top of page

មេរៀនទី ១៖ ព្រះយេស៊ូវ ជាអ្នកដេលធ្វើ ការអស្ចារ្យ

ព្រះយេស៊ូវ​ទ្រង់​យាង​គ្រប់​សព្វ​ក្នុង​ស្រុក​កាលីឡេ ទ្រង់​បង្រៀន​ក្នុង​អស់​ទាំង​សាលា​ប្រជុំ ក៏​ប្រកាស​ដំ ណឹង​ល្អ​ពី​នគរ ព្រម​ទាំង​ប្រោស​ជំងឺ​គ្រប់​មុខ និង​អស់​ទាំង​ជរា​ពិការ ក្នុង​ពួក​បណ្តាជន​ឲ្យ​ជា​ផង។ ដំណឹង​ ពី​ទ្រង់​បាន​ឮ​សុសសាយ​ទួទៅ ពេញ​ក្នុង​ស្រុក​ស៊ីរី គេ​ក៏​នាំ​អស់​ទាំង​មនុស្ស​ដែល​មាន​ជំងឺ រោគា​គ្រាំ​គ្រា​ ផ្សេងៗ ទាំង​មនុស្ស​អារក្ស​ចូល មនុស្ស​ឆ្កួត​ជ្រូក និង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង មក​ឯ​ទ្រង់ ហើយ​ទ្រង់​ក៏​ ប្រោស​ឲ្យ​បាន​ជា​ទាំង​អស់​គ្នា។

[ម៉ាថាយ 4:23-24] 

 

នៅក្នុងសៀវភៅដំណឹងល្អទាំង ៤ យើងបានអានអំពី ព្រះយេស៊ូវបានធ្វើការអស្ចារ្យជាច្រើន។ គ្រប់ទី កន្លែងដែលព្រះអង្គយាងទៅ តែងតែមានអ្នកនាំយកអ្នកជម្ងឺ អ្នកពិការ អ្នកអារក្សចូលមក មករកព្រះយេស៊ូវ ហើយព្រះអង្គ "​ប្រោស​ជំងឺ​គ្រប់​មុខ និង​អស់​ទាំង​ជរា​ពិការ ក្នុង​ពួក​បណ្តាជន​ ឲ្យ​ជា​ផង”។  គេបានកត់ត្រាអំពីការអស្ចារ្យទាំង ៣៥ ដែលព្រះយេស៊ូវបានធ្វើនៅក្នុង សៀវភៅដំណឹងល្អ ហើយយើងក៏ដឹងថា មានការអស្ចារ្យច្រើនជាងនេះទៅទៀត។ ជាការពិត ព្រះយេស៊ូវបានធ្វើការអស្ចារ្យជាច្រើន ដែលគេមិន បានកត់ត្រាទុកអស់។

[យ៉ូហាន 21:25] ឥឡូវនេះ ក៏មានការជាច្រើនផ្សេងទៀតដែលព្រះយេស៊ូវបានធ្វើ។ បើសិនជាគេកត់ត្រា ទុកអំពីការអស្ចារ្យទាំងនោះ ខ្ញុំគិតថាពិភពលោកនេះ មិនអាចដាក់សៀវភៅដែល បានកត់ត្រាហើយ នោះអស់ទេ។

 

នៅក្នុងមេរៀននេះ យើងនឹងមើលអំពី ប្រភេទផ្សេងៗនៃការអស្ចារ្យដែលព្រះយេស៊ូវបានធ្វើ។ ការអស្ចារ្យ ទាំងអស់នេះ អាចបែងចែកចេញជា ៤ ប្រភេទដូចខាងក្រោម៖

  • ព្រះយេស៊ូវប្រោស​អ្នកជម្ងឺឲ្យជា

  • ព្រះយេស៊ូវដេញវិញ្ញាណអាក្រក់

  • ព្រះយេស៊ូវគ្រប់គ្រងធម្មជាតិ

  • ព្រះយេស៊ូវប្រោសមនុស្សស្លាប់ឱ្យរស់ឡើងវិញ

 

ចូរមើលអំពី ការអស្ចារ្យនីមួយៗ ដើម្បីដឹងអំពី អ្វីដែលវាប្រាប់អំពី ព្រះយេស៊ូវ

 

