top of page

មេរៀនទី៤៖ ព្រះយេស៊ូវ ក្រឹត្យវិន័យ និងសេចក្តីបរិសុទ្ធពិត

នៅក្នុងបណ្ដុំមេរៀននេះ យើងនឹងមើលអំពីព្រះយេស៊ូវក្នុងនាមជាគ្រូនៃសីលធម៌។ នៅក្នុងមេរៀ​នចុងក្រោយនេះ យើងនឹងមើលអំពីការបង្រៀនរបស់ព្រះយេស៊ូវអំពី ក្រឹត្យវិន័យ និងសេចក្តីបរិសុទ្ធ ដែលបទបញ្ញត្តិត្រូវការ។ ក្រឹត្យវិន័យបានប្រទានមកពីព្រះជាម្ចាស់ ដើម្បីបង្ហាញពីស្ដង់ដារនៃភាពសុចរិត។ ក្រឹត្យវិន័យប្រាប់ប្រជាជនរបស់ព្រះអំពី អ្វីដែលពួកគេគួរធ្វើ និងអ្វីដែលពួកគេមិនគួរធ្វើ។ តើព្រះយេស៊ូវ បានបង្រៀនអ្វីអំពីក្រឹត្យវិន័យ?

[ម៉ាថាយ 5:17-18] កុំ​ឲ្យ​គិត​ស្មាន​ថា ខ្ញុំ​មក​ដើម្បី​នឹង​លើក​ក្រឹត្យវិន័យ ឬ​ទំនាយ​ពួក​ហោរា​ចោល​ឡើយ ខ្ញុំ​មិន​មែន​មក​នឹង​លើក​ចោល​ទេ គឺ​មក​នឹង​ធ្វើ​ឲ្យ​សំរេច​វិញ។ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា ​ជា​ប្រាកដ​ថា នឹង​គ្មាន ​បាំង​ឈើ​១ ឬ​ក្បៀស​១​នៅ​ក្នុង​ក្រឹត្យវិន័យ ត្រូវ​បាត់​ឡើយ ដរាប​ដល់​កាល​ណា​មេឃ និង​ផែនដី បាន​កន្លង​ បាត់​ទៅ គឺ​ទាល់​តែ​សេចក្តី​ទាំង​អស់​បាន​សំរេច ដោយ​សព្វ​គ្រប់។

ព្រះយេស៊ូវ​ និងក្រឹត្យវិន័យ

  • ព្រះយេស៊ូវមិនបានយាងមក ដើម្បី លើក​ ក្រឹត្យវិន័យ ចោល

  • ព្រះយេស៊ូវយាងមក ដើម្បី ធ្វើ​ឲ្យ​សំរេច ក្រឹត្យវិន័យ។

តើមួយណាដែលនៅបានយូរជាង ស្ថានសួគ៌ និងផែនដី ឬផ្នែកតូចមួយនៅក្នុងក្រឹត្យវិន័យ?

ផ្នែកតូចមួយនៃក្រឹត្យវិន័យ។

 

គ្រិស្ដ​សាសនិក​ខ្លះ​គិត​ថា​ក្រិត្យ​វិន័យ​របស់​ព្រះ​ លែង​ពាក់ព័ន្ធ​ទៀត​ហើយ។  ប៉ុន្តែពួកគេយល់ខុសហើយ ។  វាជាការពិតដែលយើងមិនទទួលការសង្គ្រោះ តាមរយៈការព្យាយាមធ្វើតាមក្រឹត្យវិន័យរបស់ យើងនោះទេ។ ប៉ុន្តែ បញ្ហានោះគឺមិនមែនជាក្រឹត្យវិន័យ ដែលបរិសុទ្ធ និងសុចរិតទេ តែគឺមនុស្សដែល មិនអាចធ្វើតាមស្ដង់ដារនៃក្រឹត្យវិន័យនោះវិញ។ ព្រះយេស៊ូវបានបំពេញក្រឹត្យវិន័យសម្រាប់យើង តែនេះ មិនមែនមានន័យថា ក្រឹត្យវិន័យលែងមានសារៈសំខាន់ ជាស្ដង់ដារនៃរបៀបដែលព្រះចង់ឱ្យមនុស្សរស់ នៅនោះទេ។

 

ព្រះយេស៊ូវមិនលើក​ក្រឹត្យវិន័យចោលនោះទេ។ ក្រឹត្យវិន័យរបស់ព្រះ គឺនៅជាអចិន្ត្រៃជាងស្ថានសួគ៌ និងផែនដី។ តើផែនដីនៅតែនៅទីនេះទេ? បាទ នៅតែនៅទីនេះ។ ដូច្នេះ ក្រឹត្យវិន័យនៅមានដែរ។  ព្រះយេស៊ូវ បន្តដោយព្រះបន្ទូលដូច្នេះ៖

 

