
ក្រោយ៥ថ្ងៃមក អាន៉្នានាស ជាសំដេចសង្ឃក៏ចុះទៅ ជាមួយនឹងពួកចាស់ទុំ នាំទាំងមនុស្សម្នាក់មានវោហារ ឈ្មោះទើទូលុសទៅផង ដើម្បីឲ្យចូលទៅប្តឹងលោកចៅហ្វាយពីរឿងប៉ុល
២៤:១ នៅក្នុងសេចក្តីសំបុត្រផ្ញើជូនលោកភេលីច លោកលីស៊ាបានលើកឡើងថា គាត់បានបង្គាប់ ឲ្យពួកអ្នកចោទប្រកាន់លោកប៉ុលចូលខ្លួនដើម្បីនឹងប្តឹងទាស់នឹងលោកប៉ុលចំពោះមុខលោកចៅ ហ្វាយក្រុង (២៣:៣០)។ ដូច្នេះហើយ ប្រាំថ្ងៃក្រោយពេលដែលលោកប៉ុលទៅដល់ក្រុងសេសារា ហើយនោះ ពួកគេ នឹងទៅប្តឹង។ ក្រុមនោះរួមមានទាំងសំដេចសង្ឃអាន្ន៉ានា មានសមាជិករបស់គណៈសាន់ហេឌ្រីនមួយចំនួន ដែរ មានអ្នកច្បាប់ឈ្នោះទើទូលុសផងដែរ។ ការពិតដែលសំដេចសង្ឃធ្វើដំណើរទៅកាន់ សេសារាដើម្បី បង្ហាញថាករណីរបស់លោកប៉ុលគឺសំខាន់ខ្លាំងណាស់ចំពោះពួកអ្នកដឹកនាំរបស់សាសន៍យូដា។
កាលលោកបានហៅប៉ុលមក នោះទើទូលុសចាប់ចោទប្រកាន់គាត់ថា ឱព្រះតេជព្រះគុណភេលីចអើយ សាសន៍យើងខ្ញុំបានសេចក្ដីសុខប្រពៃ ដោយសារលោកម្ចាស់ ក៏មានចំរើនការផ្លាស់ប្រែយ៉ាងប្រសើរ ដែលមានប្រយោជន៍ដល់សាសន៍យើងខ្ញុំនេះ ដោយសារគំនិតលោកម្ចាស់ ហើយទោះបើនៅវេលាណា ឬកន្លែងណាក៏ដោយ គង់តែយើងខ្ញុំទទួលការទាំងនោះដោយអំណរ ទាំងអរគុណដល់លោកម្ចាស់គ្រប់ជំពូកដែរ តែដើម្បីកុំឲ្យបង្ខាតពេលលោកម្ចាស់ទៀត នោះសូមមេត្តាស្តាប់យើងខ្ញុំបន្តិច
២៤:២-៤ ទើទូលុសចាប់ផ្តើមដោយការបញ្ជោរ។ ការពិតនោះគឺថាលោកភេលីចមិនបានដឹកនាំឲ្យ មានសេចក្តីសុខសាន្តនិងភាពរីកចម្រើនក្នុងពេលដែលគាត់គ្រប់គ្រងនោះឡើយ។ ក្នុងពេលដែលគាត់ធ្វើជា ចៅហ្វាយនៅក្នុងស្រុកយូដានោះគឺត្រូវបានគេស្គាល់ដោយការពុករលួយ ហើយគាត់បានធ្វើឲ្យការរស់នៅ របស់ពួកសាសន៍យូដាមានការលំបាកជាខ្លាំង។ មានការបះបោរជាច្រើនដោយពួកសាសន៍យូដាទាស់ ជាមួយនឹងគាត់ដែលលោកភេលីចបានបង្រ្កាបពួកគេដោយឃោរឃៅ។
ដ្បិតយើងខ្ញុំបានឃើញថា អ្នកនេះជាមនុស្សចង្រៃ ជាមេនៃពួកណាសារ៉ែត ដែលញុះញង់ឲ្យពួកសាសន៍យូដាទាំងអស់ នៅលោកីយនេះបះបោរឡើង
២៤:៥ ការចោទប្រកាន់ដ៏ខ្លាំងទាស់នឹងលោកប៉ុលនោះគឺជាការបះបោរទាស់នឹងរ៉ូម។ ប្រសិនបើពួកអ្នកដឹកនាំសាសន៍យូដាអាចនឹងផ្តល់ភស្តុតាងចំពោះទោសនេះបាន លោកប៉ុលនឹងត្រូវប្រឈមមុខជាមួយនឹងការដាក់ទោសយ៉ាងខ្លាំង អាចនឹងត្រូវប្រហារជីវិត។
