
មេរៀន ទី៨: ពាក្យសម្ដីមានប្រាជ្ញា
សេចក្ដីពិតដ៏សំខាន់មួយ : ការចេះនិយាយពាក្យសម្ដីមានប្រាជ្ញា គឺជាព្រះពរទៅកាន់អ្នកដទៃ។
សកម្មភាព : ពាក្យសម្ដីមានប្រាជ្ញា
របៀបលេង :
១. បែងចែកគ្នាជា ១ ក្រុម ៣ នាក់ រួចចែកខ្មៅដៃ និងក្រដាសឱ្យតាមក្រុមនីមួយៗ។
២. និយាយ៖ "ក្រុមរបស់អ្នកត្រូវមានបញ្ហាមួយ។ អ្នកត្រូវសម្រេចចិត្តថា ជាបញ្ហាអ្វី។ ចូរមានគំនិតច្នៃប្រ ឌិត។ បញ្ហានោះអាចជា រឿងដែលអ្នកចូលចិត្តមនុស្សស្រីតែម្នាក់ ឬអ្នកធ្វើបែកទូរស័ព្ទមិត្តភក្តិរបស់អ្នក ឬក៏ឆ្កែរបស់អ្នកឈឺជាដើម។ តែកុំឱ្យក្រុមផ្សេងដឹងអំពី បញ្ហារបស់ក្រុមអ្នក"។
៣. សរសេរបញ្ហារបស់ក្រុមអ្នក នៅលើក្រដាស រួចបត់ ដើម្បីកុំឱ្យអ្នកណាមើលឃើញ អ្វីដែលអ្នកសរ សេរ។ លើកដៃពេលអ្នកសរសេររួច។
៤. ពេលក្រុមទាំងអស់សរសេររួច ត្រូវហុចក្រដាសនោះបន្តទៅក្រុម ដែលនៅខាងស្ដាំដៃ។ កុំអានបញ្ហា នៅលើក្រដាស ដែលអ្នកទទួលបានឱ្យសោះ។ អ្នកមានពេល៣០ វិនាទី ក្នុងការសរសេរដំបូន្មានខ្លះៗ នៅលើក្រដាសនោះ។
៥. បត់ក្រដាស ដើម្បីកុំឱ្យមាននរណាឃើញ អ្វីដែលអ្នកបានសរសេរ។ បន្តហុចក្រដាសនោះ រហូតដល់ គ្រប់គ្នាបានសរសេរ នៅលើក្រដាសនីមួយៗ ហើយអ្នកនឹងទទួលបានក្រដាសរបស់អ្នកមកវិញ។
៦. បន្ទាប់មក មនុស្សម្នាក់ពីក្រុមនីមួយៗ នឹងអានបញ្ហារបស់ក្រុម និងដំបូន្មានដែលទទួលបានឮៗ។ ដំបូន្មាននោះភាគច្រើននឹងកំប្លែង ហើយមិនជួយអ្វីទេ។
ក្រោយបញ្ចប់ហ្គេម:
សួរ៖ តើមានដំបូន្មានណាជួយប្អូនៗដែរទេ? ហេតុអ្វី? ទុកឱ្យសិស្សឆ្លើយសំនួរ
វាមិនសូវជួយទេ ព្រោះយើងមិនបានដឹងថាបញ្ហាជាអ្វី ត្រូវអត់? ចូរយើងមើលព្រះគម្ពីរសុភាសិត
[សុភាសិត 18:13] អ្នកណាដែលឆ្លើយមុនដែលបានស្តាប់រឿង នោះរាប់ជាការចំកួតហើយ ក៏ជាសេចក្តី ខ្មាសដល់ខ្លួនផង។
តើប្អូនៗធ្លាប់ព្យាយាមផ្ដល់ចម្លើយ មុនពេលយើងស្ដាប់សំនួរចប់សព្វគ្រប់ដែរទេ? ធ្លាប់
វាមិនជួយអ្វីទេ មែនអត់? អ៊ីចឹង តើអ្វីដែលយើងត្រូវធ្វើជាចាំបាច់?
