top of page

មេរៀនទី២: ព្រះយេស៊ូវអត់ទោសបាប

សេចក្តីពិតដ៏សំខាន់មួយ : ព្រះយេស៊ូវមានសិទិ្ធអំណាចដើម្បីអត់ទោសបាប

សកម្មភាព : : គោលដៅ

ឧបករណ៍: ធុងសំរាមមួយ, ក្រដាសអនាម័យ

របៀបលេង :

 ១)    និយាយថា:  ហ្គេមនេះមានឈ្មោះថា “គោលដៅ”។ នេះជាគោលដៅរបស់អ្នក 
   (សូមបង្ហាញធុងសំរាមឲ្យពួកគាត់មើល)។ 

អ្នកត្រូវឈរចម្ងាយពីវាចំនួន១ម៉ែត្រហើយបោះវត្ថុមួយចូលទៅក្នុងនោះ។ ស្រួលណាស់មែនអត់? ប៉ុន្តែ នេះជាចំនុចដែលពិបាក: វត្ថុដែលអ្នកត្រូវបោះចូលទៅក្នុងធុងសំរាមគឺជាក្រដាសអនាម័យ។

​​​​​​​​      ២)    សូមបែងចែកយុវជនជា៤ក្រុម: ក្រុមនីមួយៗត្រូវឈរជាជួរបែរទៅរកធុងសំរាមដូចនេះ

 

                         ក្រុម B
 

      ក្រុម A            🚮 ធុងសំរាម    ក្រុម C
                     
                         ក្រុម D


​     ៣)    ឲ្យក្រដាសអនាម័យ១សម្លឹកទៅអ្នកចូលរួមលេងម្នាក់ៗ។ ប្រាប់ពួកគាត់ថាមិនអាចច្របាច់ឬបត់វាឲ្យដូចជាបាល់បានទេ។

      ៤)    និយាយថា:វាជាការប្រណាំងគ្នា។នៅពេលដែលខ្ញុំនិយាយថា“ទៅ” មនុស្សដំបូងក្នុងក្រុមរបស់អ្នកត្រូវព្យាយាមបោះក្រដាសអនាម័យរបស់គាត់ចូលទៅក្នុងធុងសំរាម។ ប្រសិនបើអ្នកបោះមិនចូលទេត្រូវរើសក្រដាសអនាម័យនោះហើយឈេនៅពីក្រោយជួររបស់អ្នក។ អ្នកបន្ទាប់ក្នុងក្រុមរបស់អ្នកមិនអាចបោះបានទេរហូតអ្នកបានរើសក្រដាសអនាម័យរបស់អ្នករួចរាល់។
 
      ៥)    ក្រុមដែលបោះក្រដាសអនាម័យរបស់ពួកគេទាំងអស់ចូលក្នុងធុងសំរាមបានមុនគេឈ្នះ

 

ក្រោយបញ្ចប់ហ្គេម: 

សូមសួរ: តើវាងាយស្រួលឬពិបាកក្នុងការបោះឲ្យចំគោលដៅ? សូមឲ្យពួកគាត់ឆ្លើយ។
វាមើលទៅដូចជាងាយស្រួលប៉ុន្តែសូម្បីតែការព្យាយាមដ៏ល្អបំផុតរបស់យើងក៏នៅតែមានភាពខ្វះចន្លោះពេលខ្លះ។តើអ្នកមានអារម្មណ៍បែបណានៅពេលដែលបោះមិនត្រូវចំគោលដៅ? សូមឲ្យពួកគាត់ឆ្លើយ។

ប្រហែលជាមានអារម្មណ៍ខ្មាស់អៀន។មានអារម្មណ៍តានតឹងក្នុងចិត្ត។មានអារម្មណ៍ថាដូចជាមនុស្សបរាជ័យ។នៅក្នុងមេរៀននេះយើងមានដំណឹងល្អសម្រាប់អ្នកដែលធ្លាប់មានអារម្មណ៍បែបនេះ។

ការរៀនព្រះគម្ពីរ

បរិបទ:យើងកំពុងរៀនអំពីវគ្គសិក្សាដែលមានឈ្មោះថា“តើព្រះយេស៊ូវបានធ្វើអ្វី?” កាលពីលើកមុនយើងបានឃើញ ថា ព្រះយេស៊ូវបានត្រាស់ហៅពួកសិស្សដើម្បីដើរតាមព្រះអង្គ។ ក្នុងមេរៀនថ្ងៃនេះយើងនឹងឃើញពីការអស្ចារ្យមួយដែលព្រះយេស៊ូវធ្វើសម្រាប់អ្នកដែលដាក់សេចក្តីជំនឿលើព្រះអង្គ។

