top of page

មេរៀន: ព្រះយេស៊ូវ ជាព្រះគង់ជាមួយយើង

សេចក្តីពិតដ៏សំខាន់មួយ ៖ ព្រះយេស៊ូវ គឺជាព្រះដែលគង់ជាមួយយើង។

សកម្មភាព ៖  សុភាពនៅជាមួយយើង

របៀបលេង ៖
១) រកអ្នកស្ម័គ្រចិត្តម្នាក់។ ម្នាក់នេះគឺ "សុភាព"។


២) ចែកក្រុមយុវជនជា ៣ ក្រុម។ និយាយ៖ "ហ្គេមនេះ ឈ្មោះថា <សុភាពនៅជាមួយយើង>"។ គោលបំណងនៃហ្គេមនេះ គឺយកសុភាពមកនៅក្រុមយើងឲ្យបានមិនថាធ្វើអ្វីក៏ដោយ។

៣) បង្ហាញប្រអប់ឲ្យក្រុមមើល។ និយាយ៖ "នៅក្នុងប្រអប់នេះ មានសន្លឹកក្រដាសជាច្រើន។ ក្រដាស នីមួយៗមានកិច្ចការមួយអំពី បុណ្យគ្រីស្ទស្មាស ដែលក្រុមរបស់យើងត្រូវធ្វើ។ សុភាពនឹងយកមួយ ហើយប្រាប់អ្នកអំពី កិច្ចការដែលអ្នកត្រូវធ្វើ (មើលកិច្ចការគម្រូនៅខាងក្រោម)។"

៤) ក្រុមធ្វើកិច្ចការ។ បន្ទាប់មក សុភាពសម្រេចចិត្តថា ក្រុមណាដែលគាត់ចង់ចូលរួមជាមួយ។ ពួកគេនឹង អបអរដោយនិយាយថា៖ "សុភាពនៅជាមួយយើង!"

៥) បន្តទៅកិច្ចការមួយទៀត។ ម្ដងទៀត សុភាពនឹងចូលរួមនៅក្នុងក្រុមណាដែលគាត់គិតថាធ្វើ កិច្ចការ បានល្អបំផុត។

៦) ក្រុមណាដែលមានសុភាពនៅជាមួយ នៅជុំចុងក្រោយគឺជា អ្នកឈ្នះ!

កិច្ចការគម្រូ៖

. ច្រៀងបទចម្រៀងគ្រីស្ទស្មាស។
. សម្ដែងរឿងអំពី ទេវតាបង្ហាញខ្លួនទៅកាន់ពួកគង្វាល រយៈពេល ៣០វិនាទី។
. ប្រាប់សុភាពអំពី បុណ្យគ្រីស្ទស្មាស ថាវាជាអ្វី។
. បើក្រុមអ្នកមានលុយ ១០ ដុល្លារ តើកាដូអ្វីដែលអ្នកចង់ទិញឲ្យសុភាព?
. ប្រាប់កំប្លែងអំពី បុណ្យគ្រីស្ទសា្មស។
. អញ្ជើញសុភាពឲ្យចំណាយពេលថ្ងៃគ្រីស្ទស្មាសជាមួយអ្នក។ ប្រាប់គាត់អំពី អ្វីដែលអ្នកមាន គម្រោងធ្វើ។

 

ក្រោយបញ្ចប់ហ្គេម: 

និយាយ៖ ជារៀងរាល់ឆ្នាំ នៅពេលនេះ មនុស្សម្នាទូទាំងពិភពលោក ប្រារព្ធ ពិធីបុណ្យគ្រីស្ទស្មាស។ តើនរណាអ្នកប្រាប់ខ្ញុំបានទេថា ហេតុអ្វីបានជាថ្ងៃនេះជាថ្ងៃសំខាន់? ហេតុអ្វី បានជាមនុស្សម្នាប្រារព្ធពិធីបុណ្យគ្រីស្ទស្មាស?" 
ពីព្រោះព្រះយេស៊ូវបានកើត

ត្រឹមត្រូវហើយ។ នៅពេលគ្រីស្ទស្មាស យើងអបអរកំណើតរបស់ព្រះយេស៊ូវ។ ចូរយើងអានអំពី រឿងរ៉ាវ កំណើតរបស់ព្រះយេស៊ូវ។ អាន៖ លូកា ១:២៦-៣៨

ការរៀនព្រះគម្ពីរ

តើនរណាជាមាតារបស់ព្រះយេស៊ូវ? 

ម៉ារី

តើនរណាជាបិតារបស់ព្រះយេស៊ូវ?

