top of page

មេរៀន ទី៨: អំណរនៅក្នុងព្រះអង្គ

សេចក្តីពិតដ៏សំខាន់មួយ :  ទំនាក់ទំនងជាមួយព្រះ គឺជាអំណរ និងអភ័យឯកសិទ្ធិ

សកម្មភាព : ខ្ញុំមានរបស់ល្អជាង

 

សម្ភារៈ : កាតទទេរ និងប៊ិច

 

របៀបលេង :

១) និយាយ៖ "ថ្ងៃនេះ យើងនឹងលេងហ្គេមមួយ ឈ្មោះថា "ខ្ញុំមានរបស់ល្អជាង"។ ឥឡូវសូមចូលគ្នា ជា១ក្រុម ៤នាក់។" 

២) ខ្ញុំនឹងឱ្យកាតទៅអ្នកទាំងអស់គ្នា ម្នាក់មួយៗ។ សរសេរឈ្មោះមួយនៃរបស់ ឬសត្វ ឬម្ហូប។

៣) ដាក់កាតក្រុមរបស់អ្នកទាំងអស់នៅក្នុងគំនរ។

៤) ខ្ញុំនឹងប្រាប់អ្នកអំពី របស់មួយ៖ គឺម៉ូតូ។ អ្នកដំបូងនឹងយកកាតមួយ ពីគំនរកាត រួចនិយាយថា៖ "ខ្ញុំមានរបស់ល្អជាង" រួចត្រូវឱ្យហេតុផលថា ហេតុអ្វីបានជារបស់នៅលើកាតនោះ សំខាន់ជាងម៉ូតូ។ 

៥) បន្ទាប់មកមនុស្សនៅខាងស្ដាំគាត់ ត្រូវយកកាតមួយទៀត "ខ្ញុំមានរបស់ល្អជាង"។ គាត់ក៏ត្រូវប្រាប់ មូលហេតុមួយដែលរបស់នៅលើកាតនោះល្អជាង របស់ទាំង២ គឺល្អជាងម៉ូតូ និងរបស់នៅលើកាតទី១។ 

៦) អ្នកបន្ទាប់ ត្រូវយកកាតបន្ទាប់ រួចឱ្យមូលហេតុដែលរបស់ដែលមាននៅលើកាត ល្អជាងរបស់ផ្សេងៗ ទៀត។

៧) បន្តលេងបែបនេះ ទាល់តែគ្រប់គ្នាបានលេងដូចៗគ្នា រួចប្ដូរកាតជាមួយក្រុមមួយទៀត។ លេងម្ដង ទៀតជាមួយអ្នកចាប់ផ្ដើមដំបូងផ្សេង។

 

ក្រោយបញ្ចប់ហ្គេម: 

សួរ៖ "តើវាពិបាក ឬងាយស្រួលក្នុងការគិតអំពី មូលហេតុដែលរបស់ដែលប្អូនមានល្អជាងរបស់អ្នកដទៃ?

តើចម្លើយដែលមានភាពច្នៃប្រឌិតណាខ្លះ ដែលប្អូនគិតឃើញ?"

ការរៀនព្រះគម្ពីរ

យើងកំពុងរៀនប្រធានបទទាក់ទងនឹង "ទំនាក់ទំនងជាមួយព្រះជាម្ចាស់"។ យើងបានរៀនរួចមកហើយ ថា យើងមានទំនាក់ទំនងជាមួយព្រះ ដូចជាឪពុកនឹងកូន។ យើងអាចស្គាល់ និយាយ ស្ដាប់ឮ និងដើរជា មួយព្រះអង្គ ជារៀងរាល់ថ្ងៃ។ ចំណែកប្រធានបទរបស់យើងថ្ងៃនេះគឺ អំណរនៅក្នុងព្រះ។