 

សូមអាន: ម៉ាកុស ២:១-១២

 

ក្រុមមនុស្សបានដើរតាមព្រះយេស៊ូវគ្រប់ទីកន្លែងដែលទ្រង់យាងទៅ។ ទោះបីជាព្រះអង្គគ្រាន់តែទៅលេងផ្ទះពេត្រុសប៉ុន្តែឃើញថាក្រុមមនុស្សនៅតែមកជួបជុំគ្នាពេញផ្ទះរបស់ពេត្រុស។ បន្ទាប់មកតើមានអ្វីកើតទ្បើង?

មានមនុស្សប្រុស៤នាក់បានសែងមនុស្សស្លាប់ដៃជើងម្នាក់ទៅលើដំបូលផ្ទះហើយបើកដំបូលផ្ទះហើយក៏សំរូតគាត់ចុះតាមគ្រែ។

 

នៅពេលពួកគេធ្វើបែបនេះ តើខរ៥ប្រាប់យើងថាព្រះយេស៊ូវឃើញអ្វី? សេចក្តីជំនឿរបស់ពួកគេ។

 

តើអ្នកអាចឃើញសេចក្តីជំនឿដោយរបៀបណា?​ តាមរយៈសកម្មភាព

 

សូមមើលពីអ្វីដែលបុរសទាំងនោះបានធ្វើ:វាមិនមែនជាការងាយស្រួលទេក្នុងការសែងមនុស្សម្នាក់តាមជណ្តើរហើយបើកដំបូងហើយសំរូតគាត់ចុះក្រោមដោយសុវត្ថិភាព។ ប៉ុន្តែ ពួកគេបានធ្វើការទាំងអស់នេះដោយសារពួកគេទាំងអស់គ្នាមានសេចក្តីជំនឿលើព្រះយេស៊ូវហើយជឿថាព្រះអង្គមានអំណាចដើម្បីប្រោសឲ្យជា។ បន្ទាប់មកក៏ដល់ចំណុចដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងបំផុត។តើព្រះយេស៊ូវមានបន្ទូលថា “កូនអើយ យើងនឹងប្រោសឯងឲ្យជាឬ”? មិនមែនទេ។

 

តើព្រះយេស៊ូវមានបន្ទូលទៅកាន់មនុស្សស្លាប់ដៃជើងយ៉ាងដូចម្តេច?“

កូនអើយបាបរបស់ឯងបានអត់ទោសឲ្យហើយ” 

 

តើអំពើបាបជាអ្វី?

សូមឲ្យពួកគាត់ឆ្លើយ

 

នៅក្នុងព្រះគម្ពីរពាក្យថា’អំពើបាប’មានន័យថាមិនអាចបំពេញដល់ចំណុចកំណត់ ហើយខ្វះមិនដល់ចំណុចគោលដៅ។ តើមានអ្នកណាម្នាក់ខកខានមិនអាចទៅដល់គោលដៅដែរឬទេថ្មីៗនេះ? ប្រហែលជាមានគឺទាក់ទងជាមួយនឹងក្រដាសអនាម័យ…ប្អូនបានខិតខំប្រឹងប្រែងយ៉ាងអស់ពីចិត្តប៉ុន្តែការខិតខំប្រឹងប្រែងយ៉ាងអស់ពីចិត្តរបស់បងប្អូននៅតែខ្វះខាត។

នៅក្នុងសម័យនោះ ពួកគេមានការប្រកួតប្រជែង ប៉ុន្តែពួកគេមិនបោះក្រដាសអនាម័យទៅក្នុងធុងសំរាមនោះទេ គឺគេចោលលំពែងទៅកាន់គោលដៅ។ ប្រសិនបើវាជាការចោលដែលខ្សោយហើយខ្វះមិនដល់គោលដៅ គេហៅពាក្យនេះដែលយើងប្រែថា “អំពើបាប”។ ដូច្នេះអំពើបាបគឺជាការខ្វះមិនដល់គោលដៅ។


 

