
មេរៀនទី ៨: ការថ្កោលទោសអ្នកដទៃ
សេចក្តីពិតដ៏សំខាន់មួយ : យើងមិនគួរថ្កោលទោសអ្នកដទៃនោះទេ។
សកម្មភាព : ចៅក្រមកាត់ក្ដី
របៀបលេង :
១) ដាក់ស្លាកសញ្ញា ២ នៅម្ខាងម្នាក់ពីគ្នា ក្នុងកន្លែងលេង។ ស្លាក១ សរសេរថា "គ្មានទោស" និង ១ទៀត សរសេរថា "មានទោស"។
២) ឱ្យយុវជនឈរនៅកណ្ដាលបន្ទប់ រួចនិយាយថា៖ "ថ្ងៃនេះ ប្អូនៗនឹងមានការងារថ្មី ១ គឺ ធ្វើជា ចៅក្រមកាត់ក្ដី។ ប្អូនៗនឹងស្ដាប់ភស្ដុតាងដែលគ្រូនិយាយ ហើយសម្រេចចិត្តថាអ្នកនោះ គ្មានទោស ឬ មាន
ទោស "។
៣) គ្រូនឹងឈប់ ១ ភ្លែតបន្ទាប់ពីចប់ភស្តុតាងនីមួយៗ។ ប្អូនត្រូវដើរ ១ ជំហ៊ានទៅខាងស្លាកដែលត្រូវនឹង អ្វីដែលប្អូនគិត។ ប្អូនអាចប្ដូរទីកន្លែង ពេលឮភស្ដុតាងថ្មីបាន។
៤) ពេលប្អូនបានសម្រេចចិត្តហើយ ប្អូនត្រូវទៅឈរនៅក្បែរស្លាក ដែលបង្ហាញពីការសម្រេចចិត្តរបស់ ប្អូន "គ្មានទោស ឬ មានទោស"។ ពេលប្អូនសម្រេចចិត្តហើយ ប្អូនមិនអាចផ្លាស់ប្ដូរគំនិតបានទេ។
៥) អានរឿងក្ដីឱ្យខ្លាំង ឱ្យយុវជនបានឮ យឺតៗ។ ពេលមានអ្នកសម្រេចចិត្ត គ្រូត្រូវសួរអ្នកទាំងសងខាង អំពី មូលហេតុដែលពួកគេសម្រេចចិត្តដូចនេះ។
រឿងក្ដីទី ១៖ រីណា
-
មានក្មេងប្រុសម្នាក់អង្គុយនៅក្នុងសួនច្បារ កាន់ទូរស័ព្ទរបស់គាត់។ រីណាដើរកាត់នោះ បានកញ្ឆក់ យកទូរស័ព្ទ ហើយចាប់ផ្ដើមរត់ទៅ។ សាលក្រម? តើរីណាគ្មានទោស ឬមានទោស?
-
រីណាបានធ្វើឱ្យទូស័ព្ទនោះ បាក់ជា ២ បំបែក ហើយគាត់គប់ ១ បំណែកទៅក្នុងធុងសម្រាម។ សាលក្រម?
-
បំណែកដែលនៅក្នុងធុងសម្រាម មានឈ្មោះក្មេងប្រុស។ រីណាបានដាក់ស្រោមទូរស័ព្ទថ្មីជំនួស ហើយលក់ទូរស័ព្ទនោះបាត់ទៅ។ សាលក្រម?
-
ទូរស័ព្ទនោះ ជារបស់រីណា។ ក្មេងប្រុសនៅក្នុងសួន គឺជាប្អូនប្រុសរបស់គាត់។ សាលក្រម?
រឿងក្ដីទី ២៖ រ៉ាឌី
-
រ៉ាឌីជាអ្នកលក់ទឹកក្រឡុក។ តារាហៅល្ហុងក្រឡុក។ រ៉ាឌីយកលុយពីគាត់ហើយ រួចទើបដឹងថា គាត់មិនមែនល្ហុងទេ។ ដូច្នេះ គាត់ក៏ដាក់ចេកក្រឡុកឱ្យតារា ដោយមិនបានប្រាប់គាត់។ សាលក្រម? តើរ៉ាឌីគ្មានទោស ឬមានទោស?
-
តារាភ្លក់ទឹកក្រឡុក ហើយគាត់និយាយថា មិនចង់បានចេកក្រឡុកទេ ហើយគាត់ទារលុយមកវិញ។ រ៉ាឌីប្រកែក។ សាលក្រម?
