top of page

មេរៀន ទី៤: ព្រះអង្គ ជាព្រះដ៏មានឬទ្ធានុភាព

សេចក្តីពិតដ៏សំខាន់មួយ ៖  គ្មានអ្វីដែលមិនអាចទៅរួចទេ ចំពោះព្រះអង្គ។

​

សកម្មភាព ៖ មិនអាចទៅរួចទេ!

​

សម្ភារ៖  ដុំទឹកកក។

​

របៀបលេង ៖

១) បែងចែកយុវជនជា ២ ក្រុម។ ឱ្យអ្នកលេងម្នាក់ ពីក្រុមនីមួយៗឱ្យចេញមកឈរនៅខាងមុខ។

​

២) ប្រាប់អ្នកលេងទាំង ២ អំពីកិច្ចការរបស់ពួកគេ (មើលឧទាហរណ៍ខាងក្រោម)។ ពួកគេត្រូវចរចាគ្នាទៅវិញ ទៅមកថា អ្នកណាអាចធ្វើកិច្ចការបានល្អជាងគេ រហូតដល់អ្នកលេងម្នាក់ និយាយថា៖ "មិនអាចទៅ រួចទេ!"

 

ឧទាហរណ៍៖ បើកិច្ចការនោះជាការធ្វើ "អាវ៉ង់"។ អ្នកលេង ទី ១ និយាយថា៖ "ខ្ញុំអាចធ្វើបាន ៥" ហើយ អ្នកលេងទី ២ និយាយថា៖ "ខ្ញុំអាចធ្វើបាន ៨" ហើយ អ្នកលេង ទី ១ ថា៖ "ខ្ញុំអាចធ្វើបាន ១០" រហូតដល់ អ្នកលេងម្នាក់ និយាយថា៖ "មិនអាចទៅរួចទេ!"


៣) ពេលអ្នកលេងម្នាក់និយាយថា៖ "មិនអាចទៅរួចទេ" នោះអ្នកលេងម្នាក់ទៀតត្រូវព្យាយាមធ្វើអ្វីដែល គាត់និយាយថា គាត់អាចធ្វើបាន។ បើគាត់នោះធ្វើបានសម្រេច ក្រុមរបស់គាត់នឹងបាន ១ ពិន្ទុ។ បើ គាត់នោះ ធ្វើមិនបានទេ ក្រុមមួយទៀតនឹងបាន១ពិន្ទុវិញ។


៤) បន្តលេងជាមួយមនុស្សផ្សេងនៅក្នុងក្រុម ជាមួយកិច្ចការថ្មីៗទៀត រហូតដល់គ្រប់គ្នានៅក្នុងក្រុមបាន លេងទាំងអស់គ្នា។

​

កិច្ចការគម្រូ

  • តើអ្នករាំប៉ុន្មានក្បាច់ក្នុងពេល ៣០ វិនាទី?

  • តើអ្នកអាចកាន់ប៊ិចបានប៉ុន្មានក្នុង១ដៃ?

  • តើអ្នកអាចហៅឈ្មោះផ្លែឈើបានប៉ុន្មាន ក្នុងពេល ៣០ វិនាទី?

  • តើអ្នកអាចគូររូបសត្វបានប៉ុន្មាន ក្នុងពេល ៣០ វិនាទី?

  • តើអ្នកអាចញ៉ាំផ្លែប៉ោមនេះបានប៉ុន្មានម៉ាត់? (ពួកគេត្រូវចរចាថយចំនួយវិញ ឧទា៖ ខ្ញុំអាចខាំបាន ៥ ម៉ាត់ និងខ្ញុំអាចខាំបាន ៤ ម៉ាត់ ជាដើម)

​

ក្រោយបញ្ចប់ហ្គេម ៖ 

សួរ៖  តើវាងាយស្រួល ឬពិបាកក្នុងការធ្វើកិច្ចការណាមួយ ដែលអ្នកនិយាយថាអ្នកអាចធ្វើបាន?
តើអ្នកធ្លាប់និយាយថាធ្វើអ្វី ដែលអ្នកមិនអាចធ្វើបានជាក់ស្ដែងទេ?