[​ម៉ាថាយ 5:19] ដូច្នេះ អ្នក​ណា​ដែល​នឹង​រំលង​បទ​ណា​មួយ សូម្បី​យ៉ាង​តូច​បំផុត ក្នុង​បញ្ញត្ត​ទាំង​នេះ ហើយ​បង្រៀន​មនុស្ស​ឲ្យ​ធ្វើ​ដូច្នោះ​ដែរ នោះ​នឹង​ត្រូវ​ហៅ​ជា​អ្នក​តូច​បំផុត​ក្នុង​នគរ​ស្ថានសួគ៌ តែ​អ្នក​ណា ​ដែល​កាន់​តាម ហើយ​បង្រៀន​ចំពោះ​បញ្ញត្ត​ទាំង​នេះ នោះ​នឹង​បាន​ហៅ​ជា​អ្នក​ធំ​ក្នុង​នគរ​ស្ថានសួគ៌​វិញ។

 

ព្រះយេស៊ូវបានព្រួយបារម្ភថា មនុស្សនឹងបន្ធូរបន្ថយបទបញ្ជារបស់ព្រះជាម្ចាស់ ហើយបង្រៀនស្ដង់ដារ ទាបទៅកាន់អ្នកដទៃ។ ការនេះកើតឡើងនៅក្នុងជំនាន់របស់ព្រះយេស៊ ហើយក៏នៅតែ កើតមានឡើង ក្នុង ពេលសព្វថ្ងៃនេះដែរ។

 

ព្រះជាម្ចាស់បានប្រទានច្បាប់មកកាន់ម៉ូសេ ឱ្យធ្វើជាស្ដង់ដារអចិន្រ្តៃយ៍នៃភាពសុចរិត។ ប៉ុន្មានសត វត្សន៍ក្រោយមក ពួកអ្នកដឹកនាំសាសនាយូដា បានបង្រៀនក្រឹត្យវិន័យបំណកស្រាយរបស់ពួកគេ។ ការបង្រៀនទាំងនោះ បានបន្តពីមួយជំនាន់ទៅមួយជំនាន់ ពីមាត់មួយទៅមាត់មួយ ហើយទំនៀម ទំលាប់ក៏កើតមាន ឡើង។ បញ្ហានោះគឺ បំណកស្រាយរបស់ពួកគេ ច្រើនតែផ្ទុយពីច្បាប់។ ព្រះយេស៊ូវ បានឱ្យឧទាហរណ៍ អំពីរបៀបដែលពួកគេធ្វើការនេះ នៅក្នុងក​បក​បញ្ញត្តទី ៥ ដែលថា «ចូរ​គោរពប្រតិបត្តិ​ដល់​ឪពុក​ម្តាយ​ឯង»។

[ម៉ាថាយ 15:3-6] តែ​ទ្រង់​មាន​ព្រះបន្ទូល​តប​ថា ឯ​អ្នក​រាល់​គ្នា​វិញ តើ​ហេតុ​អ្វី​បាន​ជា​ធ្វើ​ខុស​នឹង​បញ្ញត្ត​ព្រះ ដោយ​កាន់​តាម​ទំនៀមទំលាប់​បុរាណ​របស់​អ្នក​រាល់​គ្នា​ដូច្នេះ​ដែរ ៤ ដ្បិត​ព្រះ​ទ្រង់​បាន​បង្គាប់​ថា «ចូរ​គោរពប្រតិបត្តិ​ដល់​ឪពុក​ម្តាយ​ឯង» ហើយ​ថា «អ្នក​ណា​ដែល​និយាយ​អាក្រក់​ពី​ឪពុក​ម្តាយ នោះ​នឹង​ត្រូវ​ស្លាប់ ​ជា​មិន​ខាន» ៥ តែ​អ្នក​រាល់​គ្នា​និយាយ​ដូច្នេះ​វិញ បើ​អ្នក​ណានឹង​និយាយ​ទៅ ​ឪពុក​ម្តាយ​ថា របស់​អ្វី​ដែល ​ខ្ញុំ​អាច​នឹង​ជួយ​ម៉ែ​ឪ​បាន នោះ​បាន​ថ្វាយ​ជា​ដង្វាយ​ហើយ យ៉ាង​នោះ​មិន​ចាំ​បាច់​ឲ្យ​អ្នក​នោះ​គោរព​ប្រតិបត្តិ ដល់​ឪពុក​ម្តាយ​ទៀត​ទេ ៦ ដូច្នេះ ឈ្មោះ​ថា​អ្នក​រាល់​គ្នា​លើក​បញ្ញត្ត​នៃ​ព្រះ​ចោល​ហើយដោយសារ​ទំនៀម ទំលាប់​ពី​បុរាណ​របស់​អ្នក​រាល់​គ្នា។ ឱ​ពួក​មនុស្ស​កំពុត​អើយ ហោរា​អេសាយ​បាន​ទាយ​ពី​អ្នក​រាល់​គ្នា​ត្រូវ​ណាស់ ថា «បណ្តាជន​នេះ គេ​គោរព​ប្រតិ‌បត្តិ​ដល់​អញ​តែ​បបូរ​មាត់​ទេ ឯ​ចិត្ត​គេ នោះ​នៅ​ឆ្ងាយ​ពី​អញ​ណាស់ គេ​ថ្វាយ‌បង្គំ​អញ​ជា​ឥត​ប្រយោជន៍​ទេ ព្រោះ​គេ​បង្រៀន​សេចក្ដី​ដែល​ជា​បញ្ញត្ត​របស់​មនុស្ស​វិញ»។