(1) ព្រះយេស៊ូវប្រោស​អ្នកជម្ងឺឲ្យជា

ព្រះយេស៊ូវ ទ្រង់​យាង​ចេញ​ពី​ទី​នោះ មក​ខាង​សមុទ្រ​កាលីឡេ រួច​យាង​ឡើង​ទៅ​លើ​ភ្នំ គង់​ចុះ​នៅ​ទី​នោះ នោះ​មាន​ហ្វូង​មនុស្សមក​ឯ​ទ្រង់​កកកុញ នាំ​ទាំង​មនុស្ស​ខ្វិន ខ្វាក់ គ ពិការ និង​មនុស្ស​ឯ​ទៀត​ជា​ច្រើន មក ​ដាក់​នៅ​ទៀប​ព្រះបាទ​ទ្រង់ ហើយ​ទ្រង់​ក៏​ប្រោស ឲ្យ​គេ​បាន​ជាដល់ម៉្លេះ​បាន​ជា​បណ្តា​មនុស្ស​ ទាំង​ប៉ុន្មាន​ មាន​សេចក្តី​អស្ចារ្យ ដោយ​ឃើញ​មនុស្ស​គ​និយាយ​បាន មនុស្ស​ពិការ​បាន​មាំមួន មនុស្ស​ខ្វិន​ដើរ​រួច និង ​មនុស្ស​ខ្វាក់​មើល​ឃើញ ហើយ​គេ​ក៏​សរសើរដំកើង​ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​គ្រប់ៗ​គ្នា។ [ម៉ាថាយ 15:29-31]

ព្រះយេស៊ូវបានធ្វើការអស្ចារ្យជាច្រើន ដែលបង្ហាញអំពី ព្រះចេស្ដារបស់ព្រះអង្គ ក្នុងការប្រោសឲ្យជា​មនុស្ស​មនមានជម្ងឺ និងពិការភាព។ ព្រះអង្គព្យាបាលអ្នកជម្ងឺឃ្លង់ អ្នកគ្រុនក្ដៅ មនុស្សពិការភ្នែក មនុស្សថ្លង់ មនុស្សគ មនុស្សពិការដៃជើង និងមនុស្សស្វិតដៃស្វិតជើង ជាដើម។ មនុស្សម្នានាំយក មនុស្សក្នុងស្ថាន ភាពលំបាកវេទនាមកកាន់ព្រះយេស៊ូវ ហើយព្រះអង្គប្រោសពួកគេទាំងអស់។ ព្រះអង្គមិនដែល បដិសេធមិនប្រោសនរណាម្នាក់ ដែលគេនាំយកមកកាន់ព្រះអង្គនោះទេ ហើយព្រះអង្គក៏មិនដែលមិន អាចប្រោសអ្នកណាបានដែរ។

នៅពេលខ្លះ ព្រះអង្គបានស្ដារមនុស្សឱ្យត្រឡប់មកស្ថានភាពដើមវិញ ជាឧទាហរណ៍ ការព្យាបាលដៃ ស្វិត និងភ្ជាប់ស្លឹកត្រចៀកដាច់ឱ្យជាប់ឡើងវិញ។ ប៉ុន្តែ នៅក្នុងករណីផ្សេងទៀត ព្រះអង្គបាន ប្រទានឱ្យ មនុស្សមានសមត្ថភាពថ្មីដែលគេមិនដែលមានពីមុនមក ដូចជាប្រោស​ឱ្យបុរសពិការភ្នែកពីកំណើត បានភ្លឺឡើងវិញ។

ព្រះយេស៊ូវបានជួយមនុស្ស ដែលគ្មាននរណាអាចជួយគេបាន។ មានស្រ្តីម្នាក់ធ្លាក់ឈាម ១២ ឆ្នាំ បាន ចាយលុយទាំងអស់ដែលគាត់មាន ទៅលើគ្រូពេទ្យ តែគ្មានពេទ្យណាអាចព្យាបាលគាត់បានទេ។ ប៉ុន្តែ នៅពេលដែលគាត់ប៉ះព្រះពស្ត្ររបស់ព្រះយេស៊ូវ គាត់បានជាទាំងស្រុង។ 


