
មេរៀនទី ១៖ ព្រះយេស៊ូវ ជាគ្រូបង្រៀនសីលធម៌
កាលព្រះយេស៊ូវបានឡើងពីទូកមក នោះទ្រង់ឃើញហ្វូងមនុស្សជាធំ ក៏មានព្រះហឫទ័យក្តួលអាណិត ដល់គេ ពីព្រោះគេធៀបដូចជាចៀមដែលគ្មានអ្នកគង្វាល រួចទ្រង់ចាប់តាំងបង្រៀនគេពីសេចក្តីជា ច្រើន។ (ម៉ាកុស 6:34)
ព្រះយេស៊ូវគឺជាគ្រូបង្រៀនដ៏អស្ចារ្យ។ គ្រប់ទីកន្លែងដែលទ្រង់យាងទៅ បណ្ដាជនមកស្ដាប់ ព្រះបន្ទូល ព្រះអង្គ។ មនុស្សមកពីគ្រប់តំបន់ជិតខាង ហើយអ្នកខ្លះដើររាប់រយគីឡូមក ដើម្បីស្ដាប់ការបង្រៀនរបស់ ព្រះអង្គ។ ជួនកាល ហ្វូងមនុស្សទាំងនេះបាននៅជាមួយនឹងព្រះអង្គជាយូរថ្ងៃ។ ទ្រង់បង្រៀនដោយ អំណាចព្រះចេស្ដា និងគ្រប់គ្នាមានការអស្ចារ្យក្នុងចិត្តណាស់។
[លូកា 4:14-15] ឯព្រះយេស៊ូវទ្រង់វិលទៅស្រុកកាលីឡេវិញ ទាំងមានព្រះចេស្តានៃ ព្រះវិញ្ញាណ សណ្ឋិតលើទ្រង់ នោះមានឮល្បីពីទ្រង់សុសសាយទូទៅក្នុងស្រុកនៅជុំវិញ។ ទ្រង់បង្រៀនក្នុងសាលា ប្រជុំរបស់គេ ហើយគេក៏សរសើរដំកើងទ្រង់ទាំងអស់គ្នា
[លូកា 4:22] គ្រប់គ្នាជាសាក្សីពីទ្រង់ ក៏អស្ចារ្យក្នុងចិត្តពីព្រះបន្ទូលដ៏ផ្អែមពីរោះ ដែលចេញពីព្រះឱស្ឋ ទ្រង់មក ហើយគេនិយាយថា តើអ្នកនេះមិនមែនជាកូនយ៉ូសែបទេឬអី។
[ម៉ាថាយ 7:28-29] កាលព្រះយេស៊ូវ ទ្រង់មានព្រះបន្ទូលសេចក្តីទាំងនេះរួចហើយ នោះបណ្តាមនុស្ស ក៏នឹកប្លែក ពីសេចក្តីដែលទ្រង់បង្រៀន ពីព្រោះទ្រង់បង្រៀន ដូចជាមានអំណាច មិនមែនដូចពួកអាចារ្យ របស់គេទេ។
ហេតុអ្វីបានជាបណ្ដាជនមកស្ដាប់ការបង្រៀនរបស់ព្រះយេស៊ូវ? ហើយហេតុអ្វីបានជាពួកគេក៏អស្ចារ្យ ក្នុងចិត្ត នឹកប្លែក ហើយក៏សរសើរដំកើងទ្រង់? ចម្លើយគឺ ព្រោះព្រះយេស៊ូវបង្រៀនដោយសិទ្ធិអំណាច។
បង្រៀនដោយសិទ្ធិអំណាច
ពេលព្រះយេស៊ូវបង្រៀន ព្រះអង្គមិនគ្រាន់តែដកស្រង់សម្ដីរបស់មនុស្សពីជំនាន់មុន មកមានបន្ទូល ដូច ជាគ្រូផ្សេងនោះទេ។ ពួកគេបង្រៀនទំនៀមទំលាប់របស់មនុស្ស ប៉ុន្តែព្រះបន្ទូលដែលព្រះយេស៊ូវមាន បន្ទូលសុទ្ធតែមកពីព្រះជាម្ចាស់ទាំងអស់។
[យ៉ូហាន 3:1-2] រីឯនៅក្នុងពួកផារិស៊ី មានចៅហ្វាយសាសន៍យូដាម្នាក់ ឈ្មោះនីកូដេម។ លោកក៏មក ឯព្រះយេស៊ូវទាំងយប់ ទូលថា លោកគ្រូ យើងខ្ញុំដឹងថា លោកជាគ្រូមកពីព្រះពិត ដ្បិតគ្មានអ្នកណា អាចនឹងធ្វើទីសំគាល់ ដែលលោកធ្វើទាំងនេះបានទេ លើកតែព្រះគង់នៅជាមួយប៉ុណ្ណោះ។
