top of page

មេរៀន ទី៤: ស្គាល់ព្រះ

សេចក្តីពិតដ៏សំខាន់មួយ :  ព្រះជាម្ចាស់នឹងបង្ហាញថា ព្រះអង្គជានរណា ពេលយើងអានព្រះគម្ពីរ។

​

សកម្មភាព : ការរត់បណ្ដាក់គ្នាត្រូវ និងខុស

​

សម្ភារៈ : កាតមានពាក្យថា "ត្រូវ" និង"ខុស"

​

របៀបលេង :

១) ឱ្យសិស្សចូលជាក្រុម មួយក្រុម ៤ នាក់។ ឱ្យក្រុមឈរតម្រង់ជាជួរ នៅកណ្ដាលកន្លែងលេង។
 

២) និយាយ៖ "ហ្គេមរបស់យើងថ្ងៃនេះ គឺជាហ្គេមរត់បណ្ដាក់គ្នា។ យើងលេងហ្គេមនេះ ដើម្បីតេស្ដមើលថា អ្នកស្គាល់ខ្ញុំកម្រិតណា។ ខ្ញុំនឹងនិយាយប្រយោគអំពី ខ្លួនខ្ញុំ។ សមាជិកដំបូងក្នុងក្រុមរបស់ប្អូន នឹងទាយ មើលថា វាត្រូវឬខុស។ នៅម្ខាងពីកន្លែងលេងមានកាតពាក្យ "ត្រូវ" ហើយម្ខាងទៀតមានកាតពាក្យ "ខុស""។
 

៣) រត់ទៅយកកាត ដែលប្អូនគិតថាជា ចម្លើយត្រឹមត្រូវ រួចត្រឡប់យកកាតនោះមកឱ្យខ្ញុំ។
. បើប្អូនឆ្លើយចម្លើយត្រឹមត្រូវ សមាជិកទី២ នៅក្នុងក្រុមប្អូនអាចត្រឡប់មកកាន់ខ្ញុំ សួរប្រយោគទី ២ បាន។
. បើប្អូនឆ្លើយខុស ប្អូនត្រូវរត់ទៅយកកាតត្រឹមត្រូវ មកឱ្យខ្ញុំ។


៤) ក្រុមណាដែលយកកាតត្រឹមត្រូវមកឱ្យខ្ញុំ ទាំង ៤ នាក់ គឺជាអ្នកឈ្នះ!

 

ក្រោយបញ្ចប់ហ្គេម: 

សួរ : តើប្អូនៗស្គាល់ខ្ញុំប៉ុណ្ណា? តើប្អូនៗស្គាល់ខ្ញុំច្រើន ឬតិចជាងអ្វីដែលគិត? តើមានអ្វីដែលប្អូនទើបនឹងដឹងអំពីខ្ញុំ ដែលធ្វើឱ្យប្អូនភ្ញាក់ផ្អើល? តើពេលស្គាល់អ្វីច្រើនពីនរណាម្នាក់ ជួយ ប្អូនឱ្យមានទំនាក់ទំនងល្អជាមួយគេដែរទេ? ដូចម្ដេច?

​

ការរៀនព្រះគម្ពីរ

ថ្ងៃនេះ យើងនឹងរៀនប្រធានបទទាក់ទងនឹង ទំនាក់ទំនងជាមួយព្រះ បន្តទៀត។ តើនរណាចាំបានអ្វី ដែលយើងបានរៀនទេ? ទុកឱ្យសិស្សចែកចាយអ្វីដែលពួកគេចងចាំ។

​

នៅក្នុងមេរៀនទាំង ៣ ពីដំបូង យើងបានរៀន និងដឹងថាព្រះជាអង្គបុគ្គល ហើយព្រះអង្គ ត្រាស់ហៅមនុស្សឱ្យ ទំនាក់ទំនងជាមួយទ្រង់ ដូចជាឪពុក និងកូន។ ថ្ងៃនេះ យើងនឹងរៀនពីរបៀប ដែលយើងអាចស្គាល់ព្រះបាន។

​

តើយើងអាចស្គាល់នរណាម្នាក់ ដោយរបៀបណា?
ចម្លើយល្អខ្លះ មានដូចជា ចំនាយពេលជាមួយគាត់ ស្ដាប់គាត់ និយាយជាមួយគាត់ សួរសំនួរគាត់ ធ្វើសកម្មភាពជាមួយគាត់ ចេញទៅក្រៅជាមួយគាត់ ចែកចាយរឿងក្នុងចិត្ត ជាដើម។

 

តើយើងអាចស្គាល់ព្រះដូចម្ដេច?
ក្នុងរបៀបដូចគ្នា។

 