តើប្អូនគិតដូចម្ដេចចំពោះ អំណរនៅក្នុងព្រះអង្គ? ទុកឱ្យសិស្សបញ្ចេញគំនិតយោបល់។

អំណរនៅក្នុងព្រះ មានន័យថា យើងទទួលស្គាល់ថា ព្រះបិតារបស់យើងអស្ចារ្យប៉ុណ្ណា។ ពេលយើង រៀនអំពី ចរិតលក្ខណៈ លក្ខណៈសម្បត្តិ និងគ្រប់យ៉ាងដែលព្រះអង្គបានធ្វើសម្រាប់យើង ព្រមទាំងគ្រប់ ផែនការទាំងអស់ដែលទ្រង់មានសម្រាប់យើង យើងនឹងទទួលដឹងថា ព្រះអង្គអស្ចារ្យ! គ្មាននរណាដែល មានប្រាជ្ញា មានអំណាច មានកម្លាំងខ្លាំង និងមានភាពអស្ចារ្យ ដូចទ្រង់ឡើយ។ ព្រះអង្គជាព្រះនៃគ្រប់ ទាំងព្រះចេស្ដា ទ្រង់ជ្រាបទាំងអស់ ហើយគង់នៅអស់កល្បជានិច្ច ព្រមទាំងជាព្រះអាទិករ និងអ្នកគ្រប់ គ្រងនៃសកលលោកនេះ!

នៅក្នុងហ្គេមដែលយើងបានលេង មិនថាយើងកាតអ្នកផ្សេងជាអ្វីឡើយ យើងត្រូវតែនិយាយថា យើង មានរបស់ល្អជាង។អ្វីដែលអ្នកមាន គឺំមានតម្លៃជាង ឆ្លាតជាង ធំជាង ឬខ្លាំងជាងរបស់ផ្សេងៗទាំងអស់។ នៅក្នុងផ្នែកខ្លះ វា ល្អជាងរបស់ផ្សេងៗទៀតមែន។ តែព្រះអង្គ គឺជាព្រះដែលល្អប្រសើរជាងអ្វីៗទាំងអស់! បើអ្នកមិនទាន់ ដឹងអំពីការនេះ អ្នកមិនទាន់ស្គាល់ព្រះច្បាស់នៅឡើយទេ។

អំណរនៅក្នុងព្រះ មានន័យថា យើងស្គាល់តម្លៃពិតនៃទំនាក់ទំនងរបស់យើងជាមួយព្រះ។ យើងដឹងថា យើងមានអភ័យឯកសិទ្ធិប៉ុណ្ណា ដែលមានទំនាក់ទំនងជាមួយព្រះ។ ចូរស្រម៉ៃថា មាននរណាម្នាក់ នៅសាលារបស់ប្អូន ធ្លាប់ជាមិត្តភក្តិរបស់តារាល្បីជាងគេបង្អស់នៅស្រុកខ្មែរ ឬអ្នកមានជាងគេបំផុត ឬអ្នកមានសម្រស់ស្អាតជាងគេបង្អស់នៅស្រុកខ្មែរ។ គាត់ប្រហែលជាគិតថា គាត់ខ្លួនឯងសំណាង ណាស់ដែលបានស្គាល់គេ។ តែ យើងមានរបស់ល្អជាង! យើងមានឪពុកដ៏មាន ចេស្ដា ជ្រាបគ្រប់ទាំង ការ គង់នៅអស់កល្បជានិច្ច ព្រមទាំងជាព្រះអាទិករ និងគ្រប់គ្រងសកលលោក នេះទៀត!