-
តារាមានអាលាក់ហ្ស៊ីជាមួយចេក ហើយភ្លាមនោះ គាត់ឈឺ។ នៅមន្ទីរពេទ្យ ពេទ្យប្រាប់បានជួយ សង្គ្រោះជីវិតតារា។ គ្រួសាររបស់តារាទារឱ្យរ៉ាឌីចេញថ្លៃមន្ទីរពេទ្យ តែគាត់ប្រកែគ។ សាលក្រម?
-
រ៉ាឌីជាអ្នកដឹកតារាទៅមន្ទីរពេទ្យ ជិះម៉ូតូគាត់។ បើគាត់មិនបានជូនទៅទេ តារាប្រហែលស្លាប់ បាត់ហើយ។ សាលក្រម?
រឿងក្ដីទី ៣៖ ជីវ៉ា
-
ជីវ៉ាជិះម៉ូតូបុកគេ។ តើគាត់មានទោសឬអត់?
-
គាត់ជិះបុកគេ ពេលគាត់ព្យាយាមគេចពីឡាន។ តើគាត់មានទៅសឬអត់?
-
ម៉ូតូដែលគាត់ជិះ មិនមែនជារបស់គាត់ទេ។ តើគាត់មានទោសឬអត់?
-
ជីវ៉ាលួចម៉ូតូគេ ហើយប៉ូលីសតាមចាប់គាត់។ សាលក្រម?
ក្រោយបញ្ចប់ហ្គេម
សួរ៖ តើការកាត់ក្ដីឱ្យបានសុក្រិត និងត្រឹមត្រូវ ពិបាក ឬងាយស្រួល នៅក្នងស្ថានភាពនីមួយៗ?
ពេលប្អូនៗទទួលបានព័ត៌មានថ្មី តើពេលខ្លះប្អូនចង់ប្ដូរចិត្តដែរឬទេ?
ហេតុអ្វីបានជាវាមិនត្រឹមត្រូវ ដែលយើងកាត់ទោសអ្នកដទៃ ទាំងមិនទាន់ដឹងសាច់រឿងទាំងអស់? តើមានរឿងអីកើតឡើងពេលយើងធ្វើដូចនេះ?
ការរៀនព្រះគម្ពីរ
បរិបទ៖ ព្រះយេស៊ូវមានបន្ទូលអំពី ការកាត់ទោសអ្នកដទៃ នៅក្នុងការបង្រៀននៅលើភ្នំ។ ចូរអានអ្វីដែលព្រះអង្គ មានបន្ទូល។
អាន [ម៉ាថាយ 7:1-5]
សំនួរបង្កប់ន័យ
តើព្រះយេស៊ូវមានបន្ទូលថា យើងមិនគួរធ្វើអ្វីនៅក្នុងខរ ១?
ថ្កោលទោសអ្នកដទៃ។
តើទ្រង់ឱ្យហេតុផលអ្វី ដែលមិនឱ្យយើងថ្កោលទោសអ្នកដទៃ?
ពីព្រោះយើងនឹងត្រូវគេថ្កោលទោសវិញដែរ។
នៅក្នុងឧទាហរណ៍, តើបុរសម្នាក់នោះមើលឃើញអ្វី នៅក្នុងភ្នែកបងប្អូនគាត់?
កម្ទេច។
ចុះអ្វីនៅក្នុងភ្នែកគាត់?
ធ្នឹម។
តើមួយណាធំជាង?
ធ្នឹម។
សំនួរមានន័យ
តើមនុស្សថ្កោលទោសគ្នាដោយរបៀបណា? សូមឱ្យឧទាហរណ៍ខ្លះៗ។
ចម្លើយផ្ទាល់ខ្លួន។
តើការថ្កោលទោសទាំងអស់សុទ្ធតែខុសមែនទេ?
ចម្លើយផ្ទាល់ខ្លួន។
អ្នកខ្លះយល់ច្រឡំអំពី ការបង្រៀនរបស់ព្រះយេស៊ូវ ហើយគិតថា "មិនត្រូវថ្កោលទោស" មានន័យថា
មិនអាចវាយតម្លៃ ឬវិនិច្ឆ័យអ្វីទាំងអស់អំពី អ្នកដទៃ។ ប៉ុន្តែ ព្រះយេស៊ូវមានបន្ទូលប្រាប់ពួកសិស្សថា
ឱ្យមានប្រាជ្ញា។ នៅក្នុងខរ 15 ក្នុងជំពូកនេះ ព្រះអង្គមានបន្ទូលថា "ចូរប្រយ័ត្ននឹងគ្រូក្លែងក្លាយ"។
ដូច្នេះ យើងត្រូវតែវិនិច្ឆ័យ និងដឹងថា អ្វីល្អ និងអ្វីអាក្រក់នៅក្នុងពិភពលោកនេះ។
តើការវិនិច្ឆ័យ និងការថ្កោលទោសខុសគ្នាដូចម្ដេច?
