
គ្រីស្ទស្មាសដំបូង
សកម្មភាព ៖ ការសម្ដែងបុណ្យគ្រីស្ទស្មាស
សម្ភារ ៖ វត្ថុសម្រាប់ការសម្ដែង "បុណ្យគ្រីស្ទស្មាសដំបូង" (មើល៖ បញ្ជីវត្ថុដែលត្រូវរក)
ដោនលោត និងព្រីន៖ បញ្ជីវត្ថុដែលត្រូវរក និង បទគម្ពីរ ៥ ។
របៀបលេង ៖
១) មុនពេលក្មេងៗមកដល់ លាក់វត្ថុនៅជុំវិញកន្លែងលេង។
២) បែងចែកក្មេងៗជា ៥ ក្រុម។
៣) ឲ្យបទគម្ពីរទៅក្រុមនីមួយៗ រួចនិយាយ៖ "ខ្ញុំនឹងឲ្យបទគម្ពីរអំពីបុណ្យគ្រីស្ទស្មាសដំបូង។ អានបទគម្ពីរទាំងអស់គ្នា។ ធ្វើយ៉ាងណាឲ្យអ្នកយល់អំពី ផ្នែកនៅក្នុងរឿង ព្រោះអ្នកនឹងត្រូវសម្ដែងវា ឲ្យ ក្រុមផ្សេងៗមើល។" រួចឲ្យអត្ថបទគម្ពីរទៅក្រុមនីមួយៗ។
ក្រុមទី ១- លូកា ១:២៦-៣៨
ក្រុមទី ២- ម៉ាថាយ ១:១៨-២៥
ក្រុមទី ៣- លូកា ២:១-៧
ក្រុមទី ៤- លូកា ២:៨-២០
ក្រុមទី ៥- ម៉ាថាយ ២:១-១២
៤) ពេលដែលក្រុមនីមួយៗបានអានអត្ថបទគម្ពីររបស់ខ្លួនហើយ និយាយថា៖ "អ្នកនឹងត្រូវការវត្ថុខ្លះៗ ដែលជួយនៅក្នុងការសម្ដែងរបស់អ្នក។ ខ្ញុំនឹងឲ្យបញ្ជីវត្ថុដែលលាក់នៅក្នុងកន្លែងនេះ ទៅកាន់ក្រុមនី មួយៗ។ វត្ថុទាំងអស់ គឺជាផ្នែកនៃរឿងបុណ្យគ្រីស្ទស្មាស។" អ្នកត្រូវតែរកវត្ថុដែលមាននៅ ក្នុងបញ្ជី របស់អ្នកទាំងអស់។ (ឲ្យបញ្ជីទៅក្រុមនីមួយៗ។)
៥) ពេលអ្នករកឃើញវត្ថុរបស់អ្នកទាំងអស់ហើយ អ្នកអាចចាប់ផ្ដើមសមការសម្ដែងបាន។ (គ្រូ ពិនិត្យ មើលក្រុមនីមួយៗថាតើ ពួកគេយល់អត្ថបទគម្ពីរ និងដឹងអំពីរបៀបសម្ដែងឬអត់។)
៦) ពេលគ្រប់គ្នាត្រៀមខ្លួនហើយ ក្រុមនីមួយៗសម្ដែងផ្នែករបស់ពួកគេនៅក្នុងរឿងបុណ្យគ្រីស្ទស្មាស ឲ្យក្រុមផ្សេងៗទៀតមើល។