 

ក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ប្រាប់មនុស្ស ឱ្យគោរពប្រណិបត្តិឪពុកម្ដាយ តែពួកអ្នកដឹកនាំសាសនាយូដាបានបង្កើតច្បាប់ដែលអនុញ្ញាតឱ្យមនុស្ស មិនគោរពប្រណិបត្តិឪពុកម្ដាយ។ ពួកគេបង្រៀនថា មនុស្សម្នាក់អាចស្បថថា ពេលពួកគេស្លាប់ទៅ ទ្រព្យសម្បតិ្តរបស់ពួកគេត្រូវឱ្យទៅព្រះវិហារ។ ពេល មនុស្សម្នាក់ស្បថថារាល់ទាំងទ្រព្យសម្បត្តិទាំងអស់ របស់គាត់ត្រូវថ្វាយទៅកាន់ព្រះជាម្ចាស់ នោះគាត់មិនអាចឱ្យវាទៅកាន់អ្នកណាបានឡើយ រួមទាំងឪពុកម្ដាយចាស់ៗរបស់ពួកគេដែរ។ បន្ទាប់មក គាត់អាចប្រើប្រាស់ទ្រព្យសម្បត្តិពេញមួយជីវិតរបស់គាត់ ដោយមិនមានទំនួសខុសត្រូវអ្វី ដើម្បីជួយឪពុកម្ដាយនោះទេ។

ព្រះយេស៊ូវផ្ចាលទំនៀមទំលាប់នេះ ដោយបង្ហាញថា ពួកអាចារ្យមាន កំហុសដែលបាន​លើក​ព្រះបន្ទូល របស់ព្រះជាម្ចាស់ចោល ដែលបញ្ជាថា ត្រូវគោរពប្រណិបត្តិឪពុកម្ដាយ។  ពួកគេជា "មនុស្សលាក់ពុត" ព្រោះពួកគេសម្ដែងដូចជា ពួកគេប្ដូរផ្ដាច់ជាមួយព្រះ តែតាមពិតពួកគេបានយក ទំនៀមទំលាប់ របស់ពួកគេ ជំនួសឱ្យព្រះបន្ទូលព្រះសោះ។

 

ព្រះយេស៊ូវបានបង្រៀនក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ ដោយពន្យល់អត្ថន័យពេញលេញរបស់វា ដែលខុសគ្នាទាំងស្រុងពីអ្វី ដែលពួកមេសាសនាយូដាបានបង្រៀន។​ អាន ម៉ាថាយ ៥:២១-៤៨ ហើយបំពេញតារាង

ប្រធានបទ                             ទំនៀមទំលាប់ពួកយូដា                                អ្វីដែលព្រះយេស៊ូវបង្រៀន

ការសម្លាប់មនុស្ស (ខ២១- ២៦)   ការសម្លាប់មនុស្សគឺខុស                              កំហឹងក៏ខុសដែរ ដូច្នេះត្រូវផ្សះផ្សារជាប្រញាប់

ការផិតក្បត់ (ខ២៧-៣០)            អំពើផិតក្បត់គឺខុស                                     ការសម្លឹងមើលដោយចិត្តស្រើបស្រាលក៏ខុសដែរ

 

ការលែងលះ (ខ៣១-៣២)         ការលែងលះមិនអីទេ បើសិនជាអ្នកមានសំបុត្របញ្ជាក់   ការលែងលះគ្នា ក៏ជាអំពើផិតក្បត់ដែរ

 

សម្បថ (ខ៣៣-៣៧)               កុំ​ស្បថ​កុហក​ឲ្យ​សោះ                                មិនត្រូវស្បថជាដាច់ខាតផ្ទុយទៅវិញត្រូវស្មោះត្រង់

 

គំនុំសងសឹក (ខ៣៨-៤២)          ភ្នែក​ឲ្យ​សម​នឹង​ភ្នែក ហើយ​ធ្មេញ​ឲ្យ​សម​នឹង​ធ្មេញ    កុំឱ្យសងសឹក តែត្រូវឆ្លើយតបដោយព្រះ គុណ

 

ខ្មាំងសត្រូវ (ខ៤៣-៤៨)            ស្អប់ខ្មាំងសត្រូវរបស់​អ្នក                               ស្រឡាញ់ខ្មាំងសត្រូវរបស់​អ្នក

ពិភាក្សា៖ តើចំនុចផ្សេងគ្នាអ្វីខ្លះ ដែលប្អូនបានឃើញរវាង ការបង្រៀនរបស់មេដឹកនាំសាសនាអំពី ក្រឹត្យវិន័យ និងការយល់ដឹងរបស់ព្រះយេស៊ូវអំពី ក្រឹត្យវិន័យ?

