
មេរៀន ទី១: ព្រះជាម្ចាស់
សេចក្តីពិតដ៏សំខាន់មួយ : ព្រះជាម្ចាស់ គឺជាព្រះដែលហៅយើងឱ្យមានទំនាក់ទំនងផ្ទាល់ជាមួយទ្រង់។
សកម្មភាព : រូបសំណាក
របៀបលេង :
១) រើសកូនសិស្សម្នាក់ឱ្យធ្វើជា "អ្នកយាម" ហើយឱ្យរបស់មួយទុកឱ្យគាត់យាម (ឧទាហរណ៍ តុក្កតា)។
២) និយាយ៖ "នេះគឺសារៈមន្ទីរ។ អ្នកយាមត្រូវឈរនៅពាក់កណ្តាលនៃកន្លែងលេង ដោយមានរបស់ដែលត្រូវយាម នៅ ក្បែរជើង។ អ្នកផ្សេងទៀតត្រូវចូលគ្នាជាក្រុម មួយក្រុម ៣ នាក់ ហើយត្រូវឈរនៅជុំវិញកន្លែងលេង។ គោល បំណងនៃហ្គេមនេះ គឺទៅយករបស់ដែលអ្នកយាមយាម ហើយយកវាមកឱ្យក្រុមវិញ"។
៣) ឱ្យសន្ដិសុខខ្ចីទូរស័ព្ទរបស់អ្នក ចាក់បទចម្រៀងសរសើរតម្កើង ទុកសម្រាប់ពេលលេង។ គាត់ចុចចាក់បទចម្រៀង ហើយបិទភ្នែកស្ដាប់ចម្រៀងនោះ។
៤) ពេលបទចម្រៀងកំពុងដើរ មនុស្សទី១នៅក្នុងក្រុមទាំងអស់ ត្រូវរាំ ឆ្ពោះទៅ "អ្នកយាម"។ អ្នកយាមអាចចុចឱ្យបទចម្រៀង ឈប់ នៅពេលណាក៏បាន។ នៅពេលបទចម្រៀងឈប់ អ្នកយាមបើកភ្នែក ហើយអ្នកលេងទាំងអស់ ត្រូវសំកាំងដូចជារូបចម្លាក់។
៥) អ្នកយាមមានពេល ១០ វិនាទីសម្រាប់ត្រួតពិនិត្យមើលសារៈមន្ទីរ។ បើអ្នកយាមឃើញនរណាម្នាក់ កម្រើកគាត់អាចហៅឈ្មោះគេ ហើយគេនឹងចេញពីហ្គេម។ បន្ទាប់មកគាត់ចុចបន្តបទចម្រៀង បិទភ្នែក និងស្ដាប់បទចម្រៀងទៀត។
៦) បន្តលេងដល់មាននរណាម្នាក់យក "របស់" មកឱ្យក្រុម ហើយក្រុមនោះនឹងទទួលបាន ១ ពិន្ទុ។ រួចគាត់ត្រូវធ្វើជាអ្នកយាមថ្មី។ លេងបន្ត ដោយឱ្យអ្នកទី ២ រួចអ្នកទី ៣ នៅក្រុមយក "របស់" ។
ក្រោយបញ្ចប់ហ្គេម:
សួរ៖ តើការនៅស្ងៀមធ្មឹងដូចជារូបចម្លាក់ ស្រួល ឬពិបាក? ទុកឱ្យសិស្សឆ្លើយសំនួរ។
ហេតុផលមួយ ដែលវាពិបាកគឺ យើងជាមនុស្សរស់ និងមានដង្ហើម មិនមែនជារូបចម្លាក់។ តើមនុស្សរស់ ខុសគ្នាពីរូបចម្លាក់ដូចម្ដេច? ទុកឱ្យសិស្សឆ្លើយសំនួរ។
ការរៀនព្រះគម្ពីរ
ថ្ងៃនេះ យើងនឹងចាប់ផ្ដើមប្រធានបទថ្មី គឺ: ទំនាក់ទំនងជាមួយព្រះ។ នេះហើយ គឺជាភាពជា គ្រីស្ទបរិស័ទ។ ព្រះបានបង្កើតយើងមក ហើយទ្រង់ចង់ឱ្យយើងស្គាល់ព្រះអង្គ។ នេះជាមូលហេតុ ដែល យើងអាចមានទំនាក់ទំនងជាមួយព្រះ ព្រោះទ្រង់គឺជាអង្គបុគ្គល។ ទ្រង់មិនមែនគ្រាន់តែជាអំណាច(ដែលមិនមានបុគ្គល)នៅក្នុងសកលលោកនោះទេ។ ឥឡូវ ចូរមើលថាវា មានអត្ថន័យដូចម្ដេច។
(១) ទ្រង់គឺជាព្រះដ៏រស់
លក្ខណៈមួយរបស់មនុស្ស គឺយើងមានជីវិតរស់។ ចុះព្រះអង្គមានព្រះជន្មរស់ទេ? មាន!