ព្រះយេស៊ូវមានបន្ទូលយ៉ាងច្បាស់ថា សិទ្ធិអំណាច និងការបង្រៀនរបស់ព្រះអង្គមកពីព្រះ។
[យ៉ូហាន 7:14-17] នៅពាក់កណ្តាលពេលបុណ្យ នោះព្រះយេស៊ូវទ្រង់ឡើងទៅ បង្រៀនក្នុងព្រះវិហារ ហើយពួកសាសន៍យូដានឹកឆ្ងល់ថា ធ្វើដូចម្តេចឲ្យអ្នកនេះចេះគម្ពីរដូច្នេះ ពីព្រោះគាត់មិនដែលរៀនសូត្រ សោះ។ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា សេចក្តីដែលខ្ញុំបង្រៀននេះ មិនមែនជារបស់ខ្ញុំទេ គឺជារបស់ ផងព្រះ ដែលចាត់ឲ្យខ្ញុំមកនោះវិញ។ បើអ្នកណាចង់ធ្វើតាមព្រះហឫទ័យទ្រង់ នោះនឹងបានដឹងជា សេចក្តីបង្រៀននេះមកពីព្រះ ឬជាខ្ញុំនិយាយដោយអាងខ្លួនខ្ញុំ។
[យ៉ូហាន 12:48-50] អ្នកណាដែលវៀរបង់ចោលខ្ញុំ ហើយមិនទទួលពាក្យខ្ញុំ អ្នកនោះមានចៅក្រមដែល កាត់ទោសខ្លួនហើយ គឺជាពាក្យដែលខ្ញុំបាននិយាយនោះឯង ពាក្យនោះនឹងកាត់ទោសដល់គេ នៅថ្ងៃ ចុងបំផុត។ ដ្បិតខ្ញុំមិនបាននិយាយ ដោយអាងខ្លួនខ្ញុំទេ គឺជាព្រះវរបិតា ដែលចាត់ឲ្យខ្ញុំមក ទ្រង់បាន បង្គាប់ខ្ញុំ ពីសេចក្តីដែលខ្ញុំត្រូវនិយាយ ហើយពីពាក្យដែលខ្ញុំត្រូវប្រាប់វិញ។ ខ្ញុំក៏ដឹងថា សេចក្តីដែលទ្រង់ បង្គាប់មកនោះ ជាជីវិតដ៏នៅអស់កល្បជានិច្ច ដូច្នេះ សេចក្តីអ្វីដែលខ្ញុំនិយាយ នោះខ្ញុំនិយាយតាមដែល ព្រះវរបិតាបានប្រាប់មក។
[យ៉ូហាន 12:46] ខ្ញុំបានមកក្នុងលោកីយ៍ជាពន្លឺភ្លឺ ដើម្បីកុំឲ្យអ្នកណាដែលជឿដល់ខ្ញុំ ត្រូវនៅក្នុងសេចក្តី ងងឹតឡើយ។
ព្រះយេស៊ូវបានមានបន្ទូលនូវការថ្លែងសំខាន់ៗអំពី សេចក្ដីបង្រៀនរបស់ព្រះអង្គនៅក្នុងខគម្ពីរទាំងនេះ ។ ព្រះអង្គមានបន្ទូលថា ព្រះជាម្ចាស់បានបញ្ជូនទ្រង់មកលោកីយ៍ ក្នុងនាមជាពន្លឺភ្លឺសេចក្ដីពិត ដែលមកពីព្រះជាម្ចាស់។ នេះមានន័យថាបើយើងចង់ធ្វើអ្វីដែលជាបំណងព្រះហឬទ័យព្រះ យើងនឹងដឹងថាវាគឺជា អ្វីដោយសិក្សាការបង្រៀនរបស់ព្រះយេស៊ូវ។
បើយើងនៅជាប់នឹងព្រះបន្ទូលរបស់ព្រះយេស៊ូវ ព្រះអង្គមានបន្ទូលថា នឹងទទួលលទ្ធផលជាសេរីភាព។