 

វាជាការសំខាន់ដែលដឹងថា ព្រះយេស៊ូវមិនដែលរិះគន់ ឬប្រព្រឹត្តិខុសពីក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ នោះឡើយ ។ វាគឺជា ទំនៀមទំលាប់តាមពាក្យសម្ដីរបស់គ្រូបង្រៀនសាសនា ដែលទ្រង់កែតម្រូវ។ នេះហើយជាមូលហេតុដែលព្រះយេស៊ូវមានបន្ទូលទៅបណ្ដាជនថា៖ "អ្នក​រាល់​គ្នា​បាន​ឮ​សេចក្ដី ដែល​សំដែង​ពី​ដើម​ថា" (ហើយបន្ទាប់មក ក៏មានបន្ទូលអំពី ទំនៀមទំលាប់ដែលពួកមេសាសនា បានបង្រៀន) "ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា" (ហើយបន្ទាប់មក ទ្រង់ប្រាប់អំពី ការយល់ដឹងត្រឹមត្រូវអំពី ក្រឹត្យវិន័យរបស់ព្រះ ជាម្ចាស់)។ ដូច្នេះ វាគឺជាទំនៀមទំលាបរបស់មនុស្ស មិនមែនជាក្រឹត្យវិន័យរបស់ ព្រះជាម្ចាស់ទេ ដែលព្រះយេស៊ូវប្រឆាំងទាស់នោះ។

 

ព្រះយេស៊ូវមានស្ដង់ដារត្រឹមត្រូវអំពី សីលធម៌ដែលបានមកពីការយល់ដឹងត្រឹមត្រូវអំពី ព្រះបន្ទូលព្រះ។ ពួកមេដឹកនាំសាសនា បានបង្រៀនអំពី សីលធម៌ក្នុងស្ដង់ដាទាបជាង ដោយផ្អែកទៅលើទំនៀមទំលាប់ របស់មនុស្ស។ ពួកមេដឹកនាំសាសនាគិតថា សីលធម៌គិតតែលើ ការធ្វើតាមច្បាប់ និងមិនប្រព្រឹត្តិអំពើអាក្រក់។ ប៉ុន្តែ ព្រះយេស៊ូវបានដាក់ចំនុចផ្ដោតទៅលើ ភាពបរិសុទ្ធខាងក្នុង និងស្រឡាញ់អ្នកដទៃ។ ព្រះយេស៊ូវដឹងថា សកម្មភាពរបស់មនុស្សម្នាក់ចេញមកពីចិត្តរបស់គេ។ បើយើងមានភាពបរិសុទ្ធ ខាង ក្នុង នោះយើងនឹងមានភាពបរិសុទ្ធខាងក្រៅដែរ។ ប៉ុន្តែ បើសិនដួងចិត្តយើងមិនត្រឹមត្រូវទេ នោះសកម្ម ភាពយើងនឹងមិនត្រឹមត្រូវផងដែរ។

 

ព្រះយេស៊ូវមានបន្ទូលថា៖ "​សេចក្តី​ដែល​ចេញ​ពី​មនុស្ស​មក​ទេ​តើ ដែល​ធ្វើ​ឲ្យ​ស្មោកគ្រោក​នោះ។ ដ្បិត​នៅ​ ពី​ខាង​ក្នុង ពី​ក្នុង​ចិត្ត​របស់​មនុស្ស មាន​ចេញ​អស់​ទាំង​គំនិត​អាក្រក់​យ៉ាង​នេះ គឺ​សេចក្តី​កំផិតសហាយស្មន់ កាប់​សំឡាប់​គេ លួច​ប្លន់ លោភោ ខិលខូច ឧបាយកល អាសអាភាស ភ្នែក​អាក្រក់ ជេរ​ប្រមាថ ឆ្មើងឆ្មៃ និង​សេចក្តី​ចំកួត គឺ​សេចក្តី​អាក្រក់​ទាំង​នេះ​ហើយ ដែល​ចេញ​ពី​ខាង​ក្នុង​មក ហើយ​ធ្វើ​ឲ្យ​មនុស្ស​ស្មោក គ្រោក​វិញ។"​ (ម៉ាកុស 7:20-23)

 

អ្នកដឹកនាំសាសនាបានបង្រៀនថា សីលធម៌គឺតែពីអ្វីដែលយើងធ្វើប៉ុណ្ណោះ។ ប៉ុន្តែ ព្រះយេស៊ូវបានបង្រៀនថា អ្វីដែលយើងធ្វើគឺជាលទ្ធផលមកពីអ្វីដែលជាយើង។

ព្រះយេស៊ូវបានបង្រៀនថា អ្វីដែលយើងធ្វើគឺជាលទ្ធផលនៃអ្វីដែលជាយើង។

 

វាមិនគ្រប់គ្រាន់ទេ ដែលគ្រាន់តែធ្វើការប្រព្រឹត្ដល្អខ្លះ យូរៗម្ដង ឬរក្សាច្បាប់ខ្លះ។  យើងត្រូវមានចិត្តល្អ។ បន្ទាប់មក យើងនឹងបង្កើតទង្វើល្អជាប់ជានិច្ច។ របៀប​ដែលព្រះយេស៊ូវបានពិពណ៌នា​នេះ គឺដូចជា ដើមឈើ និងផលផ្លែរបស់វា។  ដើមឈើ គឺជាដួងចិត្តរបស់យើង ហើយផលផ្លែគឺជាទង្វើរបស់យើង។