ទំនាក់ទំនងជាមួយព្រះ គឺជាព្រះហឬទ័យរបស់ព្រះអង្គ។ ទ្រង់បង្កើតយើងមក ក្នុងគោលបំណងឱ្យ យើងមានទំនាក់ទំនងជាមួយព្រះអង្គ និងអ្នកដទៃ។ អ៊ីចឹង តើយើងអាចស្គាល់ព្រះដោយរបៀបណា? បើយើងផ្ដោតលើគំនិតយោបល់របស់យើងអំពី ព្រះប្រាកដណាស់ថា យើងនឹងមានគំនិតឆ្គាំងឆ្គងអំពី ព្រះអង្គ។ ដូច្នេះ បើយើងចង់ស្គាល់ព្រះ យើងត្រូវទុកឱ្យព្រះអង្គបង្ហាញយើង។

​

ព្រះអង្គបានសម្រេចបង្ហាញថា ទ្រង់គឺជានរណា តាមរយៈព្រះបន្ទូលរបស់ទ្រង់ គឺព្រះគម្ពីរ។ មូលហេតុ ដែលយើងអានព្រះគម្ពីរគឺដើម្បីស្គាល់ព្រះ។ តើប្អូនៗដឹងរឿងរ៉ាវអស្ចារ្យខ្លះ ដែលព្រះអង្គបានធ្វើនៅក្នុង ព្រះគម្ពីរដែរទេ? ឥឡូវ ចូរយើងលេងហ្គេម ត្រូវ ឬខុសម្ដងទៀត។ លើកនេះ ប្អូនៗមិនចាំបាច់រត់ទេ ហើយប្អូននឹងទទួលបាន ១ ពិន្ទុសម្រាប់ចម្លើយត្រឹមត្រូវមួយ។ ប្អូនត្រូវចាំពិន្ទុខ្លួនឯង។

​

ត្រូវ ឬខុស...
១) ព្រះអង្គច្រៀង? ត្រូវ (សេផានា 3:17)
២) ព្រះអង្គសរសេរ? ត្រូវ (ចោទិយកថា 9:10)
៣) ព្រះអង្គផ្លាស់ប្ដូរព្រះហឬទ័យ? ខុស (1សាំយូអែល 15:29)
៤) ព្រះអង្គទតឃើញគ្រប់ការទាំងអស់? ត្រូវ (សុភាសិត15:3)
៥) ព្រះអង្គសើច? ត្រូវ (ទំនុកតម្កើង 37:12-13)
៦) ព្រះអង្គស្គាល់ចិត្ត និងគំនិតយើង? ត្រូវ (1របាក្សត្រ 28:9)

​

តើប្អូនៗរៀនអ្វីពីចរិតលក្ខណៈរបស់ព្រះតាមរយៈព្រះគម្ពីរ? តោះយើងប្រកួតចំនេះដឹងព្រះគម្ពីរ។ ខ្ញុំនឹងឱ្យខរគម្ពីរ ១។ ប្អូនត្រូវរកវា​ រួចប្រាប់ខ្ញុំអំពី ចរិតលក្ខណៈរបស់ព្រះ។ ខរគម្ពីរដំបូងគឺ [ចោទិយកថា 32:4]

​

គ្រប់ខរគម្ពីរនីមួយៗ ត្រូវតែដំណើរការតាមរបៀបដូចខាងក្រោមនេះ
(១) ឱ្យសិស្សមើលខរគម្ពីរ - នេះជាការអនុវត្តន៍ស្វែងរកសៀវភៅក្នុងព្រះគម្ពីរដ៏ល្អ។
(២) សិស្សរកខរគម្ពីរ និងនិយាយអ្វីដែលព្រះគម្ពីរលើកឡើងពីចរិតលក្ខណៈរបស់ព្រះ។
(៣) សរសេរចរិតលក្ខណៈរបស់ព្រះ នៅលើក្ដារខៀន (បើមាន)។
(៤) សួរទៅកាន់សិស្សថាតើ ពួកគេគិតថាចរិតលក្ខណៈនីមួយៗ មានន័យដូចម្ដេច។
(៥) ពន្យល់ចរិតលក្ខណៈនីមួយៗដូចខាងក្រោម។

​

គ្រប់ល័ក្ខណ៍ មានន័យថា ព្រះអង្គពេញលេញ និងមានចំនុចខ្វះខាតសោះ។
ស្មោះត្រង់ មានន័យថា ព្រះអង្គនឹងមិនដែលក្បត់សន្យា ហើយទ្រង់នឹងធ្វើអ្វីដែលទ្រង់​មានបន្ទូលថា ទ្រង់នឹងធ្វើ។
ឥតមានសេចក្ដីទុច្ចរិត​ មានន័យថា ព្រះអង្គគ្មានបាប និងការអាក្រក់សោះ។
ត្រឹមត្រូវ និងទៀងត្រង់ មានន័យថា ព្រះអង្គតែងតែធ្វើអ្វីសុចរិត និង​យុត្តិធម៌។

