការដែលរត់ភៀសខ្លួនក្នុងថ្ងៃឈប់សម្រាក អាចនឹងមានការលំបាក ដោយព្រោះតែរយៈចំងាយដែលពួកគេអាចធ្វើដំណើរ ត្រូវបានកំណត់ ដោយក្រឹត្យវិន័យ (និក្ខមនំ ១៦:២៩)។  ហេតុនេះហើយព្រះយេស៊ូវមានបន្ទូលប្រាប់ពួកគេឲ្យអធិស្ឋានថា “សូម​កុំ​ឲ្យ​ត្រូវ​រត់​នៅ​រដូវ​រងា ឬ​នៅ​ថ្ងៃ​ឈប់​សំរាក​ឡើយ”។​ ពួកគេបានអធិស្ឋាន ហើយការអធិស្ឋាន របស់ពួកគេក៏ទទួលបាន ការឆ្លើយតប។​ ការវាយកាន់កាប់របស់រ៉ូម៉ាំងលើទីក្រុងយេរូសាឡិមបានចាប់ផ្តើម បន្ទាប់ពី រដូវរងាយ បានកន្លងផុតទៅ (ថ្ងៃទី១៤ខែមេសា)  ហើយទីក្រុងត្រូវបានបំផ្លាញនៅក្នុង រដូវក្តៅនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ៧០ គ,ស។​

 

ដ្បិត​នៅ​គ្រា​នោះ នឹង​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង​ណាស់ ដល់​ម៉្លេះ​បាន​ជា​តាំង​ពី​ដើម​កំណើត​លោកីយ ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ មិន​ដែល​មាន​យ៉ាង​ដូច្នោះ​ឡើយ ហើយ​ទៅ​មុខ​ក៏​មិន​ដែល​មាន​ដែរ 

 

២៤:២១ ការរងទុក្ខនៅក្នុងក្រុងយេរូសាឡិម​គឺជាការរងទុក្ខវេទនាជាខ្លាំងដែលមិនធ្លាប់កើតមានឡើង ពីមុនមក។ មនុស្សច្រើនជាងមួយលាននាក់បានស្លាប់។ 

 

ប៉ុន្តែទោះបីជាការរងទុក្ខវេទនាយ៉ាងនោះក្តីគ្រាន់តែជាទីសំគាល់មួយ ពីអ្វីដែលកើតឡើងនៅក្នុងពេលវេលាចុងក្រោយតែប៉ុណ្ណោះ។​ “​សេចក្ដី​ស្អប់​ខ្ពើម​ដែល​បង្ខូច​បំផ្លាញ” ​នឹងកើតឡើង ម្តងទៀតនៅពេលដែលពួកទាស់នឹងព្រះគ្រីស្ទប្រមាថដល់ព្រះវិហារនៅក្នុងក្រុងយេរូសាឡិម (ដែលនឹងសាងសង់ នៅក្នុងពេលអនាគត) ជាលើកទីបី។ សេចក្តីទំនាយរបស់លោកដានីយ៉ែលប្រាប់ យើងថាអ្នកដឹកនាំពិភពលោកម្នាក់នឹងតាំងសញ្ញាជាមួយនឹងអីស្រាអែលរយៈពេលប្រាំពីរឆ្នាំ។​ ពាក់កណ្តាលនោះ គាត់នឹងទាមទារអោយអោយមនុស្សថ្វាយបង្គំគេដូចជាព្រះ (២​ ថែស្សាឡូនិច ២:៣-៤; វិវរណៈ ១៣:១១-១៥)។ នេះគឺជាការចាប់ផ្តើមនៃការ​ “រងទុក្ខវេទនាដ៏ធំ” ដែល ព្រះយេស៊ូវមានបន្ទូលនៅក្នុងខនេះហើយជាការរៀបរាប់ដែលមាននៅក្នុង វិវរណ: ១៥។​ បីឆ្នាំកន្លះក្រោយមក ព្រះយេស៊ូវនឹងយាងត្រឡប់មកវិញ (ដានីយ៉ែល ១២:១១)។

 

បើ​មិន​បាន​បន្ថយ​ថ្ងៃ​ទាំង​នោះ​ឲ្យ​ខ្លី​ចុះ នោះ​គ្មាន​មនុស្ស​ណា​នឹង​បាន​សង្គ្រោះ​ទេ ប៉ុន្តែ ថ្ងៃ​ទាំង​នោះ​នឹង​ត្រូវ​បន្ថយ​ទៅ ដោយ​យល់​ដល់​ពួក​រើស​តាំង

 

២៤:២២ ព្រះបានធ្វើឱ្យគ្រីស្ទានសាសន៍យូដាអាចធ្វើបាន ឆ្លងផុតទុក្ខវេទនានេះទាំងខាងសាច់ឈាម (ខ២២) និងខាងព្រលឹងវិញ្ញាណ (ខ២៤)  ដោយការធ្វើឲ្យថ្ងៃនៃសេចក្តីវេទនាមានរយៈពេលខ្លី។ ​យើងបានឃើញថាព្រះទ្រង់គ្រប់គ្រងលើទាំងអស់ទោះបីជាស្ថិតនៅក្នុងថ្ងៃនៃសេចក្តីវេទនាទាំងនេះក៏ដោយ។​

 