ទើទូលុសបានហៅលោកប៉ុលថាជា “មនុស្សចង្រៃ” (λοιμός) ជាការដែលបង្ហាញថាលោកប៉ុល មានឥទ្ធិពលចំពោះការបំផ្លិចបំផ្លាញ(ដូចជាមេរោគ) ចំពោះសាសន៍យូដា។ ទើទូលុសនិយាយថា លោកប៉ុលបាន “ញុះញង់ពួកសាសន៍យូដានៅក្នុងលោកីយ៍នេះឲ្យបះបោរឡើង។” ការដែលរក្សាឲ្យមានសេចក្តីសុខសាន្តនិងសណ្ដាប់ធ្នាប់គឺជាកិច្ចការចម្បងរបស់ចៅហ្វាយក្រុងរ៉ូម ដូច្នេះហើយសត្រូវរបស់លោកប៉ុលបានចោទប្រកាន់គាត់យ៉ាងដូច្នេះដើម្បីព្យាយាមជំរុញឲ្យលោកភេលីចដាក់ទោសលោក ប៉ុលយ៉ាងព្រៃផ្សៃដូចដែលគាត់ធ្លាប់បានធ្វើចំពោះពួកអ្នកដែលបង្ករបញ្ហាដែរ។
ការចោទប្រកាន់ទីពីរនោះគឺថា លោកប៉ុលគឺជា “មេនៃពួកណាសារ៉ែត” (៦:១៤; យ៉ូហាន ១:៤៦, ៧:៤១, ៧:៥២)។ ទើទូលុសលើកឡើងថាពួកគ្រីស្ទានគឺជាក្រុមបះបោរដែលមានគ្រោះថ្នាក់។ ទើទូលុសបានដឹងថាពួកចៅហ្វាយក្រុងរ៉ូមមិនខ្វល់ពីបញ្ហានៅក្នុងសាសនាសាសន៍យូដានោះឡើយ ប៉ុន្តែពួកគេយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការគំរាមកំហែងចំពោះអំណាចរបស់រ៉ូមវិញ។ យ៉ាងណាម៉ិញ លោកភេលីចបានដឹកនាំស្រុកយូដាអស់រយៈពេល៥ឆ្នាំមកហើយ ហើយគាត់បានដឹងអំពីគ្រីស្ទានដែរ។ ដូច្នេះហើយ គាត់បានដឹងថាការចោទប្រកាន់នេះមិនមែនជាការពិតនោះឡើយ (ខ២២)។
ក៏ចង់ធ្វើបង្អាប់ដល់ព្រះវិហារផង នោះយើងខ្ញុំបានចាប់វាមក ប្រាថ្នាចង់ជំនុំជំរះតាមក្រិត្យវិន័យរបស់យើងខ្ញុំ
២៤:៦ ការចោទប្រកាន់ទីបីទាស់នឹងលោកប៉ុលនោះគឺជាការប្រមាថដល់ព្រះវិហារ (២១:២៨)។ ការចោទប្រកាន់នេះក៏ជាការចោទប្រកាន់ដ៏គ្រោះថ្នាក់ផងដែរ ដោយព្រោះតែរ៉ូមបានផ្តល់សិទ្ធដល់ ពួកចៅហ្វាយរបស់សាសន៍យូដានៅក្នុងការកាត់ទោសដល់អ្នកណាដែលប្រមាថទាស់នឹងព្រះវិហាររបស់ពួកគេ។ ដូច្នេះហើយ លោកភេលីចអាចនឹងត្រូវប្រគល់លោកប៉ុលឲ្យទៅពួកសាសន៍យូដាសម្រាប់ ការកាត់ទោសដែលអាចនឹងបណ្តាលឲ្យលោកប៉ុលត្រូវគេសម្លាប់បាន។ ទើទូលុសបានប្រកាសថា ពួកសាសន៍យូដាបាន “ចាប់” លោកប៉ុល ប៉ុន្តែតាមការពិតទៅ ពួកគេបានព្យាយាមវាយសម្លាប់ លោកប៉ុលទៅវិញទេ ហើយពួករ៉ូមត្រូវតែចាប់ខ្លួនលោកប៉ុលដើម្បីបញ្ឈប់ពួកគេពីការសម្លាប់គាត់។
ទាំងបង្គាប់ឲ្យពួកដើមចោទមកឯលោកម្ចាស់ បើកាលណាលោកម្ចាស់បានពិចារណាវា នោះនឹងបានជ្រាបពីគ្រប់ទាំងការ ដែលយើងខ្ញុំចោទប្រកាន់ដល់វាហើយ
២៤:៨ ពួកសាសន៍យូដាគ្មានភស្តុតាងចំពោះការចោទប្រកាន់របស់ពួកគេទាំងប៉ុន្មាននោះឡើយ។ ដូច្នេះហើយគេបានសូមឲ្យលោកភេលីចឲ្យសួរចម្លើយលោកប៉ុល ហើយសង្ឃឹមថាលោកប៉ុល នឹងត្រូវជាប់ទោសដោយព្រោះតែពាក្យសំដីរបស់គេ។
ឯពួកសាសន៍យូដា ក៏យល់ព្រមដែរ ដោយបញ្ជាក់ថា រឿងទាំងនោះប្រាកដមែន។
២៤:៩ សំដេចសង្ឃនិងពួកចាស់ទុំចូលរួមនៅក្នុងការវាយប្រហារលើលោកប៉ុលហើយបញ្ជាក់ថា ពួកគេយល់ស្របជាមួយនឹងការចោទប្រកាន់របស់ទើទូលុស។
