
មេររៀនទ ៤៖ ព្រះជាម្ចាស់ទ្រង់មេត្តាករុណា
សង្ខេប៖ សួរ៖ តើមានអ្វីមួយដែលអ្នកនៅចាំបានកាលពីមេរៀនមុន?
នៅក្នុងមេរៀនមុនយើងបានមើលឃើញថាព្រះជាម្ចាស់គឺជាចៅក្រមដ៏យុត្តិធម៌ដែលប្រទានរង្វាន់សម្រាប់ការល្អ និងដាក់ទោសការអាក្រក់។ នៅពេលដែលព្រះជាម្ចាស់ដាក់ទ័ណ្ឌកម្មចំពោះអំពើអាក្រក់ ព្រះគម្ពីរហៅវាថាជាសេចក្តីក្រោដ។ ប៉ុន្តែនៅពេលដែលព្រះជាម្ចាស់ដកសេចក្តីក្រោដរបស់ទ្រង់វិញ ហើយមិនដាក់ទ័ណ្ឌកម្មដល់មនុស្សនូវអ្វីដែលពួកគេសមនឹងទទួល - នេះគឺជាការមេត្តាករុណា។
ព្រះគម្ពីរប្រាប់យើងថា ព្រះជាម្ចាស់ឥតមានសេចក្ដីអំណរចំពោះសេចក្ដីក្រោធឡើយ ប៉ុន្តែទ្រង់សព្វព្រះហឫទ័យនឹងការមេត្តាករុណវិញ។
មីកា ៧:១៨
តើមានអ្នកណាជាព្រះឲ្យដូចទ្រង់ ដែលទ្រង់អត់ទោសចំពោះអំពើទុច្ចរិត ហើយក៏បំភ្លេចអំពើរំលងរបស់សំណល់នៃមរដកទ្រង់ ទ្រង់មិនផ្ងំសេចក្ដីខ្ញាល់ទុកជានិច្ចទេ ពីព្រោះទ្រង់សព្វព្រះហឫទ័យនឹងសេចក្ដីសប្បុរសវិញ
ការមេត្តាករុណារបស់ព្រះជាម្ចាស់ត្រូវបានបង្ហាញនៅក្នុងព្រះគម្ពីរ។ យើងឃើញមាននៅក្នុងសម័យ លោកម៉ូសេ នៅពេលដែលប្រជាជនអ៊ីស្រាអែលរស់នៅក្នុងវាលរហោស្ថាន។ ជាទូទៅពួកគេគឺគ្មានជំនឿ បះបោរ ត្អូញត្អែរ និងសាហាយស្មន់ ប៉ុន្តែព្រះជាម្ចាស់មិនបោះបង់ចោល ឬបំផ្លាញពួកគេឡើយដោយសារតែ ទ្រង់គឺជាព្រះដែលមានព្រះហឫទ័យមេត្តាករុណា ហើយទន់សន្តោស។
និក្ខមនំ ៣៤:៦
ទ្រង់យាងកាត់នៅមុខលោកទាំងប្រកាសថា យេហូវ៉ា គឺយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះហឫទ័យមេត្តាករុណា ហើយទន់សន្តោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរស នឹងសេចក្ដីទៀងត្រង់ ជាបរិបូរ
ចោទិយកថា ៤:៣១
ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ជាព្រះដ៏មានសេចក្ដីមេត្តាករុណា ទ្រង់មិនខាននឹងប្រោសឯងទេ ក៏មិនបំផ្លាញឯង ឬភ្លេចសេចក្ដីសញ្ញាដែលទ្រង់បានស្បថនឹងពួកឰយុកោឯងឡើយ។
បន្ទាប់ពីពេលដែលព្រះជាម្ចាស់បាននាំជនជាតិអ៊ីស្រាអែលចូលទៅកាន់ទឹកដីសន្យា ពួកគេនៅតែមិនស្តាប់ បង្គាប់។ ឧទាហរណ៍មួយគឺពួកគេឈប់ប្រារព្ធពិធីបុណ្យរំលងដែលព្រះជាម្ចាស់បានបង្គាប់ឲ្យពួកគេប្រតិបត្តិ។ នៅពេលដែលរឿងនេះកើតឡើង ស្តេចហេសេគាបានចាត់បញ្ជូនសំបុត្រទៅកាន់ប្រជាជនអ៊ីស្រាអែលដោយ ប្រាប់ពួកគេឲ្យធ្វើដំណើរមកកាន់ទីក្រុងយេរូសាឡឹមដើម្បីប្រារព្ធធ្វើពិធីបុណ្យរំលង។ ទ្រង់សរសេរថា៖
២ របាក្សត្រ ៣០:៨-៩
ឥឡូវនេះ កុំឲ្យអ្នករាល់គ្នាមានចិត្តរឹងរូស ដូចជាឪពុកអ្នករាល់គ្នាឡើយ គឺត្រូវឲ្យប្រគល់ខ្លួនដល់ព្រះយេហូវ៉ាវិញ ហើយចូលមកក្នុងទីបរិសុទ្ធរបស់ទ្រង់ ដែលទ្រង់បានញែកជាបរិសុទ្ធទុកជាដរាបទៅ ហើយត្រូវគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ដើម្បីឲ្យសេចក្ដីក្រោធរបស់ទ្រង់ បានបែរពីអ្នករាល់គ្នាទៅ 9ដ្បិតបើអ្នករាល់គ្នាវិលមកឯព្រះយេហូវ៉ាវិញ នោះទាំងបងប្អូន នឹងកូនចៅអ្នករាល់គ្នាផង នឹងបានសេចក្ដីមេត្តាករុណា នៅចំពោះពួកអ្នកដែលបាននាំឯងទៅជាឈ្លើយ ហើយនឹងត្រឡប់វិលមកឯស្រុកនេះវិញ ពីព្រោះព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ទ្រង់មានព្រះហឫទ័យទន់សន្តោស ហើយមេត្តាករុណា បើសិនជាអ្នករាល់គ្នាវិលមកឯទ្រង់វិញ នោះទ្រង់នឹងមិនបែរព្រះភក្ត្រចេញពីអ្នករាល់គ្នាឡើយ។
