
មេរៀន ទី១០: ព្រះជាម្ចាស់ជាសេចក្ដីស្រឡាញ់
សេចក្តីពិតដ៏សំខាន់មួយ ៖ ព្រះអង្គគឺជាសេចក្ដីស្រឡាញ់។ ព្រះអង្គបង្ហាញសេចក្ដីស្រឡាញ់ ដោយប្រទានព្រះ រាជបុត្រាទ្រង់តែ១ ដើម្បីឲ្យសង្គ្រោះយើង។
សកម្មភាព ៖ បង្ហាញសេចក្ដីស្រឡាញ់។
សម្ភារ៖ រូបភាពវត្ថុច្រើនប្រភេទ
របៀបលេង ៖
១) បែងចែកយុវជនជាក្រុម មានគ្នា ៣នាក់។ ចែកក្រដាស ១ សន្លឹកដែលមានរូបភាពវត្ថុផ្សេងៗ (ទាញយក PDF) ឱ្យក្រុមនីមួយៗ។
២) និយាយ៖ "គ្រូនឹងឱ្យស្ថានភាពមួយអំពី មនុស្សដែលមានតម្រូវការ។ រូបភាពនេះជាវត្ថុដែលប្អូនមាន។ អ្នកលេងហ្គេមម្នាក់ៗ នឹងត្រូវជ្រើសរើសវត្ថុមួយ និងនិយាយអំពីរបៀបដែល ប្អូនអាចបង្ហាញសេចក្ដី ស្រឡាញ់ទៅកាន់អ្នកដែលមានតម្រូវការ។ ប្អូនមិនអាចជ្រើសរើស វត្ថុតែមួយជាមួយអ្នកលេងហ្គេម ម្នាក់ទៀតទេ"។
៣) លេង ៤ ៥ ជុំ ជាមួយស្ថានភាពថ្មីៗ ជារៀងរាល់ជុំ។ ស្ថានភាពទាំងនោះរួមមាន៖
-
ស្ត្រីចំណាស់ម្នាក់ គ្មានអាហារបរិភោគ
-
ភូមិមួយមានក្មេងៗជាច្រើន តែគ្មានសាលារៀន
-
ផ្ទះរបស់គ្រួសារមួយ ត្រូវបំផ្លាញដោយទឹកជំនន់
-
មិត្តភក្តិម្នាក់គ្មានការងារធ្វើ និងចង់ធ្វើការ
-
លោកតាចំណាស់ម្នាក់ រស់នៅម្នាក់ឯង ហើយផ្ទះរបស់គាត់គគ្រិច
-
មិត្តភក្តិរបស់អ្នកចង់រៀបការ តែគ្មានប្រាក់សម្រាប់រៀបការ
(ឱ្យស្ថានភាពផ្សេងៗទៀត ដែលអ្នកគិតថានឹងសមរម្យសម្រាប់ក្រុមរបស់អ្នក)
ក្រោយបញ្ចប់ហ្គេម
សួរ៖ នៅក្នុងហ្គេម តើវាងាយស្រួល ឬពិបាកក្នុងការគិតអំពី របៀបបង្ហាញសេចក្ដីស្រឡាញ់ទៅអ្នកដទៃ? ចុះនៅក្នុង ជីវិតពិត តើវាពិបាក ឬងាយស្រួល?ហេតុអ្វី?
ការរៀនព្រះគម្ពីរ
យើងកំពុងរៀនបណ្ដុំរឿងអំពី គុណលក្ខណៈរបស់ព្រះជាម្ចាស់។ នេះគឺជារឿងចុងក្រោយក្នុងបណ្ដុំរឿង នេះ។ តើនរណាចាំបានថា យើងបានរៀនអ្វីអំពីព្រះ?