ហើយមានបុរសម្នាក់ពិការអស់រយៈពេល ៣៨ ឆ្នាំ តែព្រះយេស៊ូវបានប្រោស​គាត់ឲ្យជា ដោយ ពាក្យបញ្ជា តែមួយម៉ាត់ប៉ុណ្ណោះ។ ការប្រោសឲ្យជានីមួយៗកើតឡើងភ្លាមៗ មិនមែនកើតឡើងបន្តិចម្ដងៗ អស់ពេល ប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្ដាហ៍នោះទេ។ ការអស្ចារ្យទាំងនេះ បង្ហាញថា ព្រះយេស៊ូវមានអំណាចទៅលើ ផ្នែក រូបរាងកាយដែរ។

[ម៉ាកុស 7:37] គេ​នឹក​ប្លែក​ក្នុង​ចិត្ត​ជា​ខ្លាំង​ពន់ពេក ដោយ​ពាក្យ​ថា លោក​បាន​ធ្វើ​ការ​ទាំង​អស់​សុទ្ធ​តែ​ល្អ គឺ​បាន​ប្រោស​ទាំង​មនុស្ស​ថ្លង់​ឲ្យ​ស្តាប់​ឮ ហើយ​មនុស្ស​គ​ឲ្យ​និយាយ​បាន។

 

ការអស្ចារ្យនៃការប្រោសឲ្យជាដែលព្រះយេស៊ូវបានធ្វើ
. បុរសកើតជម្ងឺឃ្លង់ (ម៉ាថាយ 8:2-4, ម៉ាកុស 1:40-42, លូកា 5:12-13)
. បុរសម្នាក់បម្រើនាយទាហ៊ានរ៉ូម៉ាំងស្លាប់ដៃជើង (ម៉ាថាយ 8:5-13, លូកា 7:1-10)
. ម្ដាយក្មេករបស់ពេត្រុសកំពុងដេកគ្រុន (ម៉ាថាយ 8:14-15, ម៉ាកុស 1:30-32, លូកា 4:38-39)
. បុរសស្លាប់ដៃជើង (ម៉ាថាយ 9:2-7, ម៉ាកុស 2:3-12, លូកា​ 5:18-25)
. ស្រ្តីធ្លាក់ឈាម (ម៉ាថាយ 9:20-22, ម៉ាកុស 5:25-29, លូកា 8:43-48)
. បុរសពិការភ្នែក ២ នាក់ (ម៉ាថាយ 9:27-31)
. បុរសស្វិតដៃម្នាក់ (ម៉ាថាយ 12:10-13, ម៉ាកុស 3:1-5, លូកា 6:6-10)
. បុរសពិការភ្នែក ២ នាក់ បូកទាំង បារទីមេ (ម៉ាថាយ 20:29-34, ម៉ាកុស 10:46-52, លូកា 18:35-43)
. បុរសម្នាក់កើតជម្ងឺទាចទឹក (លូកា 14:1-4)
. បុរសកើតឃ្លង់ ១០ នាក់ (លូកា 17:11-19)
. ត្រចៀកអ្នកបម្រើរបស់ពួកសម្ដេចសង្ឃ (លូកា 22:50-51)
. ជម្ងឺគ្រុនក្ដៅរបស់កូនលោកនាម៉ឺន (យ៉ូហាន 4:46-54)
. បុរសពិការនៅស្រះបែតថែសដា (យ៉ូហាន 5:1-9)
. បុរសម្នាក់ពិការភ្នែកពីកំណើត (យ៉ូហាន 9:1-7)


បើមានអ្នកណាមានទីបន្ទាល់អំពី ការប្រោសឲ្យជាដោយអំណាចព្រះចេស្ដារបស់ព្រះយេស៊ូវ សូមចែកចាយ។


(2) ព្រះយេស៊ូវដេញវិញ្ញាណអាក្រក់

ព្រះយេស៊ូវរំដោះមនុស្ស ដែលមានវិញ្ញាណអាក្រក់សណ្ឋិតឱ្យមានសេរីភាព។ ជាញឹកញាប់ វិញ្ញាណអា ក្រក់ធ្វើឱ្យមនុស្សដែលមានវិញ្ញាណអាក្រក់សណ្ឋិតនោះ មានជម្ងឺប្រចាំកាយ។ ឧទាហរណ៍ បុរសគ​ម្នាក់ និងបុរសគនិងខ្វាក់ម្នាក់ផ្សេងទៀត ព្រមទាំងស្ត្រីពិការម្នាក់ទៀត ដោយសារវិញ្ញាណអាក្រក់។