អំណរនៅក្នុងព្រះអង្គ មានន័យថា យើងសប្បាយរីករាយក្នុងការស្គាល់ព្រះ។ ចូរស្ដាប់អ្វីដែលដាវីឌបាន សរសេរអំពីការនេះ៖

[ទំនុកតម្កើង 16:11] ទ្រង់​នឹង​បង្ហាញ​ឲ្យ​ទូលបង្គំ​ឃើញ​ផ្លូវ​ជីវិត​វិញ នៅ​ចំពោះ​ទ្រង់​មាន​សេចក្តី​អំណរ ​ដ៏​ពោរពេញ នៅ​ព្រះហស្ត​ស្តាំ​ទ្រង់​មាន​សេចក្តី​អរ​សប្បាយ ជា​ដរាប​ត​ទៅ។

តើស្ដេចដាវីឌបាននិយាយថាមានអ្វីខ្លះ នៅក្នុងព្រះវត្តមានរបស់ព្រះ?
សេចក្ដីអំណរដ៏ពោរពេញ។

តើអំណរគឺជាអ្វី?
ទុកឱ្យសិស្សបញ្ចេញគំនិត។

អំណរគឺជា ឥរិយាបថនៃភាពស្កប់ចិត្តជាប់ជាអចិន្ត្រៃយ៍។ កូនរបស់ព្រះអាចមានអំណរជានិច្ច មិនថា មានអ្វីកើតឡើងនៅក្នុងជីវិតនោះឡើយព្រោះអំណរបានមកពីការស្គាល់ព្រះ។ យើងដឹងហើយថា ព្រះ អង្គល្អ។ យើងដឹងហើយថា ទ្រង់ស្រឡាញ់យើង។ យើងដឹងហើយថា ទ្រង់នៅបន្តគ្រប់គ្រង ហើយយើង ក៏ដឹងដែរថា ទ្រង់មានគម្រោងផែនការដ៏អស្ចារ្យ ដ៏នៅអស់កល្បជានិច្ចសម្រាប់យើងដែរ។ ហើយយើង ស្រឡាញ់ព្រះអង្គ និងមានអំណរនៅក្នុងទ្រង់។ នេះហើយដែលផ្ដល់អំណរដល់យើង។

[ភីលីព 4:4] ចូរ​អរ​សប្បាយ ក្នុង​ព្រះអម្ចាស់​ជានិច្ច ខ្ញុំ​ប្រាប់​ម្តង​ទៀត​ថា ចូរ​អរ​សប្បាយ​ឡើង។

[នេហេមា 8:10] ...ក៏​កុំ​ឲ្យ​មាន​ចិត្ត​ព្រួយ​ឡើយ ពី​ព្រោះ​សេចក្តី​អំណរ​របស់​ព្រះយេហូវ៉ា​ជា​កំឡាំង​ នៃ​អ្នក​ រាល់​គ្នា។

ឥឡូវ ចូរយើងបញ្ចប់ដោយគិតអំពី ពេលយើងមានអំណរនៅក្នុងអ្វីមួយ។ ចូរប្រាប់ខ្ញុំអំពីរបស់ដែលអ្នកចូលចិត្ត។ ទុកឱ្យសិស្សប្រាប់។

ជាធម្មតា ពេលយើងចំណាយពេលជាមួយ ឬរបស់ដែលយើងចូលចិត្ត យើងចង់ស្គាល់ពីគាត់/វាបន្ថែមទៀត និងចង់ចំនាយពេលស្គាល់ទៀត។ យើងមិនចាំបាច់បង្ខំខ្លួនឯង ឱ្យទៅលេងកីឡាដែលយើងចូល ចិត្ត ឬស្ដាប់បទចម្រៀងរបស់ក្រុមដែលយើងចូលចិត្តនោះទេ។ ជាការពិត វាពិបាកសម្រាប់យើង​វិញ បើយើងមិនមានឱកាសជាមួយអ្វីដែលយើងចូលចិត្តទេ។ ចូរស្ដាប់អ្វីដែលស្ដេចដាវីឌបានសរសេរ៖ [ទំនុកតម្កើង 63:1-4]