[យេរេមា 10:10a] តែព្រះយេហូវ៉ាទ្រង់ជាព្រះដ៏ពិតវិញ ទ្រង់ជាព្រះដ៏មានព្រះជន្មរស់នៅ ក៏ជាមហាក្សត្រ ដ៏នៅអស់កល្បជានិច្ច
ព្រះអង្គគឺជាព្រះរស់ ហើយព្រះអង្គនៅអស់កល្បជានិច្ច។ នេះមានន័យថា ទ្រង់តែងតែមានព្រះជន្មគង់ នៅរហូតអស់កល្ប។ យើងមិនអាចមានទំនាក់ទំនងជាមួយរូបចម្លាក់ ឬជាមួយមនុស្សដែលស្លាប់ហើយ នោះទេ។ ប៉ុន្តែយើងអាចមានទំនាក់ទំនងជាមួយព្រះ ព្រោះព្រះអង្គនៅតែមានព្រះជន្មរស់ឥឡូវនេះ និង រៀងរហូតតទៅ!
(២) ព្រះអង្គមានឈ្មោះ
លក្ខណៈមួយទៀតរបស់មនុស្សគឺ យើងមានឈ្មោះ។ តើប្អូនៗដឹងទេថា ព្រះមានឈ្មោះ? ចូរអានព្រះគម្ពីរ
[និក្ខមនំ 3:13-15] ម៉ូសេក៏ទូលទៅព្រះថា មើល កាលណាទូលបង្គំទៅប្រាប់ពួកកូនចៅអ៊ីស្រាអែលថា ព្រះនៃឰយុកោអ្នករាល់គ្នាទ្រង់បានចាត់ខ្ញុំឲ្យមកឯអ្នករាល់គ្នា ហើយគេសួរទូលបង្គំថា តើព្រះទ្រង់ព្រះ នាមជាអ្វី នោះតើត្រូវឲ្យទូលបង្គំប្រាប់គេថាដូចម្តេច។ ព្រះទ្រង់មានព្រះបន្ទូលទៅម៉ូសេ ថា «អញជាព្រះដ៏ជាព្រះ» រួចទ្រង់មានព្រះបន្ទូលទៀតថា ឯងត្រូវឆ្លើយប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល ដូច្នេះថា ព្រះដ៏ជាព្រះទ្រង់បានចាត់ឲ្យខ្ញុំមកឯអ្នករាល់គ្នា។ ព្រះទ្រង់ក៏មានព្រះបន្ទូលនឹងម៉ូសេទៀតថា ចូរនិយាយនឹងពួកកូនចៅអ៊ីស្រាអែលដូច្នេះថា ព្រះយេហូវ៉ាជាព្រះនៃពួកឰយុកោអ្នករាល់គ្នា គឺជាព្រះនៃ អ័ប្រាហាំ ជាព្រះនៃអ៊ីសាក ហើយជាព្រះនៃយ៉ាកុបទ្រង់បានចាត់ឲ្យខ្ញុំមកឯអ្នករាល់គ្នា នោះជាឈ្មោះ អញនៅអស់កល្បជានិច្ច ហើយក៏សំរាប់ជាសេចក្តីរំឭកពីអញ ដល់គ្រប់ទាំងដំណរៀងរាបតទៅ។
ព្រះអង្គប្រាប់ម៉ូសេអំពី ព្រះនាមរបស់ទ្រង់នៅក្នុងខ ១៥។ ព្រះនាមនេះ ជាភាសាហេព្រើរអានថា យ៉ាវេហ៍។ យ៉ាវេហ៍ ស្រដៀងគ្នាទៅកាន់ពាក្យ (ក្នុងភាសាហេព្រើរ) ថា «អញជាព្រះដ៏ជាព្រះ»។ ព្រះនាមរបស់ព្រះ មានន័យថា អង្គបុគ្គលដ៏នៅអស់កល្បជានិច្ច និង អង្គបុគ្គលដែលតែងតែរមានវត្តមាន តាំងពីមុនមក រហូតដល់សព្វថ្ងៃ ហើយជារៀងរហូតតទៅ។ នេះគឺជា ព្រះនាមរបស់ព្រះអង្គ ហើយក៏ជាព្រះអង្គដែរ។
(៣) ព្រះអង្គមានទំនាក់ទំនង
លក្ខណៈមួយផ្សេងទៀតរបស់មនុស្សគឺ យើងមានទំនាក់ទំនង។ តើព្រះមានទំនាក់ទំនងដែរឬទេ? មាន! ប្រាកដណាស់! តើព្រះយេស៊ូហៅព្រះជាម្ចាស់ថាម៉េចនៅក្នុងព្រះគម្ពីរម៉ាថាយ 11:25-26? ព្រះវរបិតា
តើព្រះយេស៊ូបង្គាប់ឱ្យយើងអធិស្ឋានទៅកាន់នរណា នៅក្នុងព្រះគម្ពីរម៉ាថាយ 6:9?