កាលលោកចៅហ្វាយ បានធ្វើគ្រឿងសំគាល់ ឲ្យប៉ុលនិយាយ នោះគាត់ឆ្លើយឡើងថា ខ្ញុំប្របាទនឹងដោះសារឿងខ្លួនដោយអំណរ ដោយដឹងថា ព្រះតេជព្រះគុណបានធ្វើជាចៅក្រមលើសាសន៍នេះជាយូរឆ្នាំហើយ
២៤:១០ នេះគឺជាការដោះសាលើកទីបីក្នុងចំណោមការដោះសាការពារខ្លួនទាំងប្រាំមួយដែលលោកប៉ុល បានធ្វើនៅក្នុងបទគម្ពីរកិច្ចការ (២២:១-២១, ២២:៣០-២៣:១០, ២៤:១០-២១, ២៥:១-១២, ២៦:១-២៩, ២៨:១៧-១៩)។ គាត់បានការពារខ្លួនគាត់រួចមកហើយនៅចំពោះហ្វូងមនុស្សសាស ន៍យូដាដែលមានកំហឹងនៅខាងក្រៅព្រះវិហារ ហើយនៅចំពោះមុខគណៈសាន់ហេឌ្រីន។ ពេលនេះ គាត់កំពុងតែស្ថិតនៅក្រោមការចោទសួរនៅចំពោះមុខចៅហ្វាយក្រុងរ៉ូម។
លោកប៉ុលមិនបានចាប់ផ្តើមដោយការបញ្ជោរនោះឡើយ ប៉ុន្តែគាត់បាននិយាយថាគាត់មានអំណរ នៅក្នុងការការពារខ្លួន ចំពោះមុខចៅហ្វាយក្រុងរ៉ូម ដែលជាចៅក្រមលើស្រុកយូដាអស់រយៈពេលជាច្រើនឆ្នាំ ដូច្នេះហើយ លោកបានយល់ពីច្បាប់ ទម្លាប់ និងសាសនារបស់សាសន៍យូដារួចហើយ។
ក៏អាចនឹងជ្រាបថា តាំងពីខ្ញុំប្របាទឡើងទៅថ្វាយបង្គំឯក្រុងយេរូសាឡិម នោះមិនលើសពី១២ថ្ងៃទេ គេក៏មិនបានឃើញខ្ញុំប្របាទ កំពុងដែលជជែកនឹងអ្នកណា នៅក្នុងព្រះវិហារ ឬប្រមូលញុះញង់បណ្តាមនុស្សដែរ ទោះបើក្នុងសាលាប្រជុំគេ ឬកន្លែងណានៅក្នុងទីក្រុងក្តី
២៤:១១-១២ លោកប៉ុលឆ្លើយតបចំពោះការចោទប្រកាន់ទាស់នឹងគាត់ ចាប់ផ្តើមជាមួយនឹង ការចោទប្រកាន់ទីមួយពីការញុះញង់ឲ្យមានការបះបោរ។ លោកប៉ុលជំរាបលោកភេលីចថា គាត់ទើបតែ បានទៅដល់ក្រុងយេរូសាឡិមកាលពីដប់ពីរថ្ងៃមុនប៉ុណ្ណោះ។ រយៈពេលប្រាំថ្ងៃនៅក្នុងចំណោមដប់ពីរ ថ្ងៃនោះគាត់បាននៅក្នុងស្រុកសេសារារង់ចាំពួកអ្នកចោទប្រកាន់គាត់មកដល់ (ខ១)។ ដូច្នេះហើយ គាត់បាននៅក្នុងក្រុងយេរូសាឡិមត្រឹមតែប្រាំពីរថ្ងៃតែប៉ុណ្ណោះ ពេលគាត់ត្រូវបានគេចាប់ខ្លួន។
ក្នុងរយៈពេលប្រាំពីរថ្ងៃនោះ លោកប៉ុលមិនបានញុះញង់ឲ្យមានហ្វូងមនុស្សបះបោរនោះឡើយ មិនមែននៅក្នុងទីធ្លាព្រះវិហារ មិនមែននៅក្នុងសាលាប្រជុំរបស់សាសន៍យូដា ហើយក៏មិនមែននៅក្នុងទី ក្រុងដែរ។ ដូច្នេះហើយគាត់គ្មានទោសចំពោះការញុះញង់ឲ្យមានការបះបោរនោះឡើយ។ ប៉ុន្តែ គាត់បានមកក្រុងយេរូសាឡិមដើម្បីនឹងថ្វាយបង្គំតែប៉ុណ្ណោះ។ នៅទីធ្លានៃព្រះវិហារមានហ្វូងមនុស្ស រួចទៅហើយ ប៉ុន្តែគឺជាពួកសាសន៍យូដាដែលមកពីអាស៊ីដែលបានញុះញង់ហ្វូងមនុស្សទាំងនេះទៅវិញទេ (២១:២៧) មិនមែនជាលោកប៉ុលនោះឡើយ។
គេពុំអាចនឹងរកភស្តុតាង ពីការដែលគេចោទខ្ញុំប្របាទឥឡូវនេះបានទេ
២៤:១៣ ពួកសាសន៍យូដាមិនអាចនឹងរកភស្តុតាងសម្រាប់ការចោទប្រកាន់របស់ពួកគេនោះឡើយ។ ទោះបីជាមានរយៈពេលត្រឹមតែប្រាំថ្ងៃមុននេះក៏ដោយ ពួកអ្នកចោទប្រកាន់គ្មានសាក្សីឬការបញ្ជាក់ថា គាត់បានញុះញង់អ្នកណាមួយឬញុះញង់ហ្វូងមនុស្សនៅក្នុងព្រះវិហារនោះឡើយ។