ឱ​ព្រះអង្គ​អើយ ទ្រង់​ជា​ព្រះ​នៃ​ទូលបង្គំ
ទូលបង្គំ​នឹង​ស្វែង​រក​ទ្រង់​អស់​ពី​ចិត្ត
ព្រលឹង​ទូលបង្គំ​ស្រេក​រក​ទ្រង់
រូប​សាច់​ទូលបង្គំ​រឭក​ចង់​បាន​ទ្រង់
នៅ​ក្នុង​ស្រុក​រីង​ស្ងួត ហើយ​ហួតហែង
ដែល​គ្មាន​ទឹក​សោះ
ដើម្បី​ឲ្យ​បាន​ឃើញ​ឥទ្ធិឫទ្ធិ និង​សិរីល្អ​របស់​ទ្រង់
ដូច​ជា​ទូលបង្គំ​បាន​ឃើញ​នៅ​ក្នុង​ទី​បរិសុទ្ធ​ដែរ
ដ្បិត​សេចក្តី​សប្បុរស​នៃ​ទ្រង់ នោះ​វិសេស​ជាង​ជីវិត
បបូរ​មាត់​ទូលបង្គំ​នឹង​សរសើរ​ដល់​ទ្រង់
គឺ​យ៉ាង​នោះ ដែល​ទូលបង្គំ​នឹង​លើក​ដំកើង​ទ្រង់
ក្នុង​កាល​ដែល​នៅ​រស់​នៅ​ឡើយ
ទូលបង្គំ​នឹង​ប្រទូល​ដៃ​ឡើង ដោយ​នូវ​ព្រះនាម​ទ្រង់។

ដាវីឌស្វែងរកព្រះយ៉ាងអស់ពីចិត្ត។ ហេតុអ្វី?

ព្រោះគាត់ដឹងថា សេចក្ដីស្រឡាញ់របស់ព្រះ សំខាន់ជាង ជីវិតទៅទៀត!

ដូច្នេះ តើយើងមានអំណរនៅក្នុងព្រះអង្គយ៉ាងដូចម្ដេច? នេះមិនមែនជាភារកិច្ច ឬកាតព្វកិច្ច ដែលយើង ត្រូវតែធ្វើនោះទេ។ តែវាជាលទ្ធផលទូទៅ ពីការដែលស្គាល់ព្រះពិតប្រាកដ។ ព្រះជាម្ចាស់អស្ចារ្យ ណាស់។ ពេលយើងកាន់តែរៀនអំពីទ្រង់ និងស្គាល់ទ្រង់ យើងកាន់តែមានអំណរ និងភាពស្កប់ចិត្តនៅ ក្នុងព្រះអង្គ។

អ៊ីចឹងហើយ ដើម្បីមានអំណរនៅក្នុងព្រះ យើងត្រូវរៀនអំពី ចរិតលក្ខណៈ និងលក្ខណៈសម្បត្តិរបស់ទ្រង់ ហើយរៀនអំពី អ្វីដែលទ្រង់បានធ្វើ និងគម្រោងផែនការដែលព្រះអង្គមានសម្រាប់យើង។ ពេលយើងធ្វើ ដូចនេះ យើងនឹងឃើញថា ទ្រង់ល្អប្រសើរជាងអ្វីៗទាំងអស់នៅក្នុងពិភពលោកនេះ។ ពេលយើងឃើញ ថា ទ្រង់អស្ចារ្យប៉ុណ្ណាហើយ យើងនឹងមានអំណរ នៅក្នុងព្រះអង្គ និងឱ្យតម្លៃទំនាក់ទំនង ជាមួយព្រះ អង្គជាងអ្វីៗទាំងអស់ដែរ។
 

ពេលវេលាក្រុមតូច

ចូរពិភាក្សាគ្នា នៅក្នុងក្រុមតូច:

  •  តើអ្នកមានអំណរនៅក្នុងព្រះដែរឬទេ? ឬនេះជាអ្វីថ្មីមកកាន់អ្នក?

  • តើអ្វីដែលជួយឱ្យអ្នកមានអំណរនៅក្នុងព្រះ?

  • តើអ្នកអាចមានអំណរនៅក្នុងព្រះ ច្រើនជាងនេះដោយរបៀបណា?

អធិស្ឋានបញ្ចប់

bottom of page