​

ការរៀនព្រះគម្ពីរ

យើងកំពុងរៀនបណ្ដុំរឿង​អំពី គុណលក្ខណៈរបស់ព្រះ។ យើងបានរៀនហើយថា ព្រះជាម្ចាស់ជា ព្រះអា ទិករនៃសាកលលោក ព្រះអង្គគង់នៅអស់កល្ប ហើយព្រះអង្គមិនប្រែប្រួលនោះទេ។ ថ្ងៃនេះ យើងនឹង មើលអំពី សេចក្ដីពិតថា ព្រះអង្គគឺជាព្រះដ៏មានឬទ្ធានុភាព។ តើ "ព្រះដ៏មានឬទ្ធានុភាព" មានន័យដូចម្ដេច?

ទុកឱ្យសិស្សបញ្ចេញគំនិតរបស់ពួកគេ។

​

ដំបូង វាមានន័យថា ព្រះអង្គមានអំណាចគ្មានទីបញ្ចប់ទេ។ អំណាចដ៏គ្មានដែនកំណត់។ អំណាចដ៏ គ្មានដែនកំណត់របស់ព្រះអង្គនេះ ស្ដែងឡើងតាមរយៈ ការបង្កើត។ ហើយការស្ដែងចេញដ៏អស្ចារ្យ នូវអំណាច គឺការបង្កើតរបស់សព្វសារពើ ចេញពីភាពទទេរស្អាត! ហើយនេះ តើប្អូនៗគិតថា ពិបាកសម្រាប់ព្រះអង្គដែរទេ?

 

ទេ! ព្រះអង្គធ្វើគ្រប់យ៉ាង ដោយព្រះបន្ទូលរបស់ព្រះអង្គ។

​

[លោកុប្បត្តិ 1:3] នោះ​ព្រះ‌ទ្រង់​មាន​បន្ទូល​ថា ចូរ​ឲ្យ​មាន​ពន្លឺ​ឡើង ដូច្នេះ​ពន្លឺ​ក៏​មាន​ឡើង

​

ពេលព្រះអង្គមានបន្ទូលថា៖ "ចូរឱ្យមានពន្លឺ" ភ្លាមនោះពន្លឺក៏បានកើតមានឡើង! របស់គ្រប់យ៉ាងដែល ព្រះអង្គចង់បង្កើត ទ្រង់បានបង្កើត។ ព្រះអង្គមានបន្ទូល ហើយភ្លាមនោះក៏មានព្រះអាទិត្យ ព្រះចន្ទ និង បណ្ដុំផ្កាយកើតមានឡើង។ ព្រះអង្គមានបន្ទូល ហើយផែនដីក៏កើតមានឡើង។ ព្រះអង្គមានបន្ទូល ហើយសមុទ្រ ដើមឈើ និងសត្វគ្រប់ប្រភេទ ក៏កើតមានឡើង។ ការនេះបង្ហាញឱ្យយើងឃើញ ឬទ្ធានុភាពរបស់ព្រះ។

 

ទី ២ វាមានន័យថា គ្មានអ្វីដែលពិបាកពេកសម្រាប់ព្រះអង្គនោះឡើយ។ ព្រោះព្រះអង្គមានអំណាច ដែលគ្មានទីបញ្ចប់ ព្រះអង្គអាចធ្វើគ្រប់យ៉ាងដែលព្រះអង្គ ចង់ធ្វើ ហើយទ្រង់មិនដែលបរាជ័យនោះឡើយ។

​

[យេរេមា 32:17] ឱ​ព្រះអម្ចាស់យេហូវ៉ា​អើយ មើល ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ដោយសារ​ព្រះ ចេស្តា​ដ៏​ធំ​របស់​ទ្រង់ និង​ព្រះពាហុ​ដ៏​លើក​សំរេច គ្មាន​អ្វី​ដែល​ពិបាក​ពេក​ដល់​ទ្រង់​ទេ។

​

តើមានអ្វីដែលពិបាកពេកសម្រាប់ព្រះអង្គទេ?
ទេ។

​

បើព្រះអង្គមានបន្ទូលថាមានអ្វីនឹងកើតឡើង វានឹងកើតឡើង។ ហើយវានឹងកើតឡើង ដោយអំណាច របស់ព្រះអង្គ។ វាប្រហែលជាមិនអាចទៅរួចសម្រាប់យើង តែគ្មានអ្វីដែលមិនអាចទៅរួចជាមួយព្រះអង្គទេ។

