top of page

មេរៀន ទី១: សំខាន់នៃពាក្យសម្ដីរបស់យើង

ការពិតដ៏សំខាន់មួយ : ពាក្យសម្ដីរបស់យើង មានអំណាចយ៉ាងសម្បើម

​

សកម្មភាព : សុន្ទរកថារបស់ប្រធានាធិបតី
 

របៀបលេង :
1. បែងចែកជា ៣ ក្រុម ១ ក្រុម ៣ នាក់។ ឱ្យក្រុមទាំងអស់ឈរនៅខាងមុខ។
2. និយាយថា៖ "កាន់ដៃគ្នា" (ជាមួយមិត្តរួមក្រុមរបស់អ្នក)"។ ឥឡូវនេះ អ្នកទាំងអស់គ្នា ជាមនុស្សតែម្នាក់។ អ្នកធ្វើជាប្រធានា ធិបតីនៅប្រទេសរបស់អ្នក។ ថ្ងៃនេះ គឺជាថ្ងៃបោះឆ្នោត។ អ្នកផ្សេងទៀត គឺអ្នកបោះឆ្នោត។ ពួកគេ នឹងសួរសំនួរ។ នៅពេលឆ្លើយ អ្នកត្រូវនិយាយពាក្យតែមួយម៉ាត់ទេ ហើយមិត្តភក្តិក្នុងក្រុមដែលនៅ ខាងឆ្វេងដៃអ្នក ត្រូវនិយាយពាក្យបន្ទាប់ មួយម៉ាត់ទៀត ហើយអ្នកបន្ទាប់ក៏ត្រូវធ្វើបែបនោះដែរ។ ឧទាហរណ៍:
(អ្នកទី​ ១ និយាយថា) "ខ្ញុំ"
(អ្នកទី​ ២) "គិត"
(អ្នកទី​ ៣) "ថា"
(អ្នកទី​ ១) "យើង"
(អ្នកទី​ ២) "គួរតែ" ...
3. អ្នកបោះឆ្នោតសួរសំនួរ ហើយក្រុមនឹងឆ្លើយ។

​

ហ្គេមបម្រុង : អ្នកកំប្លែងក្រោកឈរ
ជាជម្រើស អ្នកអាចរៀបចំក្រុមអ្នកកំប្លែង ដោយឱ្យក្រុមនីមួយៗធ្វើជាអ្នកកំប្លែងម្នាក់។ ពួកគេត្រូវ
និយាយរឿងកំប្លែងមួយជាមួយគ្នា ដោយគ្មានការសម ឬត្រៀមទុកជាមុន។ ទស្សនិកជននឹងសួរសំនួរ ពួកគេ ដូចខាងក្រោម៖
ហេតុអ្វីទើបមាន់ដើរឆ្លងផ្លូវ?
តើមានអ្វីកើតឡើងនៅពេលឆ្មាទៅផ្សារ?
ហេតុអ្វីបានជាស្នេហាដូចជាមី?

ក្រុមអ្នកកំប្លែងត្រូវឆ្លើយសំនួរ ម្នាក់ ១ ម៉ាត់ ម្នាក់ ១ ម៉ាត់ ដូចក្នុងហ្គេមទី១ដែរ។

​

ក្រោយបញ្ចប់ហ្គេម: 
ទាំងអស់គ្នានឹងបោះឆ្នោះ ដោយស្រែកហ៊ោរគាំទ្រសម្រាប់ ប្រធានាធិបតី ឬអ្នកកំប្លែងណា ដែល ពួកគេគិតថា ផ្ដល់ចម្លើយល្អបំផុត។ បន្ទាប់មកសួរសំនួរទៅកាន់ក្រុមថា ៖ "តើវាពិបាក ឬងាយ ស្រួលក្នុងការនិយាយប្រយោគតែមួយជាក្រុម? ហេតុអ្វី?"