 

ខរគម្ពីរបន្ទាប់  [ទំនុកតម្កើង 86:5]
ល្អ មានន័យថា ព្រះអង្គសប្បុរស និងសន្ដោស។
បំរុង​តែ​នឹង​អត់​ទោស មានន័យថា ព្រះអង្គដកអំពើបាបចេញពីយើង រាល់ពេលដែលយើងលន់តួអំពើបាបយើង ទៅកាន់ទ្រង់។
សេចក្ដី​សប្បុរស​ជា​បរិបូរ មានន័យថា ព្រះអង្គតែងតែមានភាពជាប់លាប់ក្នុងការ ស្រឡាញ់មក កាន់យើង។

 

ខរគម្ពីរបន្ទាប់  [ទំនុកតម្កើង 86:15]
មេត្តាករុណា មានន័យថា ព្រះអង្គមិនឱ្យយើងទទួលការអាក្រក់ ដែលយើងសាកសមនឹងទទួល នោះឡើយ។
អាណិតអាសូរ មានន័យថា ព្រះអង្គឱ្យយើងទទួលការល្អ ដែលយើងមិនសាកសមនឹងទទួល។ ព្រះអង្គ​តែងតែ​ប្រណី​សន្ដោស
យឺតនឹងខ្ញាល់ មានន័យថា សេចក្ដីក្រោធខឹងរបស់ព្រះអង្គ នៅឆ្ងាយ និងមិនងាយធ្លាក់មកភ្លាមៗ ដោយគ្មានការព្រមានទុកជាមុននោះដែរ។

​

ខរគម្ពីរបន្ទាប់  [អេសាយ 6:3]
បរិសុទ្ធ មានន័យថា ព្រះអង្គខ្ពស់លើសអ្វីៗទាំងអស់ លើសជាការអស្ចារ្យ ភាពសុទ្ធ និងភាពឥតខ្ចោះ អ្វីទាំំងអស់។

​

បើអ្នកមានក្ដារខៀនទុកសរសេរ អ្នកនឹងបញ្ចប់ដោយមានសរសេរដូចនេះ

​

ចរិតលក្ខណៈរបស់ព្រះ

  • គ្រប់ល័ក្ខណ៍ ស្មោះត្រង់ គ្មានសេចក្ដីទុច្ចរិត ត្រឹមត្រូវ និងទៀងត្រង់

  • ល្អ បំរុង​តែ​នឹង​អត់​ទោស សេចក្ដី​សប្បុរស​ជា​បរិបូ

  • មេត្តាករុណា អាណិតអាសូរ យឺតនឹងខ្ញាល់ មានសេចក្ដីស្រឡាញ់ខ្ជាប់ខ្ជួន និងស្មោះត្រង់

  • បរិសុទ្ធ! បរិសុទ្ធ! បរិសុទ្ធ!


នេះហើយជាព្រះអង្គ។ ការរៀនអំពីព្រះ គឺជា ដំណើរផ្សងព្រេងដ៏អស្ចារ្យ ដែលនឹងបន្តអស់មួយជីវិត របស់អ្នក។ គន្លឺះទៅកាន់របកគំហើញនេះ គឺយើងត្រូវអនុញ្ញាតឱ្យព្រះអង្គបង្ហាញមកកាន់យើងថា ទ្រង់គឺជានរណា តាមរយៈព្រះបន្ទូលទ្រង់។ បើប្អូនចង់ស្គាល់ព្រះ អានព្រះគម្ពីររាល់ថ្ងៃ នោះព្រះអង្គនឹងបើកបង្ហាញមកកាន់ប្អូនថាទ្រង់គឺជានរណា។

​

ពេលវេលាក្រុមតូច:

ចូរពិភាក្សា នៅក្នុងក្រុមតូច

  • តើអ្នករៀនអ្វីខ្លះពីព្រះ តាមរយៈមេរៀនថ្ងៃនេះ?

  • តើអ្នកអានព្រះគម្ពីរញឹកញាប់ប៉ុណ្ណា? ហើយពេលណា និងរបៀបណាដែលអ្នកអាន? តើរបៀប ឬវិធីសាស្ត្រណា ដែលអ្នកគិតថាវាជួយមកកាន់អ្នក? តើអ្នកមានការលំបាកអ្វី ពេលធ្វើដូចនេះ?

  • សូមព្រះឱ្យបង្ហាញមកកាន់អ្នកអំពី ផងទ្រង់ និងកែប្រែគំនិតមិនត្រឹមត្រូវដែលអ្នកមាន ចំពោះព្រះអង្គ។

​

អធិស្ឋានបញ្ចប់

bottom of page