ព្រះជាម្ចាស់ទ្រង់មេត្តាករុណា ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីនឹងបង្វែរសេចក្តីក្រោធដ៏មហិមារបស់ទ្រង់ ចេញពី អ្នកដែលត្រឡប់មករកព្រះអង្គវិញ។ ព្រះអង្គនឹងមិន “បែរព្រះភ័ក្រទ្រង់ចេញ” ពីអ្នកណាដែលចូលមក រកទ្រង់ ដោយការកែប្រែចិត្តនោះទេ។ ព្រះភ័ក្ររបស់ព្រះជាម្ចាស់តំណាងឲ្យព្រះវត្តមាន និងការសព្វព្រះហឫទ័យរបស់ទ្រង់។ ព្រះភ័ក្ររបស់ព្រះអង្គបែរទៅរកប្រជាជនរបស់ទ្រង់ដើម្បីប្រទានពរពួកគេ (ទំនុកតម្កើង ៦៧:១; ដានីយ៉ែល ៩:១៧)។ ដោយ “បែរព្រះភ័ក្រទ្រង់ចេញ” មានន័យថាមិនអើពើ ឬបដិសេធ។ នៅពេលយើងចូលមករកទ្រង់ដោយ កែប្រែចិត្ត ព្រះអង្គនឹងមិនបដិសេធយើងឡើយដោយសារតែការមេត្តាករុណារបស់ទ្រង់។
នៅក្នុងនេហេមា ជំពូក ៩ ប្រជាជនអ៊ីស្រាអែលមកប្រមូលផ្តុំដើម្បីកែប្រែចេញពីអំពើបាបរបស់ពួកគេ។ ពួកលេវីបានទូលទៅកាន់ព្រះជាម្ចាស់អំពើបាបរបស់បុព្វបុរសរបស់ពួកគេ។ សូមស្តាប់នូវអ្វីដែលគេបាននិយាយ៖
នេហេមា ៩:៣០-៣១
ប៉ុន្តែ ទ្រង់បានអត់ទ្រាំនឹងគេជាយូរឆ្នាំ ព្រមទាំងធ្វើបន្ទាល់ដល់គេ ដោយសារព្រះវិញ្ញាណទ្រង់ ដែលសណ្ឋិតលើពួកហោរា ទោះបើយ៉ាងនោះ គង់តែគេមិនផ្ទៀងត្រចៀកស្តាប់ដែរ បានជាទ្រង់ប្រគល់គេ ទៅក្នុងកណ្តាប់ដៃនៃអស់ទាំងសាសន៍របស់ស្រុកដទៃ ប៉ុន្តែ ដោយព្រោះសេចក្ដីមេត្តាករុណា ដ៏ក្រៃលែងរបស់ទ្រង់ បានជាទ្រង់មិនបានបំផ្លាញគេអស់រលីងទៅ ឬបោះបង់ចោលគេឡើយ ដ្បិតទ្រង់ជាព្រះដ៏មានព្រះហឫទ័យសន្តោស ហើយមេត្តាករុណា។
(១) ព្រះជាម្ចាស់ទ្រង់មេត្តាករុណា
ព្រះគម្ពីរបញ្ជាក់យ៉ាងច្បាស់ថាព្រះជាម្ចាស់ទ្រង់មានព្រះហឫទ័យមេត្តាករុណា។ ពាក្យជាភាសាហេប្រឺសម្រាប់ ពាក្យមេត្តាករុណា רַח֖וּם (អានថា ‘រាក់ឃូម’) ពេលខ្លះត្រូវបានបកប្រែថាជា ‘អាណិត’។ វាក្លាយមកពី ពាក្យជាភាសាហេប្រឺសម្រាប់ពាក្យ ‘ស្បូន’ ដោយសារវាពណ៌នាអំពីឥរិយាបថរបស់ម្តាយដែលមានចំពោះកូន។ ជាក្មេងតូចម្នាក់នឹងធ្វើកិច្ចការជាច្រើនខុស ប៉ុន្តែម្តាយរបស់គេនៅតែបន្តស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះគេ។ នេះគឺជារូបភាពនៃការមេត្តាករុណារបស់ព្រះចំពោះកូនរបស់ព្រះអង្គ។
អេសាយ ៤៩:១៣-១៥
ឱផ្ទៃមេឃអើយ ចូរច្រៀងឡើង ឱផែនដីអើយ ចូរឲ្យអរសប្បាយចុះ ឱភ្នំទាំងឡាយអើយ ចូរធ្លាយចេញជាបទចំរៀង ពីព្រោះព្រះយេហូវ៉ាទ្រង់បានកំសាន្តចិត្តរាស្ត្រទ្រង់ហើយ ទ្រង់នឹងមានព្រះហឫទ័យអាណិតអាសូរដល់ពួករបស់ទ្រង់ដែលត្រូវរងទុក្ខវេទនាផង។ តែក្រុងស៊ីយ៉ូនបានថា ព្រះយេហូវ៉ាទ្រង់បានបោះបង់ចោលខ្ញុំទេ គឺព្រះអម្ចាស់ទ្រង់បានភ្លេចខ្ញុំហើយ ចុះតើស្ត្រីនឹងភ្លេចកូនដែលកំពុងបៅដោះ ឥតមានអាណិតដល់កូនដែលចេញពីផ្ទៃខ្លួនមកបានដែរឬ អើ គេនឹងភ្លេចបាន ប៉ុន្តែអញមិនដែលភ្លេចឯងឡើយ។
យេរេមា ៣១:២០
តើអេប្រាអិមជាកូនសំឡាញ់របស់អញឬ តើជាកូនសំណប់ឬអី ដ្បិតដែលអញនិយាយទាស់នឹងវាវេលាណា នោះអញក៏នឹករឭកដល់វានៅវេលានោះឯង ដូច្នេះ អញមានចិត្តរំជួលដល់វា ហើយនឹងអាណិតមេត្តាដល់វាជាមិនខាន នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
