
ក្រោយនោះមក ប៉ុលចេញពីក្រុងអាថែន ទៅឯកូរិនថូស
១៨:១ លោកប៉ុលចាកចេញពីក្រុងអាថែនហើយដើរចំងាយ៨៥ គីឡូម៉ែត្រទៅទីក្រុងកូរិនថូស។ ទីក្រុងកូរិនថូស គឺជារាជធានីនៃខេត្តរបស់រ៉ូម៉ាំងក្នុងស្រុកអាខៃ (បច្ចុប្បន្នប្រទេសក្រិច) ដែលមាន ប្រជាជនប្រមាណជា២០០,០០០ នាក់។
នៅទីនោះ គាត់ជួបនឹងសាសន៍យូដាម្នាក់ឈ្មោះអ័គីឡា ដែលកើតនៅស្រុកប៉ុនតុស ជាអ្នកទើបនឹងមកពីស្រុកអ៊ីតាលី ព្រមទាំងព្រីស៊ីល ជាប្រពន្ធគាត់ផង ពីព្រោះមហារាជក្លូឌាស ទ្រង់បានបង្គាប់ ឲ្យសាសន៍យូដាចេញពីក្រុងរ៉ូមទាំងអស់ទៅ គាត់ក៏ទៅឯអ្នកទាំង២នោះ រួចគាត់ស្នាក់នៅ ហើយធ្វើការជាមួយនឹងគេ ពីព្រោះមានរបររកស៊ីធ្វើជាងត្រសាលដូចគ្នា
១៨:២-៣ នៅក្នុងទីក្រុងកូរិនថូស លោកប៉ុលបានជួបជាមួយនឹងគ្រីស្ទានសាសន៍យូដាពីរនាក់ប្តីប្រពន្ធ ដែលត្រូវបានបង្ខំឲ្យចាកចេញពីទីក្រុងរ៉ូមក្រោយពេលដែលអធិរាជរ៉ូម ក្លូឌាសបណ្តេញពួកសាសន៍យូដា ពីក្រុងរ៉ូមក្រោយពេលដែលពួកគេបានបះបោរទាស់ជាមួយនឹងពួកគ្រីស្ទាន។
អ័គីឡា គាត់ជាអ្នកស្រុកប៉ុនតុស ជាដំបន់មួយនៅឆ្នេរប៉ែកខាងត្បូងនៃសមុទ្រខ្មៅ (សព្វថ្ងៃជា ប្រទេសទួគី)។ គាត់ហើយនឹងប្រពន្ធរបស់គាត់ព្រីស៊ីល ជាអ្នកដេរតង់(ត្រសាល) ដូចជាលោកប៉ុលដែរ។ នៅក្នុងសាសនាសាសន៍យូដាគឺមិនត្រូវបានរាប់ថាត្រឹមត្រូវសម្រាប់គ្រូបង្រៀនម្នាក់ក្នុងការទទួលប្រាក់ឈ្នួលពីការបង្ហាត់បង្រៀនរបស់គាត់។ ដូច្នេះហើយ ពួកគ្រូបង្រៀនបទគម្ពីរក៏ត្រូវរៀនពីការធ្វើជំនាញ (ដូចជាជាងឈើ ឬអ្នកដេរតង់) ដើម្បីឲ្យគេអាចផ្គត់ផ្គង់ដល់ខ្លួនគេបានដែ។ ស្រុកគីលីគា គឺជាស្រុករបស់លោកប៉ុល ដែលស្រុកដែលល្បីល្បាញ ខាងជំនួញស្បែកពពែ ដូច្នេះហើយលោកប៉ុលបានរៀនចេះពីរបៀបដេរតង់ពីស្បែកសត្វ។
គាត់ក៏អធិប្បាយនៅក្នុងសាលាប្រជុំរាល់តែថ្ងៃឈប់សំរាក ព្រមទាំងបញ្ចុះបញ្ចូលពួកសាសន៍យូដា នឹងសាសន៍ក្រេកឲ្យជឿផង។
១៨:៤ តាមទម្លាប់របស់គាត់ លោកប៉ុលទៅសាលាប្រជុំរាល់ថ្ងៃឈប់សំរាក ដើម្បីបង្ហាញថាព្រះយេស៊ូវ គឺជាព្រះគ្រីស្ទ។ គាត់ធ្វើយ៉ាងដូច្នេះដោយបង្ហាញពីរបៀបដែលព្រះយេស៊ូវសម្រេចតាមបទគម្ពីរសញ្ញាចាស់ ដែលបានទាយអំពីព្រះគ្រីស្ទ។
កាលស៊ីឡាស នឹងធីម៉ូថេ បានចុះពីស្រុកម៉ាសេដូនមកដល់ហើយ នោះប៉ុលមានសេចក្ដីបង្ខំក្នុងចិត្ត ឲ្យផ្សាយព្រះបន្ទូល ក៏ធ្វើបន្ទាល់អស់ពីចិត្តដល់សាសន៍យូដាថា ព្រះយេស៊ូវជាព្រះគ្រីស្ទពិត
១៨:៥ នៅពេលដែលស៊ីឡាសនិងធីម៉ូថេមកដល់ក្រុងកូរិនថូសហើយនោះ ពួកគេបាននាំយកដំណឹងល្អ ដែលពួកគ្រីស្ទាននៅក្នុងក្រុងថែស្សាឡូនីចដែលខ្ជាប់ខ្ជួនក្នុងសេចក្តីជំនឿនិងសេចក្តីស្រឡាញ់របស់ពួកគេ (១ ថែស្សឡូនីច ៣:៦-១០)។ ការនេះបានធ្វើឲ្យលោកប៉ុលមានអំណរជាខ្លាំង ហើយគាត់បានសរសេរសេចក្តីសំបុត្រជាសំបុត្រ ១ ថែស្សាឡូនីច ដល់ពួកគេ។
