top of page

មេរៀន ទី១: ព្រះអង្គ ជាព្រះអាទិករ

សេចក្តីពិតដ៏សំខាន់មួយ ៖  ព្រះជាម្ចាស់ បង្កើតគ្រប់សព្វទាំងអស់ក្នុងសកលលោក។

សកម្មភាព ៖ អ្នកបង្កើត

សម្ភារ៖  ប៊ិច និងក្រដាស  ដោនលោត៖ "ហ្គេមបង្កើតរបស់"

របៀបលេង ៖

១) បង្ហាញរូបភាពទី ១ អំពី ហ្គេមបង្កើតរបស់។ និយាយ៖ "នរណាអាចទាយថា អ្វីជាគោលបំណង នៃរបស់ដែលគេបង្កើតណាមួយទេ?"

២) ទុកឱ្យពួកគេទាយ។ បន្ទាប់មក រួចបង្ហាញរូបភាពទី​ ២ ដើម្បីបង្ហាញចម្លើយ។ ធ្វើដូចនេះ សម្រាប់របស់នីមួយៗ។


៣) បែងចែកយុវជន ជាក្រុមមានគ្នា ៣ នាក់។ និយាយ៖ "​ប្អូនៗគឺជា អ្នកបង្កើត"។ ប្អូនមាន ៦ នាទី ក្នុង ការច្នៃបង្កើតរបស់មួយដែល​ថ្មី។ គូសអ្វីដែលជាគំនិតរបស់ប្អូនៗ ដើម្បីបង្ហាញវាទៅកាន់មិត្តរួមថ្នាក់បាន។ ប្រាប់ ក្រុមឱ្យ អង្គុយចុះនៅកន្លែងណាដែលមានភាពផ្ទាល់ខ្លួន ដើម្បីកុំឱ្យក្រុមផ្សេងមើលឃើញ ឬស្ដាប់ឮពីអ្វី ដែលពួកគេបង្កើត។


៤) ក្រោយ ៦ នាទី ក្រុមទី ១ ត្រូវបង្ហាញរូបភាពអំពី ការបង្កើតរបស់ពួកគេ ទៅក្រុមផ្សេងៗទាំងអស់។ ក្រុមផ្សេង ត្រូវព្យាយាមទាយអំពី គោលបំណងនៃការបង្កើតរបស់នោះ។ បន្ទាប់មក អ្នកបង្កើតពន្យល់ អំពី របស់បង្កើតរួច ទៅកាន់ក្រុមទាំងមូល។


៥) ពេលក្រុមនីមួយៗធ្វើរួចរាល់ហើយ គ្រប់គ្នាត្រូវបោះឆ្នោតឱ្យ របស់ដែលបង្កើតរួច ដែលពួកគេគិតថា ល្អជាងគេ។ របស់ណាដែលគេបោះឆ្នោតច្រើនជាងគេ គឺជាអ្នកឈ្នះ។

ក្រោយបញ្ចប់ហ្គេម  

សួរអ្នកឈ្នះ៖  តើប្អូនច្នៃបង្កើតរបស់ ដោយរបៀបណា?
តើប្អូនមានគោលបំណងនៅក្នុងគំនិតជាមុនទេ ពេលប្អូនច្នៃបង្កើតរបស់នេះ?

វាមិនមែនជារឿងងាយស្រួលទេ ក្នុងការបង្កើតរបស់ល្អណាមួយ។ ពេលយើងបង្កើត យើងចាប់ ផ្ដើមដោយមានគោលបំណងនៅក្នុងគំនិតជាស្រេច សម្រាប់របស់នោះ។ បន្ទាប់មក យើងបង្កើត របស់នោះ ទៅតាមគោលបំណងយើង។ នេះហើយ ជាអ្វីដែលទាក់ទងនឹងមេរៀនយើង។
 

ការរៀនព្រះគម្ពីរ

ថ្ងៃនេះ យើងនឹងចាប់ផ្ដើមបណ្ដុំរឿងថ្មីមួយទាក់ទងនឹង គុណលក្ខណៈរបស់ព្រះជាម្ចាស់។ យើងនឹងអាន អត្ថបទពីក្នុងព្ររះគម្ពីរ ដើម្បីរៀនអំពីព្រះបន្ថែមទៀត។ មេរៀនរបស់យើងថ្ងៃនេះគឺអំពី ព្រះជាម្ចាស់ ជា ព្រះអាទិករ។ ចូរយើងចាប់ផ្ដើមខរដំបូងនៅក្នុងព្រះគម្ពីរ។