នៅក្នុងសញ្ញាចាស់ រាល់ពេលដែលជនជាតិអ៊ីស្រាអែលស្ថិតនៅក្នុងអំពើបាប ព្រះជាម្ចាស់បានហៅពួកគេ ត្រឡប់មកវិញតាមរយៈហោរ៉ារបស់ទ្រង់។ នៅពេលពួកគេត្រឡប់មករកព្រះវិញ ទ្រង់បង្ហាញសេចក្តី មេត្តាករុណារបស់ទ្រង់។
អេសាយ ៥៥:៧
ត្រូវឲ្យមនុស្សអាក្រក់បោះបង់ចោលផ្លូវរបស់ខ្លួន ហើយឲ្យមនុស្សទុច្ចរិតចោលគំនិតអាក្រក់របស់ខ្លួនដែរ រួចឲ្យគេត្រឡប់មកឯព្រះយេហូវ៉ាវិញ នោះទ្រង់នឹងអាណិតមេត្តាដល់គេ គឺឲ្យវិលមកឯព្រះនៃយើងរាល់គ្នា ដ្បិតទ្រង់នឹងអត់ទោសឲ្យជាបរិបូរ
យ៉ូអែល ២:១៣
ហើយវិលមកឯព្រះយេហូវ៉ា ជាព្រះនៃឯងចុះ ដ្បិតទ្រង់ប្រកបដោយព្រះគុណ នឹងសេចក្ដីមេត្តាករុណា ទ្រង់យឺតនឹងខ្ញាល់ ហើយក៏មានសេចក្ដីសប្បុរសជាបរិបូរ ទ្រង់មានព្រះហឫទ័យស្តាយដោយត្រូវវាយផ្ចាលគេដែរ
ការបង្ហាញដ៏អស្ចារ្យនៃពីការមេត្តាករុណារបស់ព្រះជាម្ចាស់គឺទ្រង់សព្វព្រហឫទ័យក្នុងការអត់ឱនទោសបាប និងមិនដាក់ទ័ណ្ឌកម្មចំពោះមនុស្សមានបាបឡើយប្រសិនបើគេត្រឡប់មករកទ្រង់វិញ។ ព្រះជាម្ចាស់មាន “អាណិតមេត្តាដល់គេ”។ ទ្រង់នឹង “អត់ទោសឲ្យជាបរិបូរ”។ ទ្រង់ “មិនបានបំផ្លាញគេអស់រលីងទៅ ឬបោះបង់ចោល” ប្រជារាស្ត្ររបស់ទ្រង់ឡើយ។
ទំនុកដំកើង ១០៣:៨-១០
ព្រះយេហូវ៉ាទ្រង់មានសេចក្ដីមេត្តាករុណា
ហើយនឹងសេចក្ដីអាណិតអាសូរ
ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរសដ៏បរិបូរ
ទ្រង់នឹងមិនបន្ទោសជាដរាប
ក៏មិនប្រកាន់ជារៀងរាបតទៅដែរ
ទ្រង់មិនបានប្រព្រឹត្តនឹងយើង
តាមអំពើបាបរបស់យើងទេ
ក៏មិនបានសងតាមអំពើទុច្ចរិតរបស់យើងដែរ
ខគម្ពីរនេះផ្តល់ឲ្យយើងនូវនិយមន័យយ៉ាងល្អអំពីការមេត្តាករុណា។ ការមេត្តាករុណារបស់ព្រះជាម្ចាស់ មានន័យថា “ទ្រង់មិនបានប្រព្រឹត្តនឹងយើង តាមអំពើបាបរបស់យើងទេ”។ ប្រសិនបើព្រះជាម្ចាស់ ប្រសិនបើព្រះជាម្ចាស់ប្រព្រឹត្តនឹងយើង តាមតែអំពើបាបរបស់យើង នោះយើងនឹងទទួលបាននូវ ការថ្កោលទោស និងសេចក្តីក្រោធរបស់ទ្រង់ជាក់ជាមិនខាន។ ប៉ុន្តែផ្ទុយទៅវិញ ដោយសារការមេត្តាករុណា របស់ព្រះជាម្ចាស់ ទ្រង់អត់ឱនទោសឲ្យយើង។
ការមេត្តាករុណារបស់ព្រះជាម្ចាស់ចំពោះមនុស្សមានន័យថា ទ្រង់មិនបានប្រព្រឹត្តនឹងយើង តាមអំពើបាបរបស់យើងទេ ប៉ុន្តែអត់ឱនទោសឲ្យយើងនៅពេលដែលយើងត្រឡប់មករកទ្រង់វិញ។
(២) ការមេត្តាករុណារបស់ព្រះសម្រាប់អ្នកជឿ
នៅក្នុងសញ្ញាថ្មី យើងឃើញពីភាពអស្ចារ្យនៃការមេត្តាករុណារបស់ព្រះ ហើយរបៀបដែលវាអនុវត្តចំពោះយើង។
ទីតុស ៣:៣-៥
ដ្បិតពីដើម យើងរាល់គ្នាក៏ជាមនុស្សឥតប្រាជ្ញា រឹងចចេស ហើយវង្វេងដែរ ទាំងបំរើសេចក្ដីប៉ងប្រាថ្នា នឹងសេចក្ដីសំរើបផ្សេងៗ ទាំងរស់នៅដោយសេចក្ដីគំរក់ នឹងសេចក្ដីឈ្នានីស យើងក៏គួរខ្ពើម ហើយបានស្អប់គ្នាទៅវិញទៅមកដែរ 4តែកាលសេចក្ដីសប្បុរសរបស់ព្រះដ៏ជាព្រះអង្គសង្គ្រោះនៃយើង នឹងសេចក្ដីស្រឡាញ់របស់ទ្រង់ដល់មនុស្ស បានលេចមកឲ្យឃើញ 5នោះទ្រង់បានជួយសង្គ្រោះយើង មិនមែនដោយការដែលយើងបានប្រព្រឹត្តដោយសុចរិតនោះទេ គឺដោយសេចក្ដីមេត្តាករុណារបស់ទ្រង់វិញ
អេភេសូរ ២:១-៥