[យ៉ូហាន 8:31-32] ព្រះយេស៊ូវមានព្រះបន្ទូលទៅពួកសាសន៍យូដា ដែលជឿដល់ព្រះអង្គថា៖ «ប្រសិនបើអ្នករាល់គ្នានៅជាប់នឹងពាក្យរបស់ខ្ញុំ អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំមែន អ្នករាល់គ្នានឹងស្គាល់ សេចក្តីពិត ហើយសេចក្តីពិតនោះនឹងរំដោះអ្នករាល់គ្នាឲ្យបានរួច»។ (គកស១៦)
បើគ្មានសេចក្ដីពិតទេ មនុស្សនឹងជាប់នឹងការលំបាក នៅក្នុងសេចក្ដីងងឹត និងចំណង។ ប៉ុន្តែ តាមរយៈ ការទទួលសេចក្ដីពិតមកពីព្រះជាមួយ តាមរយៈព្រះយេស៊ូវគ្រីស្ទ មនុស្សយើងនឹងត្រូវរំដោះឱ្យមាន សេរីភាពពីការកុហក និងការបោកបញ្ឆោត។ នេះរួមទាំងការកុហកអំពីខ្លួនយើង អំពីលោកីយ៍ និងអំពី ព្រះជាម្ចាស់ដែរ។
ព្រះយេស៊ូបានប្រទានលិខិតអញ្ជើញនេះ នៅក្នុង ម៉ាថាយ 11:28-29 អស់អ្នកដែលនឿយព្រួយ ហើយ ផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្តីសំរាកដល់ព្រលឹង។
ដូច្នេះ ពេលយើងសិក្សាការបង្រៀនរបស់ព្រះយេស៊ូវ ចូរយើងចងចាំថា ទាំងនេះមិនមែនគ្រាន់តែជា គំនិតដែលយើងគួរស្ដាប់នោះទេ តែគឺជាសេចក្ដីពិតដែលនឹងនាំឱ្យយើងមានសេរីភាព និងនសេចក្តីសំរាកដល់ព្រលឹងរបស់យើង បើយើងទទួលយកវា។
សាកគិតអំពី បុរសម្នាក់ដែលជាប់ច្រវ៉ាក់ជាច្រើន។ មានមិត្តភក្តិម្នាក់មកឱ្យកូនសោរគាត់ជាច្រើន។ ពេល បុរសនោះ សម្លឹងមើលកូនសោរនីមួយៗ គាត់និយាយថា "ខ្ញុំចូលចិត្តមួយនោះ" "មួយនោះពិតជាភ្លឺមែន" "ខ្ញុំមិនចូលចិត្តមួយនោះទេ"។ ប៉ុន្តែ គាត់យល់ច្រឡំអំពី ចំនុចសំខាន់ហើយ។ គាត់មិនគួរវិនិច្ឆ័យ កូន សោរទាំងនោះទេ តែគាត់គួរតែទទួលកូនសោរទាំងនោះ យកមកចាក់ច្រវ៉ាក់ ដើម្បីឱ្យខ្លួនឯងមាន សេរី ភាពទេ! សូមកុំគិតខុសថា ការបង្រៀនរបស់ព្រះយេស៊ូវគឺជាគំនិត សម្រាប់យើងយកមកគិត និងវិនិច្ឆ័យ វាថា យើងចូលចិត្តវា ឬអត់នោះទេ។ ផ្ទុយទៅវិញ ចូរដឹងថា រាល់ទាំងការបង្រៀនរបស់ព្រះយេស៊ូវ គឺជា កូនសោរដែលអាចចាក់ឱ្យយើងមានសេរីភាព បើយើងទទួលយក និងធ្វើតាម។
ព្រះយេស៊ូវយាងមកផែនដី ដើម្បីជាពន្លឺភ្លឺឱ្យឃើញសេចក្ដីពិត ដែលអាចដោះយើងឱ្យមានសេរីភាព
ចូរមើលសេចក្ដីពិតដែលព្រះយេស៊ូវបានបង្រៀនអំពីសីលធម៌
(១) ស្រឡាញ់ព្រះ
ព្រះជាម្ចាស់បានប្រទានបញ្ញត្តិ 613 មកកាន់រាស្ត្រអ៊ីស្រាអែល ដើម្បីឱ្យពួកគេដឹងស្ដង់ ដារនៃភាព សុចរិត។ នៅវេលាមួយ មានគេសួរព្រះយេស៊ូវថា តើមួយណាជាបញ្ញត្តិដែលសំខាន់បំផុត?