ស្ដាប់ឱ្យច្បាស់សិន មុននឹងផ្ដល់ចម្លើយ។
ស្ដាប់ទៅដូចជា វាជាក់ណាស់ថា យើងត្រូវស្ដាប់ជាមុន។ ប៉ុន្តែ ជាញឹកញាប់ នៅពេលសន្ទនា យើងចង់ និយាយពេក រហូតមិនបានស្ដាប់អ្នកម្ខាងទៀតនិយាយពិតប្រាកដទេ។ ហើយ អ្វីដែលយើងនិយាយនឹង មិនបានជាជំនួយទេ។ ដូច្នេះ ចូរយើងសាកល្បងធ្វើដូចនេះ។
៧. មាន ១ ក្រុម នឹងប្រាប់យើងពីបញ្ហារបស់ពួកគាត់ម្ដងទៀត។ គ្រប់គ្នាត្រូវស្ដាប់ រួចគិត ៣០ វិនាទីក្នុង ការគិតនៅក្នុងក្រុម មុននឹងឱ្យដំបូន្មាន។
៨. ក្រុមនីមួយៗ ត្រូវឱ្យដំបូន្មានទៅកាន់ក្រុមផ្សេង។ ក្រុមដែលមានបញ្ហានឹងគិតគ្នានៅក្នុង ក្រុមថា ក្រុមណាផ្ដល់ដំបូន្មានល្អជាងគេ ហើយក្រុមនោះនឹងបាន ១ ពិន្ទុ។
៩. បន្តលេងរហូតដល់គ្រប់ក្រុមបានចែកចាយបញ្ហា និងផ្ដល់ដំបូន្មានគ្នាទៅវិញទៅមកអស់។ ក្រុមដែល ទទួលពិន្ទុច្រើនជាងគេ ជាអ្នកឈ្នះ។ អបអរសាទរក្រុមដែលឈ្នះ ដែលពួកគេមានប្រាជ្ញាជាងគេ!
ការរៀនព្រះគម្ពីរ
ថ្ងៃនេះ យើងនឹងបញ្ចប់មេរៀនទាក់ទងនឹងពាក្យសម្ដីរបស់យើង។ ក្នុងមេរៀនចុងក្រោយនេះ យើងនឹង មើលអំពីលក្ខណៈនៃការនិយាយល្អ គឺពាក្យសម្ដីមានប្រាជ្ញា។ តើអ្វីទៅជាប្រាជ្ញា?
ទុកឱ្យសិស្សបញ្ចេញគំនិត។
ប្រាជ្ញា គឺជាសមត្ថភាពដឹងអ្វីដែលត្រឹមត្រូវ និងធ្វើវា។ ដូច្នេះ ពាក្យសម្ដីមានប្រាជ្ញា មានន័យថា (១) យើង ដឹងអ្វីត្រឹមត្រូវដែលត្រូវនិយាយ (២) យើងនិយាយវាក្នុងពេលត្រឹមត្រូវ និងក្នុងរបៀបត្រឹមត្រូវ។ តើនរណា ចង់ចេះធ្វើដូច្នេះ? ចូរមើលអ្វីដែលមានក្នុងព្រះគម្ពីរ។ ឱ្យសិស្សម្នាក់អានឱ្យឮៗ
[កូឡុស 4:5-6] ចូរប្រព្រឹត្តនឹងពួកអ្នកក្រៅដោយប្រាជ្ញា ទាំងលៃយកឱកាសឲ្យទាន់ពេលផង។ ចូរឲ្យ ពាក្យសំដីរបស់អ្នករាល់គ្នា បានប្រកបដោយព្រះគុណជានិច្ច ទាំងបង់អំបិលផង ដើម្បីឲ្យដឹងជាបែប យ៉ាងណា ដែលគួរឆ្លើយដល់មនុស្សនិមួយៗ។
នៅពេលមាននរណាម្នាក់សួរសំនួរមកកាន់យើង តើយើងគួរឆ្លើយយ៉ាងដូចម្ដេច? យើងចាប់ផ្ដើមដោយ ពាក្យសម្ដីដែលប្រកបដោយព្រះគុណ។ ពាក្យសម្ដីមានប្រាជ្ញា តែងតែមានភាពសមសួន។
ពាក្យសម្ដីដែលប្រកបដោយព្រះគុណ គឺពាក្យសម្ដីប្រកបដោយភាពសន្ដោស ជំនួយ សុភាពរាបសារ មានសេចក្ដីពិត មានក្ដីស្រឡាញ់ និងចេះគិតពិចារណា។ វាប្រៀបដូចជា អំណោយ ដែលយើងអាចឱ្យទៅកាន់អ្នកដទៃ យ៉ាងអ៊ីចឹង។
តើវាមានន័យដូចម្ដេច ដែលថាពាក្យសម្ដីរបស់យើងគឺ "អំបិលបន្ថែមរសជាតិ"?