ពេលខ្លះ ពួកវិញ្ញាណអាក្រក់បណ្ដាលឱ្យមនុស្ស ដែលវាសណ្ឋិតធ្វើការអាក្រក់ដល់ខ្លួនគេ។ បុរសម្នាក់តែងយកថ្ម ឆូតសាច់ខ្លួនឯងហើយក្មេងប្រុសម្នាក់តែងតែផ្ដួលខ្លួនឯង ទៅក្នុងភ្លើង ឬទឹក។ មនុស្សដែលមានវិញ្ញាណ អាក្រក់សណ្ឋិត "វា​វេទនា​ណាស់" (ម៉ាថាយ 17:15) និង "ធ្វើ​ទុក្ខ​ជា​ខ្លាំង​ណាស់" (ម៉ាថាយ 15:22)។ គ្រប់យ៉ាងដែលមនុស្សបានធ្វើដើម្បីជួយពួកគេនោះ មិនបានជោគជ័យទេ។ ប៉ុន្តែ គ្រប់ពេលដែលព្រះយេស៊ូវជួបនរណាម្នាក់ ដែលមានវិញ្ញាណអាក្រក់សណ្ឋិត ព្រះអង្គសង្គ្រោះពួកគេ។ ព្រះអង្គធ្វើការនេះ ដោយការបញ្ជា ហើយទទួលលទ្ធផលភ្លាមៗដែរ។

[ម៉ាថាយ 17:18] នោះ​ព្រះយេស៊ូវ​ទ្រង់​បន្ទោស​ដល់​អារក្ស ហើយ​វា​ក៏​ចេញ​ពី​ក្មេង​នោះ​ទៅ រួច​ក្មេង​នោះ ​បាន​ជា ចាប់​តាំង​ពី​វេលា​នោះ​មក។

 

ពួកវិញ្ញាណអាក្រក់ត្រូវបណ្ដេញចេញទាំងបង្ខំ។ ព្រះយេស៊ូវបន្ទោសដល់វិញ្ញាណអាក្រក់ រួចក៏បង្គាប់ឱ្យវា ចេញពីមនុស្សដែលវាសណ្ឋិត។ មនុស្សម្នាមិនដែលឃើញអំណាចខាងព្រលឹងបែបនេះ ពីមុនមកនោះ ទេ។

[ម៉ាថាយ 9:33]  រួច​កាល​បាន​ដេញ​អារក្ស​ចេញ​ហើយ នោះ​មនុស្ស​គ​បាន​និយាយ​ឡើង​បាន ឯ​បណ្តា ​មនុស្ស​ទាំង​ប៉ុន្មាន គេ​មាន​សេចក្តី​អស្ចារ្យ​ថា មិន​ដែល​ឃើញ​មាន​យ៉ាង​ដូច្នេះ នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល ​សោះ​ឡើយ។

វិញ្ញាណអាក្រក់ដឹងថា ព្រះយេស៊ូវជានរណា ហើយពួកវាដឹងថា ព្រះអង្គមានសិទ្ធិអំណាចលើវា។

 

[ម៉ាកុស 1:23-27] រីឯ​នៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ មាន​មនុស្ស​ម្នាក់​មាន​អារក្សអសោច​ចូល វា​ស្រែក​ ឡើង​ថា ហ៊ឹះ តើ​យើង​នឹង​ទ្រង់​មាន​ហេតុ​អ្វី​នឹង​គ្នា នែ ព្រះយេស៊ូវ​ពី​ភូមិ​ណាសារ៉ែត​អើយ តើ​ទ្រង់​មក​ បំ ផ្លាញ​យើង​ឬ​អី ខ្ញុំ​ស្គាល់​ជាក់​ហើយ ថា​ទ្រង់​ជា​ព្រះអង្គ​បរិសុទ្ធ​នៃ​ព្រះព្រះយេស៊ូវ ទ្រង់​ក៏​បន្ទោស​ដល់​វា ​ថា ចូរ​ស្ងៀម​ទៅ ហើយ​ថយ​ពី​មនុស្ស​នេះ​ចេញ។ កាល​អារក្សអសោច​បាន​ជាន់​មនុស្ស​នោះ​ឲ្យ​ប្រកាច់ ប្រកិន​ជា​ខ្លាំង ហើយ​ស្រែក​ឡើង នោះ​វា​ក៏​ចេញ​ទៅ។ អ្នក​ទាំង​អស់​គ្នា​ក៏​នឹក​ស្ងើច​ក្នុង​ចិត្ត ដល់​ម៉្លេះ ​បាន​ជា​គេ​សួរ​គ្នា​ថា នេះ​ជា​អ្វី​អេះ តើ​សេចក្តី​បង្រៀន​បែប​ថ្មី​យ៉ាង​ណា​ហ្ន៎ បាន​ជា​លោក​បង្គាប់ ​ដល់អារក្ស អសោច​ដោយ​អំណាច ហើយ​វា​ក៏​ស្តាប់​បង្គាប់​លោក​ដូច្នេះ។