លោកស៊ីឡាស និងធីម៉ូថេ ក៏បាននាំយកអំណោយជាប្រាក់ពីពួកជំនុំនៅក្នុងក្រុងភីលីពដើម្បីនឹងផ្គង់ផ្គង់ ដល់កិច្ចការរបស់លោកប៉ុលនៅក្នុងក្រុងកូរិនថូសដែរ (២ កូរិនថូស ១១:៨-៩; ភីលីព ៤:១៥)។ ការនេះបានធ្វើឱ្យគាត់អាចឈប់ធ្វើត្រសាលបាន ហើយចំណាយពេលបន្ថែមទៀតនៅក្នុងការប្រកាស ដំណឹងល្អ។
តែដោយព្រោះគេតាំងខ្លួនទាស់ទទឹង ហើយក៏ជេរប្រមាថផង បានជាប៉ុលរលាស់អាវខ្លួន និយាយថា ចូរឲ្យឈាមអ្នករាល់គ្នាធ្លាក់លើក្បាលអ្នករាល់គ្នាវិញចុះ ឯខ្ញុំៗបរិសុទ្ធទេ អំណឹះទៅមុខ ខ្ញុំនឹងទៅឯសាសន៍ដទៃហើយ
១៨:៦ លោកប៉ុលបានប្រកាសដំណឹងល្អដល់ពួកសាសន៍យូដាជាមុនដំបូង (រ៉ូម ១:១៦) ប៉ុន្តែនៅពេល ដែលសេចក្តីដែលគាត់បានប្រកាសនោះត្រូវបានបដិសេធ គាត់ក៏បានចូលទៅឯសាសន៍ដទៃវិញ។ លោកប៉ុលបានបញ្ជាក់យ៉ាងច្បាស់ថាពួកសាសន៍យូដាគឺទទួលខុស ត្រូវចំពោះលទ្ធផលចំពោះ ការបដិសេធព្រះយេស៊ូវ ជាព្រះគ្រីស្ទ (“ចូរឲ្យឈាមអ្នករាល់គ្នាធ្លាក់លើក្បាល អ្នករាល់គ្នាវិញចុះ”)។ ប្រសិនបើពួកសាសន៍ទាំងនេះត្រូវបានបដិសេធពីព្រះជាម្ចាស់នៅក្នុងថ្ងៃជំនុំជំរះ ពួកគេ (មិនមែនលោកប៉ុល) គឺត្រូវទទួលទោសចំពោះការនោះ។ លោកប៉ុលបានប្រកាសដំណឹងល្អ ដោយស្មោះត្រង់ពីសេចក្តីពិតដល់ពួកគេ ហើយគាត់ក៏មិនទទួលខុសត្រូវចំពោះការឆ្លើយតបរបស់ពួកគេដែរ (“ឯខ្ញុំៗបរិសុទ្ធទេ”)។
គាត់ក៏ចេញពីទីនោះ ចូលទៅក្នុងផ្ទះម្នាក់ ឈ្មោះយូស្ទុស ជាអ្នកថ្វាយបង្គំព្រះ ដែលមានផ្ទះនៅជាប់នឹងសាលាប្រជុំ
១៨:៧ ការដែលទាស់ប្រឆាំងនៅក្នុងសាលាប្រជុំបានបង្ខំឲ្យលោកប៉ុលទៅកន្លែងមួយថ្មីទៀតដើម្បី បង្រៀន។ លោកទើទៀស យូស្ទុសគឺជាសាសន៍ដទៃដែលថ្វាយបង្គំព្រះអម្ចាស់ ហើយគាត់បានបើកផ្ទះ របស់គាត់ដើម្បី ឲ្យលោកប៉ុលបង្រៀន។ ការពិតដែលថា លោកប៉ុលកំពុងបង្រៀននៅក្នុងផ្ទះនៅជាប់នឹង សាលាប្រជុំនោះ ប្រហែលជាអាចនឹងធ្វើឲ្យពួកសាសន៍យូដាខឹងជាមិនខាន។
ឯគ្រីសប៉ុស ជាមេសាលាប្រជុំ គាត់ជឿដល់ព្រះអម្ចាស់ ព្រមទាំងពួកគ្រួគាត់ទាំងអស់ដែរ ក៏មានពួកក្រុងកូរិនថូសបានស្តាប់ ហើយជឿជាច្រើន ទាំងទទួលបុណ្យជ្រមុជទឹកផង
១៨:៨ ការដែលទៅកន្លែងថ្មីនោះបានទទួលបានជោគជ័យ។ មានអ្នកទីក្រុងកូរិនថូសជាច្រើនបានស្តាប់ឮ លោកប៉ុលបង្រៀនពីដំណឹងល្អអំពីព្រះយេស៊ូវនៅផ្ទះរបស់លោកទើទៀស យូស្ទុស ហើយពួកគេបានទទួលជឿ។ ពួកអ្នកដែលជឿទាំងប៉ុន្មានបានទទួលបុណ្យជ្រមុជទឹក (១:៥; ២:៣៨) ជាទីសំគាល់ពីការប្រែចិត្តរបស់ពួកគេពីអំពីបាប និងសេចក្តីជំនឿរបស់ពួកគេ លើព្រះយេស៊ូវ (និងការសុគត ការរស់ពីសុគតឡើងវិញ និងការលើកព្រះអង្គទៅលើមេឃ) សម្រាប់ជាសេចក្តីសង្រ្គោះ របស់ពួកគេ។ មានអ្នកជឿម្នាក់គឺជាលោកគ្រីសប៉ុស ដែលជាមេសាលាប្រជុំ (១ កូរិនថូស ១:១៤)។ សូមកត់សម្គាល់ថា គ្រួសាររបស់គាត់ទាំងអស់ក៏បានទទួលជឿដែរ (ដូចជាលោក កូនេលាស លីឌា និងមេភូឃុំនៅក្នុងទីក្រុងភីលីពដែរ)។