​

ការអស្ចារ្យដ៏ធំបានកើតឡើង ពេលព្រះយេស៊ូប្រសូតមក។ ទេវតារបស់ព្រះបានមករកនាងម៉ារី ដើម្បី ប្រាប់នាងថា នាងនឹងមានកូនម្នាក់​ នាមថា យេស៊ូ ដែលជាបុត្ររបស់ព្រះ។ ម៉ារីគិតថា វាមិនអាចទៅរួច ទេ តែទេវតារបស់ព្រះប្រាប់នាងឱ្យជឿ។ ហេតុអ្វី? [លូកា1:37] ប្រាប់យើងថា គ្មានអ្វីដែលមិនអាចទៅ រួចជាមួយព្រះទេ។

​

ដំណើរជីវិតរបស់ព្រះយេស៊ូទាំងមូល បង្ហាញថាគ្មានអ្វីដែលមិនអាចទៅរួចទេ សម្រាប់ព្រះជាម្ចាស់។ ព្រះយេស៊ូធ្វើការអស្ចារ្យរាប់មិនអស់ ដើម្បីបង្ហាញអំពី ឬទ្ធានុភាពដ៏អស្ចារ្យរបស់ព្រះ។ តើនរណាដឹងថា ព្រះយេស៊ូបានធ្វើការអស្ចារ្យអ្វី? 
ទុកឱ្យពួកគេប្រាប់ទៅកាន់ក្រុមអំពី ការអស្ចារ្យដែលពួកគេបានដឹង។
 

ការអស្ចារ្យទាំងអស់ សុទ្ធតែពិសេសអស្ចារ្យមែនទែន។ ស្ដាប់ឮពីការអស្ចារ្យនេះ លើកទឹកចិត្តឱ្យយើង មានជំនឿទៅកាន់ព្រះបន្ថែមទៀត។ ព្រោះការអស្ចារ្យរបស់ព្រះមិនមែនសម្រាប់តែអ្នកដទៃ ដែលទឹកដី ឆ្ងាយពីសម័យយូរលង់ណាស់មកហើយទេ។ ឬទ្ធានុភាពរបស់ព្រះអង្គ គឺនៅដដែល ព្រះអង្គនៅតែគង់ នៅទីនេះ ហើយព្រះអង្គនៅតែធ្វើការអស្ចារ្យ ដែលយើងគិតថាមិនអាចទៅរួចដដែល នៅថ្ងៃនេះ។

​

ការអស្ចារ្យដ៏ធំបំផុត គឺជាការសង្គ្រោះ។ វាមិនអាចទៅរួចទេសម្រាប់មនុស្ស តែជារៀងរាល់ថ្ងៃ មនុស្ស នៅជុំវិញពិភពលោកទទួលបានការសង្គ្រោះ ដោយអំណាចរបស់ព្រះជាម្ចាស់។

​

[ម៉ាថាយ 19:25-26] កាល​ពួក​សិស្ស​បាន​ឮ​ដូច្នោះ នោះ​ក៏​នឹក​ប្លែក​ក្នុង​ចិត្ត​ជា​ខ្លាំង​ក្រៃលែង ហើយ​ទូល ​សួរ​ថា ដូច្នេះ តើ​អ្នក​ណា​អាច​នឹង​បាន​សង្គ្រោះ ២៦ ព្រះយេស៊ូវ​ទ្រង់​ទត​ទៅ​គេ ដោយ​ព្រះបន្ទូល​ថាការ​ នោះ​មនុស្ស​លោក​ធ្វើ​មិន​កើត​ទេ តែ​ព្រះ​ទ្រង់​អាច​នឹង​ធ្វើ​កើត​ទាំង​អស់។

​

នៅពេលមនុស្សម្នាក់ទទួលបានការសង្គ្រោះពីព្រះជីវិតរបស់ពួកគេចាប់ផ្ដើមផ្លាស់ប្រែដោយអំណាចរបស់ព្រះអង្គ។ មានឧទាហរណ៍ជាច្រើនអំពីការនេះ នៅក្នុងព្រះគម្ពីរ ហើយបើប្អូនៗ សួរទៅកាន់គ្រីស្ទ បរិស័ទ ពួកគេនឹងចែកចាយទីបន្ទាល់ផ្ទាល់ខ្លួនអំពី អំណាចព្រះចេស្ដារបស់ព្រះ ដែលបានធ្វើនៅក្នុង ជីវិតរបស់ពួកគេមិនខាន។
 