ដូចគ្នានេះដែរ  ទុក្ខវេទនាដ៏ធំនៅក្នុងថ្ងៃចុងក្រោយបង្អស់នឹងមាន​ការ​លំបាក​យ៉ាង​ខ្លាំង ប្រសិនបើមិនបានធ្វើឲ្យថ្ងៃ នោះទៅជាខ្លីទេ គ្មានអ្នកណាម្នាក់ដែលអាចឆ្លងផុតនោះឡើយ។ ​ប៉ុន្តែដើម្បីឲ្យអ្នកដែលត្រូវបានប្រោសលោះឲ្យមានជីវិតរស់នៅក្នុងថ្ងៃចុងក្រោយមិនត្រូវរងទុក្ខលើសពីអ្វីដែលគេអាចទ្រាំបាននោះ ពេលនោះនឹងត្រូវបានធ្វើឲ្យខ្លីដោយព្រះជាម្ចាស់។​ ទុក្ខវេទនាដ៏ខ្លាំង នឹងកើតមានឡើងត្រឹមតែបីឆ្នាំកន្លះតែប៉ុណ្ណោះ បន្ទាប់មកព្រះយេស៊ូវនឹងយាងត្រឡប់មកវិញ (ដានីយ៉ែល​ ១២:១១)។

គ្រា​នោះ បើ​មាន​អ្នក​ណា​ប្រាប់​អ្នក​រាល់​គ្នា​ថា មើល ព្រះ‌គ្រីស្ទ​គង់​នៅ​ទី​នេះ ឬ​នៅ​ទី​នោះ នោះ​កុំ​ឲ្យ​ជឿ​គេ​ឡើយ 24ដ្បិត​នឹង​មាន​ព្រះ‌គ្រីស្ទ​ក្លែង ហើយ​ហោរា​ក្លែង​កើត​ឡើង គេ​នឹង​ធ្វើ​ទី​សំគាល់​យ៉ាង​ធំ ហើយ​នឹង​ការ​អស្ចារ្យ ដើម្បី​នឹង​នាំ​ទាំង​ពួក​អ្នក​រើស​តាំង​ឲ្យ​វង្វេង​ផង បើ​សិន​ជា​បាន

 

២៤:២៣-២៤ ព្រះយេស៊ូវបានក្រើនរំលឹកអំពីហោរាក្លែងក្លាយ ហើយនឹងព្រះមេស៊ីក្លែងក្លាយ ដែលគេនឹងធ្វើទី សំគាល់ព្រមទាំងការអស្ចារ្យដើម្បីព្យាយាមបោកបញ្ឆោតពួកអ្នករើសតាំងរបស់ព្រះ (កិច្ចការ ៨:៩–១១; ចោទិយកថា ១៣:១–៣)។ ប៉ុន្តែពួកគេមិនអាចធ្វើបាននោះឡើយ។​ ពួក​អ្នក​រើស​តាំងរបស់ព្រះស្តាប់ឮព្រះបន្ទូលព្រះយេស៊ូវ ដើរតាមព្រះអង្គ ហើយត្រូវបាន​កាន់ដោយ​ ព្រះ‌ហស្ត​របស់​ព្រះអង្គ (យ៉ូហាន ១០:៤-៥, ១០:២៧-២៩)។  នេះជាហេតុផលដែលពួកគេនឹងទ្រាំទ្រដល់ចុងបំផុត។  សត្រូវរបស់គេមិនអាចនឹងនាំអោយគេវង្វេងចេញ បានឡើយ។​  

ការនេះក៏នឹងបានជាការពិតនៅក្នុងពេលវេលាចុងក្រោយដែរ (២​ ថែស្សាឡូនិច ២:៩-១០; វិវរណៈ ១៣:១១-១៤; ១៦:១៤)។

មើល ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ជា​មុន ដូច្នេះ បើ​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា មើល ទ្រង់​គង់​នៅ​ទី​រហោ‌ស្ថាន នោះ​កុំ​ឲ្យ​ចេញ​ទៅ​ឡើយ ឬ​ថា មើល ទ្រង់​គង់​នៅ​ក្នុង​បន្ទប់ នោះ​ក៏​កុំ​ឲ្យ​ជឿ​ឲ្យ​សោះ

 

២៤:២៥-២៦ ព្រះយេស៊ូវមានបន្ទូលពីការទាំងអស់នេះជាមុនដើម្បីឲ្យសិស្សរបស់ព្រះអង្គមិនត្រូវ បញ្ឆោតបាន។​ គ្មានអ្នកណាម្នាក់ត្រូវជឿលើការប្រកាសពីព្រះមែស្ស៊ីថ្មីឡើយ ដោយព្រោះតែអ្នកទាំងនោះ សុទ្ធតែក្លែងក្លាយទាំងអស់។ ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវនឹងត្រូវយាងមកមិនមែនដោយ សំងាត់ ឬលាក់កំបាំងនោះឡើយ (ឧទាហរណ៏  មិនមែន “នៅ​ទី​រហោ‌ស្ថាន” ឬ “នៅ​ក្នុង​បន្ទប់”)  ឡើយ។​ 

 

ព្រោះ​ដំណើរ​ដែល​កូន​មនុស្ស​មក នោះ​នឹង​បាន​ដូច​ជា​ផ្លេក‌បន្ទោរ ដែល​ភ្លឺ‌ផ្លេកៗ ពី​ទិស​ខាង​កើត​ដល់​ទិស​ខាង​លិច​ដែរ

 