ព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌។
ព្រះជាម្ចាស់មានព្រះរាជបុត្រាមួយអង្គ គឺព្រះយេស៊ូគ្រីស្ទ។ នៅពេលយើងដាក់ក្ដីជំនឿរបស់ យើងទៅ លើព្រះយេស៊ូ និងទៅកាន់អ្វីដែលព្រះអង្គបានធ្វើសម្រាប់យើង យើងនឹងក្លាយជាកូនៗរបស់ព្រះវរបិតា ដែរ! គម្រោងផែនការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ គឺដើម្បីបង្កើតគ្រួសារមនុស្សដ៏ធំមហិមាពីគ្រប់កុល សម្ព័ន្ធ ពីគ្រប់ភាសា ពីគ្រប់ប្រជាជាតិទាំងអស់ ដែលទទួលស្គាល់ថា ទ្រង់គឺជាព្រះវរបិតា។
(៤) ព្រះអង្គប្រាស្រ័យទាក់ទង
មនុស្សចេះប្រាស្រ័យទាក់ទង។ យើងអាចឃើញ ស្ដាប់ឮ និងនិយាយ។ តើព្រះជាម្ចាស់មានលក្ខណៈ អ៊ីចឹងដែរទេ? មាន!
ព្រះអង្គទតមើលឃើញ...
[សុភាសិត 15:3] ព្រះនេត្រនៃព្រះយេហូវ៉ានៅគ្រប់អន្លើ ក៏យាមមើលឃើញទាំងអស់ ទោះទាំងអាក្រក់ នឹងល្អផង។
ព្រះអង្គស្ដាប់ឮ...
[ទំនុកតម្កើង 116:1] ខ្ញុំស្រឡាញ់ព្រះយេហូវ៉ា ដ្បិតទ្រង់តែងស្តាប់សំឡេងខ្ញុំ និងពាក្យដែលខ្ញុំទូលអង្វរ។
... ហើយព្រះអង្គមានព្រះបន្ទូល
[លោកុប្បត្តិ 1:3] នោះព្រះទ្រង់មានព្រះបន្ទូលថា ចូរឲ្យមានពន្លឺឡើង ដូច្នេះ ពន្លឺក៏មានឡើង។
ព្រះអង្គទត(មើលឃើញ) សណ្ដាប់(ស្តាប់ឮ) និងមានព្រះបន្ទូល។ នេះគឺជាបទពិសោធន៍របស់គ្រីស្ទ បរិស័ទទាំងឡាយទូទាំង សកលលោក ក្នុងរយៈកាល ២០០០ ឆ្នាំកន្លងមក។ មានមនុស្សជាច្រើនមានទំនាក់ទំនងជាមួយព្រះ ដោយនិយាយជាមួយ និងស្ដាប់ពីទ្រង់ជារៀងរាល់ថ្ងៃ។
(៥) ព្រះអង្គមានចិត្តគំនិត
លក្ខណៈមួយទៀតរបស់មនុស្សគឺ យើងមានចិត្តគំនិត។ ព្រះមានប្រាជ្ញាវិសេសជាងគ្រប់មនុស្សទាំងអស់។
[អេសាយ 55:8-9] ពីព្រោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា គំនិតអញមិនមែនដូចជាគំនិតរបស់ ឯង រាល់គ្នាទេ ឯផ្លូវរបស់ឯងរាល់គ្នាក៏មិនមែនជាផ្លូវរបស់អញដែរ។ ដ្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដី យ៉ាងណា នោះអស់ទាំងផ្លូវរបស់អញ ខ្ពស់ជាងផ្លូវរបស់ឯងហើយគំនិតរបស់អញ ក៏ខ្ពស់ជាងគំនិតរបស់ ឯងរាល់គ្នាយ៉ាងនោះដែរ។