[លោកុប្បត្តិ 1:1] កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។

តើព្រះបានបង្កើតអ្វី?
ផ្ទៃមេឃ និងផែនដី។

"ផ្ទៃមេឃ និងផែនដី" មានន័យថា សកលលោកនេះទាំងមូល។ អ្វីៗទាំងអស់។ ដូច្នេះ ខរនេះប្រាប់យើងថា គ្រប់របស់ ទាំងអស់ ត្រូវបង្កើតឡើងដោយសារព្រះ។ ព្រះអាទិត្យ ព្រះច័ន្ទ ផ្កាយ ភ្នំ សមុទ្រ សត្វ ខ្ញុំ អ្នកនិងគ្រប់គ្នា។ គ្មានអ្វីចៃដន្យទេ។ គ្មានអ្វីដែលដោយអចេតនាទេ។  គ្រប់យ៉ាងទាំងអស់ គឺបានរចនា និងច្នៃបង្កើតឡើង ដោយព្រះអាទិករ ដ៏មានគ្រប់អំណាច និងមានប្រាជ្ញា។

[យេរេមា 10:12] ព្រះ​ទ្រង់​បាន​បង្កើត​ផែនដី ដោយ​ឫទ្ធិតេជះ​របស់​ទ្រង់ ទ្រង់​បាន​តាំង​លោកីយ៍​ឡើង ដោយសារ​ប្រាជ្ញា​របស់​ទ្រង់ ហើយ​បាន​លាត​ផ្ទៃ​មេឃ ដោយសារ​យោបល់។

ដោយយោងតាមខរនេះ តើព្រះបានប្រើគុណលក្ខណៈអ្វីដើម្បីសកលលោកនេះ?
ឬទ្ធិតេជះ ប្រាជ្ញា និងយោបល់។

ចូរប្អូនគិតអំពី ការបង្កើតសកលលោកនេះ តើត្រូវការប្រាជ្ញា ឬទ្ធិតេជះ និងយោបល់ប៉ុណ្ណាទៅ? ក្នុងសកលលោកយើងនេះ មានភពធំៗ ដែលធំជាងផែនដី ១៣០០ ដងក៏មាន។ ព្រះអង្គបានបង្កើត វាឡើង។ ក្នុងខ្លួនយើងមានកោសិកាតូចៗ រាប់សែនលាន (ហើយវាតូចណាស់ ទាល់តែប្រើមីក្រូស្កុបល្អ ទើបអាចមើលឃើញពួកវា) ហើយពួកវាតែងធ្វើការដ៏សែនរញ៉េរញ៉ៃ ជារៀងរាល់ថ្ងៃ ដើម្បីឱ្យយើងរស់ រានមានជីវិត។ ព្រះជាម្ចាស់បង្កើតគ្រប់របស់ទាំងអស់នេះ។ ព្រះអង្គបង្កើត បណ្ដុំជាង ១សែនលាន ហើយទ្រង់បង្កើតផ្កាយទាំងឡាយ ឱ្យខុសគ្នាទាំងអស់។ គ្រប់មនុស្សទាំងអស់ ក៏ខុសប្លែកពីគ្នាដែរ។ សូម្បីតែស្នាមម្រាមដៃរបស់យើងម្នាក់ៗ ក៏ខុសពីគ្នាដែរ។ ព្រះជាម្ចាស់ច្នៃបង្កើត យើងម្នាក់ៗឡើងមក។ ការបង្កើតទាំងអស់ បង្ហាញឱ្យយើងឃើញពីភាពអស្ចារ្យរបស់ព្រះ។

[អេសាយ 45:18] ដ្បិត​ព្រះយេហូវ៉ា​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ជា​ព្រះ​ដែល​ទ្រង់​សូន​ធ្វើ​ហើយ​ប្រតិស្ឋាន ​ផែនដី ក៏​តាំង​ឡើង មិន​មែន​បង្កើត​មក​ឲ្យ​នៅ​ទទេ​ទេ គឺ​បាន​ជបសូន​បង្កើត​ឲ្យ​ជា​ទី​អាស្រ័យ​នៅ ទ្រង់​មាន​ ព្រះបន្ទូល​ដូច្នេះ​ថា គឺ​អញ​នេះ​ជា​យេហូវ៉ា ឥត​មាន​ព្រះ​ឯ​ណា​ទៀត​ឡើយ។

ព្រះអង្គបានសូនបង្កើតផែនដីមក ឱ្យជាទីស្នាក់នៅអាស្រ័យ។ ព្រះអង្គបង្កើតផែនដី ដោយអ្វីៗទាំង ឡាយ ដែលមនុស្សត្រូវការក្នុងការមានជីវិតរស់នៅ។ សូមឱ្យឧទាហរណ៍ខ្ញុំខ្លះៗអំពី អ្វីដែលខ្ញុំត្រូវការក្នុងការរស់នៅ។
ទុកឱ្យសិស្សបញ្ចេញគំនិត (ឧទាហរណ៍៖ ទឹក ថាមពល ពន្លឺ ខ្យល់ សីតុណ្ហភាព ជីវជាតិ)