ព្រះយេស៊ូវមានបន្ទូលថា "ឯបញ្ញត្តដែលសំខាន់ជាងគេ នោះគឺថា «ចូរស្តាប់ចុះ អ៊ីស្រាអែលអើយ ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ ទ្រង់ជាព្រះអម្ចាស់តែ១ព្រះអង្គទ្រង់ ហើយឯងត្រូវស្រឡាញ់ ដល់ព្រះ អម្ចាស់ ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីគំនិត ហើយអស់អំពីកំឡាំងនៃឯង» នោះហើយជាបញ្ញត្តទី១ ឯបញ្ញត្តទី២ ក៏បែបដូចគ្នា គឺថា «ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង» គ្មានបញ្ញត្តណាទៀតធំជាងបទទាំង២នេះទេ" (ម៉ាកុស 12:29-31)
ព្រះយេស៊ូវបានបង្រៀនថា ការស្រឡាញ់ព្រះ និងស្រឡាញ់អ្នកជិតខាង គឺជាបញ្ញត្តិដ៏សំខាន់ជាងគេបង្អស់។ ដូច្នេះហើយ ព្រះយេស៊ូវបានបង្រៀនថា សីលធម៌ពិត គឺទាក់ទងនឹងសេចក្ដីស្រឡាញ់។ ព្រះយេស៊ូវជ្រាប ថា គោលបំណងនៃបទបញ្ញត្តិទាំងអស់នេះ គឺដើម្បីបង្ហាញមនុស្សអំពី របៀបស្រឡាញ់ព្រះ និង ស្រឡាញ់គ្នាទៅវិញទៅមក ឱ្យបានត្រឹមត្រូវ។
"ការស្រឡាញ់ព្រះនៃឯង ឱ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីគំនិត ហើយអស់អំពីកម្លាំងនៃឯង" មានន័យថា ត្រូវស្រឡាញ់ព្រះឱ្យអស់ពីគ្រប់ទាំងអស់នៃយើង និងអស់ពីអ្វីទាំងអស់ដែលយើងមាន។ គ្រប់យ៉ាងដែលយើងមាន និងគ្រប់យ៉ាងនៃយើង ត្រូវប្រើវាដើម្បីស្រឡាញ់ព្រះជាម្ចាស់។ ហេតុអ្វី? ពីព្រោះយើងដឹងថា ជីវិតរបស់យើងទាំងមូល គឺជាអំណោយដែលមកអំពីព្រះជាម្ចាស់។ មូលហេតុតែ មួយ ដែលយើងមានរូបរាងនៅលើផែនដីនេះ គឺព្រោះតែព្រះជាម្ចាស់បានបង្កើតយើងមក។ គ្រប់ដង្ហើម ដែលយើងដក គ្រប់ចង្វាក់បេះដូងដែលកំពុងលោតរបស់យើង គឺជាអំណោយពីព្រះអង្គ។ ដូច្នេះ សូម ប្រើប្រាស់ជីវិតយើងដើម្បីសិរីល្អរបស់ព្រះជាម្ចាស់។
ការស្រឡាញ់ព្រះឱ្យអស់អំពីយើង បំពេញគ្រប់ផ្នែកនៃក្រឹត្យវិន័យដែលចែងអំពី របៀបដែលយើង ប្រ ព្រឹត្តិទៅកាន់ព្រះជាម្ចាស់ រួមទាំងក្រឹត្យវិន័យ ៤ ដំបូងគេក្នុងចំណោមក្រឹត្យវិន័យទាំង ១០ ប្រការដែរ។ នៅពេលយើងស្រឡាញ់ព្រះអស់ពីគ្រប់ទាំងអស់នៃយើង យើងនឹងមិនមានព្រះណាផ្សេង។ យើងនឹងមិនថ្វាយបង្គំរូបព្រះក្លែងក្លាយ ឬឆ្លាក់ធ្វើរូបព្រះ ឬយកព្រះនាមរបស់ព្រះអង្គ មកជាឥតប្រយោជន៍ ឬមិននឹកចាំពីថ្ងៃសប្ប័ទដែរ (និក្ខមនំ 20:2-11)។ បើយើងស្រឡាញ់ព្រះយ៉ាងពេញលេញឥតខ្ចោះ (ដូចជាព្រះយេស៊ូវបានស្រឡាញ់) យើងនឹងបំពេញ តាមបទបញ្ញត្តិហើយ។
ពិភាក្សា៖ តើមនុស្សម្នាក់អាចបង្ហាញក្ដីស្រឡាញ់ទៅចំពោះព្រះដោយរបៀបណា?