ប៉ុន្តែ សូមជំរាបលោកម្ចាស់តាមត្រង់ថា ខ្ញុំប្របាទគោរពប្រតិបត្តិដល់ព្រះនៃពួកឰយុកោយើងខ្ញុំ តាមរបៀបដែលគេហៅថា ក្បត់សាសនា ដោយមានសេចក្ដីជំនឿជឿដល់អស់ទាំងសេចក្ដី ដែលចែងទុកមកក្នុងក្រិត្យវិន័យ នឹងក្នុងគម្ពីរពួកហោរា ហើយខ្ញុំប្របាទមានសេចក្ដីសង្ឃឹមដល់ព្រះ ដែលគេក៏យល់ព្រមដែរ គឺថា ទាំងមនុស្សសុចរិត នឹងមនុស្សទុច្ចរិត នឹងបានរស់ឡើងវិញទាំងអស់គ្នា
២៤:១៤-១៥ លោកប៉ុលឆ្លើយតបចំពោះការចោទប្រកាន់ទីពីរ។ ទើទូលុសហៅពួកគ្រីស្ទានថាជា “ពួក”មួយ ហើយបានបញ្ជាក់ថាពួកគេជាក្រុមមួយដែលធ្វើការបះបោរ ប៉ុន្តែលោកប៉ុលហៅ សេចក្តីជំនឿគ្រីស្ទានថាជា “ផ្លូវ” វិញដែលបង្ហាញថា ជាផ្លូវចូលទៅឯព្រះហើយទៅរកសេចក្តីសង្រ្គោះ (៩:២)។ ពួកគេមិនមែនជាក្រុមដែលធ្វើការបះបោរទាស់នឹងរ៉ូមឬទាស់នឹងសាសនាសាសន៍យូដានោះឡើយ តែលោកប៉ុលបានបញ្ជាក់យ៉ាងច្បាស់ថា យោងតាម “ផ្លូវនោះ” គាត់ថ្វាយបង្គំព្រះនៃពួកឰយុកោយើង (គ្រាដែលគាត់នៅមានសេរីភាពក្នុងការធ្វើកិច្ចការនោះក្រោមច្បាប់របស់រ៉ូម) ហើយថាគាត់ជឿលើគ្រប់យ៉ាង ដែលមាននៅក្នុងព្រះគម្ពីរសញ្ញាចាស់ (“ក្នុងក្រិត្យវិន័យ នឹងក្នុងគម្ពីរពួកហោរា”)
ដោយព្រោះតែលោកប៉ុលជឿលើបទគម្ពីរសញ្ញាចាស់ គាត់បានជឿលើការរស់ពីស្លាប់ឡើងវិញ នៅពេលខាងមុខ (ដែលបានទាយនៅក្នុងបទគម្ពីរដូចជា យ៉ូប ១៩:២៥-២៧; និងដានីយ៉ែល ១២:២)។ ការរស់ពីស្លាប់ឡើងវិញគឺជាសេចក្តីសង្ឃឹមដ៏ធំរបស់ពួកសាសន៍យូដាភាគច្រើននៅក្នុងជំនាន់លោកប៉ុល ទោះបីមិនមែនជាពួកសាឌូស៊ីក៏ដោយ (កិច្ចការ ២៣:៨)។ ដូច្នេះហើយ លោកប៉ុលបានបញ្ជាក់ យ៉ាងច្បាស់ថា ចំនុចចម្បងដែលមាននៅក្នុងជំលោះរវាងគាត់ហើយនឹងពួកអ្នកចោទប្រកាន់គឺជា ការដែលជឿលើការរស់ពីស្លាប់ឡើងវិញ (២៤:២១)។
សូមនឹកចាំថា ពេលនេះ សាសនាសាសន៍យូដា គឺជាសាសនាមួយដែលទទួលបានការអនុញ្ញាតពីរ៉ូម។ ដោយព្រោះរ៉ូម បានផ្តល់សេរីភាពដល់សាសន៍យូដានៅក្នុងការប្រតិបត្តិសាសនាគេនោះ លោកប៉ុល ចង់ឲ្យចៅហ្វាយក្រុងបានដឹងថាគាត់គឺជាសាសន៍យូដាដែលស្មោះត្រង់ម្នាក់ ដែលបានជឿលើបទគម្ពីរដូចគ្នា ថ្វាយបង្គំព្រះតែមួយ ហើយរួមចំណែកនៅក្នុងសេចក្តីសង្ឃឹម ដូចគ្នាជាមួយនឹងសាសន៍យូដាផ្សេងទៀត។ “ផ្លូវនោះ” មិនមែនជាពួកថ្មីណាមួយ ប៉ុន្តែជាការសម្រេចតាមសេចក្តីសន្យារបស់ព្រះនៅក្នុងព្រះគម្ពីរ សញ្ញាចាស់ទៅវិញទេ។