ព្រះជាម្ចាស់

ព្រះយេស៊ូវជាមនុស្ស ហើយព្រះយេស៊ូវជាព្រះ។ ព្រះអង្គបានរស់នៅស្ថានសួគ៌ តែទ្រង់យាងមកផែនដី។ ពេលយើងអានអំពីនេះ យើងប្រហែលជាគិតថាវាមិនអាចទៅរួចទេ ដែលព្រះអាចក្លាយជាទារក និងរស់ នៅជាមួយយើងនៅលើផែនដីនេះ។ ពេលម៉ារីបានឮអំពីការនេះដំបូង នាងក៏បានគិតថាវាមិនអាចទៅ រួចដែរ។ ប៉ុន្តែ យើងមើលអ្វីដែលទេវតាបាននិយាយនៅក្នុងខរទី ៣៧។

តើទេវតាបាននិយាយថាម៉េច? 
ដ្បិតការអ្វីដែលព្រះជាម្ចាស់ធ្វើពុំបាន នោះគ្មានសោះឡើយ។

 

តើអ្នកគិតថា វាមានន័យដូចម្ដេច ដែលថាដិ្បតការអ្វីដែលព្រះជាម្ចាស់ធ្វើពុំបាន នោះគ្មានសោះឡើយ?
ទុកឲ្យពួកគេបញ្ចេញគំនិតរបស់គេ។ 

វាមានន័យថា បើព្រះជាម្ចាស់ចង់ធ្វើអ្វីមួយ ទ្រង់នឹងធ្វើវា។ គ្មានអ្វីដែលលំបាកពេកសម្រាប់ទ្រង់ទេ។ គ្រប់យ៉ាងដែលទ្រង់មានបន្ទូលទ្រង់ប្រាកដជានឹងធ្វើ។

ដូច្នេះ ហេតុអ្វីបានជាព្រះធ្វើការអស្ចារ្យដ៏មិនអាចទៅរួច ដោយបញ្ជូនបុត្រាទ្រង់មកផែនដីនេះ ជាទារក? ចូរអានបន្តិចទៀតអំពី កំណើតរបស់ព្រះយេស៊ូវ។
 

អាន៖ ម៉ាថាយ ១:១៨-២៥

 

ព្រះបានមានបន្ទូលតាមរយៈហោរ៉ា អេសាយ ៦០០ឆ្នាំមុននេះ ប្រាប់អំពីអ្វីដែលនឹងកើតឡើង។ អេសាយបានទាយថា៖ "មើល នាង​ព្រហ្មចារី​នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​១ ហើយ​ព្រះនាម​បុត្រ​នោះ​ ត្រូវ​ហៅ​ថា អេម៉ាញូអែល"។  
 

តើព្រះនាមនេះមានន័យដូចម្ដេច?
ព្រះជាម្ចាស់គង់ជាមួយយើង។ 

 

ពេលព្រះយេស៊ូវយាងមកផែនដីនេះ ទ្រង់គឺជាព្រះដែលគង់ជាមួយយើង។ តើអ្នកគិតអត្ថន័យដូចម្ដេច ដែលថាព្រះគង់នៅជាមួយយើង?
ទុកឲ្យពួកគេបញ្ចេញគំនិត។

មាន ៣ ចំនុចដ៏សំខាន់ដែលអត្ថន័យមកកាន់យើង។ 

 

ដំបូង វាមានន័យថា យើងអាចស្គាល់ព្រះ។ តើអ្នកធ្លាប់ឆ្ងល់ថា ព្រះជាម្ចាស់ដូចម្ដេចដែរទេ? តើយើង អាចដឹងយ៉ាងម៉េច? ចម្លើយគឺថាព្រះជាម្ចាស់បានបញ្ជូនព្រះបុត្រាទ្រង់មកកាន់ពិភពលោកនេះ ដើម្បីបង្ហាញយើងថាព្រះអង្គដូចម្ដេច។ ព្រះយេស៊ូវមានបន្ទូលថា "នរណាដែលបានឃើញខ្ញុំ ដូចជាបានឃើញព្រះបិតា" (យ៉ូហាន ១៤:៩) ហើយថា "ខ្ញុំ និងព្រះបិតាខ្ញុំ គឺតែមួយ" (យ៉ូហាន ១០:៣០) 
 

តើអ្វីដែលយើងអាចរៀនបាន តាមរយៈការមើលឃើញព្រះយេស៊ូវ? 

