top of page

មេរៀនទី ៤: របៀបអធិស្ឋាន

សេចក្តីពិតដ៏សំខាន់មួយ :   អ្នកដើរតាមព្រះយេស៊ូវ អាចអធិស្ឋានទៅព្រះជាម្ចាស់ ក្នុងនាមទ្រង់ជាព្រះវរបិតា។

សកម្មភាព : សួរមនុស្សអស្ចារ្យ

សម្ភារ៖ វត្ថុ (ឬកាតមានសរសេរអំពី វត្ថុផ្សេងៗនៅពីលើ)

របៀបលេង :

១) ចែកក្រុមយុវជនជា ១ ក្រុម ៣ នាក់។ រួចបង្ហាញវត្ថុឱ្យពួកគេមើល។

២) និយាយ៖ "ខ្ញុំគឺជាមនុស្សអស្ចារ្យ។ ខ្ញុំមានព្រះពរជាច្រើន សម្រាប់ឱ្យដល់ប្អូនៗ។ ចូរសូមអ្វីដែលប្អូន ចង់បាន។ ប្អូនៗមានពេល ៣០ វិនាទី ក្នុងការគិតសំនួរដែលមានចម្លើយជាវត្ថុ ១ ក្នុងចំណោមវត្ថុទាំង អស់នេះ។" (ឧទា៖ បើវត្ថុនោះ គឺជាកាបូប ក្រុមអាចសួរថា "តើអ្វីដែលអ្នកយកដាក់លុយ?")

៣) ក្រោយ ៣០​ វិនាទី ត្រូវនិយាយថា៖ "ឈប់!"។ បន្ទាប់មក ក្រុមនីមួយៗនឹងសួរសំនួររបស់ពួកគេ។

៤) បើអ្នក (គ្រូ) អាចឆ្លើយសំនួរដោយចម្លើយត្រឹមត្រូវ តែខុសពីវត្ថុនោះ អ្នកនឹងចាញ់។ (ឧទា៖ អ្នកអាច ឆ្លើយសំនួរខាងលើថា "ធនាគារ!" (មិនមែនកាបូបលុយ))។ បើអ្នកមិនអាចឆ្លើយសំនួរ ពួកគេនឹងឈ្នះ ហើយអ្នកត្រូវឱ្យវត្ថុនោះទៅពួកគេ។

៥) ចុងបញ្ចប់ ក្រុមដែលមានវត្ថុច្រើនជាងគេ ជាអ្នកឈ្នះ។

ក្រោយបញ្ចប់ហ្គេម

និយាយ៖ ចូរគិតអំពី ផ្នែកព្រលឹងវិញ្ញាណ។ តើនរណាជាអ្នកដ៏អស្ចារ្យនៅក្នុងព្រះគម្ពីរ? ព្រះជាម្ចាស់

តើការសុំអ្វីពីព្រះ ហៅថាយ៉ាងម៉េច? អធិស្ឋាន

 

អ៊ីចឹង តើព្រះដូចជាមនុស្សអស្ចារ្យ នៅក្នុងហ្គេមដែលយើងលេងអម្បាញ់មិញដែរទេ?

តើការអធិស្ឋានគឺ ដើម្បីបានរបស់អ្វីដែលយើងចង់បានទាំងស្រុងមែន?

 

ចូរមើលអំពី អ្វីដែលព្រះយេស៊ូវបានបង្រៀនយើងអំពីការនេះ។

ការរៀនព្រះគម្ពីរ

អាន [ម៉ាថាយ 6:5-13]

 

ក្នុងខរ 9 ព្រះយេស៊ូវមានបន្ទូលថា នេះគឺជារបៀបដែលយើងអធិស្ឋាន។ ដូច្នេះ យើងអាចរៀនពីរបៀប អធិស្ឋាន ដោយរៀនអំពី ការអធិស្ឋាននេះ។ ដំបូង តើយើងអធិស្ឋានទៅកាន់នរណា?