ព្រះអង្គគឺជាព្រះអាទិករបង្កើតសកលលោក។ ព្រះអង្គគង់នៅអស់កល្ប មិនប្រែប្រួល មានព្រះចេស្ដា ជ្រាបគ្រប់ទាំងអស់ និងសព្វព្រះវត្តមាន សុចរិត បរិសុទ្ធ និងល្អត្រឹមត្រូវ។
ថ្ងៃនេះ យើងនឹងមើលអំពី សេចក្ដីពិតដែល ព្រះគឺជាសេចក្ដីស្រឡាញ់។ សំនួរទី ១៖ តើអ្វីទៅជា សេចក្ដីស្រឡាញ់?
ទុកឱ្យពួកគេបញ្ចេញគំនិត។
ស្ដាប់អត្ថន័យសេចក្ដីស្រឡាញ់ ពីក្នុងព្រះគម្ពីរ៖
[1កូរិនថូស 13:4-8] ឯសេចក្តីស្រឡាញ់តែងតែអត់ធ្មត់ ហើយក៏សប្បុរស សេចក្តីស្រឡាញ់មិនចេះឈ្នា នីស មិនចេះអួតខ្លួន ក៏មិនដែលមានចិត្តធំផង។ មិនដែលប្រព្រឹត្តបែបមិនគួរសម មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង មិនប្រកាន់ ទោស មិនដែលអរសប្បាយចំពោះសេចក្តីទុច្ចរិតឡើយ គឺអរសប្បាយតែនឹងសេចក្តីស្មោះត្រង់វិញ ៧ ក៏គ្របបាំងទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់។
ព្រះគម្ពីរសញ្ញាថ្មី បានសរសេរជាភាសាក្រិច ហើយពាក្យដែលបកប្រែថា សេចក្ដីស្រឡាញ់គឺ "អាហ្គាពេ"។ ទាំងអស់គ្នា សូមនិយាយថា "អាហ្គាពេ"។ សេចក្ដីស្រឡាញ់ប្រភេទ នេះ មានន័យថា យើងយកតម្រូវការរបស់អ្នកដទៃជាមុន តម្រូវការរបស់យើង។
ចូរមើលរូបនេះ (ទាញយក PDF)។ វាជួយឱ្យយើងយល់អំពី អ្វីជាសេចក្ដីស្រឡាញ់។ ក្មេងតូចនេះ មានតម្រូវការ គឺខោ និងអាវគាត់រហែក។ តើម្ដាយរបស់គាត់បំពេញតម្រូវការគាត់ដូចម្ដេច? ទុកឱ្យសិស្សឆ្លើយ។
ម្ដាយលះបង់ឱ្យខោអាវខ្លួនឯងមានប្រហោងជំនួសវិញ ដើម្បីជួសជុលខោអាវរបស់កូនគាត់។ នេះគឺជា អាហ្គាពេ។ វាមានន័យថា ខ្វល់អំពីអ្នកដទៃនិង សម្រេចចិត្តប្រើប្រាស់អ្វីដែលខ្លួនមាន ដើម្បីធ្វើអ្វី ល្អសម្រាប់ពួកគេ (ដូចអ្វីដែលយើង បានធ្វើនៅក្នុង ហ្គេម ដែលយើងទើបនឹងលេងអម្បាញ់មិញ យ៉ាងអ៊ី ចឹង។)
អាហ្គាពេ គឺជាការលះបង់ ហើយវាមិនងាយស្រួល នោះទេ។ យើងមិនគិតថាតើ មនុស្សម្នានោះល្អ មក កាន់យើងឬអត់ ឬក៏ពួកគេសាកសមនឹងទទួលវាឬអត់ ឬពួកគេអាចនឹងសងវាមកវិញឬអត់ទេ។ ជំនួស វិញ យើងគិតថា "តើគាត់ត្រូវការជំនួយទេ? តើខ្ញុំអាចធ្វើអ្វីដើម្បីជួយពួកគេ?" បន្ទាប់មក យើងនឹងធ្វើ ល្អទៅកាន់ពួកគេ សូម្បីវាទាមទារឱ្យលះបង់អ្វី១ក៏ដោយ។
ដូច្នេះ
-
អាហ្គាពេ មានន័យថា ឱ្យទៅអ្នកដទៃ។
-
អាហ្គាពេ មានន័យថា បំពេញតម្រូវការគេ សូម្បីវាទាមទារឱ្យមានការលះបង់។
-
អាហ្គាពេ គឺជ្រើសរើសប្រទានពរដល់អ្នកដទៃ ទោះបីពួកគេមិនសាកសមទទួលវា។
ឥឡូវ ចូរគិតអំពី របៀបដែលព្រះស្រឡាញ់យើង។
ទី១ អាហ្គាពេ មានន័យថា ឱ្យទៅអ្នកដទៃ។ ដូច្នេះ តើព្រះបានឱ្យអ្វីមកកាន់យើង?