  • យើងអាចឃើញពីប្រាជ្ញារបស់ព្រះជាម្ចាស់ តាមរយៈការបង្រៀនរបស់ព្រះយេស៊ូវ។

  • យើងអាចឃើញពីអំណាចរបស់ព្រះជាម្ចាស់ តាមរយៈការអស្ចារ្យ ពេលទ្រង់ប្រោសមនុស្សស្លាប់ ឲ្យរស់ឡើងវិញ បង្គ្រាបព្យុះ ដេញអារក្ស និងការប្រោសមនុស្សឲ្យជា​។

  • យើងអាចឃើញពី សេចក្ដីមេត្តារបស់ទ្រង់ តាមរយៈការដែលទ្រង់ធ្វើទៅកាន់មនុស្ស ជាពិសេសទៅ កាន់អ្នកដែលសង្គមបដិសេធ ប្រទានអាហារឲ្យបណ្ដាជន និងជួយមនុស្សម្នាដែលសុំទ្រង់។

  • យើងអាចឃើញពី សេចក្ដីស្រឡាញ់របស់ទ្រង់ នៅក្នុងសេចក្ដីពិតដែលថា ទ្រង់បានប្រទានជីវិតឲ្យ យើង តាមរយៈឈើឆ្កាង។

  • យើងអាចឃើញពី សេចក្ដីមេត្តាករុណារបស់ទ្រង់ នៅក្នុងសេចក្ដីពិតដែលថា ទ្រង់បានអត់ទោសអស់ អ្នកដែលបានសម្លាប់ទ្រង់។

ដោយមើលពីជីវិតរបស់ព្រះយេស៊ូវ យើងអាចឃើញពីចរិតលក្ខណៈ ដួងចិត្ត និងអំណាចរបស់ព្រះជា ម្ចាស់។ តើយើងដឹងថា ព្រះយេស៊ូវពិតជាអាចធ្វើការនេះបានដោយរបៀបណា? អានព្រះគម្ពីរ និងរៀន អំពី ជីវិតរបស់ព្រះអង្គ។ គ្មាននរណាម្នាក់ធ្លាប់និយាយ ឬធ្វើកិច្ចការដែលព្រះយេស៊ូវបានធ្វើនោះទេ។ ព្រះអង្គជាព្រះគង់នៅជាមួយយើង។

ទី២ វាមានន័យថាព្រះស្គាល់យើង ព្រះអង្គយល់ពីយើងបានឥតខ្ចោះ។ ទ្រង់បានរស់នៅលើផែនដីនេះ ដូច្នេះហើយព្រះអង្គស្គាល់អំពីការលំបាក បញ្ហា និងក្ដីទុក្ខវេទនាដែលយើងជួបប្រទះ។

ព្រះយេស៊ូវមិនបានយាងមកលេងផែនដីរយៈពេល ២ ៣ ឆ្នាំ ហើយយាងត្រឡប់ទៅ ស្ថានសួគ៌វិញនោះ ទេ។ ទ្រង់ទទួលបទពិសោធន៍យ៉ាង​ពេញ​លេញ​នូវ​អ្វី​ដែល​ជីវិត​របស់​មនុស្ស​គឺ​ដូច​ជា ចាប់ពីកើតដល់ស្លាប់។  ព្រះយេស៊ូវបានប្រសូតជាទារក រស់នៅភូមិតូចមួយ ទៅសាលា ធ្វើការជាជាងឈើនៅក្នុងមុខរបររបស់ ឪពុកទ្រង់ យាងទៅនេសាទជាមួយមិត្តភក្តិ មានការឃ្លាន នឿយហត់អស់កម្លាំង អផ្សុក និងឯកា។

ចូរស្ដាប់អ្វីដែលព្រះគម្ពីរ ហេព្រើរ ៤:១៤-១៦ បានចែង៖
ដូច្នេះ ដែល​មាន​សំដេច​សង្ឃ​យ៉ាង​ធំ​១​អង្គ ដែល​ទ្រង់​បាន​យាង​កាត់​អស់​ទាំង​ជាន់​ស្ថានសួគ៌ គឺ​ព្រះយេស៊ូវវ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ នោះ​ត្រូវ​តែ​ឲ្យ​យើង​មាន​ចិត្ត​ដាច់​ស្រឡះ​នឹង ​ជឿ​តាម​ចុះ ១៥ ដ្បិត​សំដេច​សង្ឃ​នៃ​យើង ទ្រង់​មិន​មែន​មិន​អាច​នឹង​អាណិតអាសូរ ដល់​សេចក្តី​កំសោយ ​របស់​យើង​ រាល់​គ្នា​នោះ​ទេ ព្រោះ​ទ្រង់​បាន​ត្រូវ​សេចក្តី​ល្បួង​គ្រប់​យ៉ាង ដូច​ជា​យើង​រាល់​គ្នា​ដែរ តែ​ឥត​ធ្វើ​បាប​ឡើយ ១៦ ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា មក​ដល់​បល្ល័ង្ក​នៃ​ព្រះគុណ ដោយ​ក្លាហាន ដើម្បី​នឹង​ទទួល​សេចក្តី​មេត្តា ហើយ​រក​បាន​ព្រះគុណ​សំរាប់​នឹង​ជួយ​ដល់​ពេល​ត្រូវ​ការ​ចុះ។