ទុកឱ្យសិស្សបញ្ចេញគំនិត
យើងដាក់អំបិលក្នុងអាហារ ដើម្បីឱ្យវាមានរសជាតិល្អជាងមុនយ៉ាងណា យើងដាក់ព្រះគុណនៅក្នុង ពាក្យសម្ដីរបស់យើងដែរ ដើម្បីឱ្យវាប្រសើរឡើង។ ព្រះគុណ នឹងធ្វើឱ្យពាក្យសម្ដីរបស់យើងមានភាព សន្ដោស និងជាជំនួយទៅកាន់អ្នកដទៃជាងមុន។
[សុភាសិត 12:18] មានគេដែលពោលពាក្យឥតបើគិត ដូចជាចាក់ដោយដាវ តែសំដីរបស់មនុស្សប្រាជ្ញ ជាថ្នាំផ្សះវិញ។
មនុស្សមានប្រាជ្ញា មិននិយាយដោយមិនបានគិតនោះទេ។ ដូចនៅក្នុងហ្គេមរបស់យើងអម្បាញ់មិញ អ៊ីចឹង យើងត្រូវប្រាកដថាយើងយល់អំពីបញ្ហា មុនពេលយើងនិយាយ។ នៅពេលយើងនិយាយ ដោយ មិនបានគិត វាដូចជាដាវចាក់អ្នកដទៃអ៊ីចឹង។ ហេតុអ្វី? ព្រោះវាធ្វើឱ្យមនុស្សឈឺចាប់!
ចុះពាក្យសម្ដីមានប្រាជ្ញាជួយឱ្យមានអ្វីកើតឡើង?
ជួយឱ្យមានការព្យាបាល។
ពាក្យសម្ដីមានប្រាជ្ញា នាំឱ្យមានការព្យាបាល។ នៅក្នុងខណៈពេលដែលមានអ្នកឈឺចាប់ យល់ច្រឡំ ឬខឹង យើងអាចជួយគេឱ្យទទួលភាពស្រាកស្រាន្ដ ដោយនិយាយពាក្យសម្ដីមានព្រះគុណ និងមាន ប្រាជ្ញា។
[សុភាសិត 25:11] ពាក្យសំដីដែលនិយាយចំពេល នោះធៀបដូចជាផ្លែសារីមាសធ្លាក់ភ្ជាប់នឹងក្បាច់ ប្រាក់។
តើ "ផ្លែសារីមាសធ្លាក់ភា្ជប់នឹងក្បាច់ប្រាក់" ជាការល្អ ឬការអាក្រក់?
វាជាការល្អណាស់!