តើគោលដៅជាអ្វី? គោលដៅគឺជាជីវិតសុចរិត។ ព្រះជាម្ចាស់បានប្រទានក្រឹត្យវិន័យរបស់ទ្រង់ដល់យើងដើម្បីឲ្យយើងអាចស្គាល់ពីសេចក្តីសុចរិតដ៏ពិត។ ព្រះយេស៊ូវបានសរុបក្រឹត្យវិន័យទាំងអស់មកដូច្នេះ: ត្រូវស្រទ្បាញ់ព្រះជាម្ចាស់ឲ្យអស់ពីចិត្ត អស់ពីព្រលឹង អស់ពីគំនិត ហើយអស់ពីកម្លាំងឯង; ហើយត្រូវស្រទ្បាញ់អ្នកជិតខាងឲ្យដូចខ្លួនឯង។ នេះជាគោលដៅរបស់យើង។ នេះជាអ្វីដែលយើងតម្រង់ទៅរក។​ ប្រសិនបើយើងនិយាយឲ្យស្មោះត្រង់ទៅពួកយើងនឹងសារភាពថាពួកយើងទាំងអស់គ្នាពេលខ្លះបានខ្វះមិនដល់គោលដៅមួយនេះ។ ក្នុងចំណោមពួកយើងគ្មានអ្នកណាម្នាក់បានស្រទ្បាញ់ព្រះជាម្ចាស់ហើយស្រទ្បាញ់មនុស្សជុំវិញខ្លួនដូចដែលយើងគួរធ្វើ។ ពួកយើងទាំងអស់គ្នាមានបាប។ពេលខ្លះយើងមានបាបតាមរយៈអ្វីដែលយើងធ្វើ ឬ ក៏អ្វីដែលយើងមិនបានធ្វើ ឬ តាមរយៈពាក្យសម្តីរ អាកប្បកិរិយា ហើយសូម្បីតែការគិតរបស់យើង។ ដូច្នេះតើអ្វីជាដំណោះស្រាយសម្រាប់អំពើបាប? ដំណោះស្រាយនោះគឺការអត់ទោស។ពួកយើងទាំងអស់គ្នាត្រូវការការអត់ទោស។ ហើយនេះជាអ្វីដែលព្រះយេស៊ូវប្រទានដល់មនុស្សស្លាប់ដៃជើងនិងដល់អស់អ្នកដែលដាក់សេចក្តីជំនឿលើព្រះអង្គ។

 

ព្រះយេស៊ូវមានបន្ទូលទៅបុរសនោះថា “អំពើបាបរបស់ឯងបានអត់ទោសឲ្យហើយ”។ តើពាក្យថា “អត់ទោស” មានន័យដូចម្តេច? សូមឲ្យពួកគាត់បញ្ចេញគំនិតផ្ទាល់ខ្លួន

 

អត់ទោសមានន័យថា‘បញ្ជូនឲ្យចេញឆ្ងាយ’។ គឺមានន័យថាបញ្ជាអំពើបាបឲ្យចេញឆ្ងាយ, បណ្តេញចេញឬបំបាត់វាចេញ ដែលវាបាត់ទៅមិនមានទៀត។ នៅពេលដែលអំពើបាបរបស់យើងបានអត់ទោសឲ្យនោះយើងមានសេរីភាពពីកំហុសឆ្គងនិងការដាក់ទោសដោយសារអំពើបាបរបស់យើងជារៀងរហូតទៅ។

 

តើអ្នកណាអាចអត់ទោសអំពើបាបរបស់យើង?តើខ្ញុំអាចធ្វើការនោះបានទេ? មិនបានទេ។ 

ខ្ញុំអាចនិយាយថា“ខ្ញុំអត់ទោសឲ្យអ្នកសម្រាប់អ្វីដែលអ្នកបានធ្វើខុសមកលើខ្ញុំ”។ ប៉ុន្តែខ្ញុំមិនអាចនិយាយថាអ្វីគ្រប់យ៉ាងដែលអ្នកបានធ្វើខុសត្រូវបានអត់ទោសឲ្យនោះទេ។មានតែព្រះជាម្ចាស់តែប៉ុន្នោះដែលអាចធ្វើបាន។ ដូច្នេះបានជានៅពេលដែលព្រះយេស៊ូវមានបន្ទូលថា“អំពើបាបរបស់អ្នកបានអត់ទោសឲ្យហើយ” នោះពួកមេសាសនាគិតថានេះជាពាក្យប្រមាថ។ ហេតុអ្វីបានជាបែបនេះ? ដោយសារតែមានតែព្រះតែប៉ុន្នោះដែលអាចអត់ទោសបាបបាន។

 

ពួកគេគិតថាព្រះយេស៊ូវកំពុងតែអះអាងថាទ្រង់អាចធ្វើអ្វីដែលពួកគេគិតថាព្រះអង្គមិនអាចធ្វើបាននោះគឺ អត់ទោសបាប។ ដូច្នេះព្រះយេស៊ូវបង្ហាញសិទិ្ធអំណាចព្រះជេស្តារបស់ទ្រង់។ តើព្រះយេស៊ូវមានបន្ទូលដូចម្តេចនៅខរ៩?