វេលាយប់នោះ ព្រះអម្ចាស់ទ្រង់មានបន្ទូលទៅប៉ុលក្នុងការជាក់ស្តែងថា កុំខ្លាចអ្វី ចូរសំដែងទៅ កុំនៅស្ងៀមឡើយ ដ្បិតខ្ញុំនៅជាមួយនឹងអ្នកហើយ គ្មានអ្នកណានឹងប្រទូស្តដល់អ្នកបានទេ ខ្ញុំក៏មានមនុស្សជាច្រើននៅក្នុងទីក្រុងនេះដែរ
១៨:៩-១០ មានការផ្លាស់ប្រែជាច្រើនដែលអាចនឹងកំសាន្តចិត្តដល់លោកប៉ុលក្រោយពេល ដែលគាត់ ត្រូវបានបដិសេធពីពួកសាសន៍យូដា។ ប៉ុន្តែការកំសាន្តចិត្តដ៏ធំបំផុតនោះគឺបានមកពីការជាក់ស្តែង ដែលព្រះយេស៊ូវបានសន្យាថាការពារគាត់ហើយមានបន្ទូលថាព្រះអង្គមាន “មនុស្សជាច្រើននៅក្នុង ទីក្រុងនេះដែរ”។
លោកប៉ុលត្រូវតែបន្តក្នុងការប្រកាសដំណឹងល្អនៅក្នុងទីក្រុងកូរិនថូស ដោយព្រោះតែ ព្រះបានជ្រើសរើស មនុស្សជាច្រើននៅក្នុងទីក្រុងនេះដើម្បីឲ្យទទួលបានសេចក្តីសង្រ្គោះ (យ៉ូហាន ១០:១៦)។ មនុស្សទាំងនេះ មិនទាល់បានស្តាប់ឮដំណឹងល្អនៅឡើយទេ (១៣:៤៨; រ៉ូម ១០:១៣-១៥) ហើយតាមរយៈការប្រកាស របស់លោកប៉ុល ដែលពួកគេនឹងត្រូវបាននាំឲ្យមានការប្រែចិត្ត មានជំនឿ និងទទួលសេចក្តីសង្រ្គោះ ដោយព្រះ (ទីតុស ១:១)។ ព្រះយេស៊ូវបានសន្យានឹងលោកប៉ុលថា “ខ្ញុំនៅជាមួយ អ្នកហើយ”។ ហេតុនេះបានជា គាត់មិនត្រូវមានការភ័យខ្លាចនៅក្នុងការប្រកាសដំណឹងល្អនោះឡើយ។ ព្រះយេស៊ូវគឺ គង់នៅជាមួយនឹង លោកប៉ុលហើយនឹងការពារគាត់ដើម្បីមិនឲ្យមានអ្នកណាធ្វើបាបគាត់បានឡើយ។
គាត់ក៏នៅទីនោះអស់១ឆ្នាំ៦ខែ ព្រមទាំងបង្រៀនព្រះបន្ទូលនៅក្នុងពួកគេ។
១៨:១១ ការដែលដឹងថាគាត់នឹងមានសុវត្ថិភាពហើយការប្រកាសដំណឹងល្អរបស់គាត់នឹងទទួលបាន ជោគជ័យនោះ លោកប៉ុលបានចំណាយពេល ១៨ខែ នៅក្នុងទីក្រុងកូរិនថូស (ចាប់តាំងពីរដូវស្លឹកឈើ ជ្រុះឆ្នាំ ៥០ គ,ស រហូតដល់រដូវរំហើយ ឆ្នាំ៥២ គ,ស)។ នេះជារយៈពេលយូរបំផុតទីពីរ ដែលគាត់បានចំណាយពេលជាមួយនឹងពួកជំនុំទាំងអស់ (គាត់ចំណាយពេល ៣ឆ្នាំ នៅក្នុងទីក្រុង អេភេសូរ)។ ក្រុងកូរិនថូស និងក្រុងអេភេសូរ គឺទីក្រុងសំខាន់ទាំងពីរ ដែលលោកប៉ុលបានទៅនៅក្នុង ការធ្វើដំណើរ បេសកកម្មរបស់គាត់ ហើយគាត់បានស្នាក់នៅទីក្រុងទាំងពីរនេះក្នុងរយៈពេលជា យូរដើម្បីនឹងតាំងឲ្យមាន ពួកជំនុំជាច្រើនឡើងដែលអាចនឹងប្រកាសដំណឹងដល់ពួកអ្នកនៅតំបន់ជុំវិញ។