ពេលយើងនិយាយពាក្យសម្ដីត្រឹមត្រូវ ក្នុងពេលត្រឹមត្រូវនោះ វាគឺជាការល្អណាស់! តើប្អូនៗធ្លាប់មាន បញ្ហា ហើយមិនដឹងថាត្រូវធ្វើអ្វីដែរទេ? បន្ទាប់មក ប្អូនៗក៏ទៅនិយាយជាមួយនរណាម្នាក់ ហើយពួកគេ និយាយអ្វីដែលយើងគិតថាត្រឹមត្រូវ ហើយប្អូនមានសន្ដិភាពជាមួយវា។ វាជាការល្អណាស់ ពេលដូច្នេះ! ដូច្នេះ យើងគួរតែធ្វើជាមនុស្សដែលចេះជួយអ្នកដទៃ គឺជាមនុស្សដែលមនុស្សដឹងថា គេអាចទទួល ប្រាជ្ញាមកពីយើងបាន។
ដូច្នេះ បើយើងចង់មានប្រាជ្ញា តើត្រូវធ្វើដូចម្ដេច? តើយើងត្រូវចាំទាល់ចាស់សិនមែន? វាជាការពិតដែល ថា បទពិសោធន៍ជាជំនួយ តែចូរយើងមើលខរគម្ពីរទាំងនេះ:
[យ៉ាកុប 1:5] តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះ ដែលទ្រង់ប្រទាន ដល់មនុស្ស ទាំងអស់ដោយសទ្ធា ឥតបន្ទោសផង នោះទ្រង់នឹងប្រទានឲ្យ។
[សុភាសិត 2:6] ដ្បិតព្រះយេហូវ៉ាទ្រង់ប្រទានឲ្យមានប្រាជ្ញា ឯដំរិះនឹងយោបល់ នោះចេញពីព្រះឱស្ឋ របស់ទ្រង់មក។
[សុភាសិត 19:20] ចូរស្តាប់សេចក្តីដំបូន្មាន ហើយទទួលសេចក្តីប្រៀនប្រដៅចុះ ដើម្បីឲ្យមានប្រាជ្ញា ទៅខាងមុខ។
ព្រះជាម្ចាស់ គឺជាប្រភពនៃប្រាជ្ញា ហើយទ្រង់ប្រទានប្រាជ្ញាទៅដល់អស់អ្នកណាដែលសុំព្រះអង្គ រួមទាំង ពួកយើងផងដែរ! មានមនុស្សដែលបានសុំប្រាជ្ញាពីព្រះ ហើយរៀនពីព្រះបន្ទូល និងដើរជាមួយព្រះអង្គ ជាច្រើនឆ្នាំមកមកហើយ។ យើងអាចសុំដំបូន្មាន និងការណែនាំ ហើយរៀនពីពួកគាត់។
ដូច្នេះ ដើម្បីឱ្យមានប្រាជ្ញា យើងត្រូវ សុំព្រះ អានព្រះបន្ទូល និងស្ដាប់តាមអ្នកដែលស្គាល់ព្រះ។ ធ្វើដូចនេះ នឹងជួយឱ្យយើងលូតលាស់ក្នុងប្រាជ្ញា។
តើលក្ខណៈនៃប្រាជ្ញាអ្វីខ្លះ ដែលព្រះបានប្រទានឱ្យយើង? យ៉ាកុបបានប្រាប់យើងក្នុង ព្រះគម្ពីរ
[យ៉ាកុប 3:17] តែប្រាជ្ញាដែលមកពីស្ថានលើ នោះមុនដំបូងហៅថាបរិសុទ្ធ រួចមកមានមេត្រីចិត្ត សេចក្តីសំឡូត ចិត្តទន់ ក៏ពេញដោយសេចក្តីមេត្តា ករុណា និងផលល្អ ឥតរើសមុខ ហើយឥតពុតមាយា ផង។
ពេលទទួលបានប្រាជ្ញាមកពីព្រះ មនុស្សនឹងមានភាពបរិសុទ្ធ មានមេត្រីចិត្ត សេចក្តីសំឡូត ចិត្តទន់ ពេញដោយសេចក្តីមេត្តាករុណា ផលល្អ ឥតរើសមុខ ហើយឥតពុតមាយាផង។ នោះ យើងនឹងចេះ និយាយពាក្យមានប្រាជ្ញាមានសេចក្ដីពិត និងមានព្រះគុណ ទៅកាន់អ្នកដទៃហើយ។
ពេលវេលាក្រុមតូច
ចូរពិភាក្សាអំពីសំនួរខាងក្រោម ក្នុងក្រុមតូចរបស់អ្នក:
-
តើនរណាជាអ្នកដែលតែងតែសុំដំបូន្មាន?
-
តើអ្នកចង់បានដំបូន្មាននៅត្រង់ចំនុចណាខ្លះ? ចូរសុំព្រះឱ្យបង្ហាញអ្វីដែលយើងត្រូវធ្វើ។
អធិស្ឋានបញ្ចប់