ព្រះជាម្ចាស់ដបានបង្កើតរបស់អស់ទាំងនេះ។ ប៉ុន្តែ ជាងនេះទៅទៀត ព្រះអង្គក៏ថែរក្សារបស់ទាំងអស់ ដែលមាននៅលើមេឃ និងផែនដីដែរ។ គ្រប់ជីវិតសុទ្ធតែពឹងផ្អែកលើព្រះអង្គ ជារៀងរាល់ថ្ងៃ។

[នេហេមា 9:6] គឺ​ទ្រង់​តែ​១​ដែល​ជា​ព្រះឯកអង្គ ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ និង​អស់​ទាំង​ជាន់​នៃ​ផ្ទៃ​មេឃ ព្រម​ទាំង​ពួក​ពលបរិវារ​នៅ​លើ​នោះ និង​ផែនដី ហើយ​សមុទ្រ និង​របស់​សព្វ​សារពើ​ ដែល​នៅ​ស្ថាន​ទាំង ​នោះ​ផង ទ្រង់​ក៏​ទប់ទល់​ជីវិត​នៃ​របស់​ទាំង​នោះ ហើយ​ពួក​ពល​នៅ​លើ​មេឃ ក៏​ថ្វាយបង្គំ​ដល់​ទ្រង់។

ការអនុវត្តន៍
ព្រះអង្គបានបង្កើតសកលលោក ហើយព្រះអង្គថែរក្សាគ្រប់យ៉ាងដែលមាននៅក្នុងសកលលោកនេះ ដែរ។ តើវាមានន័យដូចម្ដេចមកកាន់យើង? ចូរមើលអ្វីដែលខរគម្ពីរទាំងនេះ ប្រាប់មកកាន់យើង។

[ចោទិយកថា 10:14] មើល ផ្ទៃ​មេឃ ហើយ​អស់​ទាំង​ជាន់​ផ្ទៃ​មេឃ​ខាង​លើ និង​ផែនដី ព្រម​ទាំង​របស់ ​សព្វ​សារពើ ដែល​នៅ​ស្ថាន​ទាំង​នោះ សុទ្ធ​តែ​ជា​របស់​ផង​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង។

[ទំនុកតម្កើង 24:1] ផែនដី និង​សារពើ​នៅ​ផែនដីជា​របស់​ផង​ព្រះយេហូវ៉ា ព្រម​ទាំង​លោកីយ៍ និង​បណ្តា​ អ្នក​ដែល​នៅ​លោកីយ៍​ផង។

តើអ្វីខ្លះជារបស់ព្រះជាម្ចាស់?
ផ្ទៃ​មេឃ ហើយ​អស់​ទាំង​ជាន់​ផ្ទៃ​មេឃ​ខាង​លើ និង​ផែនដី ព្រម​ទាំង​របស់ ​សព្វ​សារពើ ដែល​នៅ​ស្ថាន​ទាំង​នោះ

គ្រប់ទាំងអស់ជារបស់ព្រះ ព្រោះព្រះអង្គជាអ្នកបង្កើតវាឡើង។

 

បើគ្រប់យ៉ាងជារបស់ព្រះ អ៊ីចឹងតើយើង ជារបស់នរណា?

ព្រះជាម្ចាស់។

 

ផែនដី និងគ្រប់មនុស្សទាំងអស់ដែលរស់នៅក្នុងផែនដី គឺជារបស់ ព្រះ អង្គទាំងអស់។ អ៊ីចឹង តើវាមានន័យដូចម្ដេចមកកាន់យើង ដែលព្រះជាម្ចាស់ជាព្រះអាទិកររបស់យើង? ទី១ វាមានន័យថា យើងជាកម្មសិទ្ធិរបស់ព្រះអង្គ។

 

​មានមនុស្សជាច្រើន ដែលមានអារម្មណ៍ថាពួកគេមិនមានគោលបំណងនៅក្នុងជីវិតនោះទេ តែសេចក្ដី ពិតគឺ យើងគ្រប់រូបសុទ្ធតែមានគោលបំណងរៀងៗខ្លួន។នៅក្នុងហ្គេមដែលយើងបានលេង ដើម្បីស្វែង រកគោលបំណងនៃរបស់អ្វីមួយ តើយើងត្រូវសួរនរណា? អ្នកបង្កើត។ ពេលយើងព្យាយាមទស្សន៍ទាយ អំពីគោលបំណងនៃរបស់ណាមួយ ជាញឹកញាប់យើងទាយខុស។ មានតែអ្នកបង្កើតប៉ុណ្ណោះទើបដឹង អំពី​ គោលបំណងនៃរបស់ណា១។