​

ម៉ោងរៀនព្រះគម្ពីរ

ថ្ងៃនេះ យើងនឹងចាប់ផ្ដើមប្រធានបទថ្មី ដែលទាក់ទងនឹងអណ្ដាតរបស់ពួកយើង។ យើងនឹង មើលអំពីអ្វី ដែលព្រះគម្ពីរលើកឡើងទាក់នឹង ពាក្យសម្ដីល្អ និងពាក្យសម្ដីមិនល្អ។ មេរៀននៅក្នុង ថ្ងៃនេះ ទាក់ទងទៅនឹងពាក្យសម្ដីរបស់យើង។

តើអ្នកគិតថា ពាក្យសម្ដីដែលយើងនិយាយមាន សារៈសំខាន់ដែរឬទេ? ហេតុអ្វី?
ឱ្យសិស្សបញ្ចេញគំនិតយោបល់របស់ពួកគេ។

​

ចូរមើលព្រះបន្ទូលរបស់ព្រះយេស៊ូវ


លូកា 6:45 

ឯ​មនុស្ស​ល្អ គេ​ក៏​យក​សេចក្តី​ល្អ ពី​កំណប់​ល្អ ដែល​កប់​ទុក​ក្នុង​ចិត្ត​គេ ហើយ​មនុស្ស​ អាក្រក់​ក៏​យក​សេចក្តី​អាក្រក់ចេញ​ពី​កំណប់​អាក្រក់​ក្នុង​ចិត្ត​ខ្លួន​ដែរ ដ្បិត​មាត់​គេ​ពោល​ បញ្ចេញសេចក្តី​បរិបូរ ដែល​នៅ​ក្នុង​ចិត្ត​ជានិច្ច។

​

នៅក្នុងខរគម្ពីរនេះ ព្រះយេស៊ូវមានបន្ទូលថា មនុស្សល្អយកអ្វី (ពីកំណប់ល្អដែលកប់ទុក ក្នុងចិត្តគេ)?

សេចក្ដីល្អ

​

ចុះចំណែកមនុស្សអាក្រក់យកអ្វី (ចេញពីកំណប់អាក្រក់ក្នុងចិត្តគេ)?

សេចក្ដីអាក្រក់

​

តើសេចក្ដីល្អ និង សេចក្ដីអាក្រក់នោះ យកចេញពីណាមក?

កំណប់ល្អ និងកំណប់អាក្រក់ ដែល កប់ក្នុងចិត្តគេ

​

កំណប់ គឺជារបស់ដែលយើងឱ្យតម្លៃ និងថែរក្សា។ យើងរក្សាទុកសេចក្ដីល្អ ឬសេចក្ដីអាក្រក់ នៅក្នុងដួងចិត្តរបស់យើង។ ដូច្នេះទើប ព្រះយេស៊ូវពន្យល់យើងអំពី ទំនាក់ទំនងរវាងដួងចិត្តរបស់មនុស្ស និងពាក្យសម្ដី របស់គេ។ តើមានន័យយ៉ាងដូចម្ដេច? ដ្បិតមាត់គេពោលបញ្ចេញសេចក្ដីបរិបូរ ដែលនៅក្នុងចិត្តជា និច្ច។ 

​

មនុស្សពោលបញ្ចេញសេចក្ដីបរិបូរ ដែលនៅក្នុងចិត្ត។ តើប្អូនៗគិតថានេះ មានន័យដូច ម្ដេច? មិនថាអ្វីក៏ដោយ ឱ្យតែមាននៅក្នុងចិត្តយើង​ ចុងក្រោយនឹងត្រូវបញ្ចេញមកតាមរយៈពាក្យ សម្ដី របស់យើង។

​

ដូច្នេះ ពាក្យសម្ដីរបស់យើង គឺមានអ្វីច្រើនជាងត្រឹមតែជាសម្ដី។ វាមិនមែនគ្រាន់តែជា គំនិត ដែលលេចឡើងនៅក្នុងខួរក្បាលរបស់យើង ហើយយើងបញ្ចេញវាមកនោះទេ តែពាក្យសម្ដីរបស់ យើង គឺជាការស្ដែងចេញនូវដួងចិត្តរបស់យើង។ បើសិនចង់ដឹងអ្វីដែលនៅក្នុងចិត្តនរណាម្នាក់ ប្អូន ចេញទៅនិយាយជាមួយគេមួយសន្ទុះ នោះប្អូនៗនឹងស្គាល់គេ។

​

ពាក្យសម្ដីរបស់យើងស្ដែងចេញពីលក្ខណៈដួងចិត្តយើង។ មនុស្សដែលមានចិត្តអាក្រក់ នឹង និយាយពាក្យសម្ដីអាក្រក់ៗ។ មនុស្សដែលមានចិត្តល្អ នឹងនិយាយពាក្យណាល្អៗ។ បើប្អូនៗចង់ដឹង អំពីអ្វីដែលមាននៅក្នុងដួងចិត្តប្អូនៗ ចូរស្ដាប់ និងកត់សម្គាល់ពាក្យសម្ដីដែលខ្លួនឯងនិយាយ។