២៤:២៧ ​ពេលដែលព្រះយេស៊ូវយាងត្រឡប់មកវិញនឹងបានច្បាស់ដើម្បីឲ្យពិភពលោកទាំងមូលបាន ឃើញ។ ដូចជាផ្លេកបន្ទោរដែលភ្លឺផ្លេកពីទិសខាងកើតប៉ុន្តែគ្រប់កន្លែងទាំងអស់នឹងបានឃើញ ដូច្នេះហើយ ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវនឹងត្រូវបានបើកសំដែងឲ្យមនុស្សគ្រប់ទាំងកន្លែងបានឃើញ។​

ដ្បិត​ខ្មោច​មាន​នៅ​កន្លែង​ណា ឥន្ទ្រី​នឹង​ប្រជុំ​គ្នា​នៅ​កន្លែង​នោះ​ឯង។

 

២៤:២៨ កន្លែងដែលមានសាកសពអាចនឹងត្រូវមើលឃើញពីចំងាយដោយព្រោះតែមានសត្វត្មាតប្រជុំគ្នា នៅកន្លែងនោះ​ (យ៉ូប ៣៩:២៧-៣០)។ ដូចជាផ្លេកបន្ទោរនៅក្នុងខមុននេះដែរ នេះគឺជាឧទាហរណ៏មួយទៀតសម្រា​ប់​អ្វីមួយដែលនឹងច្បាស់លាស់អាចមើលឃើញគ្រប់គ្នា មិនថា ពួកគេនឹងជិតឬនៅឆ្ងាយនោះឡើយ។ ពាក្យថា “ខ្មោច (ការបកប្រែប្រសើរជាងគឺ “សាកសព)” ហើយនឹង “ឥន្ទ្រី​” (ការបកប្រែប្រសើរជាងគឺ “សត្វត្មាត”) ក៏ធ្វើឲ្យយើងបានគិតអំពីការជំនុំជំរះ ដែលនឹងកើតមានឡើងនៅក្នុងពេលដែលព្រះយេស៊ូវយាងត្រឡប់មកវិញដែរ (លូកា ១៧:២២-៣៧; វិវរណៈ ១៩:២១)។

 

ក្រោយ​សេចក្ដី​វេទនា​របស់​គ្រា​នោះ​មក ស្រាប់​តែ​ថ្ងៃ​នឹង​ទៅ​ជា​ងងឹត ខែ​នឹង​លែង​ភ្លឺ អស់​ទាំង​ផ្កាយ​នឹង​ធ្លាក់​ចុះ​ពី​លើ​មេឃ ហើយ​អស់​ទាំង​អំណាច​នៅ​លើ​មេឃ​នឹង​ត្រូវ​កក្រើក​រំពើក

 

២៤:២៩ ហោរាអេសាយ​ប្រើពាក្យទាំងនេះនៅក្នុងការប្រកាសពីការជំនុំជំរះរបស់ព្រះ ហើយនឹងការបំផ្លាញនៃទីក្រុងបាប៊ីឡូន (អេសាយ ១៣:១០) ហើយ ក្រុងអេដំម (អេសាយ ៣៤:៣-៤)។ ដោយការប្រើពាក្យទាំងនេះ ព្រះយេស៊ូវកំពុងមានបន្ទូលប្រាប់ដល់សិស្សរបស់ព្រះអង្គថា ការបំផ្លាញ ក្រុងយេរូសាឡិមគឺជាការជំនុំជំរះពីព្រះ។

 

ការនេះក៏សំដៅលើការជំនុំជំរះក្នុងការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវដែរ។ ពួកហោរានៅក្នុងព្រះគម្ពីរសញ្ញាចាស់បានកត់ត្រាអំពីទីសំគាល់នៅលើមេឃដែលនឹងកើតមានឡើងមុន “ថ្ងៃនៃព្រះអម្ចាស់” ដែលជាថ្ងៃជំនុំជំរះ (ខ២៤ ដកស្រង់ពី អេសាយ ១៣:១០; ខ ២៥ ដកស្រង់ពី អេសាយ​៣៤:៣-៤)។​ “អស់ទាំងអំណាចនៅលើមេឃ” ដែលនឹងត្រូវកក្រើកគឺជាព្រះអាទិត្យ ព្រះ​ច័ន្ទ ហើយនឹងផ្កាយ។ ដែលនឹងពេញដោយសេចក្តីងងឹតដោយព្រោះតែគ្មានពន្លឺពីថ្ងៃ ខែឬផ្កាយនោះឡើយ (យ៉ូអែល ២:៣១-៣២; វិវរណៈ ៦:១២-១៤)។ បន្ទាប់ពី​នេះ ព្រះយេស៊ូវនឹងជំនុំជំរះជាតិសាសន៍ទាំងអស់ (២៥:៣១-៤៦)។ 

នោះ​ទី​សំគាល់​របស់​កូន​មនុស្ស​នឹង​លេច​មក​នៅ​លើ​មេឃ គ្រប់​ទាំង​ពូជ​មនុស្ស​នៅ​ផែនដី​នឹង​គក់​ទ្រូង​យំ ក៏​នឹង​ឃើញ​កូន​មនុស្ស មក​លើ​ពពក​នៅ​លើ​មេឃ មាន​ទាំង​ព្រះ‌ចេស្តា នឹង​សិរី‌ល្អ​ជា​ខ្លាំង គឺសំដៅ ទៅលើ ២៤:៣០ “នោះទីសំគាល់របស់កូនមនុស្សនឹងលេចមកនៅលើមេឃ” គឺសំដៅទៅលើ ដានីយ៉ែល ​៧:១៣។ នៅក្នុងការបើកសំដែងរបស់ដានីយ៉ែល  កូនមនុស្សនឹងយាងមកក្នុងពពកនៅលើ មេឃមកឯព្រះដើម្បីទទួល “អំណាច​គ្រប់‌គ្រង នឹង​សិរី‌ល្អ ព្រម​ទាំង​ឲ្យ​មាន​រាជ្យ​ផង ដើម្បី​ឲ្យ​បណ្តាជន​ទាំង‌ឡាយ សាសន៍​ដទៃ នឹង​មនុស្ស​គ្រប់​ភាសា បាន​គោរព​ដល់​ទ្រង់”។  នេះជាអ្វីដែលបានកើតឡើងពេលដែលព្រះអង្គយាងទៅស្ថានសួគ៌។​ 