ពីដើម អ្នករាល់គ្នាក៏ស្លាប់ក្នុងការរំលង ហើយក្នុងអំពើបាបដែរ 2ជាការដែលអ្នករាល់គ្នាបានប្រព្រឹត្ត តាមរបៀបលោកីយនេះ គឺតាមមេគ្រប់គ្រងរាជ្យលើអាកាស ជាវិញ្ញាណ ដែលសព្វថ្ងៃនេះ បណ្តាលមកក្នុងពួកមនុស្សរឹងចចេស 3យើងរាល់គ្នាទាំងអស់ក៏បានប្រព្រឹត្តក្នុងពួកនោះពីដើមដែរ ដោយសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមយើង ទាំងប្រព្រឹត្តសេចក្ដីដែលសាច់ឈាម នឹងគំនិតយើងចង់បានផង ហើយតាមកំណើតយើង នោះយើងជាមនុស្សជាប់ក្នុងសេចក្ដីខ្ញាល់ ដូចជាមនុស្សឯទៀតដែរ 4ប៉ុន្តែ ព្រះដែលទ្រង់មានសេចក្ដីមេត្តាករុណាដ៏លើសលប់ ដោយព្រោះសេចក្ដីស្រឡាញ់ជាខ្លាំង ដែលទ្រង់មានដល់យើងរាល់គ្នា 5ក្នុងកាលដែលយើងនៅស្លាប់ក្នុងការរំលងនៅឡើយ នោះទ្រង់បានប្រោសឲ្យយើងរាល់គ្នាបានរស់ ជាមួយនឹងព្រះគ្រីស្ទ គឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ
១ ពេត្រុស ១:៣
សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដែលទ្រង់បានបង្កើតយើងឡើងជាថ្មី តាមសេចក្ដីមេត្តាករុណាដ៏ធំរបស់ទ្រង់ ដើម្បីឲ្យយើងរាល់គ្នាបានសេចក្ដីសង្ឃឹមដ៏រស់ ដោយសារព្រះយេស៊ូវគ្រីស្ទ ទ្រង់រស់ពីស្លាប់ឡើងវិញ
មានសេចក្តីពិតដ៏អស្ចារ្យជាច្រើនដែលយើងអាចរៀនបានពីខគម្ពីរទាំងនេះ។ ទីមួយ ចូរកត់សម្គាល់អំពី គុណភាពនៃការមេត្តាករុណារបស់ព្រះជាម្ចាស់។ “ទ្រង់មានសេចក្ដីមេត្តាករុណាដ៏លើសលប់” និងមាន “សេចក្ដីមេត្តាករុណាដ៏ធំ”។ ការមេត្តាករុណារបស់ព្រះជាម្ចាស់ (ដូចជាចរិតលក្ខណៈទាំងអស់របស់ទ្រង់) មិនមែនតូច ឬមានកំណត់ដែរ។ មិនថាអំពើបាបរបស់យើងធំប៉ុណ្ណានោះទេ ការប្រណីសន្តោសរបស់ទ្រង់គឺធំ ជាង។
ទីពីរ ចូរកត់សម្គាល់ថាតើហេតុអ្វីបានជាយើងត្រូវការការមេត្តាករុណាពីព្រះជាម្ចាស់។ ដ្បិត "យើងរាល់គ្នា ក៏ជាមនុស្សឥតប្រាជ្ញា រឹងចចេស ហើយវង្វេងដែរ ទាំងបំរើសេចក្ដីប៉ងប្រាថ្នា នឹងសេចក្ដីសំរើបផ្សេងៗ" យើងរស់នៅក្នុងការព្យាបាទ ច្រណែន និងស្អប់។ យើងបាន “ស្លាប់ក្នុងការរំលង ហើយក្នុងអំពើបាប”។ រឿងនេះវាពិពណ៌នាអំពីស្ថានភាព ជាមនុស្សរបស់យើងដែលធ្លាក់ចុះ។ យើងទាំងអស់គ្នាត្រូវការ ការមេត្តាករុណា ពីព្រោះថាប្រសិនបើយើង ទទួលបានយុត្តិធម៌ នោះយើងនឹងត្រូវបានថ្កោលទោស។
ទីបី សម្គាល់អំពីឥទ្ធិពលនៃការមេត្តាករុណា។ ជំនួសឲ្យការដាក់ទ័ណ្ឌកម្មយើងនូវអ្វីដែលយើងសមនឹងទទួល សម្រាប់អំពើបាបរបស់យើង ព្រះជាម្ចាស់បានបង្ហាញសេចក្តីមេត្តាដល់យើងវិញ។ ព្រះអង្គ “បានជួយ សង្គ្រោះយើង”, “បានប្រោសឲ្យយើងរាល់គ្នាបានរស់ ជាមួយនឹងព្រះគ្រីស្ទ” និង "បានបង្កើតយើងឡើងជាថ្មី ដើម្បីឲ្យយើងរាល់គ្នា បានសេចក្ដីសង្ឃឹមដ៏រស់”។ ទាំងអស់នេះគឺដោយសារតែការ មេត្តាករុណារបស់ទ្រង់។ ដោយសារការបះបោរ ប្រឆាំងនឹងព្រះ យើងសមនឹងទទួលសេចក្តីក្រោធរបស់ទ្រង់ មិនមែនការមេត្តាករុណា នោះទេ។ ប៉ុន្តែព្រះជាម្ចាស់បង្ហាញពី ការមេត្តាករុណារបស់ទ្រង់ តាមរយៈការសង្គ្រោះ មនុស្សមានបាប។
សញ្ជឹងគិតទៅលើការមេត្តាករុណារបស់ព្រះជាម្ចាស់
ពិភាក្សា៖ តើភាពខុសគ្នាអ្វីខ្លះដែល ការមេត្តាករុណា នៃព្រះជាម្ចាស់បានធ្វើនៅក្នុង ជីវិតរបស់អ្នក?