លោកប៉ុលបានចំណាយពេលវេលារបស់គាត់នៅក្រុងកូរិនថូសបង្ហាត់បង្រៀនព្រះបន្ទូលព្រះដោយព្រោះតែការដែលបានស្តាប់ឮព្រះបន្ទូលនៃព្រះនោះហើយដែលធ្វើឲ្យមនុស្សមានសេចក្តីជំនឿលើព្រះគ្រីស្ទ (រ៉ូម ១០:១៧) ទទួលសេចក្តីសង្រ្គោះ (យ៉ាកុប ១:២១) បានកើតជាថ្មី (១ ពេត្រុស ១:២៣) ញែកជាបរិសុទ្ធ (យ៉ូហាន ១៧:១៧) ហើយបំពាក់បំប៉នសម្រាប់ធ្វើកិច្ចការល្អទាំងអស់ (២ ធីម៉ូថេ ៣:១៦-១៧) ហើយ រស់នៅក្នុងជីវិតដែលបង្កើតផលផ្លែ (លូកា ៨:១៥)។
កាលលោកកាលីយ៉ូ ធ្វើជាអ្នកដំណាងសាសន៍រ៉ូម នៅស្រុកអាខៃ នោះពួកសាសន៍យូដាលើកគ្នា ព្រួតទាស់នឹងប៉ុល គេចាប់នាំគាត់ទៅឯទីជំនុំក្តី ចោទថា អ្នកនេះជាអ្នកបញ្ចុះបញ្ចូលមនុស្ស ឲ្យថ្វាយបង្គំព្រះខុសច្បាប់
១៨:១២-១៣ លោកកាលីយ៉ូ គឺជាអ្នកដំណាងសាសន៍រ៉ូម នៅក្នុងស្រុកអាខៃក្នុងរយៈពេលមួយឆ្នាំ ចាប់តាំងពី ថ្ងៃទី ១ កក្កដា ឆ្នាំ ៥១ គ,សដល់ ថ្ងៃទី ៣០ មិថុនា ឆ្នាំ ៥២ គ,ស។ នៅក្នុង រដូវក្តៅ ក្នុងឆ្នាំ ៥១ គ,ស ពួកសាសន៍យូដាបាននាំលោកប៉ុលទៅឯលោកកាលីយ៉ូ ហើយចោទប្រកាន់គាត់ថា “ជាអ្នកបញ្ចុះបញ្ចូលមនុស្ស ឲ្យថ្វាយបង្គំព្រះខុសច្បាប់”។ ការនេះប្រហែលជាមានន័យថា ពួកគេបានគិត ថាពួកគ្រីស្ទានថ្វាយបង្គំព្រះយេស៊ូវគឺជាការល្មើសនឹងបញ្ញត្តិទីមួយនៃក្រឹត្យវិន័យទាំងដប់ប្រការហើយមើលទៅ។
តែកាលប៉ុលរៀបនឹងបើកមាត់ដោះសាខ្លួន នោះលោកកាលីយ៉ូនិយាយទៅពួកសាសន៍យូដាថា នែ ពួកសាសន៍យូដាអើយ បើសិនណាជាមានការទុច្ចរិតណា ឬទោសកំណាចអ្វីដទៃ នោះតាមទំនងខ្ញុំត្រូវតែទទួលស្តាប់អ្នករាល់គ្នា ប៉ុន្តែ បើសិនជាកើតក្តីពីដំណើរពាក្យសំដី ឬពីនាមឈ្មោះ ឬពីក្រិត្យវិន័យរបស់អ្នករាល់គ្នាវិញ នោះស្រេចនឹងអ្នករាល់គ្នាចុះ ខ្ញុំមិនចូលចិត្តនឹងជំនុំជំរះចំពោះការយ៉ាងនោះទេ
១៨:១៤ មុនពេលដែលប៉ុលអាចនឹងឆ្លើយការពារខ្លួណគាត់នោះ លោកកាលីយ៉ូហានការពារជំនួសគាត់ រួចទៅហើយ។ គាត់បានការពារលោកប៉ុលដោយការដែលនិយាយថាអ្វីដែលលោកប៉ុលកំពុងធ្វើនោះ គឺមិនមែនជា “ការទុច្ចរិតណា ឬទោសកំណាចអ្វីឡើយ”។ លោកលូកាបានបញ្ជាក់យ៉ាងច្បាស់នៅ ពេញក្នុងបទគម្ពីរកិច្ចការថាពួកគ្រីស្ទានមិនមែនជាការគំរាមកំហែងដល់រ៉ូមនោះឡើយ (១៦:៣៨, ២៥:១៨-១៩)។ បញ្ហានោះមិនមែនបង្ករឡើងដោយពួកគ្រីស្ទាននោះឡើយប៉ុន្តែគឺដោយពួកអ្នកដែល ប្រឆាំងទាស់នឹងពួកគ្រីស្ទានទៅវិញទេ។
១៨:១៥ លោកកាលីយ៉ូបានសម្រេចថាការនោះមិនមែនជាបន្ទុករបស់អ្នកដំណាងរបស់រ៉ូមនៅក្នុង ការកាត់ក្តីចំពោះបញ្ហារបស់សាសនាសាសន៍យូដានោះឡើយ។ នោះគឺជាការសម្រេចសាលក្រមដ៏សំខាន់ ដោយព្រោះតែនោះគឺជាលើកដំបូងដែលអ្នកដឹកនាំរ៉ូម៉ាំងម្នាក់បានសម្រេចសាលក្រមដែលស្របច្បាប់អំពីគ្រីស្ទាន ហើយគាត់បានសម្រេចថាការនោះមិនមែនជាទោសនៅក្នុងការដែលធ្វើជាគ្រីស្ទាននោះឡើយ។ ការនេះការពារដល់គ្រីស្ទាននៅក្នុងស្រុកអាខៃពីការចោទប្រកាន់ទាស់នឹងសេចក្តីជំនឿរបស់ពួកគេដែលនឹងមាននៅខាងមុខទៀត។