ការពិតដែលថាលោកប៉ុលគឺជាគ្រីស្ទានម្នាក់ មិនមែនមានន័យថាគាត់ថ្វាយបង្គំព្រះផ្សេងទៀតខុសពីព្រះ របស់ពួកឰយុកោរបស់គាត់នោះឡើយ ឬថាគាត់មានសាសនាផ្សេងទៀតនោះឡើយ។ ការនោះមានន័យថា គាត់ថ្វាយបង្គំព្រះនៃពួកឰយុកោតាមផ្លូវ ដែលជាផ្លូវថ្មី ហើយរស់ ដោយព្រោះតែផ្លូវតែមួយនៃការថ្វាយបង្គំ ដែលអាចទទួលយកបាននៅចំពោះព្រះ គឺតាមរយៈព្រះយេស៊ូវគ្រីស្ទ (យ៉ូហាន ៥:២៣)។
ហេតុនោះបានជាខ្ញុំប្របាទខំប្រឹងឲ្យមានបញ្ញាចិត្តឥតសៅហ្មងនៅចំពោះព្រះ នឹងនៅចំពោះមនុស្សលោកជានិច្ចដែរ
២៤:១៦ នៅពេលដែលមនុស្សម្នាក់បានដឹងថានឹងមានការជំនុំជំរះនៅថ្ងៃខាងមុខ នោះគាត់នឹងព្យាយាម រស់នៅក្នុងជីវិតដែលសុចរិតដែលគាប់ដល់ព្រះហឫទ័យព្រះហើយមិនធ្វើខុសចំពោះមនុស្សណានោះឡើយ។
លុះក្រោយដែលខ្ញុំប្របាទបានចោលស្រុកទៅជាយូរឆ្នាំ នោះក៏ត្រឡប់មកធ្វើទានវិញ ព្រមទាំងយកជំនូនមក ជូនដល់សាសន៍របស់ខ្ញុំប្របាទ
២៤:១៧ លោកប៉ុលឆ្លើយតបចំពោះការចោទប្រកាន់ទីបីដែលថាគាត់បានប្រមាថដល់ព្រះវិហារ។ គាត់បានពន្យល់ថាគាត់បានមកក្រុងយេរូសាឡិមដើម្បីនឹងនាំយកប្រាក់ដែលគាត់បានប្រមូលបានសម្រាប់ជួយដល់ពួកបរិសុទ្ធដែលជាអ្នកក្រនៅក្រុងយេរូសាឡិម (សូមមើលចំនុច ១៩:២១)។ ក្រោយពេល ដែលបានប្រគល់ប្រាក់នោះហើយ លោកប៉ុលបានចូលទៅក្នុងព្រះវិហារ “ដើម្បីថ្វាយដង្វាយ” ដែលថា គាត់ចេញថ្លៃសោហ៊ុយសម្រាប់យញ្ញបូជារបស់មនុស្សបួននាក់នៅចុងបញ្ចប់នៃសម្បថណាសារ៉ែត (២១:២៣-២៤)។
ហើយកំពុងដែលខ្ញុំប្របាទរវល់នឹងការនោះ គេក៏ឃើញខ្ញុំប្របាទបានញែកជាបរិសុទ្ធនៅក្នុងព្រះវិហារ មិនមែនមានមនុស្សទាំងហ្វូង ឬដោយវឹកវរទេ ប៉ុន្តែ មានពួកសាសន៍យូដាខ្លះពីស្រុកអាស៊ីបានឃើញខ្ញុំប្របាទ ដែលគួរឲ្យគេមកចោទប្រកាន់ខ្ញុំប្របាទនៅមុខលោកម្ចាស់វិញ បើសិនជាគេមានរឿងអ្វីទាស់នឹងខ្ញុំប្របាទ
២៤:១៨-១៩ លោកប៉ុលត្រូវបានញែកជាបរិសុទ្ធតាមទម្លាប់នៅពេលដែលគាត់នៅក្នុងព្រះវិហារនៅឡើយ ពេលនោះគ្មានហ្វូងមនុស្សនៅជាមួយនឹងគាត់ទេ ហើយគាត់មិនបានរួមចំណែកនៅក្នុងការដែលបង្ករ ឲ្យមានភាពវឹកវរណាមួយដែរ។ ភាពវឹកវរនៅក្នុងព្រះវិហារបានចាប់ផ្តើមមានឡើងនៅពេលដែល ពួកសាសន៍យូដាមកពីអាស៊ីញុះញង់ហ្វូងមនុស្សទាស់នឹងលោកប៉ុល (២១:២៧-៣២)។ ប្រសិនបើមនុស្សទាំងនេះមានបទអ្វីទាស់នឹងលោកប៉ុលពួកគេគួរតែបានមកចូលរួមក្នុងការចោទសួរនេះសម្រាប់ការប្តឹងចោទរបស់ពួកគេ ប៉ុន្តែពួកគេមិនបាននៅទីនោះទេ។ សម្រាប់ទើទូលុសក្នុងការប្តឹង ចោទទាស់នឹងលោកប៉ុលដោយមិនមានសាក្សីនោះគឺជាការបំពានដល់ដំណើរការនៃតុលាការយ៉ាងធ្ងន់ធ្ងរហើយ។