(៣) ព្រះជាម្ចាស់ទ្រង់អត់ទោស
ការមេត្តាករុណារបស់ទ្រង់ ព្រះជាម្ចាស់អត់ទោសចំពោះអំពើបាបរបស់យើង។ ការអត់ឱនទោសគឺអ្វីៗ ដែល ព្រះជាម្ចាស់បានធ្វើចំពោះអំពើបាបរបស់យើង។ នៅក្នុងព្រះគម្ពីរ ពាក្យជាភាសាហេប្រឺ និងភាសាក្រិក សម្រាប់ ពាក្យថាអត់ទោសក្នុងន័យត្រង់មានន័យថា ‘ដើម្បីបញ្ជូន ឬយកចេញ’។ ការអត់ឱនទោសទាក់ទង នឹងការបំបែកអំពើបាបចេញពីអ្នកមានបាប ហើយបន្ទាប់មកបញ្ជូនអំពើបាបចេញ។ ព្រះជាម្ចាស់បានដកយក អស់ទាំងនអំពើបាបនៃយើង ចេញពីយើងជារៀងរហូត។
គូលបន្ទាត់ពីក្រោម អ្វីដែលព្រះជាម្ចាស់បានធ្វើចំពោះអំពើបាប នៅក្នុងខគម្ពីរដូចខាងក្រោម។
ទំនុកដំកើង ១០៣:១១-១៣
ដ្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីច្រើនប៉ុណ្ណា
សេចក្ដីសប្បុរសរបស់ទ្រង់ក៏ធំច្រើនប៉ុណ្ណោះ
ចំពោះអស់អ្នកដែលកោតខ្លាចដល់ទ្រង់
ឯទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា
ទ្រង់បានដកយកអស់ទាំងការល្មើសនៃយើង
ឲ្យឃ្លាតឆ្ងាយពីយើងយ៉ាងនោះដែរ
ព្រះយេហូវ៉ាទ្រង់មានព្រះហឫទ័យអាណិតដល់អស់អ្នក
ដែលកោតខ្លាចទ្រង់
ដូចជាឪពុកមានចិត្តអាសូរដល់កូនរបស់ខ្លួនដែរ
អេសាយ ៤៤:២២
អញបានលុបអំពើរំលងរបស់ឯងចេញ ដូចជាពពកយ៉ាងក្រាស់ នឹងអំពើបាបឯងដូចជាពពកផង ចូរវិលមកឯអញវិញ ពីព្រោះអញបានលោះឯងហើយ
មីកា ៧:១៩
ទ្រង់នឹងមានសេចក្ដីអាណិតអាសូរ ដល់យើងរាល់គ្នាទៀត ទ្រង់នឹងកំរាបសេចក្ដីទុច្ចរិតរបស់យើង នៅក្រោមព្រះបាទ ហើយនឹងបោះអស់ទាំងអំពើបាបរបស់យើងទៅក្នុងសមុទ្រជ្រៅ
ហេព្រើរ ៨:១២
ពីព្រោះអញនឹងអាណិតមេត្តាចំពោះសេចក្ដីទុច្ចរិតរបស់គេ ហើយអញនឹងលែងនឹកចាំពីអំពើបាប នឹងសេចក្ដីទទឹងច្បាប់របស់គេទៀត»
ទំនុកដំកើង ៥១:១
ឱព្រះអង្គអើយ
សូមអាណិតមេត្តាដល់ទូលបង្គំ
តាមសេចក្ដីសប្បុរសរបស់ទ្រង់
ហើយសូមលុបសេចក្ដីរំលងរបស់ទូលបង្គំចេញ
ដោយសេចក្ដីមេត្តាករុណាដ៏បរិបូររបស់ទ្រង់
សុភាសិត ២៨:១៣
អ្នកណាដែលគ្រប់បាំងការរំលងរបស់ខ្លួន នោះនឹងមិនចំរើនឡើងទេ តែអ្នកណាដែលលន់តួ ហើយលះបង់អំពើនោះ នឹងប្រទះបានសេចក្ដីមេត្តាករុណាវិញ។
នៅពេលអ្នកសារភាព និងបោះបង់ចោលអំពើបាបរបស់អ្នក ហើយជឿទុកចិត្តលើព្រះយេស៊ូវ ព្រះជាម្ចាស់នឹង
-
លែងនឹកចាំពីអំពើបាប នឹងសេចក្ដីទទឹងច្បាប់របស់អ្នកទៀត
-
កំរាបសេចក្ដីទុច្ចរិតរបស់អ្នក នៅក្រោមព្រះបាទ
-
បោះអស់ទាំងអំពើបាបរបស់អ្នក ទៅក្នុងសមុទ្រជ្រៅ
-
លុបអំពើរំលងរបស់អ្នកចេញ ដូចជាពពកយ៉ាងក្រាស់
-
ដកយកអស់ទាំងការល្មើសនៃអ្នក ឲ្យឃ្លាតឆ្ងាយពីអ្នកយ៉ាងនោះដែរ (ឯទិសខាងកើតនៅឆ្ងាយពី ទិសខាងលិច)។
តើការមេត្តាករុណារបស់ទ្រង់អស្ចារ្យប៉ុណ្ណា!