 

[លូកា 6:43-45] ដ្បិត​គ្មាន​ដើម​ឈើ​ល្អ​ណា ដែល​មាន​ផល​ផ្លែ​អាក្រក់​ទេ ក៏​គ្មាន​ដើម​អាក្រក់​ណា ដែល​ មាន​ផល​ផ្លែ​ល្អ​ដែរ ៤៤ ពី​ព្រោះ​គេ​ស្គាល់​ដើម​ឈើ​និមួយៗ ដោយសារ​តែ​ផ្លែ​ទេ គេ​មិន​ដែល​បេះ​ផ្លែល្វា ​ពី​គុម្ព​បន្លា ឬ​ផ្លែ​ទំពាំងបាយជូរ​ពី​អញ្ចាញ​ឡើយ។ ឯ​មនុស្ស​ល្អ គេ​ក៏​យក​សេចក្តី​ល្អ ពី​កំណប់​ល្អ ដែល​កប់​ ទុក​ក្នុង​ចិត្ត​គេ ហើយ​មនុស្ស​អាក្រក់​ក៏​យក​សេចក្តី​អាក្រក់ ចេញ​ពី​កំណប់​អាក្រក់​ក្នុង​ចិត្ត​ខ្លួន​ដែរ ដ្បិត​មាត់​ គេ​ពោល​បញ្ចេញ​សេចក្តី​បរិបូរ ដែល​នៅ​ក្នុង​ចិត្ត​ជានិច្ច។

 

យើងមិនរំពឹងទុកថា នឹងទទួលបានផ្លែស្វាយពីដើមចេកនោះឡើយ។ បើយើងចង់បានផ្លែស្វាយ យើង ត្រូវការដាំគ្រាប់ស្វាយ ឱ្យវាលូតលាស់ឡើងជាដើមស្វាយ។ យើង​មិន​គួរ​រំពឹង​ថា​អ្វី​មួយ​នឹង​មាន​ អាកប្បកិរិយា​ផ្សេង​ពី​ធម្មជាតិ​របស់​វា​ឡើយ។ ដូច្នេះហើយ បើយើងចង់រស់នៅក្នុងជីវិតដែលបរិសុទ្ធ និងសុចរិត យើងត្រូវ មានដួងចិត្តដែលបរិសុទ្ធ និងសុចរិតដែរ។ បន្ទាប់មក សេចក្ដីល្អ នឹងកើតចេញ មកនៅក្នុងជីវិតរបស់យើងយ៉ាងធម្មជាតិ ដូចជាដើមឈើមានសុខភាពល្អ ដែលបង្កើតផលផ្លែល្អដែរ។

 

តើយើងអាចមានដួងចិត្តដ៏ល្អ ដែលបង្កើតផលផ្លែល្អយ៉ាងដូចម្ដេច? វាមិនមែនជាអ្វីដែលយើងអាចសម្រេចបាន ដោយការប្រឹងប្រែងរបស់យើងនោះទេ។ វាទាមទារឱ្យយើងទទួលកិច្ចការរបស់ព្រះ ដែលបានធ្វើនៅក្នុងយើង។  ចំនែកដែលយើងត្រូវធ្វើគឺ ប្រែចិត្ត ជឿទុកចិត្តព្រះ និងទូលសុំអំ ណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ។

 

[ម៉ាថាយ 4:17] តាំង​ពី​គ្រា​នោះ​មក ព្រះយេស៊ូវវ​ក៏​ចាប់​តាំង​ប្រកាស ដោយ​ព្រះបន្ទូល​ថា ចូរ​ប្រែ​ចិត្ត​ឡើង ដ្បិត​នគរ​ស្ថានសួគ៌​ជិត​ដល់​ហើយ។

 

ការ​ប្រែចិត្ត​គឺជាការផ្លាស់ប្ដូរចិត្តគំនិត ដែលនាំឱ្យមានការផ្លាស់ប្ដូរទង្វើ។​ វាគឺជាងាកចេញពីអំពើបាប ហើយបែរទៅរកព្រះជាម្ចាស់។ វាគឺជាការផ្លាស់ប្ដូរចំនុចផ្ដោតនៃជីវិតយើង ពីខ្លួនយើងទៅរកព្រះជា ម្ចាស់។ វាមានន័យថា យើងឈប់ធ្វើតាមបំណងចិត្តខ្លួនឯង និងរស់នៅដោយផ្អែកលើគំនិតខ្លួនឯង ហើយចាប់ផ្ដើមស្ដាប់បង្គាប់ព្រះជាម្ចាស់។ រហូតដល់ការនេះកើតឡើង ការប្រឹងប្រែងឱ្យកើតមានភាព សុចរិតរបស់យើង គឺជាការផ្ដោតលើខ្លួនឯងប៉ុណ្ណោះ។ យើងព្យាយាមធ្វើល្អ ដើម្បីបំពេញចិត្តខ្លួនឯង ឬផ្គាប់ចិត្តអ្នកដទៃ តែយើងមិនបានខ្វល់អំពីការផ្គាប់ចិត្តព្រះនោះឡើយ។ 