​

ដូច្នេះ មូលហេតុដំបូងដែលថាពាក្យសម្ដីរបស់យើង មានសារៈសំខាន់គឺ ពាក្យសម្ដីរបស់ យើងបង្ហាញពី អ្វីដែលមាននៅក្នុងដួងចិត្តយើង។
 

ឥឡូវ ចូរមើលព្រះគម្ពីរសុភាសិត 
 

សុភាសិត 15:4 

ឯ​អណ្តាត​ដ៏​លំហើយ នោះ​ជា​ដើម​ឈើ​នៃ​ជីវិត តែ​បើ​មាន​សេចក្តី​វៀច​វិញ នោះ​នាំ​ឲ្យ​វិញ្ញាណ​បាក់​បែក​ទៅ។

​

អណ្ដាតដ៏លំហើយ ជាដើមឈើនៃជីវិត... តើប្អូនគិតថា វាមានន័យដូចម្ដេច?
មនុស្សដែលនិយាយស្ដីសុភាពរាបសារ ផ្ដល់ជីវិត និងកម្លាំងទៅកាន់មនុស្សនៅជុំវិញខ្លួន

​

ចូរប្អូនៗសាកគិតអំពី ដើមឈើដែលមានផលផ្លែធំៗ ឱ្យមនុស្សមានចិត្តសប្បាយក្នុងការបរិ ភោគផ្លែឈើឆ្ងាញ់របស់វា។ អណ្ដាតក៏អាចប្រៀបដូចជាយ៉ាងនោះដែរ។ វាអាចបង្កើតឱ្យមានអ្វី ដែលល្អ ជាប្រយោជន៏សម្រាប់មុនស្សដូចគ្នា។ តើពាក្យសម្ដីរបស់ប្អូនៗអាចកើតជាប្រយោជន៍ សម្រាប់អ្នកដទៃដូចម្ដេច? 
ទុកឱ្យសិស្សបញ្ចេញមតិយោបល់

​

ពាក្យសម្ដីរបស់យើងអាចលើកទឹកចិត្ត ជំរុញចិត្ត ផ្ដល់ប្រាជ្ញា យោបល់ល្អៗ និងបង្រៀន ទៅកាន់មនុស្ស ហើយក៏មានរបៀបផ្សេងៗជាច្រើនទៀត ដែលពាក្យសម្ដីរបស់យើងអាចកើតជា ប្រយោជន៍ដល់អ្នកដទៃបានដែរ។ ក៏ប៉ុន្តែ ដូចក្នុងព្រះគម្ពីរសុភាសិតបានលើកឡើង អណ្ដាតក៏អាច នាំសេចក្ដីវៀចវេរដែរ។ ដោយយោងទៅតាមព្រះគម្ពីរសុភាសិតនេះ តើសេចក្ដីវៀចវេរដែលកើត មកពីអណ្ដាត បណ្ដាលឱ្យមានអ្វីកើតឡើង?

បណ្ដាលឱ្យវិញ្ញាណបាក់បែក

 

តែ​បើ​មាន​សេចក្តី​វៀច​វិញ នោះ​នាំ​ឲ្យ​វិញ្ញាណ​បាក់​បែក​ទៅ។

​

តើវាមានន័យដូចម្ដេច?
វាជាន់ពន្លិចមនុស្ស ធ្វើឱ្យគេមានអារម្មណ៍មិនល្អ ឬអស់សង្ឃឹម

​

តើប្អូនៗធ្លាប់ជួបបទពិសោធន៍ដូចនេះឬទេ? តើប្អូនៗធ្លាប់បាក់ទឹកចិត្ត ដោយសារពាក្យសម្ដីមិនល្អ របស់នរណាម្នាក់ដែរឬទេ?
ការឆ្លើយតបផ្ទាល់ខ្លួនរបស់សិស្សម្នាក់ៗ

​

តើប្អូនៗធ្លាប់ទទួលការលើកទឹកចិត្តដោយសារពាក្យសម្ដីសុភាពរាបសាររបស់នរណាម្នាក់ដែរឬទេ?