វិញ្ញាណអាក្រក់ខ្លាចព្រះយេស៊ូវ ព្រោះពួកវាដឹងថា ព្រះអង្គមានអំណាចណាស់ មិនត្រឹមតែអាច បណ្ដេញ វាចេញនោះទេ តែព្រះអង្គមានអំណាចអាចធ្វើទារុណកម្ម និងបំផ្លាញពួកវាទៀតផង (ម៉ាថាយ 8:29, ម៉ាកុស 1:24, 5:7)។ ពួកវាដឹងថា នឹងមានថ្ងៃមួយដែលព្រះយេស៊ូវនឹងជំនុំជំរះ និងបំផ្លាញពួកវា (លូកា 8:31)។

ព្រះយេស៊ូវបង្គាប់វិញ្ញាណអាក្រក់ឱ្យចាកចេញ និងមិនឱ្យត្រឡប់មកចូលសណ្ឋិតមនុស្សនោះវិញទេ (ម៉ាកុស 9:25)។ សូម្បីតែមនុស្សម្នាក់ដែលត្រូវវាសណ្ឋិតជាយូរ ក៏ព្រះអង្គអាចសង្គ្រោះពួកវាបានដែរ។ ស្ត្រីម្នាក់ត្រូវវិញ្ញាណអាក្រក់ចូលសណ្ឋិតអស់រយៈពេល 18 ឆ្នាំ។ ព្រះយេស៊ូវបានជួយសង្គ្រោះគាត់។ ក្មេង ប្រុសម្នាក់ត្រូវវិញ្ញាណអាក្រក់សណ្ឋិតតាំងពីកំណើត។ ព្រះយេស៊ូវសង្គ្រោះគាត់។ ហើយសូម្បីតែមនុស្ស ម្នាក់ដែលមានអារក្សជាច្រើនចូលសណ្ឋិតនោះ ក៏ព្រះអង្គនៅតែអាចសង្គ្រោះគាត់ដែរ។ បុរសម្នាក់មាន វិញ្ញាណអាក្រក់ជា "កងទ័ព" សណ្ឋិត។ កងទ័ព គឺជាទាហ៊ានមានគ្នាប្រមាណ 6000 នាក់។ ព្រះយេស៊ូវសង្គ្រោះគាត់។ ទាំងនេះ សុទ្ធតែជាការអស្ចារ្យ ដែលបង្ហាញថាព្រះយេស៊ូវមានអំណាចលើ ផ្នែកវិញ្ញាណ។

បើមានអ្នកណាមានទីបន្ទាល់អំពី ការដេញវិញ្ញាណអាក្រក់ ដោយអំណាចរបស់ព្រះយេស៊ូវ សូមចែកចាយ។


ការអស្ចារ្យរបស់ព្រះយេស៊ូវ៖ ការដេញអារក្ស
. បុរសម្នាក់នៅសាលាប្រជុំ (ម៉ាកុស 1:23-26, លូកា 4:31-37)
. បុរស ២ នាក់នៅស្រុកគីរ៉ែន (ម៉ាថាយ 8:28-34) រួមទាំងបុរសម្នាក់ដែលមានអារក្សកងទ័ពចូល (ម៉ាកុស 5:1-15, លូកា 8:26-35)
. បុរសគម្នាក់ (ម៉ាថាយ 9:32-33)
. បុរសពិការភ្នែក និងគម្នាក់ (ម៉ាថាយ 12:22)
. កូនស្រីរបស់ស្ត្រីសាសន៍កាណាន (ម៉ាថាយ 15:21-28, ម៉ាកុស 7:24-30)
. ក្មេងប្រុសម្នាក់ (ម៉ាថាយ 17:14-18, ម៉ាកុស 9:17-29, លូកា 9:38-43)
. ស្រ្តីពិការម្នាក់ (លូកា 13:10-17)