លោកក៏បណ្តេញគេចេញពីសាលាជំនុំជំរះទៅ
១៨:១៦ ប្រសិនបើលោកកាលីយ៉ូ បានទទួលតាមការចោទប្រកាន់របស់ពួកសាសន៍យូដាហើយចាប់ កំហុសលោកប៉ុលនោះ នោះពួកអ្នកដំណាងរ៉ូមនៅក្នុងក្រុងផ្សេងទៀតនឹងធ្វើតាមគាត់ដែរ ហើយបេសកកម្មរបស់លោកប៉ុលអាចនឹងត្រូវបានហាមឃាត់។ ប៉ុន្តែ ដូចដែលព្រះយេស៊ូវបានសន្យា គ្មានអ្នកណាម្នាក់នៅក្នុងក្រុងកូរិនថូសអាចនឹងធ្វើបាបដល់ប៉ុលបានឡើយ (ខ១០)។
នោះគេក៏ចាប់សូស្ថេន ជាមេសាលាប្រជុំ មកវាយផ្ចាលនៅមុខសាលាជំនុំ តែលោកកាលីយ៉ូមិនរវល់សោះ។
១៨:១៧ នៅពេលដែលលោកគ្រីសប៉ុសបានប្រែក្លាយជាគ្រីស្ទាននោះ (ខ៨) ដំណែងរបស់គាត់ ជាមេសាលាប្រជុំត្រូវបានជំនួសដោយលោកសូស្ថេន។ ក្នុងនាមជាមេសាលាប្រជុំ លោកសូស្ថេនអាចនឹង នាំការចោទប្រកាន់នោះទៅចំពោះមុខលោកកាលីយ៉ូបាន។ ក្រោយពេលដែលលោកកាលីយ៉ូច្រានចោល ការចោទប្រកាន់នោះ លោកសូស្ថេនត្រូវបានគេវាយដំ ប្រហែលជាដោយពួកទាហានរ៉ូមដោយព្រោះតែ បានខ្ជះខ្ជាយពេលវេលារបស់អ្នកដំណាងរ៉ូមឬប្រហែលជាដោយពួកសាសន៍យូដាដែលអាចនឹងមានកំហឹងជាមួយគាត់ដោយព្រោះតែមិនបានឈ្នះក្តីទាស់នឹងលោកប៉ុល។ ក្រោយនោះមក លោកសូស្ថេនបានប្រែក្លាយជាគ្រីស្ទាន(១ កូរិនថូស ១:១)។
ឯប៉ុល គាត់នៅទីនោះជាយូរថ្ងៃទៀត រួចក្រោយដែលគាត់បានកោរសក់នៅក្រុងកេងគ្រាហើយ គឺដោយព្រោះគាត់បានបន់បំណន់ នោះក៏លាពួកជំនុំ ចុះសំពៅទៅឯស្រុកស៊ីរីវិញ មានទាំងព្រីស៊ីល នឹងអ័គីឡា ទៅជាមួយផង
១៨:១៨ ដោយព្រោះតែការសម្រេចចិត្តរបស់លោកកាលីយ៉ូនោះ លោកប៉ុលមិនត្រូវបានបង្ខំឲ្យចេញពីទីក្រុងកូរិនថូសនោះឡើយ (ដូចដែលពីកាលគាត់នៅទីក្រុងភីលីព ទីក្រុងថែស្សាឡូនីច និងទីក្រុងបេរា) ដូច្នេះហើយគាត់បានស្នាក់នៅទីនោះ “ជាយូរថ្ងៃ” ហើយបានសម្រេចតាមបង្គាប់ព្រះយេស៊ូវដែលទ្រង់បានបង្គាប់ដល់គាត់ (ខ៩-១០)។
នៅក្នុងពេលចុងក្រោយរបស់គាត់នៅក្រុងកូរិនថូស លោកប៉ុលបានធ្វើសេចក្តីសម្បថណាសារ៉ែត ដើម្បីបង្ហាញពីការអរព្រះគុណដល់ព្រះរបស់គាត់នៅក្នុងការជួយគាត់ក្នុងបេសកកម្មទីពីររបស់គាត់។ សេចក្តីសម្បថណាសារ៉ែតគឺជាសម្បថដ៏វិសេសមួយនៃការដែលញែកដាច់ដោយឡែកនិងការប្តេជ្ញាទៅ ចំពោះព្រះ (ជនគណនា ៦:២-៥, ៦:១៣-២១)។ នៅពេលដែលសម្បថនោះបានសម្រេចហើយ មនុស្សម្នាក់នឹងកោរសក់របស់គាត់ ហើយក្រោយមកគាត់ត្រូវបង្ហាញសក់នោះនៅក្នុងព្រះវិហារនៅឯក្រុង យេរូសាឡិមក្នុងរយៈពេល៣០ ថ្ងៃ។ ដូច្នេះហើយ លោកប៉ុលគាត់បានទៅក្រុងកេងគ្រា ជាកំពង់ផែនៅភាគខាងកើតនៃទីក្រុងកូរិនថូស ហើយគាត់ចុះសំពៅទៅទីក្រុងអេភេសូរ។