 

សម្រាប់សាសន៍យូដាជាច្រើន វាគ្រាន់តែច្បាស់ថារឿងនេះបានកើតឡើង នៅពេលមានទុក្ខវេទនា របស់ពួកគេ។  នៅពេលដែលព្រះវិហារត្រូវបានបំផ្លាញ ពួកសាសន៍យូដានឹងបានដឹងថា ការជំនុំជំរះរបស់ព្រះបានធ្លាក់លើពួកគេ។ ពេលនោះពួកគេនឹងបានដឹងថាព្រះយេស៊ូវបានមាន បន្ទូលពីសេចក្តីពិត (២១:៣៧-៤៤, ២៣:៣៦-៣៨)។ ពេលដែលការនេះកើតមានឡើង ​មនុស្សនឹងទួញយំ ដោយព្រោះតែពួកគេនឹងបានដឹងថាគេបានបដិសេធព្រះមែស្ស៊ីរបស់គេ។ ​​ការទួញយំរបស់មនុស្ស គឺជាការដកស្រង់ចេញពី សាការី ១២:១០-១៤ ដែលចែងថា ពួកគេនឹង “គន់​មើល​អ្នក​ដែល​គេ​បាន​ចាក់ ហើយ​គេ​នឹង​យំ​សោក​នឹង​អ្នក​នោះ ដូច​ជា​យំ​សោក​នឹង​កូន​ខ្លួន​តែ​មួយ”។ នៅក្នុងបទគម្ពីរនេះ ​ពួកអ្នកយំសោកគឺជា “ពួក​វង្ស​ដាវីឌ នឹង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម”។ 

ព្រឹត្តិការណ៏ដែលស្រដៀងគ្នានេះនឹងកើតមានឡើងនៅក្នុងពេលចុងក្រោយបង្អស់។​ការលេចមកនៃកូនមនុស្សគឺជាសញ្ញានៃចុងបញ្ចប់នៃពេលវេលា។ ​ព្រះយេស៊ូវត្រូវបានលើកឡើងពីផែនដីទៅស្ថានសួគ៌លើពពក ហើយព្រះអង្គនឹងយាងត្រឡប់មកផែនដីវិញលើពពកនៅលើមេឃដែរ (កិច្ចការ ១:៩-១១; ១ ថែស្សាឡូនិច ៤:៧១)។ ​ពិភពលោកទាំងមូលនឹងបានឃើញការយាងត្រលប់មកវិញរបស់ ព្រះយេស៊ូវទាំងអស់គ្នា។ ​គ្រប់​ទាំង​ពូជ​មនុស្ស​នៅ​ផែនដីនឹងបានឃើញព្រះអង្គ (វិវរណៈ ១:៧)។​​ ពួកអ្នកមិនជឿនឹងយំសោកចំពោះការបះបោររបស់គេនៅពេលគេដឹងពីលទ្ធផលនៃការដែលមិនជឿរបស់គេ។​ 

 

ព្រះចេស្តា និងសិរីល្អដ៏អស្ចារ្យពីការយាងមករបស់យេស៊ូវនៅពេលដែលព្រះអង្គយាងត្រឡប់មកវិញ បង្ហាញខុសគ្នារវាងការយាងមកជាលើកទីមួយ និងការយាងមកជាលើកទីពីររបស់ព្រះអង្គ (វិវរណៈ ១៩)​។ ការយាងមកលើកទីមួយរបស់ព្រះយេស៊ូវតម្រូវឲ្យមានការរងទុក្ខនិងការសុគត ប៉ុន្តែ ការយាងមកជាលើកទីពីររបស់ព្រះអង្គនឹងបានបង្ហាញពីសិរីល្អរបស់ព្រះអង្គដល់គ្រប់គ្នា ក្នុងពេលដែលព្រះអង្គយាងមកដោយជ័យជំនះក្នុងនាមជាស្តេចដ៏សុចរិតលើផែនដី!

ហើយ​លោក​នឹង​ចាត់​ពួក​ទេវតា​របស់​លោក ឲ្យ​មក​ដោយ​សូរ​ផ្លុំ​ត្រែ​ជា​ខ្លាំង ទេវតា​ទាំង​នោះ​នឹង​ប្រមូល​ពួក​រើស​តាំង​របស់​លោក​ពី​ទិស​ទាំង​៤ ចាប់​តាំង​ពី​ជើង​មេឃ​ម្ខាង រហូត​ដល់​ជើង​មេឃ​ម្ខាង។

 