តើមួយណាងាយស្រួលជាង:ដែលនិយាយនឹងមនុស្សស្លាប់ដៃជើងនេះថា ‘បាបឯងបានអត់ទោសឲ្យហើយ’ ឬនិយាយថា ‘ឲ្យក្រោកទ្បើង យកគ្រែឯងដើរទៅ’?

 

តើមួយណាងាយស្រួលថាជាង?វាងាយស្រួលដែលនិយាយថា“បាបឯងបានអត់ទោសឲ្យហើយ” ដោយសារគ្មានអ្នកណាអាចមើលឃើញថាវាបានកើតទ្បើងមែនឬអត់?ប៉ុន្តែបើអ្នកនិយាយថា“ចូរក្រោកទ្បើង...ហើយដើរទៅ”នោះអ្នកត្រូវតែធ្វើឲ្យការអស្ចារ្យកើតទ្បើងបើមិនដូច្នោះទេមនុស្សគ្រប់គ្នានឹងឃើញថាពាក្យសម្តីររបស់អ្នកគ្មានអំណាចទេ។ដូច្នេះព្រះយេស៊ូវបានធ្វើការដែលលំបាក។ដើម្បីបញ្ជាក់ថាព្រះបន្ទូលរបស់ទ្រង់មានអំណាច​ ព្រះអង្គប្រាប់ឲ្យបុរសស្លាប់ដៃជើងធ្វើការដែលគាត់មិនអាចធ្វើបាន។ តើព្រះយេស៊ូវប្រាប់ឲ្យបុរសនោះធ្វើអ្វី?

ឲ្យក្រោកទ្បើង យកគ្រែឯងដើរទៅផ្ទះទៅ។

 

វាជាពេលវេលាដ៏រំភើបសប្បាយរីករាយមួយ។មនុស្សគ្រប់គ្នាបានមើល។ ពួកគេបានដឹងថាប្រសិនបើព្រះបន្ទូលរបស់ព្រះយេស៊ូវដែលមានអំណាចធ្វើឲ្យបុរសស្លាប់ដៃជើងអាចក្រោកឈរហើយដើរបាន ការនេះបញ្ជាក់ថាព្រះបន្ទូលទ្រង់អំពីការអត់ទោសឲ្យបុរសនោះក៏មានអំណាចដែរ។ តើមានអ្វីកើតទ្បើង?

បុរសខ្វិនធ្វើតាមអ្វីដែលព្រះយេស៊ូវមានបន្ទូល។

 

តើការអស្ចារ្យនេះប្រាប់យើងអ្វីអំពីព្រះយេស៊ូវ?

សូមឲ្យពួកចែកចាយគំនិតផ្ទាល់ខ្លួន

 

ការអស្ចារ្យបញ្ជាក់ថាព្រះបន្ទូលរបស់ព្រះយេស៊ូវមានអំណាចជេស្តា។ ដូច្នេះហើយនៅពេលដែលព្រះអង្គមានបន្ទូលថា “បាបឯងបានអត់ទោសឲ្យហើយ” អ្នកអាចច្បាស់ក្នុងចិត្តថាបាបរបស់អ្នកបានអត់ទោសឲ្យហើយ។

ពេលវេលាក្រុមតូច 

ក្នុងក្រុមតូចរបស់អ្នកសូមពិភាក្សាអំពី:

  • តើអ្វីដែលអ្នកបានរៀនពីព្រះយេស៊ូវក្នុងមេរៀនថ្ងៃនេះ?

  • ហេតុអ្វីបានជាវាជាការល្អដែលព្រះយេស៊ូវមានអំណាចអត់ទោសបាប? តើការនេះមានអត្ថន័យដូចម្តេចសម្រាប់អ្នក?

 

បញ្ចប់មេរៀនដោយនិយាយថា: ដោយខ្លួនអ្នកផ្ទាល់​ ប្រសិនបើមានអ្វីដែលអ្នកចង់សុំឲ្យព្រះយេស៊ូវអត់ទោសឲ្យអ្នក សូមអ្នកចំណាយពេលដើម្បីធ្វើវានៅថ្ងៃនេះ។
 

 

អធិស្ឋានបញ្ចប់

bottom of page