ព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌។

 

មានសេចក្ដីពិតដ៏អស្ចារ្យ ២ យ៉ាង ដែលយើងត្រូវយល់ អំពីការនេះ។

 

១) ព្រះយេស៊ូវមានបន្ទូលប្រាប់យើងថា យើងអាចអធិស្ឋានទៅកាន់ព្រះ ក្នុងនាមទ្រង់ដែលជាព្រះវរបិតា របស់យើង។ នៅពេលព្រះយេស៊ូវមានបន្ទូលបែបនេះ វាគឺជាការបង្រៀនដ៏ថ្មីស្រឡាង។ មិនដែលមាន នរណាធ្លាប់ បង្រៀនថា មនុស្សអាចមានឪពុកជាព្រះ ពីមុនមកទាល់តែសោះ ! មូលហេតុដែលយើង អាចអធិស្ឋានទៅកាន់ព្រះ ក្នុងនាមទ្រង់ជាព្រះវរបិតារបស់យើង គឺព្រោះព្រះយេស៊ូវនាំអស់អ្នកណាដែល ជឿលើទ្រង់ ឱ្យចូលទៅក្នុងក្រុមគ្រួសាររបស់ព្រះ។ ព្រះយេស៊ូវគឺជាបងប្អូនរបស់យើងហើយទ្រង់នាំយើង ទៅកាន់ព្រះវរបិតារបស់យើង។

២) បិតារបស់យើង គង់នៅស្ថានសួគ៌។ ចូរគិតអំពី ភាពអស្ចារ្យរបស់ព្រះបិតារបស់យើង។ ព្រះអង្គ អង្គុយនៅលើបល្ក័ង នៅទីខ្ពស់ និងបរិសុទ្ធបំផុត។ ព្រះអង្គមានអំណាចចេស្ដា មានប្រាជ្ញា ជ្រាបគ្រប់ កិច្ចការ គង់នៅអស់កល្ប និងជាអ្នកបង្កើតសកលលោក! គ្មានអ្វីដែលលំបាកពេក សម្រាប់ព្រះអង្គនោះឡើយ ហើយក៏គ្មានអ្វីដែលទ្រង់មិនអាចដឹង ឬយល់នោះដែរ!

 

អ៊ីចឹង នៅពេលយើងអធិស្ឋាន ត្រូវចងចាំថា យើងកំពុងតែនិយាយទៅកាន់ ព្រះដ៏អស្ចារ្យនៃសកល លោកនេះ ក្នុងនាមជាកូនជាទីស្រឡាញ់របស់ព្រះអង្គ។ នេះគឺជា អភ័យឯកសិទ្ធិជាខ្លាំង ក្នុងការអធិស្ឋាន។

 

បន្ទាប់មក ព្រះយេស៊ូវបានលើកឡើង ៣ ឃ្លាថា៖

  •  សូមឱ្យព្រះនាមទ្រង់បាន បរិសុទ្ធ

  • សូមឱ្យរាជ្យទ្រង់បាន មកដល់

  • សូមឱ្យព្រះហឬទ័យទ្រង់ បានសម្រេច

 

គន្លឺះ១ ក្នុងការយល់ដឹងអំពី ផ្នែកនេះ គឺថា ឃ្លាទាំង ៣ នេះ គឺភ្ជាប់នឹងឃ្លា "... នៅផែនដីនេះ ដូចនៅស្ថានសួគ៌ដែរ"។ នេះមានន័យថា យើងកំពុងទូលសូម ឱ្យព្រះធ្វើឱ្យផែនដីនេះ ដូចជាស្ថាន សួគ៌អ៊ីចឹងដែរ។

 

នៅពេលយើងអធិស្ឋាន "សូមឱ្យព្រះនាមទ្រង់បានបរិសុទ្ធ... នៅផែនដីដូចនៅស្ថានសួគ៌ដែរ"។ តើប្អូនៗគិតថា វាមានន័យដូចម្ដេច?