[យ៉ូហាន 14:15] បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តរបស់ខ្ញុំចុះ។
[យ៉ូហាន 14:21] អ្នកណាដែលមានបញ្ញត្តរបស់ខ្ញុំ ហើយកាន់តាម គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ ឯអ្នកណាដែលស្រឡាញ់ខ្ញុំ នោះជាទីស្រឡាញ់នៃព្រះវរបិតាខ្ញុំហើយ ខ្ញុំនឹងស្រឡាញ់អ្នកនោះដែរ ក៏នឹង សំដែងខ្លួនឲ្យអ្នកនោះស្គាល់ផង។
[1 យ៉ូហាន 5:3] ដ្បិតនេះហើយជាសេចក្តីស្រឡាញ់ដល់ព្រះ គឺឲ្យយើងកាន់តាមអស់ទាំងបញ្ញត្តរបស់ ទ្រង់ ឯបញ្ញត្តទ្រង់ នោះមិនមែនជាបន្ទុកដ៏ធ្ងន់ទេ។
យើងបង្ហាញក្ដីស្រឡាញ់របស់យើងចំពោះព្រះ ដោយស្ដាប់បង្គាប់ព្រះអង្គ។ យើងជ្រើសរើសធ្វើតាម បំណងព្រះហឬទ័យរបស់ព្រះអង្គ និងកាន់តាមបទបញ្ញត្តិ។ វាជាងាយស្រួលក្នុងការគិតអំពី ស្រឡាញ់ព្រះខាងផ្លូវអារម្មណ៍ត។ វាពិតជាអស្ចារ្យមែនទែន ពេលសេចក្ដីស្រឡាញ់របស់យើង ចំពោះព្រះ មានភាពឆេះឆួល និងមានថាមពល ប៉ុន្តែវាត្រូវតែភ្ជាប់ជាមួយនឹង ការកាន់តាមបទបញ្ញត្តិ របស់ទ្រង់ដែរ មិនអ៊ីចឹងវាមិនមែនជាក្ដីស្រឡាញ់នោះទេ។
(២) ស្រឡាញ់អ្នកជិតខាង
ព្រះយេស៊ូវបានបង្រៀនថា បទបញ្ញត្តិសំខាន់ទី ២ គឺជា "អ្នកត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នក ឱ្យដូចជា ស្រឡាញ់ខ្លួនឯងដែរ។"
ពិភាក្សា៖ តើវាមានន័យដូចម្ដេចដែលថា ស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនឯង?
ការស្រឡាញ់អ្នកជិតខាង មានន័យថា យើងយកចិត្តទុកដាក់អំពី ជីវិតរបស់ពួកគេ ដូចជាយើង យកចិត្ត ទុកដាក់នឹងជីវិតរបស់យើងដែរ។ បើគេខ្វះខាតម្ហូបអាហារ ឬឈឺ ឬត្រូវការជំនួយ ហើយយើងអាចជួយ គេបានយើងនឹងធ្វើវាដោយចិត្តរីករាយ។
ការស្រឡាញ់អ្នកជិតខាង ដូចជាខ្លួនយើង បំពេញគ្រប់ផ្នែកនៃបទបញ្ញត្តិដែលចែងអំពី របៀបដែល យើងប្រព្រឹត្តិទៅកាន់មនុស្ស រួមទាំងបទបញ្ញត្តិ ៦ ចុងក្រោយនៅក្នុងចំណោមក្រិត្យវិន័យទាំង ១០ ប្រការ។ នៅពេលយើងស្រឡាញ់អ្នកដទៃ យើងមិនលួចប្លន់គេ យើងមិនសម្លាប់គេ (ឬស្អប់គេ) យើងមិនផិតគ្នា (ឬមើលទៅកាន់គេ ដោយចិត្តស្រើបស្រាល) យើងមិនធ្វើជាទីបន្ទាល់ក្លែងទាស់នឹងគេ ឬលោភចង់បានទ្រព្យសម្បត្តិរបស់គេ ហើយយើងនឹងគោរពឪពុកម្ដាយ (និក្ខមនំ 20:12-17)