ទុកឱ្យសិស្សបញ្ចេញយោបល់។
ការវិនិច្ឆ័យ ប្រើប្រាជ្ញាដើម្បីដឹងថា អ្វីជាការពិត ឬមិនពិត ហើយថានរណាម្នាក់ទុកចិត្តបាន ឬមិនបាន។
ការកាត់ទោស គឺជាការផ្តន្ទាទោសអ្នកដទៃ ឬរិះគន់អ្នកដទៃ ព្រោះតែចំនុចខ្សោយ ឬកំហុសរបស់គេ។
ដូច្នេះ គ្រីស្ទបរិស័ទគួរតែមានប្រាជ្ញា និងចេះវិនិច្ឆ័យ ប៉ុន្តែមិនត្រូវរិះគន់ និងកាត់ទោសអ្នកដទៃនោះទេ។
តើឧទាហរណ៍អំពី បុរសម្នាក់មានធ្នឹមនៅក្នុងភ្នែកគាត់ បានបង្រៀនយើងអ្វីខ្លះ?
យើងអាចឃើញ អ្វីដេលអ្នកដទៃធ្វើខុស តែជាច្រើនដងយើងមិនបានឃើញអំពីកំហុសរបស់យើងនោះ ឡើយ។
តើព្រះយេស៊ូវមានបន្ទូលថា ដំណោះស្រាយគឺជាអ្វី?
ដំបូង ត្រូវយកធ្នឹមចេញពីភ្នែកខ្លួនឯងជាមុនសិន រួចយើងនឹងឃើញច្បាស់ ក្នុងការទៅដកកម្ទេចចេញ ពីភ្នែកបងប្អូនយើងបាន។
ជំនួសឱ្យការកាត់ទោសអ្នកដទៃ សូមចាប់ផ្ដើមមើលមកកាន់ចំនុចខ្សោយយើងសិន។ ដកធ្នឹមរបស់យើង ជាមុនសិន។ តើអ្វីខ្លះអាចជាធ្នឹមនៅក្នុងភ្នែកយើង ដែលរារាំងយើងមិនឱ្យមើលឃើញច្បាស់?
បុរេវិនិច្ឆ័យ ការច្រណែន អំនួត ចិត្តស្អប់ និងភាពអាត្មានិយម របស់យើង។
ដករបស់ទាំងនោះចេញ បន្ទាប់មកយើងនឹងអាចជួយ (មិនមែនកាត់ទោស) អ្នកដទៃនៅជុំវិញយើង បាន។
សរុបសេចក្ដីមក កុំកាត់ទោស ឬរិះគន់អ្នកដទៃ។ មនុស្សគ្រប់គ្នាសុទ្ធតែមានកំហុស (រួមទាំងយើងដែរ)។ ដូច្នេះ ដំបូងយើងត្រូវអនុញ្ញាតឱ្យព្រះធ្វើការនៅក្នុងយើង ដើម្បីឱ្យយើងបានប្រសើរឡើង។ បន្ទាប់មក ពេលយើងចាប់ផ្ដើមលូតលាស់និងមានភាពចាស់ទុំខាងព្រលឹងវិញ្ញាណហើយ យើងអាចជួយអ្នកដទៃ ដែលមានកំហុសដែរ។ យើងធ្វើការនេះដោយសេចក្ដីស្រឡាញ់ ការបន្ទាប់ខ្លួន និងចិត្តសុភាពរាបសារ ព្រោះយើងចង់ជួយពួកគេ មិនមែនចង់ធ្វើឱ្យគេឈឺចាប់នោះឡើយ។
ពេលវេលាក្រុមតូច
ពិភាក្សាគ្នា នៅក្នុងក្រុមតូច៖
-
តើអ្នកធ្លាប់កាត់ទោសអ្នកដទៃដែរទេ? តើមានប្រភេទមនុស្សជាក់លាក់ ដែលអ្នកធ្វើបែបនេះដាក់ដែរ ទេ? តើអ្នកគិតថាហេតុអ្វីបានជាអ្នកធ្វើដូចនេះ?
-
តើអ្នកដឹងខ្លួនអំពី ធ្នឹមនៅក្នុងភ្នែករបស់អ្នកដែលអ្នកត្រូវយកចេញដែរឬទេ? អធិស្ឋានអំពី ការនេះនៅក្នុងក្រុមតូចរបស់អ្នក។
អធិស្ឋានបញ្ចប់