ទុកឱ្យសិស្សបញ្ចេញគំនិត

 

ព្រះនាមរបស់ព្រះគឺ វិសុទ្ធ។ ទេវតានៅជុំវិញបល្ក័ងព្រះអង្គ ស្រែកឡើងមិនឈប់ថា៖ "វិសុទ្ធ វិសុទ្ធ វិសុទ្ធ វិសុទ្ធ គឺព្រះអង្គ" (អេសាយ 6:3 និងវីវរណៈ 4:8)។ ស្ថានសួគ៌ សុទ្ធតែដឹងថា ព្រះអង្គវិសុទ្ធ។ ប៉ុន្តែ មិនមែនគ្រប់គ្នានៅក្នុងលោកីយ៍នេះ ដឹងសេចក្ដីពិតនោះទេ។ ដូច្នេះ យើងអធិស្ឋានថា មនុស្សគ្រប់គ្នា នៅក្នុងលោកីយ៍នេះ នឹងស្គាល់ព្រះអង្គ ហើយនិងដឹងថា ទ្រង់អស្ចារ្យប៉ុណ្ណា។

 

តើប្អូនៗគិត "សូមឱ្យព្រះរាជ្យទ្រង់បានមកដល់... នៅផែនដីដូចនៅស្ថានសួគ៌ដែរ" មានន័យថាម៉េច?

ទុកឱ្យសិស្សបញ្ចេញគំនិត

 

ស្ថានសួគ៌គឺជាព្រះរាជ្យរបស់ព្រះអង្គ។ ព្រះអង្គគ្រងរាជ្យនៅស្ថានសួគ៌ ទើបគ្រប់គ្នានៅទីនោះ សុទ្ធតែរស់នៅក្នុងសន្តិភាព និងអំណរ។ យើងអធិស្ឋានថា ផែនដីនឹងដូចគ្នាជាមួយនឹងស្ថានសួគ៌ គឺគ្រប់គ្នានឹងរស់ នៅ ដោយសន្ដិភាព និងមានអំណរ ក្រោមការគ្រប់គ្រងរបស់ព្រះ។ ពេលនោះ ផែនដីនឹងដូចនៅស្ថាន សួគ៌ដែរ។

 

តើប្អូនៗគិតថា "សូមឱ្យព្រះហឬទ័យទ្រង់បានសម្រេច... នៅផែនដីដូចនៅស្ថានសួគ៌ដែរ" មានន័យដូច ម្ដេច?

ទុកឱ្យសិស្សបញ្ចេញយោបល់

 

ព្រះហឬទ័យរបស់ព្រះ គឺល្អឥតខ្ចោះ។ ស្ថានសួគ៌គឺល្អឥតខ្ចោះ ព្រោះគ្រប់គ្នានៅទីនោះសុទ្ធតែធ្វើ តាមព្រះហឬទ័យរបស់ព្រះ។ ដូច្នេះ ការអធិស្ឋាន "សូមឱ្យព្រះហឬទ័យទ្រង់បានសម្រេច... នៅផែនដី ដូចនៅស្ថានសួគ៌ដែរ"​ មានន័យថា យើងជឿលើគម្រោងផែនការរបស់ព្រះអង្គ ហើយយើងសុំឱ្យ ព្រះ អង្គជួយយើង (និងមនុស្សគ្រប់គ្នានៅលើផែនដីនេះ) ឱ្យធ្វើតាមព្រះហឬទ័យរបស់ទ្រង់។

 

បន្ទាប់មកទៀត នៅក្នុងផ្នែកទី ២ នៃការអធិស្ឋានថា យើងអធិស្ឋានសម្រាប់តម្រូវការរបស់យើង។ តើប្អូនគិតថា "សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ" មានន័យដូចម្ដេច?

ទុកឱ្យសិស្សបញ្ចេញគំនិត

 

ការទូលសូម "អាហារ" គឺជាទូលសូមព្រះអង្គឱ្យផ្គត់ផ្គង់អ្វីដែលពួកគេត្រូវការសម្រាប់ការរស់នៅ។ (ឧទា៖ ជាតម្រូវការ ខាងរាងកាយ ជារៀងរាល់ថ្ងៃ)។ តើអ្វីខ្លះជាតម្រូវការប្រចាំថ្ងៃរបស់យើង?