(3) ព្រះយេស៊ូវគ្រប់គ្រងលើធម្មជាតិ

ព្រះយេស៊ូវបង្ហាញអំពី អំណាចរបស់ព្រះអង្គលើធម្មជាតិ ក្នុងរបៀបផ្សេងៗគ្នា។ ពេលខ្លះ ព្រះអង្គធ្វើការ នេះ ដើម្បីការពារមនុស្សជុំវិញព្រះអង្គ។ ព្រះអង្គបានបង្គាប់ព្យុះឱ្យស្ងប់។ ព្យុះចាប់ផ្ដើមបក់បោក ពេល ព្រះអង្គ និងពួកសិស្សនៅក្នុងទូក ជិះឆ្លងសមុទ្រកាលីឡេ។ ពេលនោះ ក៏មានព្យុះកំណាចមួយកើតឡើង ដែលវាខ្លាំងក្លាធ្វើឱ្យពួកសិស្សភ័យខ្លាចណាស់ ហើយក្នុងចំណោមពួកគេមាន ៤ នាក់ជាអ្នកនេសាទ ត្រីដ៏ជំនាញ ធ្លាប់នេសាទតាមសមុទ្ររាប់ឆ្នាំមកហើយដែរ។ ប៉ុន្តែ ព្រះយេស៊ូវ បង្គាប់ព្យុះដោយប្រើពាក្យ តែ ២ ម៉ាត់តែប៉ុណ្ណោះ ហើយភ្លាមនោះ ខ្យល់ក៏ឈប់ ហើយសមុទ្រទាំងមូលក៏ទៅជាស្ងៀមស្ងាត់វិញ។ ការអស្ចារ្យនេះ បង្ហាញថាព្រះយេស៊ូវអាចបង្គាប់ធម្មជាតិ ឱ្យធ្វើអ្វីតាមបំណងព្រះហឬទ័យរបស់ទ្រង់បាន។

មានពេលមួយទៀត ដែលពួកសិស្សជួបព្យុះនៅកណ្ដាលសមុទ្រកាលីឡេ តែពេលនេះ ព្រះយេស៊ូវមិន បានគង់នៅជាមួយគាត់នោះទេ។ យ៉ាងណាមិញ ព្រះអង្គបានយាងមករកពួកគាត់នៅលើទឹក។ ការ អស្ចារ្យនេះ បង្ហាញថាព្រះអង្គមានអំណាចលើច្បាប់ធម្មជាតិ និងមិនកំណត់ដោយធម្មជាតិ ក្នុងរបៀប ណាមួយនោះទេ។

ព្រះយេស៊ូវបានប្រើប្រាស់អំណាចរបស់ព្រះអង្គលើធម្មជាតិ ដើម្បីបំពេញតម្រូវការរបស់មនុស្ស ដោយ របៀបដ៏អស្ចារ្យ។ មាន ២ ដងដែលព្រះយេស៊ូវដែលព្រះយេស៊ូវចាប់ត្រីបានជាច្រើនសម្រាប់ពួកសិស្ស ព្រះអង្គ។ ទាំង ២ លើក ពួកសិស្សបាននេសាទត្រីពេញ ១ យប់ តែរកមិនបានត្រីសោះ ពេលនោះ ព្រះយេស៊ូវក៏ប្រាប់ពួកគេពីកន្លែងដែលត្រូវបោះអួន ហើយលទ្ធផលគឺ ពួកគេចាប់បានត្រីយ៉ាងច្រើន សន្ធឹកសន្ធាប់ភ្លាមៗ។ ដូច្នេះ ទាំងនេះគឺជាការអស្ចារ្យនៃការផ្គត់ផ្គង់របស់ព្រះអង្គ។