ការឆ្លើយតបផ្ទាល់ខ្លួនរបស់សិស្សម្នាក់ៗ

​

ពាក្យសម្ដីមានឥទ្ធិពលណាស់ទៅកាន់មនុស្ស។​តើប្អូនៗចង់ធ្វើជាមនុស្សដែលនិយាយ
ពាក្យសម្ដីសុភាពរាបសារ នាំជីវិតទៅដល់អ្នកដទៃ ឬចង់ធ្វើជាមនុស្សដែលនិយាយពាក្យសម្ដី
មិនល្អ នាំភាពបាក់បែកទៅកាន់វិញ្ញាណ? ដួងចិត្តរបស់ប្អូនៗ ជាអ្នកកំណត់ចម្លើយរបស់ប្អូនៗ។ 
ដូច្នេះ មូលហេតុទី២ ដែលពាក្យសម្ដីរបស់យើងមានសារៈសំខាន់គឺ ពាក្យសម្ដីរបស់យើង អាចជួយអ្នកដទៃ ហើយក៏អាចធ្វើឱ្យអ្នកដទៃឈឺចាប់ដែរ។

​

មួយវិញទៀត តើប្អូនៗដឹងទេថា ព្រះជាម្ចាស់ស្ដាប់ឮអ្វីដែលយើងនិយាយទាំងអស់? 
ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះយេស៊ូ ក្នុងព្រះគម្ពីរម៉ាថាយ 


ម៉ាថាយ 12:36-37 

ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ជំនុំ​ជំរះ នោះ​មនុស្ស​លោក​នឹង ​ត្រូវ​រៀប​រាប់​ប្រាប់ ពី​អស់​ទាំង​ហេតុ​នៃ​ពាក្យ​ឥត​ប្រយោជន៍ ដែល​គេ​បាន​និយាយ។ ដ្បិត​អ្នក​នឹង បាន ​រាប់​ជា​សុចរិត ដោយសារ​ពាក្យ​សំដី​របស់​ខ្លួន ឬ​នឹង​ត្រូវ​ទោស ក៏​ដោយសារ​តែ​ពាក្យ​សំដី​នោះ​ដែរ។

​

ពាក្យសម្ដីឥតប្រយោជន៍ មានន័យថាជាពាក្យសម្ដីដែលមិននាំឱ្យមានការល្អ។ វាគ្មាន ប្រយោជន៍។ ដូច្នេះ ហេតុផលទី ៣ ដែលពាក្យសម្ដីរបស់យើងមានសារៈសំខាន់គឺ ព្រះស្ដាប់ឮ និងវិនិច័្ឆយ ពាក្យសម្ដីរបស់យើង។

 

អ៊ីចឹង តើអ្វីដែលយើងនិយាយចេញមកសំខាន់ឬទេ? សំខាន់
វាសំខាន់ព្រោះ ១. ពាក្យសម្ដីរបស់យើងបង្ហាញពីដួងចិត្តរបស់យើង ២. ពាក្យសម្ដីរបស់យើង អាចជួយអ្នកដទៃ ហើយក៏អាចធ្វើឱ្យអ្នកដទៃឈឺចាប់ដែរ ៣. ព្រះស្ដាប់ឮ និងវិនិច័្ឆយពាក្យសម្ដីរបស់យើង។

​

ពេលវេលាក្រុមតូច
ចូលទៅតាមក្រុមតូចរៀងៗខ្លួន។

  • គិតអំពី ការនិយាយស្ដីរបស់ខ្លួនជានរណាម្នាក់ក្នុងពេលថ្មីៗនេះ។ តើពាក្យសម្ដីរបស់អ្នក ពេលនោះជាពាក្យសម្ដីដែលនាំជីវិត ឬជាពាក្យសម្ដីដែលធ្វើឱ្យវិញ្ញាណបាក់បែក?

  • តើពាក្យសម្ដីរបស់អ្នកបង្ហាញអ្វី អំពីដួងចិត្តរបស់អ្នក?

  • ប្អូនៗអាចអធិស្ឋានសុំការអភ័យទោសពីព្រះជាម្ចាស់នូវរាល់ទាំងពាក្យសម្ដីមិនល្អដែលខ្លួនធ្លាប់និយាយ ហើយសុំជំនួយពីព្រះអង្គដើម្បីឱ្យប្អូនៗអាចនិយាយពាក្យសម្ដីដែលល្អប្រសើរចាប់ពីពេលនេះតទៅ។

 

អធិស្ឋានបញ្ចប់

bottom of page