២៤:៣១ បន្ទាប់ពីកូនមនុស្សត្រូវបានតាំងរាជ្យក្នុងនាមជាស្តេចនៅក្នុងស្ថានសួគ៌ហើយនោះ ព្រះអង្គនឹង ប្រមូលអស់ទាំងមនុស្សរើសតាំងរបស់ព្រះអង្គ (២២:១៤,​ ២៤:២២-២៤)។ “ពីទិសទាំង៤” មានន័យថា មកពីគ្រប់ទីកន្លែង។​ នៅក្នុងបរិបទពីជំនាន់ ដែលពួកសិស្សទាំងអស់នេះនៅរស់នៅនៅឡើយ  ការនេះគឺសំដៅលើការប្រមូលមនុស្សចូលទៅក្នុង រាជ្យនគរស្ថានសួគ៌នៅលើផែនដី​ (ពួកជំនុំ) ដោយការប្រកាសដំណឹងល្អដូចដែលយើងបានឃើញនៅក្នុង បទគម្ពីរកិច្ចការ​។​

 

អាទិភាព​របស់ព្រះយេស៊ូវនៅក្នុងការយាងមកជាលើកទីពីររបស់ព្រះអង្គគឺជាការប្រមូលផ្តុំ ប្រជារាស្រ្តរបស់ព្រះអង្គទៅនៅជាមួយនឹងព្រះអង្គជាការចាប់ផ្តើមរាជ្យមួយពាន់ឆ្នាំរបស់ព្រះអង្គនៅលើផែនដី (វិវរណៈ ២០:៤)។ ពួក​អ្នក​រើស​តាំង គឺជាមនុស្សទាំងអស់ដែលទទួលសេចក្តីសង្រ្គោះ ដែលមានសេចក្តីជំនឿលើព្រះគ្រីស្ទ ដោយព្រះគុណនៃព្រះ។​ ​  ព្រះអង្គចាត់ទេវតាព្រះអង្គទៅប្រមូលពួកគេ “មក​ពី​ទិស​ទាំង​៤ តាំង​ពី​ទី​បំផុត​នៃ​ផែនដី​ម្ខាង រហូត​ដល់​ទី​បំផុត​នៃ​ផ្ទៃ​មេឃ”។​  ព្រះទ្រង់នឹង​បំព្រួម​គ្រប់​ទាំង​អស់​ក្នុង​ព្រះ‌គ្រីស្ទ ទាំង​របស់​នៅ​ស្ថាន‌សួគ៌ នឹង​របស់​នៅ​ផែនដី​ផង (អេភេសូ ១:១០)។​
 

ប៉ុន្តែ ចូរ​រៀន​សេចក្ដី​ប្រៀប​ប្រដូច​ពី​ដើម​ល្វា កាល​ណា​មែក​វា​ត្រឡប់​ជា​ទន់ ហើយ​ស្លឹក​ក៏​ប៉ិច​ឡើង នោះ​អ្នក​រាល់​គ្នា​ដឹង​ថា រដូវ​ក្តៅ​ជិត​ដល់​ហើយ ដំណើរ​នេះ​ក៏​បែប​ដូច្នោះ​ដែរ កាល​ណា​ឃើញ​ការ​ទាំង​នេះ​កើត​មក ត្រូវ​ដឹង​ថា លោក​ជិត​មក​ដល់​ហើយ ក៏​នៅ​មាត់​ទ្វារ​ផង 

 

២៤:៣២-៣៣ ស្លឹកដែលនៅលើដើមល្វាបង្ហាញថារដូវក្តៅជិតមកដល់ហើយ។ ដូចដែលវាមានទីសំគាល់នៅក្នុង ធម្មជាតិអំពីអ្វីដែលជិតមកដល់នោះ ក៏មានទីសំគាល់ពីការដែលជិតមកដល់នៅក្នុងផ្នែកខាងព្រលឹងវិញ្ញាណ ផងដែរ។​
 

ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មនុស្ស​ដំណ​នេះ​នឹង​មិន​ទាន់​កន្លង​ហួស​បាត់​ទៅ ទាល់​តែ​គ្រប់​ការ​ទាំង​នេះ​បាន​កើត​មក​ដល់ 

 

២៤:៣៤ ព្រះយេស៊ូវមានព្រះបន្ទូលថាមនុស្សដំណនេះនឹងមិនទាន់កន្លងផុតទៅទាល់តែគ្រប់ការទាំងនេះ បានកើតមកដល់។​ មួយដំណគឺជាក្រុមមនុស្សដែលបានរស់នៅក្នុងជំនាន់ដូចគ្នា ដែលមួយដំណមនុស្សជា ធម្មតាត្រូវបានរាប់ ៤០ឆ្នាំ។ ​ការនេះគឺត្រូវយ៉ាងល្អឥតខ្ចោះជាមួយនឹងសេចក្តីទំនាយ ដែលព្រះយេស៊ូវបានប្រកាសពីការបំផ្លាញទីក្រុងយេរូសាឡិម។​ 

 

ព្រះយេស៊ូវមានព្រះបន្ទូលពីការនេះនៅក្នុងឆ្នាំ ៣០ គ,ស ហើយការបំផ្លាញទីក្រុងយេរូសាឡិម គឺនៅក្នុង ឆ្នាំ ៧០ គ,ស សែសិបឆ្នាំត្រឹម បន្ទាប់ពីព្រះយេស៊ូវបានមានបន្ទូលថានឹងកើតឡើង។ ដូច្នេះហើយ ព្រះយេស៊ូវឆ្លើយ​នឹងសំនួររបស់ពួកសិស្សព្រះអង្គ  «តើ​ការ​ទាំង​នេះ​កាល​ណា​នឹង​មក​ដល់» ដោយការមានបន្ទូលប្រាប់ពួកគេពីការបំផ្លាញនៃព្រះវិហារគឺនឹងក្នុងជំនាន់ដំណមនុស្សរបស់ពួកគេនោះ (គឺ នៅ​ក្នុងរយៈពេលសែសិបឆ្នាំក្រោយ)។​