 

បើដួងចិត្តយើងមិនត្រឹមត្រូវ ទោះបីជាយើងធ្វើទង្វើត្រឹមត្រូវ ក៏យើងធ្វើវាដោយការជំរុញចិត្តខុសដែរ។ យើងឃើញការនេះ នៅក្នុងសកម្មភាពរបស់ពួកដឹកនាំសាសនាយូដា។ នៅក្នុងសាសនាយូដា មាន សកម្មភាព ៣ យ៉ាងដែលត្រូវគេចាត់ទុកថាមានសារៈសំខាន់៖ ការឱ្យ ការអធិស្ឋាន និងការតមអាហារ។ ព្រះយេស៊ូវ​បាន​ប្រៀប​ធៀប​សកម្មភាពសាសនាទាំងនេះ​របស់​ពួក​ផារិស៊ី ​ដោយភាពសុចរិតពិតប្រាកដ ដើម្បី​បង្ហាញពី​ភាព​ខុស​គ្នា។

បែងចែកជា ៣ ក្រុម៖

 

  • ក្រុមទី ១ អានអ្វីដែលព្រះយេស៊ូវមានបន្ទូលអំពី ការឱ្យនៅក្នុង ម៉ាថាយ 6:1-4

  • ក្រុមទី ២ អានអ្វីដែលព្រះយេស៊ូវមានបន្ទូលអំពី ការអធិស្ឋាននៅក្នុង ម៉ាថាយ 6:5-7

  • ក្រុមទី ៣ អានអ្វីដែលព្រះយេស៊ូវមានបន្ទូលអំពី ការតមអាហារនៅក្នុង ម៉ាថាយ 6:16-18

 

រួចប្រាប់ក្រុមរបស់ប្អូនអំពី អ្វីដែលខ្លួនរៀនបាន។

 

ការឱ្យ ការអធិស្ឋាន និងការតមអាហារ ជាការល្អ តែភាពសុចរិត គឺមិនមែនអំពី ការធ្វើសកម្មភាព សុចរិត ដើម្បីផ្គាប់ចិត្តអ្នកដទៃ ឬដើម្បីយើងមានអារម្មណ៍ល្អអំពី ខ្លួនឯងប៉ុណ្ណោះទេ។ ភាពសុចរិតពិត ប្រាកដ គឺធ្វើអ្វីដែលគាប់ព្រះទ័យព្រះ។ ធ្វើដូចនេះបាន យើងចាំបាច់ត្រូវការព្រះវិញ្ញាណរបស់ព្រះ។ ពេលយើងប្រែចិត្ត និងជឿទុកចិត្តព្រះ យើងអាចទូលសូម និងទទួលព្រះវិញ្ញាណបរិសុទ្ធបាន។

 

[លូកា 11:13] បើ​អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ទៅ​កូន​យ៉ាង​ដូច្នេះ នោះ​ចំណង់​ បើ​ព្រះវរបិតា ដែល​គង់​ស្ថានសួគ៌ តើ​ទ្រង់​នឹង​ប្រទាន​ព្រះវិញ្ញាណ​បរិសុទ្ធ មក​អស់​អ្នក​ដែល​សូម ជា​ជាង ​អម្បាលម៉ាន​ទៅ​ទៀត។

 

ព្រះយេស៊ូវបានបង្រៀនយើងថា ព្រះវិញ្ញាណបរិសុទ្ធនឹងជួយយើងឱ្យរស់នៅ ក្នុងជីវិតដែលបរិសុទ្ធ ដែលលើកតម្កើងព្រះជាម្ចាស់

 

[យ៉ូហាន 14:16] នោះ​ខ្ញុំ​នឹង​ទូល​សូម​ដល់​ព្រះវរបិតា ហើយ​ទ្រង់​នឹង​ប្រទាន​ព្រះ​ដ៏​ជា​ជំនួយ​១​អង្គ​ទៀត មក​អ្នក​រាល់​គ្នា ឲ្យ​បាន​គង់​នៅ​ជា​មួយ នៅ​អស់​កល្ប​រៀង​ទៅ។

 

[យ៉ូហាន 14:26] តែ​ព្រះ​ដ៏​ជា​ជំនួយ គឺ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ព្រះវរបិតា​នឹង​ចាត់​មក ដោយ​នូវ​ ឈ្មោះ​ខ្ញុំ ទ្រង់​នឹង​បង្រៀន​អ្នក​រាល់​គ្នា ពី​គ្រប់​សេចក្តី​ទាំង​អស់ ក៏​នឹង​រំឭក​ពី​គ្រប់​ទាំង​សេចក្តី ដែល​ខ្ញុំ​បាន​

ប្រាប់​ដល់​អ្នក​រាល់​គ្នា​ដែរ។

 