តើនរណាមានទីបន្ទាល់អំពី អំណាចព្រះចេស្ដារបស់ព្រះ ដែលបានធ្វើការនៅក្នុងជីវិត របស់ពួកគេដែរ ទេ?
(គ្រូអាចចែកចាយទីបន្ទាល់អំពី អំណាចព្រះចេស្ដារបស់ព្រះអង្គនៅក្នុងជីវិតរបស់ខ្លួនផ្ទាល់ដែរ។

​

អនុវត្តន៍

ព្រះអង្គជា ព្រះដ៏មានឬទ្ធានុភាព មានន័យថា អំណាចរបស់ព្រះអង្គគ្មានដែនកំណត់ ហើយដូច្នេះហើយ ទើប គ្មានអ្វីដែលពិបាកពេក ឬមិនអាចទៅរួចសម្រាប់ព្រះអង្គទេ។ តើនេះមានន័យដូចម្ដេច មកកាន់យើង?

​

អ្វីដែលសំខាន់បំផុតគឺ ព្រះអង្គអាចសម្រេចគោលបំណងដ៏ល្អរបស់ព្រះអង្គនៅក្នុងជីវិតយើង។ កុំដាក់ ដែនកំណត់អំពី អ្វីដែលព្រះអង្គអាចធ្វើនៅក្នុងជីវិតរបស់យើងនោះឡើយ។ បើព្រះអង្គមានបន្ទូលថា ទ្រង់អាចធ្វើបាន ហើយមិនត្រូវនិយាយថា "វាមិនអាចទៅរួចទេ" ព្រោះគ្មានអ្វីដែលមិនអាច ទៅរួច ជាមួយព្រះអង្គនោះទេ។ កុំបណ្ដោយឱ្យខ្លួនឯងធ្លាក់ទៅក្នុងគំនិតថា "ខ្ញុំមិនសូវឆ្លាត" ឬ "ខ្ញុំមិនសូវខ្លាំង"។ ជោគជ័យរបស់យើង មិនមែនដោយសារសមត្ថភាពរបស់យើងនោះទេ។ វាដោយសារអំណាច របស់ព្រះអង្គវិញ។ ចូរផ្ដោត ទៅកាន់ព្រះអង្គ ដើរដោយភាពស្មោះត្រង់ជាមួយ ព្រះអង្គ ជឿទុកចិត្តទ្រង់ ហើយព្រះអង្គនឹងសម្រេច គោលបំណងដ៏ល្អរបស់ព្រះអង្គនៅក្នុងជីវិតយើង។

​

យើងមិនចាំបាច់លំបាកតែម្នាក់ឯង ដោយកម្លាំងខ្លួនឯងនោះទេ។ ពេលយើងសុំព្រះឱ្យជួយ ព្រះអង្គនឹង ប្រទានប្រាជ្ញា និងអំណាចរបស់ព្រះអង្គមកកាន់ស្ថានភាពរបស់យើង។ ព្រះគម្ពីរប្រាប់យើងថា "ឯ​ព្រះ ដែល​ទ្រង់​អាច​នឹង​ធ្វើ​ហួស​សន្ធឹក លើស​ជាង​អស់​ទាំង​សេចក្ដី​ដែល​យើង​សូម ឬ​គិត​ក្តី តាម​ព្រះ‌ចេស្តា​ដែល​បណ្តាល​ក្នុង​យើង​រាល់​គ្នា" (អេភេសូរ 3:20)។ នេះមានន័យថា ព្រះអង្គអាចធ្វើគ្រប់ទាំងអស់ ដែលយើងមិនអាចសូម្បីតែនឹកគិត។ ព្រះអង្គមានគម្រោងការណ៍ និង ដំណោះស្រាយដែលធំលើសពីអ្វីដែលយើងគិតដល់។ ដូច្នេះ ចូរសុំឱ្យព្រះអង្គសម្រេចគោលបំណងដ៏ល្អ របស់ព្រះអង្គនៅក្នុងជីវិតយើងជារៀងរាល់ថ្ងៃ!

​

ពេលវេលាក្រុមតូច 

ពិភាក្សាគ្នា នៅក្នុងក្រុមតូច

 

  • តើអ្នកបានរៀនអ្វីខ្លះអំពីព្រះ តាមរយៈមេរៀនថ្ងៃនេះ?

  • តើមានបញ្ហាអ្វីនៅក្នុងជីវិត​ដែលអ្នកគិតថា មិនអាចដោះស្រាយបានដែរទេ? ចូរអធិស្ឋានសម្រាប់ការ នោះជាមួយគ្នា។

 

អធិស្ឋានបញ្ចប់

bottom of page