 

ព្រះយេស៊ូវមានបន្ទូលថា “មនុស្ស​ដំណ​នេះ​នឹង​ពុំ​ទាន់​កន្លង​ហួស​បាត់​ទៅទាល់​តែ​គ្រប់ការ​ទាំង​ នោះ​បាន​កើត​មក”។ នៅក្នុងថ្ងៃចុងក្រោយបង្អស់ “គ្រប់ការទាំងនោះ”​ សំដៅទៅលើព្រឹត្តិការណ៍ដែលមានចាប់ពី ខ១៤-២៩ ដែលជា ការឡើងបង្ហាញពីពួកអ្នកទទឹងនឹងព្រះគ្រីស្ទ ការរងទុក្ខ សេចក្តីងងឹត ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវ និង ការប្រមូលផ្តុំពួកអ្នករើសតាំង។ ​ព្រឹត្តិការណ៍ទាំងនេះនឹងកើតឡើងនៅក្នុងជំនាន់មួយហើយពេលខ្លះ នៅក្នុង ពេលអនាគត។ នៅក្នុងថ្ងៃចុងក្រោយ គ្រប់ទាំងព្រឹត្តិការណ៏ចុងក្រោយបង្អស់នឹងកើតឡើងព្រមគ្នា។​ 

 

ផ្ទៃ​មេឃ ហើយ​ផែនដី​នឹង​កន្លង​បាត់​ទៅ តែ​ពាក្យ​ខ្ញុំ​មិន​ដែល​បាត់​ឡើយ 

 

២៤:៣៥ សកលលោកទាំងមូលមិនស្ថិតស្ថេរអស់កល្បនោះឡើយ។​ ទាំងអស់មានការចាប់ផ្តើម (លោកុប្បត្តិ ១:១) ហើយទាំងអស់នឹងមានពេលបញ្ចប់ (២ ពេត្រុស ៣:៥-១៣)។​ គ្រប់ទាំងអស់នឹងកន្លងផុតទៅ ប៉ុន្តែព្រះបន្ទូលរបស់ព្រះយេស៊ូវនៅតែជាសេចក្តីពិតអស់កល្បជានិច្ច (វិវរណ: ២១:១; ម៉ាថាយ ៥:១៧-២០) ដូចជា ព្រះបន្ទូលនៃព្រះនៅក្នុងព្រះគម្ពីរសញ្ញចាស់ ​(អេសាយ ៤០:៦-៨)។ ព្រះបន្ទូលព្រះអង្គនឹងស្ថិតស្ថេរនៅយូរអង្វែងជាងសកលលោកទាំងមូល  ដែលនឹងត្រូវបំផ្លាញ ហើ​យ​នឹងបង្កើ​ត​​ថ្មីឡើង។​

 

តើ​មាន​ទី​សំគាល់ណា​ ពី​ទ្រង់​យាង​មក ហើយ​ពី​បំផុត​កល្ប?

ឯ​ត្រង់​ថ្ងៃ​នឹង​ពេល​កំណត់ នោះ​គ្មាន​អ្នក​ណា​ដឹង​ទេ ទោះ​ទាំង​ពួក​ទេវតា​ដែល​នៅ​លើ​ស្ថាន‌សួគ៌​ក៏​មិន​ដឹង​ដែរ ជ្រាប​តែ​ព្រះវរ‌បិតា​នៃ​ខ្ញុំ​ប៉ុណ្ណោះ 

 

២៤:៣៦ ពេលនេះ ព្រះយេស៊ូវឆ្លើយចំពោះសំនួរទីពីររបស់សិស្សព្រះអង្គ “តើ​មាន​ទី​សំគាល់ណា​ ពី​ទ្រង់​យាង​មក ហើយ​ពី​បំផុត​កល្ប?”។ ​ចំលើយនោះគ្មានទីសំគាល់ពី ការនោះឡើយ។​ ពួកសិស្សចង់ដឹង ប៉ុន្តែចម្លើយនោះគឺមិនមែនសម្រាប់ពួកគេដឹងនោះឡើយ (កិច្ចការ ១:៧)។ ការពិតដែលថា គ្មានទីសំគាល់ពីការនោះ មានន័យថាយើងត្រូវតែត្រៀមខ្លួនជា ស្រេចគ្រប់ពេលសម្រាប់ការនោះ។​ 

 

ព្រះយេស៊ូវបានប្រទាននូវឧទាហរណ៏ចំនួនបី ដើម្បីបង្រៀនពីការយាងមកភ្លាមៗរបស់ព្រះអង្គ ដោយគ្មានអ្នកណាអាចនឹងនឹកស្មានដល់: ទឹកជន់ (ខ​៣៧-៣៨)  ចោរប្លន់លួចនៅពេលយប់ (ខ៤៣)  និងពេលដែលចៅហ្វាយមកវិលត្រឡប់មកវិញ (ខ៤៥-៤៦)។​