“ច្បាប់មាស”
ព្រះយេស៊ូវប្រទានច្បាប់ឱ្យយើងអំពី របៀបប្រព្រឹត្តិទៅកាន់អ្នកផ្សេងនៅក្នុង ម៉ាថាយ 7:12
ដូច្នេះ អស់ទាំងការអ្វី ដែលអ្នករាល់គ្នាចង់ឲ្យមនុស្សលោកប្រព្រឹត្តនឹងខ្លួន នោះត្រូវឲ្យអ្នកប្រព្រឹត្តនឹង គេដូច្នោះដែរ ដ្បិតនេះឯងជាក្រឹត្យវិន័យ ហើយជាសេចក្តីទំនាយរបស់ពួកហោរា។
បទបញ្ញត្តិនេះ ត្រូវបានគ្រូដទៃទៀតលើកឡើងដូច្នេះថា 'កុំឱ្យធ្វើអ្វីដែលអ្នកមិនចង់ឱ្យ អ្នកដទៃធ្វើដាក់ ខ្លួន'។ ប៉ុន្តែ ព្រះយេស៊ូវមានស្ដង់ដារនៃសីលធម៌ខ្ពស់ជាង។ វាមិនគ្រប់គ្រាន់ទេ ដែលគ្រាន់តែចៀសវាង ការអាក្រក់។ សីលធម៌ពិតប្រាកដ ទាក់ទងនឹងការធ្វើទង្វើល្អទៅកាន់អ្នកដទៃ ជាការប្រព្រឹត្តិទៅកាន់ ពួកគេ ដូចយើងចង់ឱ្យគេប្រព្រឹត្តិដាក់ដែរ។
ការឆ្លុះបញ្ចាំងផ្ទាល់ខ្លួន
-
ចូរគិតត្រឡប់ទៅកាន់ ការឆ្លើយតបរបស់អ្នកជាមួយអ្នកដទៃ នាពេលថ្មីៗនេះ។ ចូរគិតអំពី របៀប ដែលអ្នកប្រព្រឹត្តិទៅកាន់ពួកគេ។ តើនោះជាអ្វីដែលអ្នកចង់ឱ្យគេធ្វើមកកាន់ខ្លួនឯងដែរទេ?
-
បន្ទាប់មក ចូរគិតអំពី របៀបដែលអ្នកចង់ឱ្យគេប្រព្រឹត្តិមកកាន់ខ្លួន។ តើនេះគឺជាអ្វីដែលអ្នកប្រព្រឹត្តទៅ កាន់អ្នកដទៃដែរទេ?
-
ពិភាក្សាគំនិតរបស់អ្នកជាមួយដៃគូ។
តើនរណាជាអ្នកជិតខាងរបស់ខ្ញុំ?
ព្រះយេស៊ូវតែងបង្រៀននៅក្នុងប្រស្នាជារឿយៗ ថារឿងមួយណាដែលបង្ហាញអំពី សេចក្ដីពិតខាង វិញ្ញាណ។ នៅពេលព្រះយេស៊ូវបានបង្រៀនថា បទបញ្ញត្តិសំខាន់ទី ២ គឺជា "អ្នកត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នក ឱ្យដូចជា ស្រឡាញ់ខ្លួនឯងដែរ" អ្នកដែលស្ដាប់បានសួរព្រះអង្គថា៖ តើនរណាគឺជាអ្នកជិតខាងខ្ញុំ? ដូច្នេះ ព្រះយេស៊ូវបានប្រាប់ប្រស្នាមួយ ដើម្បីបង្រៀនថាអ្នកជិតខាងមានន័យដូចម្ដេច? អាន លូកា 10:30-37
សង្ឃ និងពួកលេវី គឺជាអ្នកកាន់សាសនា ដែលអ្នករំពឹងថានឹងប្រព្រឹត្តិការសុចរិត និងជួយមនុស្សមានរបួស។ ប៉ុន្តែ ពួកគេមិនបានធ្វើដូច្នោះទេ។ ផ្ទុយទៅវិញ គឺបុរសសាសន៍សាម៉ារី ដែលបានជួយបុរសរងរបួស។ ពួកយូដា និងសាម៉ារី ជាសត្រូវនឹងគ្នា ច្រើនឆ្នាំណាស់មកហើយ តែការនេះបង្ហាញថា បុរសសាសន៍សាម៉ារីនេះបង្ហាញក្ដីមេត្តា និង "ស្រឡាញ់អ្នកជិតខាងរបស់គាត់"។ តើគាត់ធ្វើការនេះដោយរបៀបណា?