កាលទៅដល់ក្រុងអេភេសូរហើយ នោះប៉ុលទុកគេនៅទីនោះ តែគាត់ចូលទៅក្នុងសាលាប្រជុំរបស់សាសន៍យូដា ហើយក៏ជជែកពន្យល់ដល់គេ
១៨:១៩ លោកប៉ុលមកក្រុងអេភេសូរ ជាទីក្រុងសំខាន់នៃខេត្តរ៉ូម៉ាំងនៅស្រុកអាស៊ី។ ព្រះវិញ្ញាណបរិសុទ្ធ បានបង្ខាំងគាត់មិនឲ្យចូលទៅក្នុងក្រុងអេភេសូរ ពេលដែលគាត់ចាប់ផ្តើមការធ្វើដំណើរបេសកកម្មនេះឡើយ (១៦:៦) ប៉ុន្តែពេលនេះនៅចុងបញ្ចប់ គាត់បានចូលទៅក្នុងរយៈពេលខ្លីវិញ។ តាមទម្លាប់របស់គាត់ លោកប៉ុលទៅសាលាប្រជុំរបស់សាសន៍យូដាដើម្បីនឹងជជែកជាមួយពួកសាសន៍យូដាដោយការបង្ហាញ ពួកគេពីបទគម្ពីរថាព្រះយេស៊ូវគឺជាព្រះគ្រីស្ទ។
ព្រីស៊ីល និងអ័គីឡាធ្វើដំណើរជាមួយលោកប៉ុលទៅក្រុងអេភេសូ។ ប្តីប្រពន្ធនេះនឹងស្នាក់នៅក្រុងអេភេសូ ជាច្រើនឆ្នាំ ហើយក្នុងពេលនេះពួកជំនុំប្រជុំគ្នានៅក្នុងផ្ទះរបស់ពួកគាត់ (១ កូរិនថូស ១៦:១៩)។
រួចគេសូមឲ្យគាត់នៅជាមួយនឹងគេជាយូរបន្តិចទៀត តែគាត់មិនព្រមទេ
១៨:២០ លោកប៉ុលបដិសេធការអញ្ជើញឲ្យស្នាក់នៅហើយបង្រៀននៅក្រុងអេភេសូជាយូរបន្តិច ដោយព្រោះតែគាត់ត្រូវទៅក្រុងយេរូសាឡិមឲ្យទាន់ពិធីបុណ្យរំលង។ កំពុងផែត្រូវបិទនៅក្នុងរដូវរងា រហូតដល់ថ្ងៃទី ១០ ខែមីនា ហើយនៅក្នុងឆ្នាំ ៥២ គ,ស ពិធីបុណ្យរំលង គឺនៅដើមខែ មេសា ដូច្នេះហើយគាត់មិនមានពេលច្រើនទៀតនោះឡើយ។
គាត់លាគេទៅដោយពាក្យថា ខ្ញុំត្រូវតែទៅធ្វើបុណ្យក្រោយនេះ នៅក្រុងយេរូសាឡិមជាមិនខាន តែបើព្រះទ្រង់សព្វព្រះហឫទ័យ នោះខ្ញុំនឹងត្រឡប់មកឯអ្នករាល់គ្នាវិញ រួចគាត់ចុះសំពៅ ចេញពីអេភេសូរទៅ
១៨:២១ លោកប៉ុលធ្វើតាមបំណងព្រះហឫទ័យព្រះ។ នៅក្នុងការធ្វើដំណើរបេសកកម្មរបស់គាត់ គាត់ត្រូវបានដឹកនាំដោយព្រះជាម្ចាស់(មិនមែនផែនការណ៏របស់គាត់ឡើយ) ដូច្នេះហើយគាត់និយាយថា “បើព្រះទ្រង់សព្វព្រះហឫទ័យ ខ្ញុំនឹងត្រឡប់មកអ្នករាល់គ្នាវិញ”។ ការដែលលោកប៉ុលអាចវិលត្រឡប់មក ក្រុងអេភេសូវិញ នោះគឺជាបំណងព្រះទ័យព្រះ។ គាត់បានមកក្រុងអេភេសូរក្នុងការធ្វើដំណើរបេស កកម្មបន្ទាប់របស់គាត់ ហើយបានស្នាក់នៅជាមួយគេអស់រយៈពេល ៣ឆ្នាំ។
លុះចូលចតនៅក្រុងសេសារាហើយ ក៏ឡើងទៅជំរាបសួរដល់ពួកជំនុំ រួចចុះទៅឯអាន់ទីយ៉ូកវិញ
១៨:២២ លោកប៉ុលបានចុះសំពៅទៅកាន់សេសារា ហើយក៏បាន “ឡើងទៅជំរាបសួរដល់ពួកជំនុំ” មានន័យថាគាត់បានទៅក្រុងយេរូសាឡិម។ យេរូសាឡិមគឺជាទីក្រុងមួយដែលនៅលើភ្នំ ហើយមានកំពស់ខ្ពស់ជាងដំបន់ដែលនៅក្បែរនោះ ដូច្នេះហើយពួកអ្នកដែលធ្វើដំណើរត្រូវ “ឡើង” ដើម្បីចូល ហើយចាកចេញដោយការ “ចុះ” ទៅ។