ដ្បិត​កាល​ណា​កូន​មនុស្ស​មក នោះ​នឹង​បាន​ដូច​ជា​នៅ​ជំនាន់​លោក​ណូអេ​ដែរ ដ្បិត​នៅ​គ្រា​មុន​ទឹក​ជន់​លិច នោះ​គេ​កំពុង​តែ​ស៊ី​ផឹក ហើយ​រៀប‌ការ​ប្ដី​ប្រពន្ធ ដរាប​ដល់​ថ្ងៃ​ដែល​លោក​ណូអេ​ចូល​ទៅ​ក្នុង​ទូក​ធំ គេ​ឥត​បាន​ដឹង​ខ្លួន​ឡើយ ទាល់​តែ​ទឹក​ជន់​ឡើង យក​គេ​ទៅ​ទាំង​អស់​គ្នា នោះ​ដល់​កាល​ណា​កូន​មនុស្ស​មក ក៏​នឹង​មាន​ដូច្នោះ​ដែរ

 

២៤:៣៧-៣៩ នៅក្នុងជំនាន់លោកណូអេ ​ មនុស្សកំពុងតែយកចិត្តទុកដាក់ចំពោះការរស់នៅប្រចាំថ្ងៃ (“កំពុង​តែ​ស៊ី​ផឹក ហើយ​រៀប‌ការ​ប្ដី​ប្រពន្ធ”)  ពេលភ្លាមនោះសេចក្តីជំនុំជំរះក៏មកដល់។ ​ពួកគេបានទទួល ការដា​ស់តឿនតាមរយៈសេចក្តីប្រកាសរបស់លោកណូអេ  (២ ពេត្រុស ២:៥) ហើយទូកធំគឺជា ទីសំគាល់នៃការជំនុំជំរះដែលនឹងមកដល់ជាឆាប់។​  ប៉ុន្តែពួកគេមិនបានយកចិត្តទុកដាក់នោះឡើយ ដូច្នេះហើយពួកគេត្រូវបានយក​ទៅ​ គ្រាដែលកំពុងតែធ្វើកិច្ចការប្រចាំថ្ងៃរបស់គេទៅ។​ នឹងបានដូចគ្នានេះ ដែរក្នុងការយាងមកជាលើកទីពីររបសស់ព្រះអង្គ។​ មនុស្សជាច្រើននឹងមិនបានត្រៀមខ្លួន ជាស្រេចសម្រាប់ ការនោះឡើយ។​

 

ប៉ុន្តែលោកណូអេ និងក្រុមគ្រួសាររបស់គាត់បានត្រៀមខ្លួនជាស្រេច សម្រាប់ទឹកជំនន់ ទោះបីជាពួកគាត់មិនធ្លាប់បានឃើញទីសំគាល់ពីការនោះដែលនឹងកើតមកដល់ ហើយមិនដឹងថា នឹងកើតឡើងនៅពេលណាក៏ដោយ។ ​ព្រះបានដាស់តឿនពួកគាត់ពីអ្វី ដែលនឹងត្រូវកើតមានឡើង ហើយពួកគេបានជឿលើព្រះបន្ទូលព្រះអង្គ។ ពួកគេបានធ្វើជាគំរូសម្រាប់យើងទាំងអស់គ្នានៅក្នុង ពេលបច្ចុប្បន្ននេះ។​

នៅ​គ្រា​នោះ នឹង​មាន​មនុស្ស​២​នាក់​នៅ​ចំការ ម្នាក់​នឹង​បាន​យក​ទៅ ហើយ​ម្នាក់​ទុក​នៅ ស្ត្រី​២​នាក់​កំពុង​តែ​កិន​ម្សៅ ម្នាក់​នឹង​បាន​យក​ទៅ ហើយ​ម្នាក់​ទុក​នៅ ដូច្នេះ ឲ្យ​ចាំ​យាម ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ពេល​ណា ដែល​ព្រះ‌អម្ចាស់​នៃ​អ្នក​រាល់​គ្នា​នឹង​យាង​មក​ទេ

 

២៤:៤០-៤២ នៅក្នុងការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវនឹងមានការញែកដាច់ដោយឡែករវាង មនុ​ស្សដែលបាត់បង់និងអ្នកដែលទទួលបានសេចក្តីសង្រ្គោះ (ដូចដែលព្រះយេស៊ូវពន្យល់នៅក្នុង ២៥: ៣១-៤៦)។ ពាក្យដែលថា “យកទៅ” (παραλαμβάνω) មានន័យថា យកអ្នកណាម្នាក់ឲ្យបាននៅជាមួយអ្នក (ម៉ាថាយ ១:២០, ២:១៣-១៤, ១៧:១, ១៨:១៦, ២០:១៧, ២៦:៣៧)  ឬ​ដើម្បី “យកទៅកន្លែងសុវត្ថិភាព” (២:១៣-១៤, ២:២០-២១)។  ពាក្យដែលថា “​ទុកនៅ” នៅក្នុងបទគម្ពីរម៉ាថាយ ជារឿយៗតែងមានន័យថា “បោះបង់ចោល” ឬ “ទុកចោល” (៤:២០,​ ២២; ៨:២២; ១៩:២៩; ២៣:៣៨; ២៦:៥៦)។ ​ដូច្នេះហើយ នៅក្នុងខនេះគឺសំដៅ ទៅលើសេចក្តីសង្រ្គោះចំពោះអ្នកដែលបាន “យកទៅ”។ ចំនុចសំខាន់នោះគឺថា កូនមនុស្សនឹងប្រមូលអស់ទាំងប្រជារាស្រ្តរបស់ព្រះអង្គពេលដែលព្រះអង្គយាងត្រឡប់មកវិញ។​

 