[យ៉ូហាន 3:16] ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ច វិញ។
តើព្រះអង្គបានប្រទានអ្វី?
ព្រះរាជបុត្រារបស់ព្រះអង្គតែមួយ។
ព្រះអង្គស្រឡាញ់យើង ដោយសេចក្ដីស្រឡាញ់ដ៏ធំអស្ចារ្យ ព្រោះព្រះអង្គបានប្រទានអំណោយ ដ៏មាន តម្លៃបំផុតមកកាន់យើង គឺព្រះយេស៊ូវ! ព្រះអង្គប្រទាន ព្រះយេស៊ូវឱ្យមកធ្វើជាម្ចាស់ ជាគ្រូ ជាមិត្តភក្តិ បងប្អូនប្រុសរបស់យើង ហើយលើសពីអ្វីៗទាំងអស់ ព្រះអង្គប្រទានឱ្យព្រះយេស៊ូវ មកធ្វើជាព្រះសង្គ្រោះ របស់យើង៖ "ដើម្បីឱ្យអស់អ្នកណាដែលជឿដល់ទ្រង់ មិនត្រូវវិនាសឡើយ គឺឱ្យមានជីវិតអស់កល្ប ជានិច្ចវិញ។"
ទី២ អាហ្គាពេ បំពេញតម្រូវការរបស់អ្នកដទៃ ទោះបីវាទាមទារឱ្យមានការលះបង់។ ព្រះអង្គស្រឡាញ់ យើង ដោយសេចក្ដីស្រឡាញ់ដ៏អស្ចារ្យបំផុត ព្រោះព្រះអង្គបំពេញតម្រូវការដ៏ចាំបាច់បំផុតរបស់យើង។ តើអ្វីទៅជាតម្រូវការដ៏ចាំបាច់បំផុតរបស់យើង? យើងប្រហែលជាគិតថា ជាលុយកាក់ ឬការអប់រំ តែនោះមិនមែនជាតម្រូវការដ៏ចាំបាច់បំផុតរបស់យើងនោះឡើយ។ គ្រប់តម្រូវការដ៏ចាំបាច់បំផុតរបស់ មនុស្សទាំងអស់ គឺជាការសង្គ្រោះពីអំពើបាប និងសេចក្ដីស្លាប់។ ព្រះអង្គបំពេញតម្រូវការដ៏ចាំបាច់បំផុត របស់យើង ដោយអត់ទោសអំពើបាបយើង ហើយប្រទានជីវិតអស់កល្បជានិច្ចដល់យើង។ ព្រះអង្គ សម្រេចការនេះ ដោយការលះបង់ដ៏ធំធេងពីព្រះអង្គ។ តើអ្វីជាការលះបង់ ដើម្បីសង្គ្រោះយើងពីអំពើ បាប និងសេចក្ដីស្លាប់?