ពិភាក្សា៖ តើវាមានន័យយ៉ាងណាចំពោះអ្នកដែលថាព្រះជាម្ចាស់បានធ្វើអ្វីៗទាំងអស់នេះសម្រាប់អំពើបាបរបស់អ្នក? តើមានផលប៉ះពាល់អ្វីខ្លះចំពោះរបៀបនៃការរស់នៅរបស់អ្នកក្នុងនាមជាមនុស្សដែលទទួលបានការអត់ឱនទោសរួចហើយ?
(៤) ព្រះជាម្ចាស់ទ្រង់មានព្រះហឫទ័យអាណិតអាសូរ
សេចក្តីអាណិតអាសូរគឺជាទិដ្ឋភាពមួយនៃបុគ្គលិកលក្ខណៈរបស់ព្រះជាម្ចាស់ដែលបានបង្ហាញតាមរយៈការយល់ដឹងរបស់ទ្រង់ចំពោះភាពទន់ខ្សោយរបស់មនុស្ស និងការស្តារឡើងវិញរបស់ទ្រង់ចំពោះអ្នកដែលមានបញ្ហា។
ទំនុកដំកើង ១០៣:១៣ -១៤
ព្រះយេហូវ៉ាទ្រង់មានព្រះហឫទ័យអាណិតដល់អស់អ្នក
ដែលកោតខ្លាចទ្រង់
ដូចជាឪពុកមានចិត្តអាសូរដល់កូនរបស់ខ្លួនដែរ
14ដ្បិតទ្រង់ស្គាល់រាងកាយរបស់យើង
ក៏នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ
ព្រះជាម្ចាស់បង្ហាញសេចក្តីអាណិតអាសូររបស់ទ្រង់នៅពេលដែលមនុស្សកំពុងតែរងទុក្ខលំបាក។ ព្រះអង្គមាន ព្រះហឫទ័យបារម្ភជាពិសេសចំពោះមនុស្សទន់ខ្សោយបំផុត និងសមាជិកដែលងាយរងគ្រោះបំផុតនៅក្នុង សង្គម រួមទាំង ស្ត្រីមេម៉ាយ ក្មេងកំព្រា អ្នកសំចតស្នាក់នៅបណ្តោះអាសន្ន និងជនក្រីក្រ។
សាការី ៧:៩-១០
ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានមានបន្ទូលដូច្នេះចូរសំរេចតាមសេចក្ដីយុត្តិធម៌ដ៏ពិត ហើយសំដែងសេចក្ដីសប្បុរស នឹងសេចក្ដីអាណិតមេត្តាដល់គ្នាទៅវិញទៅមកចុះ 10កុំឲ្យសង្កត់សង្កិនស្រីមេម៉ាយ ពួកកំព្រា ពួកអ្នកស្នាក់នៅ ឬមនុស្សទ័លក្រឡើយ ក៏កុំឲ្យពួកឯងណាមួយគិតគូរបង្កើតការអាក្រក់ នៅក្នុងចិត្ត ទាស់នឹងបងប្អូនខ្លួនដែរ
អេសាយ ៥៧:១៥
ដ្បិតព្រះដ៏ជាធំ ហើយខ្ពស់បំផុត ជាព្រះដ៏គង់នៅអស់កល្បជានិច្ច ដែលព្រះនាមទ្រង់ជានាមបរិសុទ្ធ ទ្រង់មានបន្ទូលដូច្នេះថា អញនៅឯស្ថានដ៏ខ្ពស់ ហើយបរិសុទ្ធ ក៏នៅជាមួយនឹងអ្នកណាដែលមានចិត្តសង្រេង ហើយទន់ទាប ដើម្បីនឹងធ្វើឲ្យចិត្តរបស់មនុស្សទន់ទាបបានសង្ឃឹមឡើង ហើយចិត្តរបស់មនុស្សសង្រេងបានសង្ឃឹមឡើងដែរ
និក្ខមនំ ២២:២៦-២៧
បើទទួលបញ្ចាំសំលៀកបំពាក់របស់អ្នកជិតខាង នោះត្រូវប្រគល់ទៅគេវិញមុនថ្ងៃលិច ដ្បិតជាសំពត់ដណ្តប់តែ១របស់អ្នកនោះ ជាសំលៀកបំពាក់ខ្លួនគេ តើគេនឹងបានអ្វីដណ្តប់ក្នុងកាលដែលទៅដេក បើគេអំពាវនាវដល់អញ នោះអញនឹងឮ ដ្បិតអញមានសេចក្ដីអាណិតដល់គេ។
វាពិតជាអស្ចារ្យណាស់ដែលគិតថា “ព្រះដ៏ជាធំ ហើយខ្ពស់បំផុត ជាព្រះដ៏គង់នៅអស់កល្បជានិច្ច” ដែលរស់នៅស្ថានដ៏ខ្ពស់ ក៏ជ្រើសរើសនៅជិតស្និទ្ធនឹងមនុស្សទន់ខ្សោយ និងទន់ទាបផងដែរ។ ព្រះអង្គយកចិត្តទុកដាក់សូម្បីតែបញ្ហាតូចបំផុតនៅក្នុងជីវិតមនុស្ស ដូចជាមនុស្សម្នាក់ដែលមិនមាន អាវនៅពេលយប់ដែរ។
ពិភាក្សា៖ តើអ្នកធ្លាប់ទទួលបានបទពិសោធន៍នៃការយកចិត្តទុកដាក់របស់ព្រះជាម្ចាស់ និងសេចក្តីមេត្តារបស់ទ្រង់សម្រាប់លក្ខណៈលម្អិតតូចៗនៅក្នុងជីវិតរបស់អ្នកដែរឬទេ? ចំណុចនេះបង្ហាញថាទ្រង់ជ្រាបអំពោះរឿងនោះ ហើយមានជាប់ពាក់ព័ន្ធនៅក្នុងជីវិតរបស់អ្នក! សូមប្រាប់ទៅកាន់ថ្នាក់រៀនអំពីរឿងនេះ។