ព្រះយេស៊ូវគឺជាសម្ដេចសង្ឃដ៏ខ្ពស់នៃស្ថានសួគ៌។ ប៉ុន្តែដោយសារទ្រង់រស់នៅផែនដីក្នុងនាមជាមនុស្ស ទ្រង់ "អាចនឹងអានិតអាសូរ ដល់សេចក្ដីកំសោយរបស់យើងរាល់គ្នានោះ" ហើយឥឡូវទ្រង់អញ្ជើញយើង ឲ្យមកជាមួយទ្រង់ និង "ដើម្បីនឹងទទួលសេចក្ដីមេត្តា ហើយរកបានព្រះគុណសម្រាប់នឹងជួយ ដល់ពេល ត្រូវការចុះ"។ ដូច្នេះ ព្រះគង់នៅជាមួយយើងមានន័យថា ព្រះអង្គស្គាល់យើង និងអាចជួយយើងបាន។

 

ទី៣ វាមានន័យថាយើងអាចមានទំនាក់ទំនងជាមួយព្រះ។ នេះគឺជាគោលបំណងនៃបេសកកម្មរបស់ ព្រះយេស៊ូវ គឺដើម្បីឲ្យយើងមានទំនាក់ទំនងជាមួយព្រះ។ ព្រះអង្គគឺជាផ្លូវទៅកាន់ព្រះជាម្ចាស់ !ព្រះយេស៊ូវ គឺជាបុត្ររបស់ព្រះ ដែលយាងមកដើម្បីធ្វើឲ្យយើង ក្លាយជាបុត្រាបុត្រីរបស់ព្រះដែរ!

តើព្រះអង្គអាចសម្រេចការនេះបានយ៉ាងដូចម្ដេច? ដោយដកចេញអ្វីគ្រប់យ៉ាង ដែលបំបែក យើងពី ព្រះជាម្ចាស់។ ព្រះ​គម្ពីរ​ហៅ​នេះ​ថា​ ​«អំពើ​បាប»។ អំពើបាបគឺជាអ្វីទាំងឡាយណាដែលខុស ដែលយើងធ្លាប់ បានធ្វើ និយាយ ឬគិត ហើយនិងអ្វីទាំងឡាយណាដែលយើងគួរតែបានធ្វើ តែយើងមិន បានធ្វើ។ ព្រះយេស៊ូវទទួលទោសជួសអំពើបាបរបស់យើង នៅលើឈើឆ្កាង។ ឥឡូវយើងអាចចូលមក កាន់ព្រះតាមរយៈព្រះយេស៊ូវ ដោយដឹងថាយើងបានអត់ទោស និងស្រឡាញ់ដោយព្រះអង្គហើយ។


សាកគិតថា ស្ដេចនៃប្រទេសកម្ពុជាបានចុះមកសួរសុខទុក្ខភូមិយើង។ យើងអាចមានអារម្មណ៍ថា មាន កត្តិយសណាស់ ដែលទ្រង់សម្រេចព្រះទ័យធ្វើដូចនេះ ហើយអាចចាំពីវាពេញមួយជីវិតរបស់យើង។ ឥឡូវនេះ គិតអំពីការនេះ គឺព្រះរាជបុត្រាព្រះបានយាងមកសួរសុខទុក្ខពិភពលោក! ព្រះអង្គចាកចេញពី បល្ល័ង្កនៅស្ថានសួគ៌ ដើម្បីមកគង់នៅជាមួយមនុស្សដូចជាយើង។  ស្ដេចអាចយាងទៅសួរសុខទុក្ខ ប្រជារាស្ត្រទ្រង់ តែទ្រង់មិននឹងរស់នៅជាមួយពួកគេ ដោយចែករំលែកភាពក្រីក្រ ជម្ងឺ និងទុក្ខ វេទនានោះទេ។  ប៉ុន្តែ ពេលព្រះយេស៊ូវយាងមក ទ្រង់រស់នៅផែនដីនៃអំពើបាប និងទុក្ខវេទនានេះ ហើយទទួលរងទុក្ខ និងសុគតសម្រាប់យើង។ ហេតុអ្វី? ចម្លើយនោះគឺ ដើម្បីនាំយើងចូលមករក ព្រះជាម្ចាស់ វិញ ដើម្បីឲ្យយើងអាចនៅជាមួយព្រះជាម្ចាស់អស់កល្បតទៅ។

ពេលវេលាក្រុមតូច 

ពិភាក្សាគ្នា នៅក្នុងក្រុមតូច៖

  • តើវាមានអត្ថន័យមកកាន់អ្នកផ្ទាល់ខ្លួនយ៉ាងណា ដែលថាព្រះគង់នៅជាមួយយើង?

 

អធិស្ឋានបញ្ចប់

bottom of page