នៅក្រុងយេរូសាឡិម លោកប៉ុលបានបំពេញសេចក្តីសម្បថរបស់គាត់ដោយការនាំយកសក់របស់គាត់ ទៅព្រះវិហារ ហើយបានរាយការណ៏ដល់ពួកចាស់ទុំនិងពួកសាវ័កដែលគាត់បាននាំយកសេចក្តីសំបុត្រ ពីពួកអ្នកទាំងនោះទៅកាន់ពួកជំនុំជាច្រើន (១៥:២២-៣០)។ បន្ទាប់នោះមក គាត់បានវិលត្រឡប់ទៅកាន់ ពួកជំនុំរបស់គាត់នៅក្រុងអាន់ទីយ៉ូកវិញជាពួកជំនុំដែលបានចាត់គាត់ និងស៊ីឡាសឲ្យបានចេញទៅ ធ្វើបេសកម្មរយៈពេលបីឆ្នាំកន្លងមកនេះ។ លោកប៉ុលវិលត្រឡប់ទៅកាន់អាន់ទីយ៉ូកគឺជា ចុងបញ្ចប់នៃការធ្វើដំណើរ បេសកកម្មទីពីររបស់គាត់ (១៥:៣៦-១៨:២២)។
គាត់នៅទីនោះជាយូរក្រែល រួចចេញទៅដើរកាត់ស្រុកកាឡាទី នឹងស្រុកព្រីគាដោយលំដាប់ ព្រមទាំងតាំងឲ្យពួកសិស្សទាំងអស់បានខ្ជាប់ខ្ជួនឡើង។
១៨:២៣ លោកប៉ុលនៅក្នុងទីក្រុងអាន់ទីយ៉ូកសឹងតែពេញមួយឆ្នាំក្នុងរដូវក្តៅនៅក្នុង ឆ្នាំ ៥២ គ,ស រហូតដល់និទាឃរដូវ ក្នុងឆ្នាំ ៥៣ គ,ស។ បន្ទាប់មក គាត់បានចាកចេញដំណើរបេសកម្មទីបីរបស់គាត់។
លោកប៉ុលធ្វើដំណើរពីក្រុងអាន់ទីយ៉ូកទៅកាន់ក្រុងអេភេសូ ដែលមានចំងាយ១៣០០ គីឡូម៉ែត្រ ហើយចំងាយដើរប្រហែលជា ប្រាំបួន អាទិត្យ។ ការពិតដែលថា លោកប៉ុលមិនបានចូលសំពៅទៅទី ក្រុងភេអេសូ ប៉ុន្តែបែរជាជ្រើសរើសដើរដោយថ្មើរជើងដែលមានចំងាយឆ្ងាយ ហើយលំបាកនោះដើម្បី បង្ហាញពីការយកចិត្តទុកដាក់របស់គាត់ចំពោះពួកជំនុំផ្សេងៗដែលគាត់បានតាំងឡើង។
លោកប៉ុលចង់ទៅសួរសុខទុក្ខពួកជំនុំទាំងប៉ុន្មានដែលគាត់បានតាំងឡើងក្នុងការធ្វើដំណើរបេសកម្មលើកទីមួយរបស់គាត់ទៅកាន់ស្រុកកាឡាទី (១២:២៥-១៤:២៨) ហើយលើការធ្វើដំណើរបេសកម្មទីពីរតាម ស្រុកព្រីគា (១៦:៦)។ ការដែលធ្វើបែបដូច្នេះ គាត់បានធ្វើជាគំរូល្អមួយដល់យើងទាំងអស់គ្នាពី សារៈសំខាន់នៃការដែលបន្តក្នុងការចំរើនកម្លាំងដល់អ្នកដែលទើបផ្លាស់ប្រែថ្មីៗ (១៤:២១-២២, ១៥:៤១)។
នៅក្នុងគ្រានោះ មានសាសន៍យូដាម្នាក់ ឈ្មោះអ័ប៉ុឡូស ដែលកើតនៅក្រុងអ័លេក្សានទ្រា ជាអ្នកមានវោហារ ហើយក៏ចេះស្ទាត់ក្នុងគម្ពីរដែរ គាត់មកដល់ក្រុងអេភេសូរ គាត់បានសិក្សាខាងឯផ្លូវព្រះអម្ចាស់ ហើយដោយព្រោះគាត់មានចិត្តឧស្សាហ៍ បានជាគាត់អធិប្បាយ ហើយបង្រៀនយ៉ាងត្រឹមត្រូវ ពីអស់ទាំងសេចក្ដីខាងឯព្រះអម្ចាស់ ទោះបើស្គាល់តែបុណ្យជ្រមុជរបស់លោកយ៉ូហានក៏ដោយ
១៨:២៤-២៥ បន្ទាប់មក លោកលូកាបានកត់ត្រាពីព័ន្ធកិច្ចរបស់លោកអ័ប៉ុឡូសក្នុងជំនុំនៅ ក្រុងអេភេសូរ និងក្រុងកូរិនថូស។ លោកអ័ប៉ុឡូសជាអ្នកស្រុក អេលេក្សានទ្រា ជាទីក្រុងសំខាន់នៅក្នុងភាគខាងជើង នៃប្រទេសអេស៊ីព្ទដែលមានសាសន៍យូដារស់នៅជាច្រើន។