ដោយសារតែការមេត្តាករុណារបស់ទ្រង់ ព្រះជាម្ចាស់យកចិត្តទុកដាក់ចំពោះយើង។ ទ្រង់គឺជា “ព្រះវរបិតាដ៏មានសេចក្ដីមេត្តាករុណា ជាព្រះដ៏កំសាន្តចិត្តគ្រប់ជំពូក” ដែលលួងលោមដល់កូនៗរបស់ទ្រង់សម្រាប់រាល់ទុក្ខវេទនាទាំងអស់ របស់យើង។
២ កូរិនថូស ១:៣-៤
សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាអម្ចាស់នៃយើងរាល់គ្នា គឺជាព្រះវរបិតាដ៏មានសេចក្ដីមេត្តាករុណា ជាព្រះដ៏កំសាន្តចិត្តគ្រប់ជំពូក 4ដែលទ្រង់កំសាន្តចិត្តយើងរាល់គ្នា ក្នុងគ្រប់ទាំងសេចក្ដីវេទនា ប្រយោជន៍ឲ្យយើងអាចនឹងកំសាន្តចិត្តអ្នកឯទៀត ក្នុងអស់ទាំងសេចក្ដីវេទនារបស់គេបានដែរ គឺដោយសារសេចក្ដីក្សាន្តនោះឯង ដែលព្រះបានកំសាន្តចិត្តយើងស្រេចហើយ
ឥទ្ធិពលនៃការទទួលយកកំសាន្តចិត្ត សេចក្តីមេត្តា និងសេចក្តីអាណិតអាសូរ ពីព្រះជាម្ចាស់គឺជាអ្វីដែល យើងអាចបង្ហាញការកំសាន្តចិត្ត សេចក្តីមេត្តា និងសេចក្តីអាណិតអាសូរដល់អ្នកដទៃ។ នោះការបមេត្តាករុណា ក្លាយទៅជាលក្ខណៈនៃមនុស្សរបស់ព្រះ។
លូកា ៦:៣៦
ដូច្នេះ ចូរអ្នករាល់គ្នាមានចិត្តមេត្តាករុណា ដូចជាព្រះវរបិតានៃអ្នក ទ្រង់មានព្រះហឫទ័យមេត្តាករុណាដែរ
គ្រីស្ទានពិតប្រាកដបានទទួលនូវបទពិសោធន៍នៃការបមេត្តាករុណារបស់ព្រះ នៅក្នុងជីវិតរបស់គាត់ (ជាអ្នកមានបាបដែល មិនសក្តិសម) ហើយវានឹងបង្កើតបានជាការដឹងគុណ និងការយល់ដឹងអំពីការបមេត្តាករុណា ដែលគាត់នឹងបង្ហាញនូវការបមេត្តាករុណា ដូចគ្នាទៅកាន់អ្នកមានបាបដែល មិនសក្កិសមដទៃទៀត។
(៥) ការទទួលការបមេត្តាករុណាពីព្រះជាម្ចាស់
ហេតុផលដែលយើងអាចូលមកកាន់ព្រះជាម្ចាស់ និងសុំជំនួយពីទ្រង់នៅក្នុងជីវិតរបស់យើងបានគឺ ដោយសារតែ ការមេត្តាករុណារបស់ទ្រង់។ យើងមិនមែនចូលមកដោយសារតែយើងសុចរិតនោះទេ ប៉ុន្តែដោយសារតែទ្រង់មាន ព្រះហឫទ័យមេត្តាករុណា។ ដូចដែលដានីយ៉ែលបានសរសេរថា “យើងខ្ញុំមិនមែនទូលអង្វរដល់ទ្រង់ ដោយព្រោះយើងខ្ញុំមានសេចក្ដីសុចរិតទេ គឺដោយព្រោះតែ សេចក្ដីមេត្តាករុណាដ៏ធំរបស់ទ្រង់វិញ”។ (ដានីយ៉ែល ៩:១៨)។
-
ស្ត្រីជនជាតិកាណានម្នាក់ត្រូវការឲ្យព្រះយេស៊ូវជួយព្យាបាលដល់កូនស្រីរបស់នាង។ តើនាងបានទូលសុំអ្វីនៅក្នុង ម៉ាថាយ ១៥:៤២?
-
បុរសម្នាក់មានកូនប្រុសដែលរងទុក្ខដោយសារតែមានវិញ្ញាអាក្រក់ចូល។ តើបុរសម្នាក់នោះសុំឲ្យព្រះយេស៊ូវធ្វើអ្វីនៅក្នុង ម៉ាថាយ ១៧:១៥?
-
លោកបាទីមេ គឺជាអ្នកសុំទានងងឹតភ្នែក។ តើគាត់ស្រែកឡើងថាដូចម្តេចទៅកាន់ព្រះយេស៊ូវនៅក្នុង ម៉ាកុស ១០:៤៦-៥២?
-
មនុស្សឃ្លង់ចំនួនដប់នាក់បានដើរចូលមករកព្រះយេស៊ូវ។ តើពួកគេសុំទ្រង់ឲ្យធ្វើអ្វីនៅក្នុង លូកា ១៧:១៣?
-
តើអ្នកយកពន្ធអធិស្ឋានយ៉ាងដូចម្តេចនៅក្នុង លូកា ១៨:៩-១៤?