ដោយចំនាយពេល និងលុយកាក់ ដើម្បីជួយគាត់។
ពួកយូដាគិតថា អ្នកជិតខាង គឺមានតែពួកយូដាដូចគ្នាទេ។ ប៉ុន្តែ ព្រះយេស៊ូវបង្ហាញថា អ្នកជិតខាង គឺគ្រប់មនុស្សដែលយើងជួបនៅក្នុងជីវិតរបស់យើង រួមទាំងសត្រូវរបស់យើងដែរ។ ដូច្នេះ យើងគួរបង្ហាញក្ដី សេចក្ដីស្រឡាញ់ទៅកាន់មនុស្សគ្រប់ៗគ្នា។
ស្រឡាញ់ខ្មាំងសត្រូវ
ចូរស្ដាប់អ្វីដែលព្រះយេស៊ូវបានបង្រៀនអំពី ការនេះ
[លូកា 6:27-31] ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នា ដែលកំពុងស្តាប់ថា ចូរអ្នករាល់គ្នាស្រឡាញ់ពួកខ្មាំងសត្រូវ ហើយប្រព្រឹត្តល្អនឹងពួកអ្នក ដែលស្អប់អ្នករាល់គ្នាវិញ។ ចូរឲ្យពរដល់អ្នកណាដែលគេប្រទេចផ្តាសាអ្នក ហើយអធិស្ឋានឲ្យអ្នកណាដែលធ្វើទុក្ខអ្នក។ ឯអ្នកណាដែលទះកំផ្លៀងអ្នកម្ខាង នោះត្រូវបែរម្ខាងទៅឲ្យ គេទៀត ហើយបើអ្នកណាយកអាវវែងរបស់អ្នក នោះកុំឲ្យឃាត់មិនឲ្យគេយកអាវតូចអ្នកផងឡើយ ចូរឲ្យដល់អ្នកណាដែលសូមអ្នក ហើយបើអ្នកណាយករបស់អ្វីផងអ្នក នោះកុំឲ្យទារវិញឡើយ ដែលអ្នក រាល់គ្នាចង់ឲ្យគេប្រព្រឹត្តនឹងខ្លួនជាយ៉ាងណា នោះត្រូវតែប្រព្រឹត្តនឹងគេយ៉ាងនោះដែរ។
ការស្រឡាញ់ខ្មាំងសត្រូវ គឺមិនមែនជារឿងធម្មតាសម្រាប់យើងនោះទេ។ មនុស្សជាច្រើនស្អប់ខ្មាំង សត្រូវរបស់ខ្លួន និងចង់ធ្វើបាប ឬគេចវេសពីគេ។ ប៉ុន្តែ ព្រះយេស៊ូវប្រាប់យើងឱ្យធ្វើល្អ ប្រទានពរ និង
អធិស្ឋានសម្រាប់ពួកគេ។ ហេតុអ្វីយើងធ្វើដូចនេះ? ព្រះយេស៊ូវប្រាប់យើងថា៖
[ម៉ាថាយ 5:45-48] ដើម្បីឲ្យបានធ្វើជាកូនរបស់ព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ ព្រោះ ទ្រង់ធ្វើឲ្យថ្ងៃរបស់ទ្រង់រះឡើង បំភ្លឺទាំងមនុស្សអាក្រក់ និងមនុស្សល្អ ហើយទ្រង់បង្អុរឲ្យភ្លៀងធ្លាក់មក លើទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិតផង។ ដ្បិតបើអ្នករាល់គ្នាស្រឡាញ់តែអស់អ្នកណា ដែលស្រ ឡាញ់ដល់ខ្លួន នោះតើបានបំណាច់អ្វី ឯពួកអ្នកយកពន្ធ តើគេមិនប្រព្រឹត្តដូច្នេះដែរទេឬអី ហើយបើ អ្នករាល់គ្នាគំនាប់តែបងប្អូនអ្នកប៉ុណ្ណោះ នោះតើបានធ្វើអ្វីប្លែកពីគេ ឯពួកសាសន៍ដទៃ តើមិនប្រព្រឹត្ត ដូចគ្នាទេឬអី។ ដូច្នេះ ចូរឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ដូចព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់គ្រប់លក្ខណ៍ដែរ។