[រ៉ូម 5:8] តែឯព្រះ ទ្រង់សំដែងសេចក្តីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះ គ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង។
ព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា។ ព្រះជាម្ចាស់ប្រទានអ្វីដែលមានតម្លៃបំផុតរបស់ទ្រង់ គឺព្រះរាជបុត្ររបស់ព្រះអង្គ។ ការសង្គ្រោះរបស់យើងបានមកពីការលះបង់ដ៏អស្ចារ្យ របស់ព្រះ អង្គ។
ទី ៣ អាហ្គាពេ គឺជ្រើសរើសប្រទានពរអ្នកដទៃ ទោះបីជាគេមិនសាកសមទទួលវាក៏ដោយ។ សេចក្ដី ស្រឡាញ់ដ៏អស្ចារ្យបំផុត មានប្រយោជន៍ដ៏អស្ចារ្យបំផុតសម្រាប់អ្នកដទៃ។ ប្រយោជន៍មួយ គឺជីវិតអស់កល្បជានិច្ច។ យើងបានអានរួចហើយ នៅក្នុង [យ៉ូហាន 3:16]។ តើអ្វីទៅជាប្រយោជន៍ផ្សេងៗ ពីការដែលព្រះជាម្ចាស់ ប្រទានព្រះរាជបុត្រារបស់ទ្រង់?
[1យ៉ូហាន 3:1] មើល សេចក្តីស្រឡាញ់យ៉ាងណាហ្ន៍ ដែលព្រះវរបិតាបានផ្តល់មកយើងរាល់គ្នា ឲ្យយើងបានហៅថាជាកូនរបស់ព្រះដូច្នេះ គឺដោយហេតុនោះបានជាលោកីយ៍មិនស្គាល់យើងទេ ពីព្រោះមិន ស្គាល់ទ្រង់ដែរ។
យោងទៅតាមខរគម្ពីរនេះ តើអ្វីទៅជាប្រយោជន៍នៃសេចក្ដីស្រឡាញ់របស់ព្រះ?
យើងគឺជាកូនរបស់ព្រះជាម្ចាស់។
[1យ៉ូហាន 4:16] យើងរាល់គ្នាបានស្គាល់ ហើយក៏ជឿចំពោះសេចក្តីស្រឡាញ់ ដែលព្រះទ្រង់មានដល់ យើង ព្រះទ្រង់ជាតួសេចក្តីស្រឡាញ់ ឯអ្នកណាដែលនៅជាប់ក្នុងសេចក្តីស្រឡាញ់ នោះក៏បាននៅជាប់ ក្នុងព្រះ ហើយព្រះទ្រង់គង់នៅក្នុងអ្នកនោះដែរ។
យោងតាមខរនេះ តើអ្វីជាប្រយោជន៍នៃសេចក្ដីស្រឡាញ់របស់ព្រះ?
ព្រះអង្គគង់នៅក្នុងយើង។
តើព្រះអង្គគង់នៅក្នុងយើងដូចម្ដេច? ចូរស្ដាប់ខរនេះ។
[រ៉ូម 5:5] ឯសេចក្តីសង្ឃឹមក៏មិនដែលនាំឲ្យយើងមានសេចក្តីខ្មាសឡើយ ពីព្រោះសេចក្តីស្រឡាញ់របស់ ព្រះ បានផ្សាយមកសព្វក្នុងចិត្តយើងរាល់គ្នា ដោយសារព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានមក យើងហើយ។
តើព្រះអង្គគង់នៅក្នុងយើងដូចម្ដេច?