ហើយកំពុងដែលខ្ញុំប្របាទរវល់នឹងការនោះ គេក៏ឃើញខ្ញុំប្របាទបានញែកជាបរិសុទ្ធនៅក្នុងព្រះវិហារ មិនមែនមានមនុស្សទាំងហ្វូង ឬដោយវឹកវរទេ ប៉ុន្តែ មានពួកសាសន៍យូដាខ្លះពីស្រុកអាស៊ីបានឃើញខ្ញុំប្របាទ ដែលគួរឲ្យគេមកចោទប្រកាន់ខ្ញុំប្របាទនៅមុខលោកម្ចាស់វិញ បើសិនជាគេមានរឿងអ្វីទាស់នឹងខ្ញុំប្របាទ
២៤:១៨-១៩ ការដែលមិនមានវត្តមានរបស់ពួកសាសន៍យូដាមកពីអាស៊ីនៅក្នុងការសួរចម្លើយ នេះមិនមែនជាការភ្ញាក់ផ្អើលនោះឡើយ។ ការចោទប្រកាន់ដែលថាលោកប៉ុលបានបង្អាប់ដល់ព្រះវិហារ
គឺដោយព្រោះតែគេបានគិតថាគាត់បាននាំយកសាសន៍ដទៃម្នាក់ចូលទៅក្នុងទីធ្លាព្រះវិហារ (២១:២៩)។ ប៉ុន្តែវាមិនមែនជាការពិតនោះឡើយ។ ច្បាប់របស់រ៉ូមដាក់ទោសដល់អ្នកចោទគេ ដែលធ្វើការចោទប្រកាន់មិនត្រឹមត្រូវ ដូច្នេះហើយពួកគេមានការភ័យខ្លាចនៅក្នុងការធ្វើបន្ទាល់ ចំពោះការសួរចម្លើយរបស់រ៉ូម។ ការអវត្តមានរបស់ពួកគេពីការសួរចម្លើយនេះបង្ហាញថាពួកគេដឹងថា លោកប៉ុលមិនមានទោសចំពោះបទឧក្រិដ្ឋណាមួយក្រោមច្បាប់របស់រ៉ូមនោះឡើយ ហើយការពិតនោះ ពួកគេទៅវិញទេជាអ្នកដែលមានទោសពីបទបង្ករឲ្យមានភាពវឹកវរនៅក្នុងទីធ្លាព្រះវិហារមិនមែនជាលោកប៉ុលនោះឡើយ។
ឬឲ្យអ្នកទាំងនេះធ្វើបន្ទាល់ចុះ បើគេឃើញខ្ញុំប្របាទមានសេចក្ដីទុច្ចរិតណា ក្នុងកាលដែលឈរនៅ មុខក្រុមជំនុំនោះ លើកតែពាក្យ១ម៉ាត់នេះចេញ ដែលខ្ញុំប្របាទស្រែកឡើង នៅពេលកំពុង ឈរជាកណ្តាលពួកគេថា ថ្ងៃនេះ ខ្ញុំត្រូវអ្នករាល់គ្នាជំនុំជំរះ ពីដំណើររស់ពីស្លាប់ឡើងវិញ ប៉ុណ្ណោះ។
២៤:២០-២១ ពួកសាសន៍យូដាពីអាស៊ីមិនមានវត្តមាននៅក្នុងការសួរចម្លើយនោះឡើយ ប៉ុន្តែសំដេចសង្ឃនិងពួកចាស់ទុំផ្សេងទៀតនៅទីនោះ។ ដូច្នេះហើយ លោកប៉ុលបាននិយាយថា ពួកគេគួរតែបានលើកឡើងពីកំហុសរបស់គាត់ពីអ្វីដែលពួកគេបានឃើញនៅក្នុងការសួរចម្លើយនៅក្នុង ការប្រជុំរបស់គណៈសាន់ហេឌ្រីននៅក្នុងក្រុងយេរូសាឡិម។
គណៈសាន់ហេឌ្រីនមិនអាចនឹងរកឃើញពីទោសកំហុសណាមួយរបស់លោកប៉ុលថាជាប់ទោសឧក្រិដ្ឋនោះឡើយ។ ពួកផារិស៊ីបានប្រកាសថាគាត់គ្មានកំហុសទេ ហើយចំនុចតែមួយដែលពួកសាឌូស៊ី មានប្រឆាំងនឹងលោកប៉ុលនោះគឺជាការជឿលើការរស់ពីស្លាប់ឡើងវិញ។
ការនេះគឺជាបញ្ហាពិតប្រាកដចំពោះទំនាស់រវាង លោកប៉ុលជាមួយនឹងគូបដិបក្ខរបស់គាត់។ ប៉ុន្តែការដែលជឿលើការរស់ពីស្លាប់ឡើងវិញមិនមែនជាទោស នៅក្រោមច្បាប់របស់រ៉ូមនោះឡើយ ជាចំនុចដែលលោកលីស៊ាបានយល់ឃើញ (២៣:២៩)។ ការដែលជឿលើការរស់ពីស្លាប់ឡើងវិញក៏មិនមែនជាទោសឧក្រិដ្ឋក្រោមច្បាប់របស់សាសន៍យូដាដែរ ហើយតាមការពិតទៅ ពួកសាសន៍យូដាជឿថានឹងមានការរស់ពីសុគតឡើងវិញដែរ។