មាន ២ ដងដែរ ដែលព្រះយេស៊ូវបានពហុគុណត្រី និងនំបុ័ងតិចតួច នៅកន្លែងដាច់ឆ្ងាយ ឱ្យបណ្ដាជនជា ច្រើនហូបគ្រប់គ្រាន់ទាំងអស់គ្នា។ បណ្ដាជនទាំងនោះ មានប្រហែល៥០០០ នាក់ និង ៤០០០ នាក់ ដោយមិនគិតមនុស្សស្រី និងក្មេងៗ។ កាលពីសម័យនោះ មនុស្សប្រុសបរិភោគផ្សេងពី មនុស្សស្រី និងក្មេងៗ ដូច្នេះហើយ បើសរុបទាំងអស់ ប្រហែលជាចំនួននេះ គុណនឹង ២ ផង។ បណ្ដាជនទាំង ២ ក្រុមនេះ បានបរិភោគរហូតឆ្អែតគ្រប់ៗគ្នា ដែលនេះបង្ហាញថា អាហារក៏មានរសជាតិឆ្ងាញ់ដែរ។ ទាំង ២ លើកនេះ តែងតែមានអាហារនៅសល់ ដែលបង្ហាញថា ការផ្គត់ផ្គង់គឺបរិបូរណ៌។

មានការអស្ចារ្យអំពី ការផ្លាស់ប្រែមួយ គឺពេលព្រះយេស៊ូវធ្វើឱ្យទឹកប្រែជាស្រាទំពាំងបាយជូរ សម្រាប់ពិធី អាពាហិ៍ពិពាហិ៍។ ស្រាដែលព្រះអង្គបានធ្វើនោះ អ្នក​មង្គល‌ការ​ក៏​ពិពណ៌នាថា "ស្រា​ទំពាំង‌បាយ‌ជូរ​យ៉ាង​ល្អ" ដែលអ្នករៀបចំ ពិធីអាពាហិ៍ពិពាហិ៍គួរដាក់ក្នុងពិធីតាំងពីដំបូង។ ម្ដងទៀត យើងឃើញថា គុណភាពនៃអ្វីដែលព្រះអង្គ ផ្គត់ផ្គង់គឺ ល្អប្រសើរមែនទែន។ ការអស្ចារ្យទាំងនេះ បង្ហាញថា ព្រះយេស៊ូវមានអំណាចលើ ផ្នែកធម្មជាតិ គឺព្រះអង្គអាចបង្កើត ពហុគុណ និងផ្លាស់ប្រែរបស់ពីធម្មជាតិទាំងឡាយ។

បើនរណាមានទីបន្ទាល់អំពី ការផ្គត់ផ្គង់ ឬការការពារពីព្រះយេស៊ូវ សូមចែកចាយវា។


ការអស្ចារ្យរបស់ព្រះយេស៊ូវ៖ អំណាចលើធម្មជាតិ
. ព្រះអង្គធ្វើទឹកឱ្យប្រែជាស្រាទំពាំងបាយជូរ (យ៉ូហាន 2:1-11)
. ព្រះអង្គផ្គត់ផ្គង់អាហារសម្រាប់មនុស្ស ៥០០០ នាក់ (ម៉ាថាយ 14:15-21, ម៉ាកុស 6:35-44, លូកា 9:12-17, យ៉ូហាន 6:6-13)
. ព្រះអង្គផ្គត់ផ្គង់អាហារសម្រាប់មនុស្ស ៤០០០ នាក់ (ម៉ាថាយ 15:32-38, ម៉ាកុស 8:1-9)
. ចាប់ត្រីបានសន្ធឹកសន្ធាប់ (លូកា 5:4-11)
. កាក់នៅក្នុងមាត់ត្រី (ម៉ាថាយ 17:24-27)
. ចាប់ត្រីបានសន្ធឹកសន្ធាប់ម្ដងទៀត (យ៉ូហាន 21:1-11)
. ព្រះអង្គបង្រ្កាបព្យុះឱ្យស្ងប់ (ម៉ាថាយ 8:23-27, ម៉ាកុស 4:37-41, លូកា 8:22-25)
. ព្រះអង្គយាងលើទឹក (ម៉ាថាយ 14:22-33, ម៉ាកុស 6:48-51, យ៉ូហាន 6:19-21)
. ព្រះអង្គដាក់ស្វិត​ក្រៀមដើមល្វា (ម៉ថាយ 21:18-22, ម៉ាកុស 11:12-14, 20-25)