[យ៉ូហាន 16:13] កាល​ណា​ព្រះអង្គ​នោះ គឺ​ជា​ព្រះវិញ្ញាណ​នៃ​សេចក្តី​ពិត​បាន​មក​ដល់ នោះ​ទ្រង់​នឹង​នាំ​អ្នក​ រាល់​គ្នា​ចូល​ក្នុង​គ្រប់​ទាំង​សេចក្តី​ពិត ដ្បិត​ទ្រង់​នឹង​មាន​ព្រះបន្ទូល មិន​មែន​ដោយ​អាង​ព្រះអង្គ​ទ្រង់​ទេ គឺ ​នឹង​មាន​ព្រះបន្ទូល ចំពោះ​តែ​សេចក្តី​ណា​ដែល​ទ្រង់​ឮ ហើយ​និង​សំដែង ឲ្យ​អ្នក​រាល់​គ្នា ​ដឹង​ការ​ដែល​ត្រូវ ​មក។

 

ជីវិតដែលពេញដោយសីលធម៌ មិនមែនសម្រេចបាន ដោយការប្រឹងប្រែងរបស់មនុស្ស ដោយគ្មានព្រះ នោះឡើយ តែដោយព្រះចេស្ដារបស់ព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះ គង់នៅក្នុងយើងវិញ។ ព្រះយេស៊ូវបានបង្រៀនថា ព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះ បង្រៀនយើងគ្រប់សេចក្តី​ទាំង​អស់ នាំយើងចូល​ក្នុង​គ្រប់​ទាំង​សេចក្តី​ពិត ហើយនឹងធ្វើជំនួយដែលប្រទានអំណាចដល់យើង ឱ្យអាចធ្វើតាមបំណងព្រះហឬទ័យរបស់ព្រះ។

 

[កិច្ចការ 1:8-9] ប៉ុន្តែ កាល​ណា​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង ​បាន​ព្រះចេស្តា ហើយ​និង​ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូសាឡិម ព្រម​ទាំង​ស្រុក​យូដា និង​ស្រុក​សាម៉ារី​ ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង ៩ កាល​ទ្រង់​បាន​មាន​ព្រះបន្ទូល ​សេចក្តី​ទាំង​នោះ​រួច​ជា ​ស្រេច ហើយ​ពួក​សាវ័ក​កំពុង​តែ​មើល នោះ​ព្រះ​បាន​លើក​ទ្រង់​ឡើង​ទៅ រួច​មាន​ពពក​មក​បំបាំង​ទ្រង់ ពី​ភ្នែក​គេ។ទាំងនេះ គឺជាព្រះបន្ទូលចុងក្រោយ ដែលព្រះយេស៊ូវមាន មុនពេលព្រះអង្គយាងទៅស្ថាន សួគ៌។ ព្រះអង្គមានព្រះបន្ទូលសន្យាថា ពួកសិស្សរបស់ទ្រង់នឹងទទួលអំណាចពីព្រះវិញ្ញាណបរិសុទ្ធ ដែលអាចជួយពួកគេឱ្យអាចធ្វើកិច្ចការ ដែលព្រះជាម្ចាស់ត្រាស់ហៅពួកគេឱ្យធ្វើផងដែរ។ ការធ្វើដូចនេះ ពួកគេនឹងរស់នៅជីវិតដែលបរិសុទ្ធ ដែលជាជីវិតដែលរស់នៅដោយធ្វើតាមព្រះទ័យរបស់ព្រះ។

 

ការសង្ខេបមេរៀន

ព្រះយេស៊ូវមិនគ្រាន់​តែ​ប្រទានការណែនាំឱ្យមនុស្សអំពី របៀបរស់នៅជីវិតដែលប្រសើរនោះឡើយ។ ព្រះយេស៊ូវ បានបង្រៀនអំពី ក្រឹត្យវិន័យរបស់ព្រះជាម្ចាស់។ ព្រះអង្គបង្រៀនដោយសិទ្ធិអំណាចពី ព្រះជាម្ចាស់ និង បង្ហាញថា ភាពសុចរិតពិតប្រាកដទាមទារ ស្ដង់ដារខ្ពស់ជាងគ្រាន់តែរក្សា ទំនៀមទំលាប់សាសនារបស់ មនុស្ស។ ព្រះអង្គបង្រៀនថា ទង្វើរបស់យើងចេញមកពីដួងចិត្តរបស់យើង ហើយដើម្បីមានសកម្មភាព បរិសុទ្ធ យើងត្រូវការមានដួងចិត្តបរិសុទ្ធ។ ពេលព្រះជាម្ចាស់បន្សុទ្ធដួងចិត្ តរបស់យើង យើងនឹងចាប់ផ្ដើម បម្រើព្រះអង្គ នៅក្នុងភាពសុចរិតដ៏ពិត ដោយព្រះចេស្ដារបស់ព្រះ វិញ្ញាបរិសុទ្ធ។

 

សរុបសេចក្ដីបណ្ដុំមេរៀន

ព្រះយេស៊ូវបានប្រៀបធៀប​ ការស្ដាប់បង្គាប់ទៅកាន់ការបង្រៀនរបស់ព្រះអង្គ ទៅនឹងថ្មដាដែល យើងសាងសង់ជីវិតរបស់យើងពីលើ។ សូម​អាន ម៉ាថាយ 7:24-27