ឯលោកភេលីច ដែលដឹងជ្រៅជ្រះខាងសាសនាគេដែរ កាលបានស្តាប់សេចក្ដីចោទឆ្លើយរួចហើយ នោះលោកក៏ផ្អាករឿងនោះសិន ដោយថា កាលណាលោកលូស៊ា ជាមេទ័ពធំបានចុះមក នោះចាំខ្ញុំពិចារណារឿងអ្នករាល់គ្នាទៀត
២៤:២២ ក្រោយរយៈពេលប្រាំឆ្នាំនៃការគ្រប់គ្រងលើស្រុកយូដា លោកភេលីចបាន “ដែលដឹងជ្រៅជ្រះខាងសាសនាគេដែរ”។ ដូច្នេះហើយ គាត់បានដឹងថាគ្រីស្ទានមិនមែនជាក្រុមបះបោរ ដោយហិង្សានោះឡើយ ហើយការចោទប្រកាន់ទាស់នឹងលោកប៉ុលនោះសុទ្ធតែក្លែងក្លាយទាំងអស់។ ដូចជាលោកលីស៊ាដែរ គាត់បានដឹងថាលោកប៉ុលមិនមានទោសកំហុសចំពោះបទឧក្រិដ្ឋណាមួយ ក្រោមច្បាប់របស់រ៉ូមនោះឡើយ។ ដូច្នេះហើយ ការសម្រេចសេចក្តីប្រកាសតែមួយដែលលោកភេលីច អាចប្រកាសបានស្របតាមច្បាប់របស់រ៉ូមនោះគឺ “មិនមានកំហុសទេ”។
យ៉ាងណាម៉ិញ ក្នុងនាមជាចៅហ្វាយក្រុងគាត់ត្រូវតែរក្សាឲ្យមានសន្តិសុខនៅក្នុងស្រុកយូដា ហើយមានពួកអ្នកមានអំណាចសាសន៍យូដាដែលទាមទារឲ្យដាក់ទោសលោកប៉ុល។ ប្រសិនបើគាត់ដោះលែងឲ្យលោកប៉ុលមានសេរីភាព ការនេះអាចនឹងនាំឲ្យមានបញ្ហាកាន់តែ ធំឡើងថែមទៀតពីសំណាក់ពួកសាសន៍យូដា។ ដូច្នេះហើយនៅចុងបញ្ចប់ គាត់បានបដិសេធ មិនព្រមសម្រេចក្តីនោះឡើយ។ ការដែលពន្យាពេលក្នុងការសម្រេចចិត្តនោះមានភាពងាយស្រួលជាជាង ទោះបីជាមានន័យថាលោកប៉ុលនៅតែស្ថិតនៅក្នុងការជាប់ឃុំឃាំងដដែលក៏ដោយ។
លោកភេលីចនិយាយថាគាត់នឹងពន្យា ពេលក្នុងការពិចារណាដើម្បីរង់ចាំលោកលីស៊ាមកដល់ហើយ រាយការណ៍សិន។ ប៉ុន្តែលោកលីស៊ាបានរាយការណ៍របស់គាត់រួចហើយ ហើយបានលើកឡើងថា លោកប៉ុលមិនមានទោសកំហុសណាមួយឡើយ ហើយមិនបានធ្វើអ្វី “ដែលគួរនឹងស្លាប់ឬជាប់គុកឡើយ” (២៣:២៩)។ ហេតុផលដ៏ពិតប្រាកដដែលោកភេលីចពន្យាពេលនោះគឺ ឃុំលោកប៉ុលនៅក្រោមការឃុំ គ្រងដើម្បីឲ្យគាត់អាចនឹងផ្គាប់ចិត្តដល់ពួកសាសន៍យូដា (ខ២៧) ហើយចង់បានប្រាក់សូកប៉ាន់ពីលោកប៉ុល (ខ២៦)។
រួចលោកបង្គាប់មេទ័ពរងឲ្យរក្សាប៉ុលដោយស្រួលបួល ឥតឃាត់ហាមពួកគាត់ណាមួយ មិនឲ្យមកបំរើគាត់នោះឡើយ
២៤:២៣ លោកភេលីចបង្គាប់ឲ្យគេឃុំខ្លួនលោកប៉ុល មានន័យថាលោកប៉ុលត្រូវតែនៅជាប់គុកនៅក្នុង ដំណាក់របស់ស្តេចហេរ៉ូឌ (២៣:៣៥) ហើយមានទាហានរ៉ូមចាំយាមការពារគាត់គ្រប់ពេលវេលា។ យ៉ាងណាម៉ិញ លោកភេលីចបានផ្តល់សិទ្ធសេរីភាពខ្លះដល់លោកប៉ុល ហើយអនុញ្ញាតឲ្យមាន ការសួរសុខទុក្ខពីគ្រួសារនិងមិត្តភក្តិដើម្បីនឹងជួយទំនុកបម្រុងសេចក្តីត្រូវការរបស់គាត់។ ពួកអ្នកទោស ដែលមានកេរ្តិ៍ឈ្មោះរបស់រ៉ូមតែងតែទទួលបានអភ័យឯកសិទ្ធនេះ (២៨:៣០-៣១)។ ការដែលធ្វើដូច្នេះ លោកភេលីចបានបញ្ជាក់ច្បាស់ថាគាត់មិនបានឃើញថាលោកប៉ុលជាអ្នកទោសដែលមានគ្រោះថ្នាក់នោះឡើយ។