ព្រោះព្រះមានចិត្តគំនិត ព្រះក៏ជ្រើសរើស និងបង្កើតផែនការ ហើយគម្រោងដែរ។
[ទំនុកតម្កើង 33:11 (KHSV)]
រីឯផែនការរបស់ព្រះអង្គវិញ
នៅស្ថិតស្ថេររហូតតទៅ
ហើយគម្រោងការរបស់ព្រះអង្គ
នៅស្ថិតស្ថេរអស់កល្បជានិច្ច។
ដូច្នេះ ព្រះជាម្ចាស់ គឺជាព្រះដ៏រស់។ ទ្រង់មានឈ្មោះ។ ទ្រង់មានទំនាក់ទំនង។ ទ្រង់ទត សណ្ដាប់ និងមានព្រះបន្ទូល។ ទ្រង់មានចិត្តគំនិតហើយទ្រង់ជ្រើសរើស និងបង្កើតគម្រោងការ។ តើនេះមានន័យ ដូចម្ដេចមកកាន់យើង?
ការអញ្ជើញ និងការសន្យា
ទំនាក់ទំនងរវាងយើងជាមួយព្រះ គឺជាព្រះហឬទ័យរបស់ព្រះអង្គ។ ព្រះអង្គអញ្ជើញយើង ឱ្យចូលមក រកទ្រង់។ ទាំងព្រះវរបិតា និងព្រះរាជបុត្រាអញ្ជើញមនុស្សឱ្យមកកាន់ទ្រង់។ ឱ្យសិស្សផ្សេងគ្នាអាន ព្រះ គម្ពីរខាងក្រោម៖
[យ៉ាកុប 4:8] ត្រូវចូលទៅជិតព្រះ នោះទ្រង់នឹងចូលមកជិតអ្នករាល់គ្នាដែរ
[យេរេមា 29:12-13] នោះឯងរាល់គ្នានឹងអំពាវនាវដល់អញ ហើយនឹងទៅអធិស្ឋានដល់អញ រួចអញ នឹងយល់ព្រមតាម។ ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកអញ ឲ្យអស់អំពីចិត្ត។
[ម៉ាថាយ 11:28-30] អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នា ឈប់សំរាក។ ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹង បានសេចក្តីសំរាកដល់ព្រលឹង ពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល។
សរុបមក ដំណឹងល្អគឺ យើងអាចមានទំនាក់ទំនងជិតស្និទ្ធិជាមួយអ្នកដែលមានអំណាច មានប្រាជ្ញា និងអស្ចារ្យជាងគេបង្អស់នៅក្នុងសកលលោកនេះ គឺព្រះ! តែវាស្ថិត នៅ លើយើងថាតើ យើងចំនាយពេល និងការប្រឹងប្រែងប៉ុណ្ណានៅក្នុងទំនាក់ទំនងនេះ។ នៅក្នុង ៨ មេរៀន បន្ទាប់ យើងនឹងរៀនអំពីរបៀបដែលយើងអាចធ្វើវា។
ពេលវេលាក្រុមតូច
ចូរពិភាក្សានៅក្នុងក្រុមតូចរបស់អ្នក:
-
តើអ្នករៀនអ្វីខ្លះអំពីព្រះ តាមរយៈមេរៀនថ្ងៃនេះ?
-
តើទំនាក់ទំនងជាមួយព្រះ មានសារៈសំខាន់កម្រិតណា សម្រាប់អ្នក? តើអ្នកចង់មានទំនាក់ទំនងល្អជា មួយព្រះជាងនេះដែរទេ? ឬមួយអ្នកមិនទាន់ប្រាកដចិត្ត?
អធិស្ឋានបញ្ចប់