 

"ការសង់នៅលើថ្មដា" គឺជាការរស់នៅ ដោយយោងទៅតាមការបង្រៀនរបស់ព្រះយេស៊ូវ។ ការសង់នៅ លើខ្សាច់ គឺជាការរស់នៅទៅតាមគំនិតរបស់មនុស្ស និងការបង្រៀនរបស់មនុស្ស។ គំនិតរបស់មនុស្ស និងការបង្រៀនរបស់មនុស្ស គឺដូចជាខ្សាច់យ៉ាងអ៊ីចឹង។ វាមិនរឹងមាំ និងជាប់ទេ ព្រោះវាផ្លាស់ប្ដូរជានិច្ច។ ដូច្នេះ អ្នកមិនអាចសង់លើវាបានទេ។ ផ្ទុយទៅវិញ ការបង្រៀនរបស់ព្រះយេស៊ូវនឹងនៅតែពិតជារៀង រហូត។  ដូច្នេះ ការសង់ជីវិតរបស់យើង នៅលើការ ស្ដាប់បង្គាប់ព្រះយេស៊ូវ គឺដូជាការសង់ផ្ទះនៅលើ ថ្មដា ដែលស៊ូទ្រាំគ្រប់ទាំងព្យុះភ្លៀងជីវិតទាំងអស់។
 

ការសង្ខេប

នៅក្នុងបណ្ដុំមេរៀននេះ យើងបានឃើញថា៖

  • ព្រះយេស៊ូវ គឺជាគ្រូនៃសីលធម៌ ដោយសិទ្ធិអំណាចព្រះចេស្ដារបស់ព្រះជាម្ចាស់

  • បញ្ញត្ត​ដ៏ធំបំផុត គឺស្រឡាញ់ព្រះ និងស្រឡាញ់អ្នកជិតខាង

  • យើងស្រឡាញ់ព្រះជាម្ចាស់ ដោយការស្ដាប់បង្គាប់ តាមបទបញ្ញត្តិរបស់ព្រះអង្គ

  • យើងស្រឡាញ់អ្នក​ផ្សេង ដោយប្រព្រឹត្យទៅកាន់ពួកគេ ដូចអ្វីដែលយើងចង់ឱ្យពួកគេប្រព្រឹត្តិមកកាន់យើងដែរ។ នេះទាក់ទងនឹងការមិនខឹងអ្នកដទៃ មិនថ្កោល​ទោសអ្នកដទៃ បង្ហាញក្ដីមេត្តាករុណា អត់ទោស ស្វែងរកការផ្សះផ្សារ និងបង្កើតសន្ដិភាព

  • សីលធម៌ពិតប្រាកដ គឺជាឆ្លុះបញ្ចាំងពីចរិតលក្ខណៈសុចរិតនៃរបស់ព្រះនៅក្នុងជីវិតរបស់អ្នក

  • ព្រះយេស៊ូវ ត្រាស់ហៅមនុស្សឱ្យរស់នៅ ដូចជាទ្រង់ ក្នុងនាមជាសិស្សព្រះអង្គ។

  • ពួកសិស្សរបស់ព្រះយេស៊ូវ ស្រឡាញ់ព្រះ ស្រឡាញ់មនុស្ស លះកាត់ចិត្តខ្លួនឯង បម្រើ
    ហើយបន្ទាបខ្លួនដូចជាក្មេងតូចជាមួយឪពុក ជឿទុកចិត្តព្រះអង្គជាជាងលុយកាក់ ស្វែងរកភាពបរិសុទ្ធ និងនៅជាប់នឹងព្រះយេស៊ូវ។

  • ព្រះយេស៊ូវបង្រៀនក្រឹត្យវិន័យរបស់ព្រះ។ ព្រះអង្គបង្ហាញថា ភាពសុចរិតទាមទារស្ដង់ដារខ្ពស់ជាង គ្រាន់តែរក្សាទំនៀមទំលាប់សាសនារបស់មនុស្ស។

  • ព្រះយេស៊ូវបង្រៀនថា សកម្មភាពរបស់យើងចេញមកពីដួងចិត្តយើង ដូច្នេះហើយយើងត្រូវការមានដួងចិត្តបរិសុទ្ធ

  • ព្រះវិញ្ញាណបរិសុទ្ធបន្សុទ្ធដួងចិត្តយើង ហើយជួយយើងឱ្យរស់នៅក្នុងជីវិតដ៏បរិសុទ្ធ។

តើអ្វីទៅជាសេចក្ដីពិតដែលមានតម្លៃជាងគេបង្អស់ដែលអ្នករៀនអំពីព្រះយេស៊ូវនៅក្នុងបណ្ដុំមេរៀននេះ?

តើសេចក្ដីពិតនេះ មានឥទ្ធិពលអ្វីខ្លះមកកាន់ជីវិតរបស់ប្អូន?

អធិស្ឋានបញ្ចប់
 

bottom of page