លោកអ័ប៉ុឡូសជាគ្រូអធិប្បាយដ៏មានឥទ្ធិពលម្នាក់ដែលព្រោះតែគាត់មានចំណេះដឹងពីបទគម្ពីរយ៉ាងល្អ ហើយគាត់ចេះបកស្រាយព្រះបន្ទូលព្រះយ៉ាងត្រឹមត្រូវជាមួយនឹងការគោរពនិងសេចក្តីឧស្សាហ៏ព្រមទាំងអស់ពីចិត្ត។ លោកអ័ប៉ុឡូសបានដឹងអំពីកិច្ចការនៃសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់តាមរយៈព្រះយេស៊ូវ ហើយការនោះជាសេចក្តីដែលគាត់បានប្រកាស។ យ៉ាងណាម៉ិញ គាត់បានដឹងតែអំពីពិធីបុណ្យជ្រមុជទឹក របស់លោកយ៉ូហានដែលមិនមែនជាពិធីបុណ្យជ្រមុជរបស់គ្រីស្ទាននិងបុណ្យជ្រមុជនៅក្នុង ព្រះវិញ្ញាណបរិសុទ្ធទេ។
ហើយគាត់ចាប់តាំងអធិប្បាយក្នុងសាលាប្រជុំដោយក្លាហាន កាលអ័គីឡា នឹងព្រីស៊ីលបានឮ នោះក៏នាំទៅពន្យល់ពីផ្លូវព្រះ ឲ្យរឹតតែច្បាស់ទៅទៀត
១៨:២៦ លោកអ័ប៉ុឡូសប្រកាសអំពីព្រះយេស៊ូវដោយសេចក្តីក្លាហាននៅក្នុងសាលាប្រជុំក្នុងក្រុងអេភេសូ។ ប៉ុន្តែនៅពេលដែលព្រីស៊ីលនិងអ័គីឡាបានឮគាត់និយាយ ហើយពួកគាត់ដឹងថា បង្រៀនរបស់គាត់មិនបានពេញលេញ ហើយថាគាត់ត្រូវការការបង្ហាត់បង្រៀនបន្ថែមទៀត។ ដូច្នេះហើយ ពួកគាត់បាននាំយកគាត់ទៅផ្ទះ របស់ពួគាត់ហើយពន្យល់ពី “ផ្លូវព្រះ” ឲ្យរឹតតែច្បាស់ថែមទៀត។
“ផ្លូវព្រះ” គឺជាផែនការណ៏នៃសេចក្តីសង្រ្គោះសម្រាប់មនុស្សលោកដោយសារកិច្ចការរបស់ព្រះយេស៊ូវ ក្នុង ការសុគតរបស់ព្រះអង្គ ការរស់ពីសុគតឡើងវិញ ការដំកើងព្រះអង្គឡើង និងការប្រទានព្រះវិញ្ញាណ បរិសុទ្ធ។ ការពិតដែលថា ព្រីស៊ីលនិងអ័គីឡាពន្យល់ដល់ អ័ប៉ុឡូស “ឲ្យរឹតតែច្បាស់ថែមទៀត” បង្ហាញថា សេចក្តីបង្រៀនរបស់គាត់គឺត្រឹមត្រូវ (ខ២៥) ប៉ុន្តែមិនពេញលេញ ហើយពេលនេះព្រីស៊ីល និងអ័គីឡាជួយ គាត់ឲ្យបានយល់ដឹងយ៉ាងពេញលេញពីផ្លូវរបស់ព្រះ។
រួចគាត់គិតនឹងទៅឯស្រុកអាខៃ នោះពួកជំនុំក៏ធ្វើសំបុត្រផ្ញើទៅ ទូន្មានពួកសិស្សឲ្យទទួលគាត់ លុះដល់ហើយ គាត់ក៏ជួយយ៉ាងសន្ធឹក ដល់ពួកអ្នកដែលជឿដោយព្រះគុណ ព្រោះគាត់ជជែកផ្ចាញ់ពួកសាសន៍យូដា នៅកណ្តាលជំនុំ ដោយប៉ិនប្រសប់ ទាំងបង្ហាញតាមគម្ពីរថា ព្រះយេស៊ូវជាព្រះគ្រីស្ទមែន។
១៨:២៧ ក្រោយនោះមក អ័ប៉ុឡូសទៅស្រុកអាខៃ (គឺទៅក្រុង កូរិនថូស) ជាកន្លែងដែលលោកប៉ុលបាន តាំងឲ្យមានពួកជំនុំ។ លោកអ័ប៉ុឡូសជាអ្នកជំនួយដ៏វិសេសដល់ពួកជំនុំនៅក្រុងកូរិនថូស។ លោកប៉ុលបានសរសេរពីកិច្ចការរបស់អ័ប៉ុឡូសនៅក្រុងកូរិនថូស ៣:៦ “ខ្ញុំបានសាបព្រោះ អ័ប៉ុឡូសជាអ្នកស្រោច តែដែលបានដុះឡើង នោះគឺព្រះបានធ្វើវិញ”។ សូមចំណាំថា ជឿគ្រីស្ទានគឺដោយសារព្រះគុននៃព្រះ។ ជំនឿគឺជាអំណោយទាននៃព្រះដែលប្រទានដល់ អស់អ្នកដែលបានស្តាប់ឮ ព្រះបន្ទូលព្រះអង្គដែលត្រូវបានប្រកាស។ នោះជាអ្វីដែលលោកអ័ប៉ុឡូសបានធ្វើ។
១៨:២៨ របៀបដែលអ័ប៉ុឡូសបានជួយដល់ពួកជំនុំនោះគឺដោយការដែលជជែកជាមួយនឹងពួកសាស ន៍យូដា ហើយបង្ហាញពីបទគម្ពីរថាព្រះយេស៊ូវគឺជាព្រះគ្រីស្ទ (ដូចដែលលោកប៉ុលបានធ្វើ ពីមុនដែរ ខ៤)។