លុះបួនដប់ថ្ងៃក្រោយមក លោកភេលីចមកដល់ ជាមួយនឹងទ្រូស៊ីល ជាភរិយា ដែលជាសាសន៍យូដា រួចលោកចាត់គេទៅនាំប៉ុលមក ក៏ស្តាប់គាត់អធិប្បាយពីសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ កំពុងដែលគាត់សំដែងពន្យល់ពីសេចក្ដីសុចរិត សេចក្ដីដឹងខ្នាត នឹងសេចក្ដីជំនុំជំរះដែលត្រូវមក នោះលោកភេលីចកើតមានចិត្តភិតភ័យ ក៏ឆ្លើយថា ឥឡូវនេះ ឲ្យទៅសិនចុះ កាលណាមានឱកាសស្រួល នោះអញនឹងហៅឯងមកទៀត
២៤:២៤ ទ្រូស៊ីលជាសាសន៍យូដា ហើយជាបុត្រីរបស់ស្តេចហេរ៉ូឌ អ័គ្រីប៉ាទីមួយ (សូមមើល ចំនុច ១២:១) ហើយជាប្អូនរបស់ ស្តេច ហេរ៉ូឌ អ័គ្រីប៉ា ទី២ និង ព្រះនាង បេរេនីស (កិច្ចការ ២៥:១៣)។ គាត់មានអាយុប្រហែលជា ២០ឆ្នាំ មានសម្រស់ស្រស់ស្អាតហើយមានមហិច្ឆតាខ្ពស់។ លោកភេលីចបានលួងលោមឲ្យនាងចាកចេញពីប្តីមុនរបស់នាងមករៀបការនឹងគាត់ហើយបានប្រែក្លាយជាប្រពន្ធទីបីរបស់គាត់ពេលដែលនាងនៅមានអាយុ ១៦ឆ្នាំ។
២៤:២៥ ឥរិយាបទដែលមិនមានក្រមសីលធម៌របស់ភេលីច និងទ្រូស៊ីលអាចជាហេតុ ដែលលោកប៉ុល និយាយទៅកាន់ពួកគាត់អំពី “ពីសេចក្ដីសុចរិត សេចក្ដីដឹងខ្នាត នឹងសេចក្ដីជំនុំជំរះដែលត្រូវមក”។ លោកភេលីច រួមរស់ជាមួយនឹងមនុស្សស្រីដែលក្មេងហើយបានលួងលោមឆក់យកនាងពីប្តីរបស់នាង។ គាត់បានដឹងថាគាត់បាខ្វះសេចក្តីសុចរិតហើយនឹងការដឹងខ្នាត។ ពេលនេះ ដែលគាត់បានឮថា គាត់នឹងត្រូវប្រឈមមុខជាមួយនឹងការជំនុំជំរះពីព្រះនោះ គាត់មានការភ័យខ្លាច។
លោកក៏សង្ឃឹមថា ប៉ុលនឹងយកប្រាក់មកសូកលោក ឲ្យលែងចេញដែរ ហេតុនោះបានជាលោកឲ្យគេនាំគាត់មកពិគ្រោះកាន់តែញឹកញយឡើង
២៤:២៦ ច្បាប់របស់រ៉ូមហាមឃាត់ការដែលទទួលការសូកប៉ាន់ ប៉ុន្តែវានៅតែរឿងធម្មតាដែលកើតមានឡើងហើយលោកភេលីចសង្ឃឹមថាលោកប៉ុលនឹងបានសូកប៉ាន់គាត់ដើម្បីឲ្យត្រូវដោះលែង។ យ៉ាងណាម៉ិញ លោកប៉ុលមិនបានសូកប៉ាន់នោះឡើយ។
ប៉ុន្តែ លុះបានកន្លងមកបាន២ឆ្នាំហើយ នោះមានលោកព័រគាស-ភេស្ទុស មកឈរជំនួសលោកភេលីច ហើយដោយព្រោះលោកភេលីច ចង់បានបំណាច់ ចំពោះសាសន៍យូដាផង បានជាលោកទុកឲ្យប៉ុលជាប់គុកនៅ។
២៤:២៧ ក្រោមច្បាប់របស់រ៉ូម ការដែលឃុំខ្លួនលោកប៉ុលនោះអាចត្រឹមរយៈពេលពីរឆ្នាំតែប៉ុណ្ណោះ។ លោក ភេលីចត្រូវបានហៅឲ្យត្រឡប់ទៅរ៉ូមវិញនៅក្នុងឆ្នាំ ៥៩ គ,ស ពេលដែលសេរសា ណឺរ៉ូ ទទួលបានការប្តឹងផ្តល់អំពីគាត់ ក្រោយពេលដែលគាត់បានបង្គាប់ឲ្យមានការសម្លាប់រង្គាលលើសាសន៍យូដា រាប់ពាន់នាក់ដើម្បីបង្រ្កាបភាពចលាចលនៅក្នុងស្រុកសេសារា។ គាត់ត្រូវបានជំនួសដំណែងដោយចៅហ្វាយក្រុងថ្មីឈ្មោះថា ព័រគាស-ភេស្ទុស។