[លូកា 6:35-36] ចូរស្រឡាញ់ដល់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ឲ្យប្រព្រឹត្តល្អនឹងគេ ហើយឲ្យគេខ្ចី ដោយ ឥតសង្ឃឹមនឹងបានអ្វីមកវិញចុះ នោះអ្នករាល់គ្នានឹងបានរង្វាន់ជាយ៉ាងធំ ហើយនិងធ្វើជាកូននៃព្រះដ៏ ខ្ពស់បំផុត ដ្បិតទ្រង់តែងល្អ ដល់ទាំងមនុស្សអកត្តញ្ញូ និងមនុស្សអាក្រក់ដែរ។ ដូច្នេះ ចូរអ្នករាល់គ្នា មាន ចិត្តមេត្តាករុណា ដូចជាព្រះវរបិតានៃអ្នក ទ្រង់មានព្រះហឫទ័យមេត្តាករុណាដែរ។
មូលហេតុដែលយើងស្រឡាញ់ខ្មាំងសត្រូវរបស់យើងគឺ ដើម្បីបញ្ចាំងអំពីចរិតលក្ខណៈរបស់ព្រះ ជាព្រះ វរបិតារបស់យើង។ នៅទីនេះ យើងឃើញគន្លឹះទៅកាន់សីលធម៌ដ៏ពិតប្រាកដ។ សីលធម៌ពិតប្រាកដគឺដើម្បីស្ដែងចេញពី ចរិតលក្ខណៈរបស់ព្រះនៅក្នុងជីវិតរបស់យើង។
សីលធម៌ពិតប្រាកដ គឺដើម្បីស្ដែងចេញពីចរិតលក្ខណៈរបស់ព្រះនៅក្នុងជីវិតយើង
ព្រះជាម្ចាស់គឺជា ស្ដង់ដារដ៏ល្អឥតខ្ចោះនៃភាពសុចរិត។ ព្រះយេស៊ូវបានបង្រៀនយើងថា សីលធម៌ពិត ប្រាកដគឺ មិនមែនអំពីការរស់នៅទៅកាន់ច្បាប់វិន័យរបស់មនុស្ស ឬទំនៀមទំលាប់នោះទេ។ សីលធម៌ ពិតប្រាកដគឺ អំពីការស្ដែងចេញឱ្យឃើញពី ចរិតលក្ខណៈរបស់ព្រះជាម្ចាស់។ ពេលយើងស្រឡាញ់អ្នក ដទៃ (សូម្បីតែអ្នកដែលស្អប់យើង) យើងបង្ហាញសីលធម៌ដ៏ពិតប្រាកដ។ យើងបង្ហាញគុណភាពនៃ សេចក្ដីមេត្តាករុណា ដែលនៅខ្ពស់ជាធម្មជាតិរបស់មនុស្ស និងស្ដែងចេញពីចរិតលក្ខណៈរបស់ព្រះ។ ពេលយើងធ្វើការនេះ យើងកំពុងរស់នៅជីវិតនៃសីលធម៌ ដែលព្រះជាម្ចាស់សព្វព្រះហឬទ័យឱ្យយើ ងរស់នៅ។
ពិភាក្សា៖ ដើម្បីស្រឡាញ់អ្នកដទៃ យើងត្រូវយកឈ្នះភាពអាត្មានិយម ដែលជាធម្មជាតិរបស់មនុស្ស គ្រប់គ្នា និងប្រើជីវិតយើងដើម្បីប្រទានពរដល់អ្នកដទៃ។ តើពិភពលោកនេះនឹងមានសភាពដូចម្ដេច បើ គ្រប់គ្នាសុទ្ធតែធ្វើបែបនេះ?
សង្ខេប
-
ព្រះយេស៊ូវគឺគ្រូនៃសីលធម៌
-
ព្រះយេស៊ូវបង្រៀនដោយសិទ្ធិអំណាចពីព្រះ
-
បទបញ្ញត្តិសំខាន់ជាងគេគឺ ស្រឡាញ់ព្រះ និងស្រឡាញ់អ្នកជិតខាង។ ការស្រឡាញ់ព្រះ និងស្រ ឡាញ់អ្នកជិតខាងបំពេញគ្រប់យ៉ាង ដែលព្រះជាម្ចាស់ចង់ឱ្យយើងធ្វើ
-
យើងស្រឡាញ់ព្រះ ដោយស្ដាប់បង្គាប់ព្រះអង្គ
-
យើងស្រឡាញ់មនុស្ស ដោយប្រព្រឹត្តិទៅកាន់ពួកគេ ដូចដែលយើងចង់ឱ្យគេប្រព្រឹត្តិមកកាន់យើង
-
អ្នកជិតខាងរបស់យើង គឺគ្រប់មនុស្សដែលយើងជួបនៅក្នុងជីវិតរបស់យើង រួមទាំងសត្រូវ របស់យើងដែរ
-
សីលធម៌ពិតប្រាកដ គឺដើម្បីស្ដែងចេញពីចរិតលក្ខណៈរបស់ព្រះនៅក្នុងជីវិតយើង
ពិភាក្សា៖ តើយើងរៀនបានអ្វីអំពីព្រះយេស៊ូវនៅក្នុងមេរៀននេះ?
អធិស្ឋានបញ្ចប់