ព្រះអង្គបានប្រទានព្រះវិញ្ញាណបរិសុទ្ធមកកាន់យើងហើយ។
ដោយសារសេចក្ដីស្រឡាញ់របស់ព្រះ យើងបានក្លាយជាកូនរបស់ព្រះអង្គ។ ហើយព្រះអង្គគង់នៅ ជាមួយយើង និងចាក់បង្ហូរសេចក្ដីស្រឡាញ់មកកាន់ដួងចិត្តយើង ដោយព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់។
តើយើងបានធ្វើអ្វីដើម្បីទទួល ឬសាកសមជាមួយការនេះ? ចម្លើយ គឺគ្មាននោះទេ។ គ្មានមនុស្ស យើងណាម្នាក់សាកសមនឹងទទួលជីវិតអស់កល្បជានិច្ច ឬធ្វើជាកូនព្រះ ឬមានព្រះវិញ្ញាណបរិសុទ្ធគង់ នៅក្នុងយើងនោះទេ តែអាហ្គាពេ គឺជាការជ្រើសរើសប្រទានអ្នកដទៃ ទោះបីជាគេមិន សាកសមនឹង ទទួលវា។ ព្រះអង្គប្រទានឱ្យយើងលើសពីអ្វី ដែលយើងសាកសមនឹងទទួល ព្រោះព្រះអង្គគឺជាសេចក្ដី ស្រឡាញ់។
អនុវត្តន៍
ព្រះអង្គគឺជាសេចក្ដីស្រឡាញ់។ ព្រះអង្គបានបង្ហាញសេចក្ដីស្រឡាញ់ដល់យើង ដោយប្រទានអ្វីដែល មានតម្លៃបំផុតរបស់ព្រះអង្គ (ព្រះរាជាបុត្រារបស់ទ្រង់តែមួយ) មកឱ្យយើង ដើម្បីបំពេញតម្រូវការដ៏ចាំបាច់បំផុតរបស់យើង (គឺសង្គ្រោះយើងឱ្យរួចពីអំពើបាប និងសេចក្ដីស្លាប់) ដូច្នេះហើយទើប ព្រះអង្គអាចប្រទានអំណោយ ទានដ៏ពិសេសជាងអ្វីៗទាំងអស់ គឺជាជីវិតអស់កល្បជានិច្ច ជាកូនរបស់ព្រះ។
តើនេះមានន័យដូចម្ដេចមកកាន់យើង?
ទុកឱ្យសិស្សបញ្ចេញយោបល់។ រួចឱ្យពួកគេអាចខរគម្ពីរខាងក្រោម។
[១ យ៉ូហាន ៤:១៩]
ឯយើងរាល់គ្នា យើងស្រឡាញ់ទ្រង់ ពីព្រោះទ្រង់បានស្រឡាញ់យើងជាមុន។
[១ យ៉ូហាន ៤:១១]
ពួកស្ងួនភ្ងាអើយ បើព្រះបានស្រឡាញ់យើងរាល់គ្នាជាខ្លាំងទាំងម៉្លេះ នោះត្រូវឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមកដែរ
[១ យ៉ូហាន ៤:៧-៨]
ពួកស្ងួនភ្ងាអើយ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់មកពីព្រះ ឯអស់អ្នកណាដែលមានសេចក្ដីស្រឡាញ់ នោះឈ្មោះថាមកពីព្រះ ហើយក៏ស្គាល់ទ្រង់ដែរ 8តែអ្នកណាដែលគ្មានសេចក្ដីស្រឡាញ់ នោះមិនស្គាល់ព្រះវិញ ពីព្រោះព្រះទ្រង់ជាសេចក្ដីស្រឡាញ់នោះឯង
យើងគួរតែ ទទួលសេចក្ដីស្រឡាញ់របស់ព្រះអង្គ រួចស្រឡាញ់ព្រះ និងស្រឡាញ់អ្នកដទៃ ដូចជាព្រះអង្គបាន ស្រឡាញ់យើងយ៉ាងដូច្នោះដែរ។
ពេលវេលាក្រុមតូច
ពិភាក្សាគ្នានៅក្នុងក្រុមតូច
-
តើវាមានអត្ថន័យដូចម្ដេចមកកាន់អ្នក ដែលព្រះអង្គស្រឡាញ់អ្នក?
អធិស្ឋានបញ្ចប់