ដូចគ្នាជាមួយជីវិតយើងដែរ។ ព្រះអង្គមានគោលបំណងសម្រាប់ គ្រប់យ៉ាង ដែលទ្រង់បានបង្កើត។ យើងស្វែងរកគោលបំណងរបស់យើង ដោយសារការយល់ដឹងអំពី អ្វីដែលព្រះបានបង្កើតយើងឱ្យធ្វើ។ ដូច្នេះ ទី១ យើងជាកម្មសិទ្ធិរបស់ព្រះអង្គ។ ទី ២ យើងមានគោលបំណង ដែលព្រះបានដាក់ឱ្យ។

តើអ្វីជាគោលបំណងយើង? ព្រះជាម្ចាស់បានបង្កើតយើងឱ្យស្គាល់ព្រះអង្គ ហើយដើម្បីបង្ហាញលក្ខណៈ របស់ទ្រង់នៅក្នុងលោកនេះ។ ព្រះអង្គបានបង្កើតយើង ដើម្បីឱ្យមានទំនាក់ទំនង ជាមួយទ្រង់ និងអ្នក ដទៃដែរ។ ព្រះអង្គបានរចនា និងច្នៃបង្កើតយើង ដោយមានគោលបំណងនេះ នៅក្នុងគំនិតរបស់ទ្រង់។ ព្រះអង្គបង្កើត ឱ្យយើងមានត្រចៀក ដើម្បីឱ្យយើងស្ដាប់ មានដៃទុកបម្រើ ដួងចិត្តទុកស្រឡាញ់ មាត់ទុកសរសើរ តម្កើងទ្រង់ និងចិត្តគំនិតដើម្បីយល់ដឹង។ ដូច្នេះ ទី ៣ គោលបំនងរបស់យើងគឺ ដើម្បីស្គាល់ព្រះ

ពេលយើងស្គាល់ព្រះ យើងនឹងឃើញថាទ្រង់អស្ចារ្យប៉ុណ្ណា។ ពេលនោះ យើងនឹងចង់គោរពថ្វាយបង្គំ ព្រះ ដោយជីវិតដែលព្រះអង្គបានប្រទានឱ្យយើង។ យើងដឹងថា យើងគួរគោរពប្រតិបត្តិឪពុកម្ដាយយើង ព្រោះពួកគាត់បានផ្ដល់កំនើតដល់យើង។ ដូចគ្នា យើងគួរតែចង់គោរពថ្វាយបង្គំព្រះ ព្រោះព្រះអង្គបាន ប្រទានជីវិតដល់យើងគ្រប់គ្នា។ ចូរស្ដាប់អ្វីដែលខរគម្ពីរនេះប្រាប់យើង។

[វីវរណៈ 4:11] ឱ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ ទ្រង់​គួរ​នឹង​ទទួល​សិរីល្អ កិត្តិនាម និង​ព្រះ ចេស្តា ដ្បិត​ទ្រង់​បាន​បង្កើត​របស់​សព្វ​សារពើ​មក ហើយ​គឺ​ដោយ​បំណង​ព្រះហឫទ័យ​ទ្រង់​ហើយ ដែល​ របស់​ទាំង​នោះ​បាន​កើត​មក ហើយ​មាន​នៅ​ផង។

តើអ្វីដែលព្រះជាម្ចាស់គួរទទួលបាន ដោយយោងតាមខរគម្ពីរនេះ?
សិរីល្អ កត្តិនាម និងព្រះចេស្ដា។

ហេតុអ្វី?
ព្រោះព្រះអង្គបានបង្កើតគ្រប់ទាំងអស់។ គឺដោយបំណងព្រះហឬទ័យទ្រង់ ដែលរបស់ទាំងអស់ បានកើតឡើងមក។

ព្រះជាម្ចាស់បានបង្កើតគ្រប់សារពើទាំងអស់ នៅក្នុងសកលលោកនេះ។ យើងជាកម្មសិទ្ធិរបស់ព្រះអង្គ។ យើងមានគោលបំណងដែលព្រះអង្គដាក់ឱ្យ។ គោលបំណងរបស់យើង គឺដើម្បីស្គាល់ព្រះ និងគោរពថ្វាយបង្គំព្រះអង្គ ដោយជីវិតរបស់យើង។

ពេលវេលាក្រុមតូច 

ពិភាក្សាគ្នា នៅក្នុងក្រុមតូច

 

  • តើអ្នករៀនបានអ្វីខ្លះអំពីព្រះ តាមរយៈមេរៀនថ្ងៃនេះ?

 

អធិស្ឋានបញ្ចប់

bottom of page