(4) ព្រះយេស៊ូវប្រោសមនុស្សស្លាប់ឱ្យរស់ឡើងវិញ

ព្រះគម្ពីរដំណឹងល្អ បានកត់ត្រាថា ព្រះយេស៊ូវបានប្រោសមនុស្ស ៣ នាក់ឱ្យរស់ឡើងវិញ។

ម្នាក់ដំបូង គឺកូនប្រុសតែម្នាក់របស់ស្ត្រីម៉េម៉ាយ ដែលកំពុងធ្វើបុណ្យខ្មោច ពេលព្រះយេស៊ូវយាងដល់ភូមិរបស់ពួកគេ។ ព្រះយេស៊ូវបានប្រោសកូនប្រុសរបស់ស្ត្រីម៉េម៉ាយ ឱ្យរស់ឡើងវិញ នៅក្នុងចំណោមបណ្ដាជននៅក្នុងភូមិ។

អ្នកទី២ គឺក្មេងស្រីអាយុ ១២ ឆ្នាំ ដែលជាកូនស្រីតែម្នាក់របស់មេសាលាប្រជុំឈ្មោះ យ៉ៃរ៉ុស។ កូនស្រី របស់យ៉ៃរ៉ុស បានប្រោសឱ្យរស់ឡើងវិញនៅចំពោះមុខឪពុកម្ដាយរបស់នាង និងពួកសិស្ស ៣ នាក់។

អ្នកទី ៣ គឺបុរសម្នាក់ឈ្មោះ ឡាសារ ដែលបានស្លាប់អស់ ៤ ថ្ងៃ និងត្រូវដាក់នៅក្នុងផ្នូរទៅហើយ។ ឡាសារបានរស់ឡើងវិញ នៅខាងក្រៅក្រុងយេរ៉ូសាឡឹម ដោយមានបណ្ដាជនជាច្រើនបានឃើញ។

ការអស្ចារ្យនីមួយៗ បង្ហាញថាព្រះយេស៊ូវមានអំណាចលើសេចក្ដីស្លាប់។

 

បើនរណាម្នាក់មានទីបន្ទាល់អំពី អំណាចរបស់ព្រះយេស៊ូវលើសេចក្ដីស្លាប់ សូមចែកចាយ។

 

ការអស្ចារ្យរបស់ព្រះយេស៊ូវ៖ ការប្រោសឱ្យរស់ឡើងវិញ
. កូនប្រុសរបស់ស្ត្រីម៉េម៉ាយនៅ ក្រុងណាអ៊ីន (លូកា 7:11-15)
. កូនស្រីរបស់យ៉ៃរ៉ុស (ម៉ថាយ 9:18-19, 23-25, ម៉ាកុស 5:22-24, 38-42, លូកា 8:41-42, 49-56)
. ឡាសារ (យ៉ូហាន 11:1-44)

 


សរុបសេចក្ដី

ពេលព្រះយេស៊ូវបង្គាប់ខ្យល់ព្យុះហើយ ពួកសិស្សរបស់ព្រះអង្គមានសេចក្ដីអស្ចារ្យ
រួចនិយាយថា៖ "តើមនុស្សនេះ បែបយ៉ាងណាបានជាទាំងខ្យល់ និងសមុទ្រក៏ស្ដាប់បង្គាប់លោកដូច្នេះ។" (ម៉ាថាយ 8:27) ពេលយើង អានអំពី ការអស្ចារ្យ សំនួរនេះក៏គួរតែជាសំនួរដែលយើងគួរសួរដែរ។ តើព្រះអង្គបែបយ៉ាងណា ទើបអាចព្យាបាលជម្ងឺទាំងឡាយ និងធ្វើឱ្យវិញ្ញាណអាក្រខ្លាច បង្គាប់ខ្យល់ និងរលក ព្រមទាំង ប្រោសមនុស្សស្លាប់ឱ្យរស់ឡើងវិញដូច្នេះ?

ការពិភាក្សា

  • តើការអស្ចារ្យមួយណាដែលគួរឱ្យចាប់អារម្មណ៍ជាងគេមកកាន់អ្នក? ហេតុអ្វីទើបអ្នកយល់ដូច្នេះ?

  • តើការអស្ចារ្យរបស់ព្រះយេស៊ូវបង្រៀនយើងថា ព្រះអង្គជានរណា?

 

អធិស្ឋានបញ្ចប់

bottom of page