ចូរ​ដឹង​សេចក្ដី​នេះ​ចុះ បើ​ម្ចាស់​ផ្ទះ​បាន​ដឹង​ជា​ចោរ​នឹង​មក​នៅ​យាម​ណា នោះ​គេ​នឹង​បាន​ចាំ​យាម​មិន​ឲ្យ​ចោរ​ទំលុះ​ចូល​ផ្ទះ​បាន​ទេ ដូច្នេះ ឲ្យ​អ្នក​រាល់​គ្នា​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច​ដែរ ដ្បិត​កូន​មនុស្ស​នឹង​មក​នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​មិន​គិត។

 

២៤:៤៣-៤៤ ដូចជាគ្មានអ្នកណាម្នាក់ដឹងថាពេលណាចោរនឹងចូលមកដល់នោះ,គ្មានអ្នកណាម្នាក់ដឹងថា ពេ​ល​​​​​ណាព្រះយេស៊ូវនឹងយាងត្រឡប់មកវិញនោះឡើយ (១ ថែស្សាឡូនិច ៥:២; ២ ពេត្រុស ៣:១០)​​។  ប៉ុន្តែប្រសិនបើមនុស្សម្នាក់ដឹងថាផ្ទះរបស់គាត់នឹងមានចោរគាស់ចូលនោះ គាត់នឹងត្រៀមខ្លួនជាស្រេច គ្រប់ពេលវេលាទាំងអស់សម្រាប់ការនោះ។​ ដូចគ្នានេះដែរ ពួកអ្នកជឿទាំងអស់គួរតែត្រៀមខ្លួនជាស្រេច សម្រាប់ការយា​ង​​ត្រឡប់មកវិញរបស់ព្រះយេស៊ូវ។​

 

ដូច្នេះ អ្នក​ណា​ជា​អ្នក​បំរើ​ស្មោះ‌ត្រង់ មាន​មារយាទ ដែល​ចៅហ្វាយ​បាន​តាំង​ឲ្យ​ត្រួត​លើ​ពួក​ផ្ទះ​លោក នឹង​ឲ្យ​អាហារ​គេ​បរិភោគ តាម​ត្រូវ​ពេល បើ​កាល​ណា​ចៅហ្វាយ​មក​ដល់ ឃើញ​អ្នក​បំរើ​នោះ​កំពុង​តែ​ធ្វើ​ដូច្នោះ នោះ​មាន​ពរ​ហើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ចៅហ្វាយ​នឹង​តាំង​អ្នក​នោះ​ឡើង ឲ្យ​ត្រួត​លើ​របស់​ទ្រព្យ​លោក​ទាំង​អស់ 

២៤:៤៥-៤៧  បាវបំរើដែលឆ្លាតវៃគឺត្រៀមខ្លួនជាស្រេចសម្រាប់ការវិលត្រឡប់របស់ចៅហ្វាយខ្លួនគ្រប់ ពេលវេលាទាំងអស់។​ គ្រីស្ទានដែលវៃឆ្លាតគឺជាអ្នកដែលត្រៀមខ្លួនជាស្រេចសម្រាប់ការយាងត្រឡប់មក វិញរបស់ព្រះយេស៊ូវគ្រប់ពេលវេលាទាំងអស់ ហើយស្មោះត្រង់នៅក្នុងការធ្វើកិច្ចការដែលព្រះអង្គ បានប្រទានឲ្យធ្វើ។ ​នៅចុងបំផុត,ពេលដែលចៅហ្វាយវិលត្រឡប់មកវិញគាត់នឹងប្រទានរង្វាន់យ៉ាងវិសេស។​

 

ប៉ុន្តែ បើ​ជា​អ្នក​បំរើ​អាក្រក់​វិញ ហើយ​គិត​ក្នុង​ចិត្ត​ថា ចៅហ្វាយ​អញ​ក្រ​មក ក៏​តាំង​វាយ‌ដំ​ពួក​គូ‌កន​ខ្លួន ព្រម​ទាំង​ស៊ី​ផឹក​ជា​មួយ​នឹង​ពួក​មនុស្ស​ប្រមឹក​ផង ដូច្នេះ នៅ​ថ្ងៃ​ណា​ដែល​វា​មិន​នៅ​ចាំ ជា​វេលា​ណា​ដែល​វា​មិន​ដឹង នោះ​ចៅហ្វាយ​នឹង​មក​ដល់ ហើយ​នឹង​ធ្វើ​ទោស​វា​ជា​យ៉ាង​ធ្ងន់ ទាំង​ឲ្យ​វា​មាន​ចំណែក​ជា​មួយ​នឹង​ពួក​មនុស្ស​មាន​ពុត​ផង នៅ​ទី​នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ។

 

២៤:៤៨-៥១​ ពួកអ្នកបំរើអាក្រក់គិតថាដោយព្រោះតែចៅហ្វាយខ្លួនបានទៅឆ្ងាយជាយូរណាស់ហើយ គាត់អាចរស់តាមដែលគាត់ចង់ធ្វើ។​ ប៉ុន្តែគាត់នឹងត្រូវដាក់ទោសនៅថ្ងៃដែលចៅហ្វាយរបស់គាត់វិលត្រឡប់ មកវិញ (២ ពេត្រុស ៣:១-១៣)។ យើងដឹងថា ចៅហ្វាយរបស់យើង នឹងវិលត្រឡប់មកវិញ។​ ការនេះជំរុញទឹកចិត្តយើងអោយធ្វើជាអ្នកបំរើដែលល្អ ហើយស្មោះត្រង់ក្នុងពេលនេះ។​

bottom of page