ទុកឱ្យពួកគេឆ្លើយ

 

យើងអាចអធិស្ឋានសុំរបស់ទាំងនេះពីព្រះអង្គ។

 

រួចមក នៅក្នុងខរ 12 និង13​ គឺទាក់ទងនឹងតម្រូវការខាងព្រលឹងវិញ្ញាណ។ តើយើងគួរអធិស្ឋានអ្វី?

  • សូម​អត់​ទោស​សេចក្ដី​កំហុស​របស់​យើង​ខ្ញុំ 

  • សូម​កុំ​នាំ​យើង​ខ្ញុំ​ទៅ​ក្នុង​សេចក្ដី​ល្បួង​ឡើយ 

  • តែ​សូម​ប្រោស​ឲ្យ​យើង​ខ្ញុំ​រួច​ពី​សេចក្ដី​អាក្រក់​វិញ 

តើប្អូនគិតថា "សូម​អត់​ទោស​សេចក្ដី​កំហុស​របស់​យើង​ខ្ញុំ ដូច​ជា​យើង​ខ្ញុំ​បាន​អត់​ទោស ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ" មានន័យដូចម្ដេច? 

យើងទូលសុំព្រះអង្គឱ្យអត់ទោស រាល់អស់ទាំងសេចក្ដីអាក្រក់ ដែលយើងបានប្រព្រឹត្តិ។ បើយើងចង់ឱ្យព្រះអត់ទោសយើង យើងត្រូវតែអត់ទោសអ្នកដទៃដែល ធ្វើខុស នឹងយើងជាមុន។

 

តើប្អូនគិតថា "សូម​កុំ​នាំ​យើង​ខ្ញុំ​ទៅ​ក្នុង​សេចក្ដី​ល្បួង​ឡើយ តែ​សូម​ប្រោស​ឲ្យ​យើង​ខ្ញុំ​រួច​ពី​សេចក្ដី​អាក្រក់ ​វិញ" មានន័យថាយ៉ាងម៉េច?

យើងទូលសូមព្រះអង្គឱ្យជួយយើង កុំឱ្យធ្វើអ្វីដែលខុសឆ្គង និងសង្គ្រោះយើង ចេញពី សេចក្ដីអាក្រក់របស់អ្នកដទៃដែរ។

 

យើងអាចទូលសូមព្រះឱ្យផ្គត់ផ្គង់តម្រូវការខាងព្រលឹងវិញ្ញាណរបស់យើង ដែលជា ការអត់ទោសបាប កម្លាំងក្នុងការយកឈ្នះសេចក្ដីល្បួង និងការសង្គ្រោះចេញពីសេចក្ដីអាក្រក់។ ព្រះអង្គនឹងជួយយើងឱ្យ រស់បានល្អ និងមានជ័យជម្នះពីអំពើបាប និងសេចក្ដីអាក្រក់។

 

ដូច្នេះ តើព្រះប្រៀបដូចជា "មនុស្សអស្ចារ្យ" នៅក្នុងហ្គេមរបស់យើងដែរទេ? ទេ ព្រះអង្គមិនបាន ព្យាយាមបញ្ឈប់យើងពីការទទួលអ្វី ដែលយើងទូលសូមនោះឡើយ! ផ្ទុយទៅវិញ ព្រះអង្គអញ្ជើញយើង ឱ្យចូលមកកាន់ទ្រង់ដូចជា កូនចូលមករកឪពុក ហើយទូលសូមព្រះអង្គអ្វីដែលជាតម្រូវការ របស់យើង ក្នុងការរស់នៅឱ្យបានល្អអ៊ីចឹងវិញ។

ពេលវេលាក្រុមតូច

អធិស្ឋានជាមួយគ្នានៅក្នុងក្រុមតូច ដោយប្រើការអធិស្ឋានដែលព្រះយេស៊ូវបានបង្រៀនជាគម្រូ។

អធិស្ឋានបញ្ចប់

bottom of page