ការមេត្តាករុណគឺជាអ្វីដែលទាំងអស់គ្នាបានសុំ ហើយការមេត្តាករុណាគឺជាអ្វីៗ ដែលពួកគេទាំងអស់គ្នាទទួល បាន។ ការមេត្តាករុណារបស់ព្រះជាម្ចាស់ប្រទានពរដល់គ្រួសាររបស់ពួកគេ ព្យាបាលជម្ងឺរបស់ពួកគេ ហើយ មានន័យថាពួកគេបានត្រឡប់ទៅផ្ទះវិញបានរាប់ជាសុចរិត។ ការមេត្តាករុណាគឺជាអ្វីដែល យើងទាំងអស់គ្នាត្រូវការ ហើយគឺជាអ្វីដែលព្រះជាម្ចាស់ប្រទានឲ្យអ្នកទាំងឡាយណាដែលចូលមករក ទ្រង់ដោយជំនឿ ការកែប្រែចិត្ត និងការបន្ទាបខ្លួន។
ហេព្រើរ ៤:១៦
ដូច្នេះ ត្រូវឲ្យយើងរាល់គ្នាមកដល់បល្ល័ង្កនៃព្រះគុណ ដោយក្លាហាន ដើម្បីនឹងទទួលសេចក្ដីមេត្តា ហើយរកបានព្រះគុណសំរាប់នឹងជួយដល់ពេលត្រូវការចុះ។
ការមេត្តាករុណដ៏បរិបូរណ៍របស់ព្រះជាម្ចាស់ប្រទានព្រះគុណដល់យើងដើម្បីជួយយើងទាន់ពេលវេលានៅពេលដែលត្រូវការ។ ហេតុដូច្នេះ យើងត្រូវតែចូលមកកាន់បល្ល័ង្ករបស់ទ្រង់ដើម្បីទទួលបាននូវព្រះគុណតាមរយៈ ការអធិស្ឋាន និងការបន្ទាបខ្លួនទូលសូមការមេត្តាករុណរបស់ទ្រង់។ ការមេត្តាករុណរបស់ទ្រង់គឺជាខ្លាំង (អេសាយ ៥៤:៧) ដ៏ក្រៃលែង (នេហេមា ៩:២៧) ដ៏ធំ (១ ពេត្រុស ១:៣) ដ៏លើសលប់ (អេភេសូ ២:៤) ដ៏ទន់សន្ដោស (លូកា ១:៧៨) ថ្មីឡើងរាល់តែព្រឹកជានិច្ច (បរិទេវ ៣:២៣) និងគ្របលើកិច្ចការរបស់ទ្រង់ ទាំងប៉ុន្មាន (ទំនុកតម្កើង ១៤៥:៩)។
សូមព្រះជាម្ចាស់សម្រាប់ការមេត្តាករុណរបស់ទ្រង់រាស់ថ្ងៃ!
បរិទេវ ៣:២២-២៣
គឺនឹកពីសេចក្ដីនេះថា កុំតែមានសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា នោះយើងបានសូន្យបាត់អស់រលីងទៅហើយ ឯសេចក្ដីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ សេចក្ដីទាំងនោះ ចេះតែថ្មីឡើងរាល់តែព្រឹកជានិច្ច សេចក្ដីស្មោះត្រង់របស់ទ្រង់ធំណាស់
អេសាយ ៣០:១៨
ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាទ្រង់រង់ចាំឱកាសនឹងផ្តល់ព្រះគុណដល់ឯងរាល់គ្នាដែរ ហើយទោះបើយ៉ាងនោះក៏ដោយ គង់តែទ្រង់នឹងចាំឯងលើកដំកើងទ្រង់ឡើង ដើម្បីឲ្យទ្រង់មានសេចក្ដីអាណិតមេត្តាដល់ឯង ពីព្រោះព្រះយេហូវ៉ាទ្រង់ជាព្រះដ៏ប្រកបដោយយុត្តិធម៌។ មានពរហើយ អស់អ្នកណាដែលរង់ចាំទ្រង់
ពិភាក្សា
-
តើអ្នករៀនបានអ្វីខ្លះអំពីព្រះជាម្ចាស់នៅក្នុងមេរៀននេះ?
-
តើសេចក្តីពិតនេះ ធ្វើឲ្យមានលទ្ធផលប៉ះពាល់យ៉ាងណាមកកាន់ជីវិតរបស់អ្នក?
អធិស្ឋានសុំពរបញ្ចប់
សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីមេត្តាករុណា សេចក្ដីសុខសាន្ត នឹងសេចក្ដីស្រឡាញ់កាន់តែច្រើនឡើង។ (យូដាស ២)
ចំណុចគន្លឹះ
ជាសេចក្តីសង្ខេប ចំណុចគន្លឹះដែលព្រះគម្ពីរបង្រៀនយើងអំពីការមេត្តាករុណរបស់ព្រះជាម្ចាស់គឺ៖
(១) ព្រះជាម្ចាស់ទ្រង់មេត្តាករុណ។ ទ្រង់មានសេចក្តីមេត្តាចំពោះ ប្រជារាស្ត្ររបស់ទ្រង់ដូចជា ឪពុកម្តាយមានសេចក្តីមេត្តាចំពោះកូនៗរបស់ពួកគេដែរ។
(២) ការបង្ហាញដ៏អស្ចារ្យរបស់ព្រះជាម្ចាស់សម្រាប់ការមេត្តាករុណរបស់ទ្រង់គឺព្រះអង្គ សព្វព្រះហឫទ័យក្នុងការអត់ឱនទោសអំពើបាប និងមិនដាក់ទោសមនុស្សមានបាបប្រសិនបើគេបែរមករកទ្រង់វិញ។
(៣) នៅពេលយើងកែប្រែចិត្ត ហើយជឿតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ព្រះជាម្ចាស់ទ្រង់ដកយក អស់ទាំងនអំពើបាបនៃយើង ចេញពីយើងជារៀងរហូត។
អធិស្ឋានបញ្ចប់